Tuesday, May 1, 2012

បទសម្ភាសន៍ លោកបណ្ឌិត ឈឹម ផលវរុណ ជា​មួយ​​ទូរទស្សន៍​បាយ័ន​ ស្តីពី​ ល្បិច​បោក​ប្រាស់​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ ក្នុង​ការ​ស្វែង​រក​សន្លឹក​ឆ្នោត​


 
ថ្ងៃទី ២៣ ខែ មេសា​ ​ ឆ្នាំ២០១២
លោក សត្យា រក្ស
សំណួរ៖ ដោយ ​ហេតុ​ថា បច្ចុប្បន្ន​នេះ​សកម្ម​ភាព​របស់​គណបក្ស​ កឹម សុខា ដែល​មាន​បន​នយោបាយ​របស់គាត់​មួយ​ក្រុម​តូច ដែល​ពិនិត្យ​ទៅ​លើ​ប្រវត្តិ​នៃ​បន​នយោបាយ​របស់​គាត់​ហ្នឹង គឺ​សុទ្ធ​តែ​ក្រុម​អ្នក​ចាញ់​ឆ្នោត។​​ ខ្ញុំ​ឧទាហរណ៍​ជាក់​ស្តែង​ ដូច​ជា​លោក ប៉ែន​ សុវណ្ណ គឺ​ថា មុន​នឹង​គាត់​ធ្លាក់​ខ្លួន​មក​ចូល​ក្នុង​អន្លង់​នយោបាយ​ងងឹត​ងងល់​ របស់​កឹម សុខា គឺ​ថា​គាត់​ធ្លាប់​បង្កើត​គណបក្ស​មួយ ហើយ​គណបក្ស​របស់​លោក​ ប៉ែន សុវណ្ណ​ គឺ​បង្កើត​បាន​តែ​មួយ​ប៉ប្រិចភ្នែក​ទេ​ គឺ​រលាយ​តែ​ម្តង​ គ្មាន​អ្នក​ណា​គាំទ្រ​ កុំ​ថា ១ កៅ​អី សូម្បី​តែ ១ ជើង​ម៉ា ក៏​អត់​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែរ។​ អញ្ចឹង​ចំណុច​ដែល​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត ជួយ​បំភ្លឺ គឺ​ទាក់​ទង​ទៅ​ហ្នឹង​បន​នយោបាយ​របស់​កឹម សុខា នេះ​តែ​ង​តែ​និយាយ​ពី​នយោបាយ​ចិញ្ចឹម​មនុស្ស​ចាស់​ ដែល​គាត់​អះអាង​ថា គាត់​នឹង​ផ្តល់​​​ទឹក​ប្រាក់​ចំនួន​ ៤ ម៉ឺន ​ក្នុង​​១ខែ ។ ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ឌិត​ជួយ​បំភ្លឺ​ ថាតើ​​សម្រាប់​បណ្តា​ប្រទេស​ជឿន​លឿន​​លើ​ពិភពលោក​ ដូច​ជា​សហរដ្ឋ​​អាមេរិក​ក្តី​ បារាំង​ក្តី អូស្រាលី​ក្តី គេមាន​នយោបាយ​ចិញ្ចឹម​មនុស្ស​ចាស់​ ដូច​អ្វី​ដែល​ កឹម​ សុខា កំពុង​តែ​អះអាង​​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ឬ​ទេ​លោក​បណ្ឌិត ?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ នេះ​ជា​ប្រធាន​បទ​មួយ​ដែល​សំខាន់។​​ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​​ត្រេក​ត្រអាល​​នឹង​ពាក្យ​ពេចន៍​​ បោក​ប្រាស់​​របស់​ កឹម សុខា និង​បន​នយោបាយ​របស់​គាត់​ គាត់​តែង​តែ​លើក​ ហើយ​ដោយ​តាំង​អ្នក​នយោបាយ​ទេសចរណ៍​ខ្មែរ​មក​ពី​អាមេរិក​ មក​ចូលរួម​ក្នុង​បន​នយោបាយ​ កឹម សុខា ក៏​បោក​ ក៏​ភូត​​ដែរ​។ គេ​ថា នៅ​អាមេរិក រដ្ឋ​ចិញ្ចឹម​មនុស្ស​ចាស់​ ការ​ពិត​ទៅ​ភាសា​ហ្នឹង​វា​ខុស​មួយ​បាត់​ទៅ​ហើយ​នៅ​ក្នុង​សង្គម​សេរី។​​ បើ​រដ្ឋ​ចិញ្ចឹម​ប្រជាពលរដ្ឋ​ វា​មិន​អាច​សង្គម​សេរី​ទេ គឺ​ជា​សង្គម​កុំម្មុយនីស្ត ឬ សង្គម​និយម ហើយ​ករណី​ដែល​មាន​ការ​ឧបត្តម​ សង្គម​កិច្ច ដល់​មនុស្ស​ចាស់​ ក៏​មាន​លក្ខខ័ណ្ឌ​មួយ​ខុស​ពី​ពាក្យ​ដែល រដ្ឋ​ចិញ្ចឹម​មនុស្ស​ចាស់​ដែរ​។ ខ្ញុំ​លើក​ឧទាហរណ៍​ទូទៅ​ នៅ​អាមេរិក​ក្តី នៅ​អឺរ៉ុប​ខាង​លិច​ក្តី នៅ​អូស្រ្តាលី​ក្តី កាណាដា​ក្តី គ្មាន​ទេ ប្រព័ន្ធ​រដ្ឋ​ចិញ្ចឹម​មនុស្ស ឬ រដ្ឋ​ចិញ្ចឹម​នុស្ស​ចាស់ មាន​តែ​ករណី​មហា​សែន​ពិសេស នៅ​ត្រង់​ថា សម្រាប់​អតីតជន​ភៀស​ខ្លួន​ ហើយ​ជន​ភៀស​ខ្លួន​យើង​លើក​ឧទាហរណ៍​ខ្មែរ​តែ​ម្តងទៅ ដែល​ភៀស​ខ្លួន​កាល​ជំនាន់​ទសវត្សរ៍​ទី ៨០ ទៅ​សហរដ្ឋ​អាមេរិក​អីហ្នឹង គឺ​មានមនុស្ស​ដែល​អាយុ​​ចន្លោះ​ពី​ ៥០ ទៅ​ ៦០ ហើយ​អ្នក​ដែល​ជា​ជន​ភៀស​ខ្លួន​ដែល​មាន​អាយុ​ពី ៥០ ទៅ ៦០ គឺ​ជា​ធម្មតា​នៅ​ក្នុង​សេដ្ឋ​កិច្ច​ទី​ផ្សារ​សេរី​ ថៅកែ​ក្រុមហ៊ុន​ ​មិន​ដែល​ចង់​យក​មនុស្ស​ ៥០-៦០ ទៅធ្វើការ​ទេ។​ ហើយ​ទី២ទៀត ពុំ​មាន​សមត្ថភាព​ការងារ​ទៀត​ បាន​ន័យ​ថា ចំណេះ​ដឹង​ ជន​ភៀស​ខ្លួន​ដែល​​អាយុ​ ៥០-៦០ ​កាល​ជំនាន់​ដែល​យក​តែ​ខ្មែរ​យើង​ដែល​ភៀស​ខ្លួន គឺ​ពុំ​មាន​សមត្ថភាព​​ធ្វើ​ការ​នៅ​ប្រទេស​គេ​ទេ ហើយ​បើ​ធ្វើ​ការ​មាន​តែ​ការងារ​ពលកម្ម មិន​មែន​ការងារ​ខួរ​ក្បាល​។ អញ្ចឹង​ ដល់​ការងារ​ពលកម្ម​ មនុស្ស​អាយុ ៥០-៦០ ទៅ​រ៉ែក​ពន់​ដូច​យើង​កម្ម​ករ​ក្មេងៗ​ យ៉ាង​ម៉េច​កើត អញ្ចឹង​អ្នក​ហ្នឹង​គ្មាន​លទ្ធភាព​ធ្វើ​ការ​ងារ​ទេ ឬ ក៏​គ្មាន​ឱកាស​គេទទួល​យក​មក​ធ្វើ​ការ​ទេ អញ្ចឹង​ហើយ ចំពោះ​ករណី​ដ៏​ពិសេស​នេះ​ គឺ​នៅ​អាមេរិក​ក្តី នៅ​បណ្តាប្រទេស​ផ្សេង​ៗ​ទៀត​ក្តី គេ​មាន​មូលនិធិ​ ឬ មាន​ខ្ទង់​ពិសេស​មួយ​ ហើយ​ខ្ទង់​ពិសេស​ហ្នឹង​មិន​មែន​មាន​ន័យ​ថា ជា​ខ្ទង់​លុយ​រដ្ឋ​មក​ចិញ្ចឹម​ទេ គឺ​ជា​ខ្ទង់​សង្គម​កិច្ច​ ដែល​ខ្ទង់​សង្គម​កិច្ច​ ដែល​រដ្ឋ​គ្រប់​គ្រង​ គឺ​ជា​លុយ​បាន​មក​ពី​លុយ​ពន្ធ​របស់​​​ប្រជាពលរដ្ឋ​អាមេរិក​​ហ្នឹង​ឯង។​​ អញ្ចឹង​អ្នក​ទាំង​អស់​ហ្នឹង​ដែល​ជា​ជន​ភៀស​ខ្លួន​មនុស្ស​ចាស់​ បើ​ជន​ភៀស​ខ្លួន​​ដែល​គ្នា​នៅ​យុវវ័យ​អត់​បញ្ហា​ទេ គឺ​ក្រោម​ ៣០ ចន្លោះ​ ៤០ អត់​បញ្ហា​ទេ អាច​រក​ការ​ងារ​ធ្វើ​បាន អាច​ទៅ​រៀន​វិជ្ជាជីវៈ​បន្ថែម​ តែ​អ្នក​ដែល​ពី ៥០ ទៅ ៦០ ឡើង​ទៅ គឺ​គេ​មាន​ខ្ទង់​ពិសេស​សង្គម​កិច្ច​ ឧបត្តម្ភឲ្យ​ ហើយ​ពួក​គាត់​អត់​យល់ គាត់​ទៅ​ជា​ថា រដ្ឋ​ចិញ្ចឹម​ តាម​ពិត​មិន​មែន​រដ្ឋ​ចិញ្ចឹម​ទេ​ អ្នក​ទាំង​អស់​ហ្នឹង​ គឺ​ជា​ប៉ារ៉ាសិត​​ គឺជា​​​ជន​បញ្ញើ​ក្អែក​ ជា​មេរោគ​សង្គម​ ដែល​ទៅ​ស៊ីលុយ​របស់​​រាស្រ្ត​គេ​ដែល​បង់​ពន្ធ ដែល​យើង​ហៅ​ថា ប៉ារ៉ាសិត​។​ ទោះ​ជា​យ៉ាង​ណា​ក៏​អ្នក​ដែល​ស៊ី លុយ​សង្គម​កិច្ច​​ហ្នឹង​ គេ​មាន​ការ​ខ្មាស់​អៀន​ណាស់​ ពី​ព្រោះ​សង្គម​សេរី​នៅ អាមេរិក​ក្តី អាល្លឺម៉ង់ បារាំង អូស្រ្តាលី កាណាដា​ក្តី គេ​អត់​ឲ្យ​តម្លៃ​ទេ អញ្ចឹង​ហើ​យ​អ្នក​ដែល​ស៊ី​លុយ​សង្គម​កិច្ច​ គឺ​ស៊ី​តែ​ដើម្បី​រស់​ទេ ពុំ​ដែល​ហ៊ាន​ទៅ​អួត​អាង​ប្រាប់​គេ​ថា ខ្ញុំ​ស៊ីលុយ​សង្គម​កិច្ច​គេ នោះ​គេសើច​ងាប់​។​ សូម្បី​តែ​អ្នក​រស់​នៅ​ទីនោះ មាន​ឪពុក​ម្តាយ​ស៊ីលុយ​សង្គមកិច្ច​ កូន​ៗ​ក៏​មិន​ហ៊ាន​ប្រាប់​គេ​ថា ម្តាយ​ខ្ញុំ​ស៊ី​លុយ​សង្គម​កិច្ច​ដែរ​ ព្រោះ​ជា​លុយ​មួយ​ហៅ​ថា លុយ​សុំទាន​រដ្ឋ មិន​មែន​លុយ​រដ្ឋ​ចិញ្ចឹម​រាស្រ្ត​ទេ លុយ​បុគ្គល​សុំ​ទាន​រដ្ឋ។​ ត្រង់​ហ្នឹង​ដែល​ចង់​បញ្ជាក់​ថា ដូច​បន​នយោបាយ​មួ​យ​របស់​កឹម សុខា មក​ពី​អាមេរិក គេ​មាន​ម្តាយ​គេ​ គេអួត​ថា ម្តាយ​គេ​បាន​លុយ​ប៉ុណ្ណេះ អាមេរិក​ចិញ្ចឹម តាម​ពិត​ជា​អំពើ​ថោកទាប​ និយាយ​ភាសា​សាមញ្ញ​ ហើយ​បើ​សិន​ជា​ប្រជា​ពលរដ្ឋ​អាមេរិក​វិញ គេ​ដឹង​​ថា អ្នក​ស៊ីលុយ​គេហើយ ​យក​មក​អួត​នៅ​ស្រុក​ខ្មែរ​ ដែល​យក​អារបស់​ថោកទាប​ ជា​ជន​ថោក​ទាប​នៅ​ស្រុក​គេ​មក​អួត​ថា ខ្លួន​ឯង​អស្ចារ្យ​​នៅ​អាមេរិក​គេមិន​ដឹង​ជា​ដៀល​ប៉ុណ្ណានោះទេ។​ ត្រង់​ហ្នឹង​ហើយ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​យល់​ ហេតុ​អី​អំពើ​ថោក​ទាប ខ្ញុំ​មិន​មែន​ថា អំពើ​ថោក​ទាប​ខុស​ច្បាប់​ទេ ថោក​ទាប​ស្រប​ច្បាប់​ ជា​ទង្វើ​មនុស្ស​បាត​សង្គម​​។​ នៅ​ក្នុង​ស្រុក​គេ ​​គេ​លាក់​ណាស់​ ហេតុ​អី​បាន​ទៅ​ជា​អស់​លោក​អ្នក​នយោបាយ​ទេស​ចរណ៍​ ទៅ​យក​អា​ជីវិត​រស់​នៅ​ដ៏​ថោកទាប​ហ្នឹង​មក​បង្អួត​ ហើយ​រុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​ធ្វើ​ជី​វិត​រស់​នៅ​ថោក​ទាប​ហ្នឹង​តាម។​ ពួក​គាត់​ដែល​រស់​នៅ​អាមេរិក​តាម​បែប​ថោក​ទាប​ហ្នឹង ត្រង់​ហ្នឹង​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ដឹង​ បើ​យើង​ចង់​រស់​តាម​បែប​រដ្ឋ​ចិញ្ចឹម​ មាន​ន័យ​ថា យើង​ចង់​វិល​ត្រលប់​ទៅ​អតីតកាល​ដែល​រដ្ឋ​ចិញ្ចឹម​ដូច​របប​កុំម្មុយនីស្ត​ ប៉ុលពត ហ្នឹង​ឯង​ ហ្នឹង​គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​​ដែល​រដ្ឋ​ចិញ្ចឹម​ ហើយ​តែ​រដ្ឋ​ចិញ្ចឹម​ហើយ បង​ប្អូន សម្លរ​អីគឺ​ញ៉ាំ​ហ្នឹង​ទៅ កុំ​ប្រកែក ហើយ​នៅ​អាមេរិកក៏​​អញ្ចឹង​ដែរ​ គេ​អត់​ឲ្យ​លុយ​ហ្នឹង​អាច​ឲ្យ​មនុស្ស​ចាស់​ហ្នឹង​ធ្វើ​អ្នក​មាន​ទេ​។​ ឧទាហរណ៍​ថា គេ​គិត​អប្បរមា​ទាប​បំផុត​មនុស្ស​ម្នាក់​អាច​ញ៉ាំ​អស់​ប៉ុណ្ណា​ គេ​ឲ្យ​តម្លៃ​តែ​ប៉ុណ្ណឹង​ទេ ឧទាហរណ៍​ថា ៨០០ ដុល្លា​ចុះ ៨០០ ដុល្លារ​នៅ​កម្ពុជា អាច​សន្សំ​បាន តែ​ ៨០០​ ដុល្លារ​នៅ​អាមេរិក​ ហ៊ាន​តែ​ចាយ​លើស​ គឺ​ខ្វះ​​ថ្ងៃ​ណាមួយ​ហើយ​​។

លោក សត្យា រក្ស
សំណួរ៖ ដូច ​​ជា​ករណី​របស់​លោក​ កឹម សុខា ទាក់​ទង​ទៅ​ហ្នឹង​ ៤ ម៉ឺនហ្នឹង​ តើ​ កឹម សុខា គាត់​​មាន​បាន​គិត​ទេ ពី​រឿង​ថ្លៃ​អាហារ ត្រូវ​ហូប​បាយ​ប៉ុន្មាន?​ អង្ករប៉ុន្មាន?​ បន្លែ​​អី ប៉ុន្មាន​​?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ ការ​ពិត​ កឹម សុខា​ នេះ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ។​ ពាក់​ព័ន្ធ​រឿង​លុយ​ ៤ ម៉ឺន​នេះ ​គឺ​ជា​វិធី​កុំម្មុយនីស្តនិយម សង្គម​និយម​ ប៉ុន្តែ​គេ​មិន​ហ៊ាន​ថា​ជា​វិធី​សង្គម​និយម​ កុំ​ម្មុយនីស្ត​ និយម​ទេ គេថា នៅ​អាមេរិក​ តាម​ពិត​នៅ​អាមេរិក​អត់​មាន​ចិញ្ចឹម​របៀប​ហ្នឹង​ទេ មិន​មែន​​ឲ្យ​គ្រប់​មនុស្ស​ចាស់​លុយ​ ៤ ម៉ឺន ឬក៏ ៨០០ ដុល្លារ គឺ​គេ​មិ​ន​ឲ្យ​ទេ។​ ពី​ព្រោះ​អី​ ដូច​ខ្ញុំ​លើកអំម្បាញ់​​មិញ ករណី​ពិសេស​ដែល​ជន​ភៀស​ខ្លួន ដូច​ជា​ម្តាយ​របស់​បន​នយោបាយ​របស់​កឹម សុខា ដែល​នៅ​អាមេរិក​ ដែល​ភៀស​ខ្លួន​ពី​កម្ពុជា ហើយ​ឥឡូវ​​មក​មួយ​ពូជ​មក​កម្ពុជា​វិញ ម្តាយ​គេ​គឺ​ជា​បុគ្គល​សុំ​ទាន​រដ្ឋ​។​ បាន​ន័យ​ថា រស់​នឹង​លុយ​សង្គម​កិច្ច​ ដែល​ប្រជាពលរដ្ឋ​អាមេរិក​គេ​បង់​ពន្ធ​ ហើយ​ទាំង​អ្នក​ដទៃ​ទៀត​ដែល​ធ្វើ​ការ​ ក៏​ត្រូវ​បង់​ពន្ធ​ គេយក​មក​ចិញ្ចឹម​មនុស្ស​ប៉ា​រ៉ាសិត​​ហ្នឹង​​​ឯង អញ្ចឹង​គេ​លាក់​លៀម​ណាស់​។​ ប៉ុន្តែ​ ៨០០ ដុល្លារ ក្តី ៤ ម៉ឺនរៀល​ក្តី របស់​កឹម សុខា កឹម សុខា យក​មក​ធ្វើ​ល្បាយ​ដោយ​អត់​យល់​ ទៅ​ជា​ចាត់​ទុក​ថា គាត់​ឲ្យ​ទៅ​​​មនុស្ស​ចាស់​ទាំង​អស់​ តែ​នៅ​អាមេរិក​អត់​ទេ​ គេ​ឲ្យ​ទៅ​មនុស្ស​ចាស់​ ដែល​ជា​មនុស្ស​ចាស់​ប៉ារ៉ា​សិត​​ទេ មិន​មែន​មនុស្ស​ចាស់​ ដែល​គេ​ធ្វើ​ការ​នៅ​អាមេរិក​​តាំង​ពី​អាយុ​ ១៨ឆ្នាំ​រហូត​​ដល់​​​ពេល​គេ​ចូល​និវត្តន៍​ទេ។​ នៅ​អាមេរិក​សឹង​តែ​ទាំង​អស់​​លើក​លែង​តែ​ជន​ភៀស​ខ្លួន​ចេញ​ មុន​ហ្នឹង​គេ​មក​ដល់​អាយុ​ ៦០ ឬ ៦៥ គេ​ធ្វើ​ការ​តាំង​ពី​អាយុ​ ១៨ឆ្នាំ​ ហើយ​អាយុ​ ១៨ គេបង់​ពន្ធ​ជូន​រដ្ឋ តាំង​ពី​អាយុ ១៨ រហូតដល់ ៦០ ឬ ៦៥ ។​បង​ប្អូន​គិត ៤០ ឆ្នាំ តិច ធ្វើ​ការ គេ​បង់ពន្ធ​ជូន​រដ្ឋ រហូត​ដល់​គេ​បង់​ប្រាក់​ សោធននិវត្តន៍​ នៅ​ក្នុង​បេលា​សោធននិវត្តន៍​។ល។​  អញ្ចឹង​លុយ​របស់​គេ​ទាំង​អស់​​បាន​ចូលរួម​ចំណែក​ ពុំ​មាន​ប្រជា​ពលរដ្ឋ​អាមេរិក​រស់​ដោយ​សារ​រដ្ឋ​ចិញ្ចឹម​ទេ។​ ផ្ទុយ​ទៅ​វិញ​គឺ​ជន​ភៀស​ខ្លួន​ដែល​នៅ​ក្នុង​នោះ​ ​ក៏​មាន​ម្តាយ​​របស់​បន​នយោបាយ​​កឹម សុខា​ មក​ពី​អាមេរិកដែរ​​ ដូច​គ្នា​គឺ​ជា​ជន​ភៀស​ខ្លួន​ ដែល​រស់​នៅ បែប​ប៉ារ៉ាសិត​ ប៉ុន្តែ​បែរ​ជា​មក​អួត។​​ រីឯ​ កឹម សុខា យល់​ច្រឡំ ហើយ​ប្រើ​ល្បិច​បោក​ប្រាស់​ទៅ​ជា​ថា ឲ្យ​ ៤ ម៉ឺន ឲ្យ​ទៅ​គ្រប់​មនុស្ស​ចាស់​ដែល​​ចូល​និវត្តន៍​ គឺ​របៀប​ហ្នឹង​គេ​អត់​ដែល​ធ្វើ​ទេ គេ​មិន​ដែល​ធ្វើ​នយោបាយ​ឲ្យ​​ប្រជា​ពលរដ្ឋ​ថោក​ទាប​រស់​ដោយ​សារ​រដ្ឋ​ ចិញ្ចឹម​ទេ គេ​មាន​តែ​រៀប​សង្គម​សេរី​មួយ​​​ គេ​ចង់​ឲ្យ​ប្រជា​ពល​រដ្ឋ​រស់​ដោយ​សេច​ក្តី​​ថ្លៃ​ថ្នូរ ទៅ​ហ្នឹង​កម្លាំង​ពលកម្ម​របស់​ខ្លួន​ ហើយ​ការ​ដែល​ឲ្យ​ប្រជាពលរដ្ឋ​​​​រស់​ដោយ​ពឹង​ពាក់​ទៅ​លើ​អ្នក​ដ៏​ទៃ គឺ​សម្រាប់​​កម្ពុជា​ធ្លាប់​ជួប​ហើយ គឺ​របប​ ប៉ុលពត ដូច្នេះ​កឹម សុខា ចង់​ស្នង​នយោបាយ​បែប​ថ្មី​ប៉ុលពតហើយ​។

លោក សត្យា រក្ស   
សំណួរ៖ ទាក់ ​ទង​ទៅ​នឹង​កម្ម​វិធី​ ៤ ម៉ឺន ដែល​ កឹម សុខា កំពុង​តែ​បញ្ចុះ​បញ្ចូល​ចាស់​ទុំ ហើយ​កំពុង​តែ​អួត​អាង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ អំពី​បញ្ហា​ចិញ្ចឹម​មនុស្ស​ចាស់​នេះ​ ខ្ញុំ​បាទ​ជឿជាក់​ថា ក្រោយ​ពេល​ដែល​លោក​បណ្ឌិត ឈឹម ផលវរុណ ធ្វើ​ការ​ពន្យល់​ដែល​មាន​ភស្តុតាង​ ឲ្យ​យើង​បាន​ដឹង​នូវ​ការ​ពិត​ទាក់​ទង​ទៅ​ហ្នឹង​ជីវិត​ប្រជាពល​រដ្ឋ​អាមេរិក ជីវិត​ប្រជាពលរដ្ឋ​នៅ​បារាំង​ ក៏​ដូច​ជា​ជីវភាព​រស់​នៅ​នៃ​មនុស្ស​ចាស់​នៅ​អូស្រា្តលី ដើម្បី​ធ្វើ​ការ​ពន្យល់​ទៅ​ដល់​ជន​រួម​ជាតិ​អំបាញ់​មិញ​នេះ ខ្ញុំ​បាទ​ជឿជាក់​ថា បង​ប្អូន​ នឹង​​ពិចារណា​​ទ្វេ​ដង​ថែម​ទៀត​។ នេះ​គឺ​ជា​ល្បិច​ខូច​ដ៏​គម្រក់​ ដែល​ កឹម សុខា បាន​សាប​ព្រួស​​​​នៅ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ។​​ កម្មវិធី​របស់​យើង​ដែល​លើក​ឡើង​ធើ្វ​ការ​ពន្យល់​ដល់​ជន​រួម​ជាតិ​នេះ​ គ្រាន់​តែ​ជា​របង​ ដើម្បី​ទប់​ស្កាត់​ខ្លាច​បង​ប្អូន​យើង​ជឿ​លើ​ជន​ទុច្ចរិត​ ជន​ខិលខូច​នេះ​ វានាំ​ឲ្យ​អារម្មណ៍​របស់​យើង​រវើរវាយ​ ដោយ​គ្មាន​ប្រយោជន៍​ហ្នឹង​ឯង​។ តើ​លោក​បណ្ឌិត​មាន​អ្វី​បន្ថែម​លើ​សំនួរ​មុន​ទេ​បាទ ?

លោក​បណ្ឌិត ឈឹម ផលវរុណ
ចម្លើយ៖ ​ គឺ​រហូត​ដល់​បន​នយោបាយ​របស់​កឹម សុខា ដែល​គេ​ធ្លាប់​​ភៀស​ខ្លួន​ពី​កម្ពុជា​ទៅ​អាមេរិក​ ហើយ​ឥឡូវ​គេ​វិល​បក​មក​កម្ពុជា​វិញ​នេះ តែ​មក​វាយ​ប្រហារ​ខ្មែរ ហើយ​លើក​សរសើរ​នៅ​អាមេរិក​ លើក​ទាំង​ភូត​​គេ​ថា មនុស្ស​ចាស់​នៅ​ពេល​ដែល​អត់​មាន​​កូន​ចៅ​មើល រដ្ឋ​ជួល​មនុស្ស​ឲ្យ​មក​មើល​។​ ម៉ែ​ឪ​ដែល​ចាស់​ទៀត​ គឺ​រដ្ឋ​ឲ្យ​ប្រាក់​ខែ​អ្នក​ដែល​មក​បំរើ​ទៀត គឺ​ភូត​ទាំង​ស្រុង​តែ​ម្តង​ មនុស្ស​ចាស់​ដែល​អាច​ទទួល​សេវា​ផ្គត់ផ្គង់ និង​ធានា​រ៉ាប់​រង​ គឺទាល់​តែ​អ្នក​ហ្នឹង​បានបង់​លុយ​​ កាល​ដែល​ខ្លួន​ពេញ​វ័យ​ធ្វើ​ការ​ងារ​រហូត​មក​ចូល​និវត្តន៍​ ខ្លួន​បាន​ចូល​ជា​សមាជិក​នៃ​ប្រព័ន្ធ​បេឡា​ធានារ៉ាប់​រង​ចូលនិវត្តន៍​ ហើយ​​បើ​ខ្លួន​អត់​បាន​ចូល ​រដ្ឋ​ឯណា​មាន​លុយ​ទៅចិញ្ចឹម​អ្នក​ទាំង​អស់​ហ្នឹង។​ ត្រង់​ហ្នឹង​ហើយ​ដែល​ពួក​គាត់​ទាំង​អស់​នេះ​ភូត​ គាត់​មិន​យល់​អំពី​ប្រព័ន្ធ​បេឡា​ធានា​រ៉ាប់​រង​សង្គម​កិច្ច​ ធានារ៉ាប់​រង​​សោធននិវត្តន៍​ គាត់​អត់​ដឹង​គាត់​ភូត​ ទៅ​ជា​មនុស្ស​ចាស់​ម្នាក់​អត់​មាន​កូន​ចៅ​មើល​ ទៅ​ជា​រដ្ឋ​មើល​ នេះ​គឺ​ខុស​ហើយ​អត់​មាន​ទេ​។​ បើ​មាន​ មាន​តែ​​លក្ខខ័ណ្ឌ​ពិសេស​បំផុត​ ដូច​ខ្ញុំ​និយាយ​អញ្ជឹង​ សម្រាប់​ម្តាយ​របស់​បន​នយោបាយ​ កឹម សុខា ហ្នឹង​ឯង​ ដែល​ខ្លួន​ឯង​ជា​ជន​ភៀស​ខ្លួន​ ដែល​ពុំ​បាន​ធ្វើ​ការ​បំរើ​ប្រទេស​ជាតិ​គេ​ ហើយ​ទៅ​ស៊ី​ពែ ជា​មេរោគ​ប៉ារ៉ាសិត​​​នោះ​ទេ គឺ​អ្នក​ហ្នឹង​រដ្ឋ​ផ្តល់​លុយ​​ក្នុង​ខ្ទង់​សង្គម​កិច្ច​​មែន​ ប៉ុន្តែ​មិន​មែន​លុយ​របស់​រដ្ឋ​ទេ គឺ​លុយ​របស់​ប្រជាជាតិ​អាមេរិក​ ហើយ​​បើ​ប្រជាជាតិ​អាមេរិក​ដឹក​ថា ម្តាយ​របស់​បន​នយោបាយ​របស់​កឹម​ សុខា មក​ពី​អាមេរិក​មក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរ​ ហើយ​មក​អួត​​ អាមេរិក​ខឹង​ងាប់​ ធ្វើ​ជា​មេរោគ​ស៊ីពែ​គេហើយ​ មក​អួត​ធ្វើ​ឯង​ឡូយ​នៅ​ស្រុក​ខ្មែរ​ទៀត។​​ បើ​មិន​ជឿ​ប្រជា​ពលរដ្ឋ​ខ្មែរ​ចាំ​សួរ​ទូត​អាមេរិក​ ហើយ​បើ​មាន​បង​ប្អូន​​នៅ​អាមេរិក​ចាំ​ប្រាប់​ទៅ ម្តាយ​របស់​លោក​នោះ ជា​បន​នយោបាយ​របស់​ កឹម សុខា គេ​អួត​អញ្ចេះៗ ទៅ​ប្រាប់​នៅ​អាមេរិក​ទៅ​ ប្រជាពល​រដ្ឋ​អាមេរិក​គេសើច​​ គេ​ខ្ពើម​ឆ្អើម​។​

លោក សត្យា រក្ស
សំណួរ៖ ជុំ ​វិញ​​​រឿង​ដែល​លោក​បណ្ឌិត​មាន​ប្រសាសន៍​មិញ​នេះ​ ទាក់​ទង​ទៅ​នឹង​ចិញ្ចឹម​មនុស្ស​ចាស់​គ្មាន​កូន​គ្មាន​ចៅ​ ដែល​កឹម​ សុខា កំពុង​តែ​បោក​ប្រាស់​ពេញ​ទឹក ​​ពេញ​ដី​​នៅ​ក្នុង​ស្រុក​បច្ចុប្បន្ន​នេះ​ គេ​មិន​មែន​​និយាយ​ត្រឹ​ម​ប៉ុណ្ណឹង​​ទេ​លោក​បណ្ឌិត សូម្បី​តែ​គាត់​និយាយថា ស្រ្តី​មេម៉ាយ​​ដែល​មាន​កូន​ខ្ចី ៤ ឬ ៥ នាក់ អញ្ចឹង​ទៅ គឺ​បើ​សិន​ម្តាយ​លំបាក​ រដ្ឋ​គេ​ជួល​មនុស្ស​យក​មក​​មើល​ក្មេង​ហ្នឹង​ឲ្យ​ទៅ​ទៀត នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​ កឹម សុខា ដែល​ខ្ញុំ​ក៏​ដូច​ជា​បង​ប្អូន​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​កម្ពុជា យើង​កំពុង​តែ​ពេបជ្រាយ​យ៉ាង​ខ្លាំ​ង​ចំពោះ​នយោបាយ​បោក​ប្រាស់​ ក៏​ដូច​ជា​ល្បិច​ខូច​របស់​ កឹម សុខា។​ អញ្ចឹង​ហើយ​បាន​ជា​កម្ម​វិធី​របស់​យើង​ ព្យាយាម​ពន្យល់​ បំភ្លឺ​ជូន​ដល់​ជន​រួម​ជាតិ​ មិន​មែន​មាន​ន័យ​ថា ជា​ការ​បំផ្លាញ​ទៅ​ដល់​ដំណើរ​នយោបាយ​របស់​កឹម​សុខា​ នោះ​ទេ​ ។​កឹម​ សុខា គាត់​ចង់​បំពាន​ច្បាប់​ កឹម សុខា គាត់​ចង់​បោក​ប្រាស់​ប្រជាពលរដ្ឋ​ យ៉ាង​ណាៗ នោះ​ជា​រឿង​របស់​ កឹម សុខា ប៉ុន្តែ​កាតព្វកិច្ច​នៃ​កម្ម​វិធី​របស់​យើង​​នេះ​ គ្រាន់​តែ​ធ្វើ​ការ​ពន្យល់​ ហើយ​កោះ​ហៅ​បង​ប្អូន​យើង​ឲ្យ​ពិចារណា​ជា​មួយ​ ដើម្បី​​យើង​ស្វែង​យល់​ផ្លូវ​ត្រូវ​ ផ្លូវ​ល្អ​ ជៀស​វាង​ចាញ់​បោក​ជន​ទុច្ចរិត​។ ឥឡូវ​នេះ​ខ្ញុំ​មាន​ចំណុច​មួ​យ​ទៀត ដែល​​ជា​រឿង​ហួស​ចិត្ត​មែន​ទែន លោកបណ្ឌិត ខ្ញុំ​គិត​ថា​មនុស្ស​​ដែល​ធ្វើ​នយោបាយ​បោក​ប្រាស់​គឺ​មិន​អាច​ទទួល​បាន​នូវ​ ភាព​ថិតថេរ​នោះ​ទេ តួយ៉ាងដូច​ ​កឹម សុខា ធ្លាប់​គ្រប់​គ្រង​ កៅអី​ ១០ អសនៈ កាល​ពី​ជា​មួយ​ព្រឹទ្ធាចារ្យ​ សឺន​ សាន គឺទទួល​បាន ១០ អសនៈ ហើយ​ កឹម សុខា​ ហ្នឹង​ហើយ​ជា​អ្នក​គ្រប់​គ្រង​។​ ដោយ​សារ​តែ​មាយាទ​បែប​ដូច​សព្វ​ថ្ងៃ​ ពាក្យ​ខ្មែរ​គេថា ឆ្កែ​កន្ទុយ​ខ្វៀន​ វា​នៅ​តែ​ខ្វៀន​ ខ្ញុំ​និយាយ​បែប​នេះ​មិន​មែន​ចង់​សំដៅ​ថា កឹម សុខា ជា​ឆ្កែ​​​​​​​​​​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​​លើក​ពី​សុភាសិត​​​ខ្មែរ​ ដែល​បុរាណ​យើង​លោក​ថា ឆ្កែ​កន្ទុយ​ខ្វៀន ​វា​នៅ​តែ​ខ្វៀន​ ដូច​ កឹម សុខា ជា​ដើម​។​ ភាព​ខិលខូច ភាព​ក្រឡិច​ក្រឡុច ភូត​កុហក់​របស់​គាត់​ហ្នឹង គឺ​គាត់​មិន​ដែល​ចោល​ទេ ពុតត្បុត​​ក្រឡិច​ក្រឡុច​ភូត​កុហក់​ហ្នឹង អញ្ចឹង​ ១០ អសនៈ​របស់​លោក​តា​សឺន​ សាន ត្រូវបាន​ កឹម សុខា បំផ្លាញ​ ដោយ​សារ​តែ​មាយាទ​ដែល​មិន​ប្រាកដ​​ប្រជា របស់​គាត់​ ហើយ​ឥឡូវ​នេះ​មាយាទ​​បែប​ហ្នឹង កឹម សុខា​ កំពុង​តែ​ប្រព្រឹត្ត​ទង្វើ​បែប​ហ្នឹងដដែល​។​​ ខ្ញុំ​ជឿជាក់ថា ៣ កៅអី ដែល​កឹម សុខា ទទួល​បាន ក្នុង​អាណត្តិ​ទី​៤ ដោយ​សារ​ប្រជាពល​រដ្ឋ​ច្រឡំ​បោះ​ឆ្នោត​ឲ្យ​ សម្រាប់​អាណត្តិ​ទី​៥ ខ្ញុំ​សង្ឈឹម​ថា វា​អត់​ទទួល​បាន​ ៣ កៅអីហ្នឹង​ទេ កុំ​សង្ឈឹម​ឲ្យសោះ​ បើ​រក្សា​ឲ្យ​សល់​ ១ ខ្ញុំ​គិត​ថា កឹម សុខា គ្រាន់​បើ​ហើយ ពីព្រោះ​ ១០ កៅអី ម៉េច​ កឹម សុខា ធ្វើឲ្យ​​រលាយ​ចុះ​ ត្រឹ​ម​ ៣ កៅ​អី វា​តែ​មួយ​ប៉ប្រិច​ភ្នែក​ទេ។​ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​លោក​បណ្ដិតជួយ​បញ្ជាក់​ គឺ​ត្រង់​ថា ក្នុង​អាណត្តិទី ៤ ឆ្នាំ ២០០៨ ក្នុង​យុទ្ធនាការ​​ គាត់​បាន​អះអាង​ ថា បើ​គណបក្ស​គាត់​ជាប់​ឆ្នោត​ រដ្ឋ​មួយ​របស់​សហ​រដ្ឋ​អាមេរិក​ មក​ចិញ្ចឹម​ មក​ជួយ​ មក​គាំពារ​ ដូច​ជា​ថា មក​ជួយ​ខេត្ត​មួយ​នៅ​កម្ពុជា ហើយ​ឥឡូវ​នេះ​មាន​ល្បិច​ខូច​មួយ​ទៀត ដែល​ជិត​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​ គឺ​នៅ​សល់​តែ​ជាង​ មួយ​ខែទៀត​នេះ គាត់​ថា ឥឡូវ​នេះ​មេឃុំ​របស់​គាត់​ ឲ្យ​តែ​ជាប់​ឆ្នោត​ គឺ​អត់​ខ្វះ​ទេ រឿង​ថា បទ​ពិសោធន៍​ ទេព្យ​កោសល​នៃ​ការ​ដឹកនាំភូមិ​​ឃុំ គឺ​អត់​ពិបាក​ទេ។​ គាត់​កំពុង​តែ​ទំនាក់​ទំនង​រួច​ហើយ​ជាមួយ​​មេឃុំ​ទាំង​ឡាយ​នៅ​សហរដ្ឋ​ អាមេរិក​​ មេឃុំ​ទាំង​អស់​នៅ​អូស្រ្តាលី​ ដើម្បី​សុំ​ឲ្យ​យក​​មេឃុំ​ដែល​ជាប់​ឆ្នោត​របស់​គណបក្ស​គាត់​ ទៅ​រៀន​សូត្រ​ជា​មួយ​មេ​ឃុំ​នៅ​អាមេរិក​ មេ​ឃុំ​នៅ​អូស្រ្តាលី។​ អញ្ចឹង​ចំណុច​នេះ​តើ​លោក​បណ្ឌិត មាន​ទស្សនៈយ៉ាង​ណា​ ដើម្បី​ពន្យល់​ ដល់​ប្រជាពល​រដ្ឋ​ ជៀស​វាង​ការ​ចាញ់​បោក​មនុស្ស​ដូច ​កឹម សុខា នោះ​?​

លោកបណ្ឌិតឈឹម ផលវរុណ​
ចម្លើយ​៖​ រឿងដែលលោក កឹម សុខា ធ្លាប់​ធ្វើយុទ្ធនាការ​ភូតភរ​មិនចេះខ្មាស់​ខ្លួនកាល​ពីឆ្នាំ ២០០៨ នោះ​ ដែលថា​បើគណបក្ស​គាត់​ឈ្នះឆ្នោត​ រដ្ឋមួយ​របស់​​សហរដ្ឋ​អាមេរិក នឹងជួយ​ខេត្ត​មួយ​របស់​កម្ពុជា​។ ក្រោយ​ពីការ​បោះឆ្នោត ខ្ញុំបានជួប​ជាមួយគណៈ​ប្រតិភូមក​ពីអាមេរិក​ ដែល​ជា​សាស្ត្រាចារ្យ​​នៅ​សាកល​វិទ្យាល័យ ខាង​ស្រាវជ្រាវផង​​ និងមួយទៀត​ជាតំណាង​ខាងក្រសួង​ការបរទេស​ និង​ខាង​តំណាង​ទូត​មួយ​ទៀត​ ដែល​គេមក​សួរអំពី​ក្រោយពីបោះ​ឆ្នោតសភា ឆ្នាំ ២០០៨ នោះ​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត​នោះ​ តើខ្ញុំមើល​ឃើញទស្សនៈ​វិស័យ​នៃទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក​ ដែល​គណបក្ស​ប្រជាជន​នឹង​ដឹកនាំ​នោះ តើ ៥ឆ្នាំទៅមុខ​នឹងមានទំនាក់​ទំនងល្អ​យ៉ាងណា?​ ។ ក្នុង​ឱកាស​នោះ ខ្ញុំក៏បាន​ប្រាប់ថា អ្នកឯង​កុំព្រួយ​ ពីព្រោះ​ប្រជាពល​រដ្ឋ​ខ្មែរស្រឡាញ់​អាមេរិក​ណាស់ គឺ​ខ្លាច​​ក្រែងអាមេរិក​ទៅវិញ​ទេដែល​ធ្លាប់​បោះបង់​ចោល​កម្ពុជា​។ ប៉ុន្តែក៏មាន​គណបក្ស​ប្រឆាំង​ គឺគណបក្ស កឹម សុខា បាន​ឃោសនាថា​ បើគេ​ឈ្នះ​ឆ្នោត​​រដ្ឋមួយរបស់​អាមេរិកនឹង​មកជួយ​ចិញ្ចឹម​ខេត្តមួយ​របស់ខ្មែរ ​។ អ្នកអាមេរិក​ទាំង​នោះ​សើច ហើយ​គេ​សួរថា​ តើខ្មែរ​ជឿ កឹម សុខា ដែរឬអត់​?​ ខ្ញុំថា​គេមិនជឿ​ទេ​ គេ​ក៏​សើច​ ហើយថា​រឿងអី​ន​យោបាយ​របស់​ខ្មែរ​រឿង​អី​ទៅសង្ឃឹម​ពីអាមេរិក? អាមេរិក​គេគិតគូរ​រឿង​របស់​អាមេរិក​​ ប៉ុន្តែរឿង​សហប្រតិបត្តិការ​រវាងកម្ពុជា អាមេរិក គេមិនមែន​ធ្វើសហប្រតិបត្តិការ​ជាមួយ កឹម សុខា ដែល​ជាគណបក្ស​ប្រឆាំង​នោះទេ គឺជា​កិច្ច​សហ​ប្រតិបត្តិការរវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។ អញ្ចឹង​​ហើយបាន​ជាគេសួរខ្ញុំ ខ្ញុំ​ក៏បាន​ប្រាប់ថា​នឹង​បោះ​ជំហ៊ាន​ទៅមុខ​កាន់តែ​ល្អថែម​ទៀត​ ពីព្រោះ​មូលដ្ឋាន ប្រពៃណី​កម្ពុជាមិន​ដែល​ស្អប់អា​មេរិកទេ​។ ហើយ​ទី២ ទៀត​រដ្ឋាភិបាល​កម្ពុជា​មិន​មែនទន្ទឹង​ដូច កឹម សុខា មកបោក​ថា​រដ្ឋមួយ​មកចិញ្ចឹម​រដ្ឋមួយទេ​។ កម្ពុជា​ចង់បាន​តែ​ឲ្យ​អាមេរិក កុំគៀបសង្កត់​កម្ពុជា ឲ្យចេះ​គោរព​កម្ពុជា អំពីសិទ្ធិ​រស់រាន​របស់​កម្ពុជា អំពី​អធិបតេយ្យ​របស់​កម្ពុជា ​និងអ្វី​ដែល​ចាំបាច់​ដែល​​អ្នកត្រូវជួយ​កម្ពុជា​។ ពេលនោះ​ហើយកិច្ច​សហប្រតិបត្តិការ​នោះគឺ​ល្អណាស់​។​

ត្រឡប់មករឿង កឹម សុខា វិញ​គឺគេ​ក៏សើចអំពី​ កឹម សុខា ដែរ ដែលកឹម សុខា ឃោសនា​ថា​បើ​មេឃុំ​​គេ​ឈ្នះឆ្នោត​គេនឹង​ឲ្យមេឃុំនោះ​​ទៅរៀនផ្លាស់​ប្តូរបទ​ ពិសោធន៍​នៅអាមេរិក​​​ ឬនៅអូស្ត្រាលី​។ បងប្អូន​ប្រជា​ពលរដ្ឋ​​ត្រូវគិត​ទាំង​អស់គ្នាថា តើ​មេឃុំ​យើងហ្នឹង​វាអស្ចារ្យ​សម្រាប់​គេ ជាង​ប្រជាពលរដ្ឋ​គេ​ជា​មួយ​រដ្ឋាភិបាល​​​គេឬ​យ៉ាងណា?​។ អាមេរិកក្តី អូស្ត្រាលីក្តី​ រដ្ឋាភិបាល​របស់គេ តំណាងរាស្ត្រ​របស់​គេ​ជាប់​ឆ្នោត​​ដោយសារ​ប្រ​​ជាពលរដ្ឋគេ​។ សួរថា​ប្រជាពលរដ្ឋ​គេបោះឆ្នោត គេ​បោះឆ្នោត​ឲ្យ លោក អូបាម៉ា ធ្វើ​ប្រធានា​ធិបតី​​ដើម្បីឲ្យលោក អូបាម៉ា យកមេឃុំ កឹម សុខា ទៅបង្រៀន ឬ​ក៏ដើម្បីឲ្យ លោក អូបាម៉ា ដោះស្រាយ​បញ្ហា​នយោបាយ​នៅក្នុងស្រុក​ ជីវភាព​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​អាមេរិក និង​តួនាទី​អាមេរិក​ជា​មហា​អំណាច​?​​ ឬក៏បោះឆ្នោត​ឲ្យលោក អូបាម៉ា ដើម្បី​ជួយបង្ហាត់ និង​ជួយ​ចិញ្ចឹម​មេឃុំ​របស់​ កឹម សុខា? យើង​គិត​តែ​ប៉ុណ្ណឺង​ក៏អាច​ដឹងបាន​ដែរ​។​​

ចំណុចមួយទៀត នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ដែល​គេជាប់ឆ្នោត​ប៉ុន្មាន​អាណត្តិ​មកហើយ​នោះ​ ហើយ​​ផ្លាស់​ប្តូរ​គ្នាពីនីតិកាល​មួយទៅ​នីតិកាល​មួយទៀត​នោះ​ តើប្រជា​ពលរដ្ឋ​អូស្រ្តាលី​គេ​បោះឆ្នោត​ដើម្បី​​ត្រៀម​ចាំ​ទទួល​មេឃុំ របស់ កឹម សុខា ឬយ៉ាងណា​?​ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវពិចារណា​។​

គេមានការផ្លាស់ ​ប្តូរបទ​ពិសោធន៍​ ហើយ​ការផ្លាស់​ប្តូរនេះទាល់តែ​យើង​មានបទ​ពិសោធន៍​ដែរ​ទើប​អាច​​​ផ្លាស់ប្តូរ ​គ្នាបាន​ ប៉ុន្តែ កឹម សុខា​ គ្មានបទ​ពិសោធន៍ទេ​។ គាត់គ្រាន់​តែបទ​ពិសោធន៍​ធ្វើ​អនុប្រធាន​ភូមិ​កាល​​នៅ​ទស្សវត្សទី៨០​ គឺគាត់មាន​បទពិសោធន៍​ខាងលួច​អង្ករ​យ៉ាង​ស្ទាត់ជំនាញ​ និងបានប្រើ​បទពិសោធន៍​​​​នេះមក​បោក អង្គការ IRI លួច​លុយដុល្លារ​បាន​យ៉ាងស្អាត​។ អញ្ចឹងគឺ​គាត់មាន​បទពិសោធន៍​​ទាំងនោះ​​​យកទៅ​​បង្ហាត់​​មេឃុំ​របស់​គាត់​ ប៉ុន្តែ​មិនអាច​យក​បទពិសោធន៍​ទាំងនោះ​ទៅប្រាប់​មេឃុំ​នៅ​ប្រទេស​គេបានទេ​។ អញ្ចឹង កឹម សុខា គាត់គ្មាន​បទពិសោធន៍​ដើម្បីយក​ទៅផ្លាស់ប្តូរ​ជា​មួយ​អាមេរិក​ ឬជាមួយ​អូស្ត្រាលីទេ​។​ ចំណែកបន​នយោបាយរបស់គាត់​ខ្លះដែលរស់នៅ​អាមេរិក គឺដូច​ជា​វែក​នៅ​ក្នុង​ឆ្នាំង​សម្លរអញ្ចឹង​។ ឯខ្លះទៀតរស់​នៅបារាំង គឺងោះអត់ដឹង​អីផងនោះ​ ហើយ​ឥឡូវនេះ​គឺដើរ​បោក​គេ​នៅ​អូស្ត្រាលី​ទៀត​។ អញ្ចឹង​ប្រជាពលរដ្ឋ​​​អាចគិត​ឃើញហើយ​។​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​ សង្កាត់​​នៅ​ថ្ងៃ០៣ ខែមិថុនា ខាងមុខ​ សួរថា​បោះឆ្នោតរើសមេឃុំ ដើម្បី​ឲ្យមេឃុំ​នោះ​បាន​ទៅ​​អាមេរិក ឬទៅ​អូស្ត្រាលី ឬក៏​យើង​ជាម្ចាស់​ឆ្នោតកាន់​សន្លឹកឆ្នោត​ទៅបោះ​រើសមេឃុំ​ដែល​មាន​បទពិសោធន៍​ ​ និងមាន​សុច្ចរិតភាព​បម្រើប្រជាជន​នៅមូលដ្ឋាន ឬ​ក៏បោះឆ្នោត​ឲ្យមេឃុំ​ដើម្បី​ឲ្យ​គាត់ឡើង​យន្តហោះ​​ទៅ​អាមេរិក​ ឬទៅ​អូស្ត្រាលី​? អញ្ចឹង​សូមបង​ប្អូនពិចារណា​ចុះ​។​

ម្យ៉ាងទៀត បេក្ខជន​មេឃុំរបស់ កឹម សុខា ភាគ​ច្រើនគឺជា​អ្នក​ប្រមឹកទេ​ នេះ​បើតាម​ការ​ដែល​ប្រជា​ពលរដ្ឋ​​​បានទូរសព័្ទ​ចូល​មកប្រាប់​​ក្នុងកម្មវិធី ​ពលរដ្ឋវិជ្ជា​។ អញ្ចឹង​ហើយបាន​ជាយើងមើល​ឃើញថា​ ទាល់តែ​ទៅរៀន​ទើប​អាចធ្វើមេឃុំបាន​។ ប៉ុន្តែបេក្ខជន​មេឃុំដែលមិន​មែនជារបស់​គណបក្ស​​កឹម សុខា គឺគេ​មិន​បាន​អួត​​ទេ បានន័យថា​គេបានរើសអ្នក​ដែលមានគុណ​សម្បត្តិ បុគ្គលិក​លក្ខណៈ​សម្បត្តិ​មេឃុំ​មិនមែន​ជាអ្នក​ស្រវឹង​​​ដូច​​បេក្ខជន​​ មេឃុំ​​របស់​គណបក្ស កឹម សុខា ទេ​​​។​
-មតិលោក សត្យា រក្ស

ម្យ៉ាងទៀត កឹម សុខា ដែលបាន​ប្រើភាសាហ្នឹង​គឺជាការ​ប្រមាថ​ម៉ាក់ងាយ​ទៅដល់​ធនធាន​មនុស្ស​​របស់​ ខ្មែរទៅទៀត​។ បើ​អាមេរិកាំង​គេឮ ឬអូស្ត្រាលី​គេឮ គេនឹង​ថាខ្មែរ​សូម្បី​តែមេឃុំ​ក៏​ចាំបាច់​ត្រូវ​មក​រៀន​​ដែរ​?​។ អញ្ចឹងការ​អួតរបស់ កឹម សុខា គឺជាការ​មិនគិត​អំពីផល​វិបាកនៃ​ពាក្យសំដីរ​បស់គាត់​។ ដូច្នេះ​​សូមបង​ប្អូនយើង​ផ្តោតអារម្មណ៍​អំពី​មាយាទ​របស់ កឹម សុខា ដែល​គាត់កំពុង​តែសាប​ព្រួស​​​នូវ​សកម្មភាព​​​គ្មាន​​​ប្រយោជន៍​​​​សម្រាប់​​ ​សង្គម​​សោះឡើយ​​។​​

បើយើង ​និយាយ​អំពី​បេក្ខជន​​មេឃុំ​របស់​គណបក្ស​ប្រជាជន​​វិញ​ គឺបេក្ខជន​ទាំងនោះ​គឺសម្រិត​សម្រាំង​​​ទៅលើ​ចំណេះ​ដឹង​ បទពិសោធន៍ សេចក្តីថ្លៃថ្នូរ​​ ដែលប្រជាពល​រដ្ឋនៅក្នុង​ឃុំនោះតែម្តង​ គោរព​រាប់អាន​ពួកគាត់​។ ចំណុចនេះ​ហើយដែល​គណបក្ស​ប្រជាជន​តែងតែទទួល​បាន​នូវជ័យជំនះ​គ្រប់​អាណត្តិ​​ គឺដោយសារ​យើង​បានវាស់​ស្ទង់ទៅ​លើសមត្ថភាព​របស់​ពួកគាត់​ ដែល​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​​ និង​ជា​មនុស្ស​មាន​គុណសម្បត្តិ​ធ្លាប់ជួយ​ទុក្ខធុរៈ​បងប្អូន​ប្រជាពលរដ្ឋ​ នៅក្នុងឃុំ​។​

ដូចលោក ​បណ្ឌិតបានលើក​អញ្ចឹង មេឃុំរបស់ កឹម សុខា នេះ​គឺគ្មាន​នរណា​គេហ៊ាន​ទៅ​ឈរ​ឈ្មោះ​​ឲ្យ កឹម សុខា នោះទេ​ ដោយសារគេឃើញ​មាយាទរបស់​លោកកឹម សុខា គឺជា​មេបក្ស​មួយដែល​មិន​​ច្បាស់​លាស់​​ គឺបាន​តែសម្តី​​ ប៉ុន្តែទង្វើគឺគ្មាន​ទាល់តែសោះ​។​ គាត់អួតថា​ចែកគោ១០០ ក្បាល​ឲ្យ​ប្រជា​ពលរដ្ឋ​ ឬថាបើ​សិនជាគាត់​ជាប់ឆ្នោត​ គាត់នឹងហៅ​មិត្តភក្តិបរទេស​របស់គាត់​មក​ធ្វើខ្ចៅ​យន្តហោះ​តែប្រាំ​ប៉ុណ្ណោះ​ ហើយ​ប្រាក់ខែ​ប្រជាពលរដ្ឋ​សុទ្ធតែ ៥០០០ ដុល្លារ​ នេះជាការលើក​ឡើងរបស់ កឹម សុខា ។​ ថ្មីៗ​នេះ​គាត់បាន​ភូតទៀតថា ផ្លែចេក​គឺគាត់អាចលក់​បាន១ផ្លែ ថ្លៃ១ដុល្លារ​ អញ្ចឹង​បើផ្លែចេក​មួយ​ស្និត​ឡើង​ដល់​ប៉ុន្មាន? មួយស្ទងឡើងដល់ប៉ុន្មាន​? ដល់មួយចំការ​ឡើង​ដល់​ប៉ុន្មាន?​ យើងឃើញ​ថាការកុហក​របស់គាត់​នេះ​គឺ​ថោកជាង​ចៅចាក់ស្មុគ្រ​ទៅទៀត​​​។​​​ សូម្បីតែ​សម្តេច​តេជោ ក៏លោក​បានស្នើឲ្យ​លោករដ្ឋមន្ត្រី​កសិកម្ម​ជួយ​សម្រួល​ដល់ការ​នាំចេញ​របស់ កឹម សុខា ផង​ដែរ​។ មួយទៀត គាត់បានលើក​ឡើងថា នៅ​អាមេរិក​គឺគេ​គោរព​ទៅដល់​សិទ្ធរបស់​កង្កែប​ទៅទៀត​ ដូចជា​បើរដ្ឋាភិបាល​អាមេរិក​ធ្វើផ្លូវណា​មួយ ហើយ​ប៉ះ​នឹងរូង​កង្កែប​នៅ​ខាង​មុខនោះ​​គឺគេធ្វើផ្លូវនោះ​វាង​ទៅ​ទៀត​​ នេះគឺជារឿង​មួយ​ដែលគួរ​ឲ្យចង់​សើច​មែនទែន​។​​ ដូច្នេះ យើង​ឃើញ​​ថា​​ នយោបាយ​ភរភូត​​របស់ កឹម សុខា នេះគួរតែយើង​​គិតពិចារណា​ឲ្យមែនទែន។​

លោក​សត្យា រក្ស​
សំណួរ៖ ចំពោះបញ្ហាដីសម្បទានវិញ យើងឃើញ​ថាប្រទេស​ណាក៏គេ​អនុវត្ត​​​នូវគោល​នយោបាយ​បែបហ្នឹង​ដែរ​។ ចំណែកកម្ពុជា​យើងនេះគឺ​ដើរក្រោយ​បណ្តា​ប្រទេស​ជឿនលឿន​លើពិភព​លោកទេ​ ដែល​គេ​ធ្លាប់​សម្បទាន​៩០ឆ្នាំ ឬ១០០ឆ្នាំ​ នោះគឺ​ប្រទេសគេធ្លាប់​ធ្វើរួចមក​ហើយ​។ ឥឡូវនេះ​រដ្ឋាភិបាល​យើង​មាន​គោលការណ៍​ ពីការធ្វើដី​សម្បទាន​ ៩៩ឆ្នាំ​។ សម្រាប់ កឹម សុខា រួមនឹង​បននយោបាយ​របស់ កឹម សុខា​ គឺបាន​អះអាង​ថា ការធ្វើ​សម្បទាន​ដីឲ្យ​បរទេស​៩៩ឆ្នាំនេះ គេសួរថា​តើនរណា​អ្នកនៅ​ចាំ​មើល​រហូត​ដល់​៩៩ឆ្នាំ​ បើ កឹម សុខា គិតមក​ដល់ថ្ងៃ​នេះ​អាយុ​ជាង​៦០ឆ្នាំ​ទៅ​ហើយ រីឯ​បននយោបាយ​របស់​គាត់គឺខ្លះ​ដល់​៨០ឆ្នាំ​ទៅហើយ​ គឺគាត់​មិនអាច​រស់នៅចាំ​មើលគេ​ប្រគល់ដី​ឲ្យវិញនោះ​ទេ​។ ចំពោះ​សម្តីចោទ​ប្រកាន់​របស់​កឹម សុខា បែបនេះ តើលោក​បណ្ឌិតមាន​អ្វីដើម្បី​ធ្វើការបំភ្លឺ និង​លើក​ឧទាហរណ៍​ជាក់ស្តែង​ពីបណ្តា​ប្រទេស​ជឿន​លឿន​លើពិភព​លោកផងបាទ​​?​

លោកបណ្ឌិត ឈឹម ផលវរុណ
ចម្លើយ​៖ ចំណុចនេះ​គឺចង់​បញ្ជាក់ថា លោក កឹម សុខា ដែល​លើក​បញ្ហា​នេះ​មក​និយាយ​គឺជាការ​ល្ងង់​ខ្លៅ​បំផុត​។ តាមពិត​ចិត្តរបស់​គាត់​គឺចង់​បញ្ឆេះកំហឹង​ប្រជាពលរដ្ឋ​ឲ្យ​ខឹង​ ដោយគាត់​អះអាង​ថាការ​ធ្វើ​សម្បទាន​ដីសេដ្ឋកិច្ច​ឲ្យក្រុមហ៊ុន​វៀតណាម​​ គឺមានន័យ​ថា​កាត់ដី​​ឲ្យយួន​ គឺគាត់ចោទអញ្ចឹង​។ អញ្ចឹង​គាត់​​ត្រូវ​បញ្ឆេះ​ថា​ សម្បទាន​ដី​ ៩៩ឆ្នាំ​នេះ​ សូម្បីតែក្មួយៗក៏រស់មិនដល់៩៩ឆ្នាំដែរ​ គឺរហូត​ទៅដល់​ចៅ​ទៀត​។ ឥឡូវខ្ញុំលើកឧទាហរណ៍មួយគឺ ហុងកុង​។ ហុងកុង​មានហេតុផល​ខុសពីប្រទេសយើងក៏ពិតមែន​ ប៉ុន្តែ​រយៈ​​ពេល​គឺ​ ១០០ ឆ្នាំ ដែល​ពាក់​ព័ន្ធ​​ជា​មួយ​រដ្ឋាភិបាល​​ចក្រភព​អង់គ្លេស​ និង​រដ្ឋាភិបាល​ប្រទេស​ចិន​ កាល​ជំនាន់​ហ្នឹង​ សួរ​ថា​នៅ​ឆ្នាំ ១៩៩៧ ដែល​គ្រប់​ ១០០ ឆ្នាំ ពេល​ហ្នឹង​ហុង​កុង​​ត្រូវ​បាន​ប្រគល់​​ទៅ​ឲ្យ​ប្រទេស​ចិន​ដី​គោក​វិញ​។​ សួរ​ថា​ពេល​ហ្នឹង​ខ្មោច​របស់​មេដឹកនាំ​ចក្រភព​អង់គ្លេស​ និង​ខ្មោច​មេដឹកនាំ របស់​ចិន​ ឡើ​ង​មក​ផ្ទេរ​ហត្ថលេខា​​ប្រគល់​ដី​​ឲ្យ​ចិន​ ឬ​ក៏​អ្នក​ដឹក​នាំ​បន្ត​វេនជំនាន់​​​ក្រោយ​​​ ​ដែលមក​ដល់​​បច្ចុប្បន្ន​ភាព​គេ​ផ្ទេរ?​ អញ្ចឹង​បាន​ថា កឹម សុខា នេះ​ល្ងង់​ងោះ​អត់​ដឹង​អី​តែ​ម្តង ខ្ញុំ​អាច​លើក​ឧទាហរណ៍​​​មួយ​ទៀត​ ឥឡូវ​កឹម សុខា ហើយ​និង​កូន​របស់​គាត់ នៅ​ពេល​ដែល​កឹម សុខា​ ចប់​ជីវិត​មិន​មែន​ចង់​និយាយ​ប្រមាថ​ទេ​ ព្រោះ​មនុស្ស​រស់​មាន​កំណត់​ តើ​អនុសាសន៍ បណ្តាំសាសន៍​របស់​កឹម សុខា កូន​មិន​ត្រូវ​អនុវត្ត​បន្ត​ ឬ កូន​ហ្នឹង​គ្មាន​របៀប​របប​មិន​អនុវត្ត​បណ្តំាំ​សាសន៍​របស់​ឪ​ ឬ​ កូន​ហ្នឹង​មាន​កូន​តទៅ​ទៀត​វាមាន​ការ​បន្ត​វេន​បន្ត តើ​វាមាន​និរន្ត​ភាព​ឬ​អត់?​ ឬ កឹម សុខា និង​ប្រពន្ធ​កឹម សុខា អស់​អាយុទៅ​រ​លាយ​រលត់​​ម្តងមួយ​​​គ្រួសារ​ឬអី​ហ្នឹង?​ យ៉ាង​ណា​មិញ​ប្រទេស​មួយ​អញ្ចឹង​ដែរ​ មនុស្ស​ ១៤​ លាន​នាក់ ទម្រាំដល់​ ៩៩ ឆ្នាំ មិនដឹង​បន្ត​វេន​​ប៉ុន្មាន​ជំនាន់​ ហើយ​ឯកសារ​ សំណុំ​លិខិត​ក៏​គេ​នៅ​តែ​មាន​បន្ត​វេន​ព្រោះ រដ្ឋាភិបាល​ ៥ ឆ្នាំ​ម្តង​ ត្រូវ​បាន​បោះ​ឆ្នោតម្តង​។​ ដូច្នេះ​ប្រទេស​ហ្នឹង​វា​រលាយ​មួយ​ប្រឹប​អស់​ដូច​កឹម​ សុខា​ គិតឬ​ទេ?​ សូម្បី​គ្រួសារ​កឹម សុខា មិន​មែន​អត់​ កឹម សុខា អត់​ប្រពន្ធ​​កឹម សុខា រលាយ​មួយ​ពូជតែ​​ម្តង​​នោះទេ​ វា​មិន​អាច​​ ។​ចំណុច​ហ្នឹង​យើង​គួរ​ពិចារណា  ហើយ​យក​ឧទាហរណ៍​ ហុងកុង រវាង​អង់គ្លេស និង​ចិន​ រក​ឃើញហើយ។​ ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ចង់​បញ្ចាក់​បង​ប្អួន​ប្រជាពល​រដ្ឋ​ កុំ​ចាញ់​បោក ​​កឹម សុខា បើ​យើង​ចង់​ធ្វើ​នយោបាយ​ប្រឆាំង​រដ្ឋាភិបាល​ គួរ​តែ​រក​នូវ​សុក្រឹត្យ​​ភាព​ ផលប្រយោជន៍​នៃ​សម្បទាន​ដីធ្លី​វិញ​ កុំ​ទៅ​ចោទ​ថា រដ្ឋា​ភិបាល​ថា ផ្តល់​សម្បទាន​ដី​សេដ្ឋ​កិច្ច​ទៅ​វៀត​​ណាម​ ស្មើ​​កាត់​ដី​ឲ្យ​យួន​ ។​ អាហ្នឹងគឺ​​ទុច្ចរិត​ហើយ​ វា​មិន​អាច​កាត់​​ដី​ទៅ​បាន​​ទេ ពី​ព្រោះ​វា​មាន​ព្រំ​ប្រទល់​ របស់​ដី​ទាំង​អស់​ សំខាន់​ត្រង់​ថា ហេតុ​អ្វី​បាន​សម្បទាន​ដីសេដ្ឋ​កិច្ច​?​ ហើយ​បើ​សម្បទាន​ដីសេដ្ឋកិច្ច​ វាមាន​ផល​អ្វី​ខ្លះ?​​ ត្រង់​ហ្នឹង​ដែល​យើង​ត្រូវ​សិក្សា​ បើ​សិន​ជា​អ្នក​ចង់​ប្រឆាំង​​នឹង​នយោបាយ​សម្បទាន​ដី​សេដ្ឋ​កិច្ច​របស់​ រដ្ឋាភិបាល​។​ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា ដីសម្បទាន​សេដ្ឋ​កិច្ច​ ៩៩ ឆ្នាំ​នេះ ពុំ​ខុស​ច្បាប់​ទេ ពីព្រោះ​ច្បាប់​វិនិយោគ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា ហើយ​និង​ច្បាប់​ភូមិបាល​​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចែង​ច្បាស់​ណាស់​ បើ​អ្នក​មិន​ពេញ​ចិត្ត​ អ្នក​ឃោសនា​ថា​នឹង​កែ​ច្បាប់​វិនិយោគ​ហ្នឹង​ទៅ ឃោសនា​ថា នឹង​កែ​ច្បាប់​ភូមិបាល​ទៅ អាហ្នឹង​វា​មាន​ទៅ​ស្អី។​ តែ​​អ្នក​ធ្វើ​នយោបាយ​ទៅ​ចោទ​ប្រកាន់​ញុះញង់​ ហើយ​រហូត​ដល់​ងោះ​ល្ងង់ អត់​ដឹង​អី ទៅ​ជា​ញុះ​ប្រជាពលរដ្ឋ​ថា ៩៩ ឆ្នាំ គ្មាន​នរណារស់​ដល់​ហ្នឹង​ទេនោះគឺវាខុស​។​ អញ្ចឹងបាន​ថា កឹម សុខា​ គួរ​កែ​​​ចរឹត​​ដែល​មិន​ថ្លៃ​ថ្នូររបស់​ខ្លួន​ ធ្វើ​នយោបាយ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មិន​ត្រូវ​ ឆ្កួត​វង្វេង​នឹង​ព្រៃ​ប្រជាធិបតេយ្យ​ទេ​៕​

សម្រង់ព័ត៌មាន៖ លោក នូ សាវុធឌី