Tuesday, October 11, 2011

នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ចុះ​សួរសុខទុក្ខ​និង​ត្រួតពិនិត្យ​ កងរថក្រោះ​អគ្គបញ្ជាការ​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​៥


ដោយ​ ៖ ច័ន្ទ​ ពន្លឹក
ថ្ងៃទី 11-10-2011 ម៉ោង 12:20:36


​ ឆ្លៀត​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ និង​នាំ​អាវ​រងា​សម្តេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ជួរ​មុខ​ព្រំដែន​កម្ពុជា​-​ថៃ​ទិស​យោធភូមិ​ ភាគ​ទី​៥​ ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​ ២០១១​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គមេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​ចំរុះ​ អម​ ដំណើរ​ដោយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ ជា​ តារា​ អគ្គមេបញ្ជាការ​រង​ប្រធាន​គណៈ​បញ្ជាការ​ ឯកភាព​សមរភូមិ​មុខ​ ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ អគ្គមេបញ្ជាការ​រង​ ឧត្តមសេនីយ៍ឯក​ សៀ​ក​ សុ​ជាតិ​ នាយ​រង​សេនាធិការ​ចំរុះ​ ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ សេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​ គោក​និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ ត្រួតពិនិត្យ​ការ​ទុកដាក់​ ការ​ ថែរក្សា​បច្ចេកទេស​របស់​កងរថក្រោះ​អគ្គបញ្ជាការ​ប្រចាំ​ទិស​យោធភូមិ​ភាគ​ទី​ ៥​។​លោក​ឧត្តមសេនីយ៍​ ឯក​ ឡាញ់​ កៅ​ នាយ​រង​សេនាធិការ​ចំរុះ​និង​ជា​មេបញ្ជាការ​រថក្រោះ​អគ្គបញ្ជាការ​ បាន​រាយការណ៍​ថា​ ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ​ កម្លាំង​រថក្រោះ​អគ្គបញ្ជាការ​បាន​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​អនុ​វត្តបទ​ បញ្ជា​ដ៏​មាន​ប្រសិទ្ធិ​ភាព​របស់​សម្តេច​តេ​ជោ​ក្នុង​សិទ្ធ​ស្វ័យការពារ​ បូរណភាព​ទឹកដី​នៅ​ជួរ​មុខ​ ដូច​ ប្រភេទ​ទ័ព​ ទ័ព​ជំនាញ​នានា​ដែរ​។​ បច្ចុប្បន្ន​ដោយ​ស្ថានការណ៍​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ និង​ ដោយ​មានការ​យកចិត្តទុកដាក់​ពី​គណៈ​បញ្ជាការ​សមរភូមិ​មុខ​ពិសេស​ការ​ចុះ​ជាប់ ​ដឹកនាំ​បញ្ជា​ជា​ប្រចាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ កងរថក្រោះ​បាន​ប្រមូលផ្តុំ​មក​ទុកដាក់​ក្នុង​រោង​ ធ្វើការ​ ជួសជុល​ និង​ថែរក្សា​បច្ចេកទេស​ជា​ប្រចាំ​។​

​មាន​ប្រសាសន៍​ជាមួយ​កងរថក្រោះ​ ក្នុង​ឱកាស​នោះ​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ អគ្គ​ មេបញ្ជាការ​រង​ នាយសេនាធិការ​ចំរុះ​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ របស់​កងកម្លាំង​រថក្រោះ​ក្នុង​ភារកិច្ច​អនុវត្ត​សិទ្ធិ​ស្វ័យការពារ​ទឹកដី​ កន្លង​មក​។​ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​ គ្រប់​កងឯកភាព​រថក្រោះ​គ្រប់​ថ្នាក់​ក្នុង​ស្ថាន​ការ​ព្រំដែន​មាន​ភាពល្អ​ ប្រសើរ​នេះ​ ត្រូវ​ថែរក្សា​រថក្រោះ​ អាវុធ​ គ្រាប់​ឲ្យ​នៅ​ក្នុង​រោង​គត់មត់​ ផុត​ពី​ទឹកជំនន់​។​ ជា​ប្រចាំ​ត្រូវ​បញ្ឆេះ​ថែរក្សា​បច្ចេកទេស​តាម​របប​ កំណត់​។​ ត្រូវ​ចង​ចាំ​ជា​និច្ច​ថា​ យុទ្ធោបករណ៍​សំភារៈ​សឹក​ទាំងនេះ​មាន​តម្លៃ​ជាទី​បំផុត​ ជា​ការ​បំពាក់​ របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​ រាជាណាចក្រ​កម្ពុជា​ ដែល​សំភារៈ​ទាំងនេះ​មិនមែន​សំរាប់​គំរាម​លើ​ប្រទេស​ណាមួយ​ឡើយ​ តែ​វា​ជា​ សំភារៈ​សំរាប់​អនុវត្ត​សិទ្ធិ​ស្វ័យការពារ​ទឹកដី​កម្ពុជា​ប៉ុណ្ណោះ​។​ ទន្ទឹម​នេះ​ ត្រូវ​យកចិត្តទុកដាក់​លើ​ ការងារ​ហ្វឹកហ្វឺន​នៅ​នឹង​កន្លែង​ក៏​ដូច​ជា​ការ​បញ្ជូន​នាយទាហាន​ទៅ​សិក្សា​ បន្ត​នៅ​បរទេស​ឲ្យ​ទាន់សម័យ​បច្ចេកវិជ្ជា​ទំនើប​ ។​ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​កសាង​អង្គភាព​ ដាំ​ដុះ​បង្កបង្កើន​ផល​ លើក​ កំពស់​ជីវភាព​រស់នៅ​ ពិសេស​ត្រូវ​សហការ​ឲ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ អង្គភាព​ឈរ​ ជើង​នៅ​កន្លែង​ណា​ជួយ​ប្រជាជន​នៅ​ទីនោះ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ផ្សងៗ​ ពិសេស​គ្រោះ​ទឹកជំនន់​ និង​ការ​ចុះ​ជួយ​ប្រជាជន​លើ​ការងារ​បង្កបង្កើន​ផល​ឲ្យ​សក្តិ​សមជា​កងទ័ព​ របស់​ប្រជាជន​ ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន​ដោយសារ​ប្រជាជន​៕​