Tuesday, May 1, 2012

សម្ដេច​តេ​ជោ​អំពាវនាវ​ដល់​ពលរដ្ឋ​ ខ្មែរ​វិល​ត្រឡប់​មក​ធ្វើការ​នៅ​ប្រទេស​វិញ​


ដោយ​ ៖ មរតក 
​ខេត្ដ​ព្រះ​សីហ​នុ​ ៖​ សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ រូប​ ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​រក​ការងារ​ ធ្វើ​ក្នុង​ប្រទេស​ថៃ​  ឱ្យ​វិល​ត្រឡប់​មក​វិញ​ ពីព្រោះ​ប្រទេស​កម្ពុជា​កំពុង​ខ្វះ​ធនធាន​ មនុស្ស​យ៉ាងច្រើន​ ទាំង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ វិស័យ​សំណង់​ជាដើម​ និង​ ម្យ៉ាងទៀត​ការ​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​ ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ មិនមែន​ជា​ វិធី​ល្អ​នោះ​ទេ​ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ តែ​ព្យាយាម​ធ្វើ​លិខិត​សម្គាល់​ដល់​ពលករ​ដែល​ទៅ​ធ្វើការ​ខុសច្បាប់​លើក​មុនៗ​ មិន​ទាន់​អស់​ផង​ ។​
​ការ​អំពាវនាវ​បែប​នេះ​របស់​សម្ដេច​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ខែឧសភា​ ឆ្នាំ​ ២០១២​ នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ បុគ្គលិក​កម្មករនិយោជិត​នៅ​កំពង់​ផែ​ ស្វយ័ត​ក្រុងព្រះសីហនុ​ និង​បើក​សម្ពោធ​ ឱ្យ​ប្រើប្រាស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ កំពង់​ផែ​ក្រុងព្រះសីហនុ​ ។​
​សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា​ សុំ​ ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ត្រឡប់​មក​ វិញ​ ពីព្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ កំពុង​តែ​ខ្វះ​កម្លាំង​ពលកម្ម​ ពីព្រោះ​បើ​ យោង​តាម​របាយការណ៍​ពេល​នេះ​ កម្ពុជា​ ត្រូវការ​កម្លាំង​ពលកម្ម​មិន​តិច​ជាង​៣​ម៉ឺន​ នាក់​នោះ​ទេ​ គឺ​ខ្វះ​គ្រប់​ទីកន្លែង​ ទាំង​ក្នុង​ វិស័យ​កសិកម្ម​ វិស័យ​សំណង់​ វិស័យ​ ឧស្សាហកម្ម​ ។​ កម្មករ​ចំណាកស្រុក​ ដែល​ចូល​ទៅ​ធ្វើការ​ខុសច្បាប់​ក្នុង​ប្រទេស​ ថៃ​ ភាគច្រើន​គឺ​ទៅ​ធ្វើការ​ក្នុង​វិស័យ​ សំណង់​ កសិកម្ម​ ហើយ​តម្លៃ​ឈ្នួល​ក៏​មិន​ ខុស​គ្នា​ប៉ុន្មាន​នោះ​ដែរ​ ហើយ​ត្រូវ​ចំណាយ​ ច្រើន​,​ ចូល​ទៅ​ធ្វើការ​ខុសច្បាប់​,​ បែក​ បាក់​គ្រួសារ​ ប្រពន្ធ​កូន​ ហើយនឹង​អាច​ មាន​បញ្ហា​កើត​ឡើងជា​ច្រើន​ ដោយសារ​ តែ​ធ្វើការ​នៅ​ប្រទេស​គេ​មិន​ចេះ​ភាសា​ របស់​គេ​ច្បាស់លាស់​ ដូច្នេះ​បើ​យើង​ធ្វើ​ ការ​នៅ​ប្រទេស​យើង​ប្រសើរ​ជាង​ ។​
​សម្ដេច​តេ​ជោ​បន្ដ​ថា​ ចំពោះ​វិ​ិ​និ​យោ​-​ គិ​ន​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ គឺ​ត្រូវ​ខិតខំ​ ដោះស្រាយ​ជូន​កម្មករ​ ដូច​ជា​កន្លែង​ស្នាក់​ នៅ​ កន្លែង​លក់​ម្ហូបអាហារ​ជាដើម​,​ ត្រូវ​ ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ការ​សហការ​ជា​ មួយ​ក្រុមហ៊ុន​ដែល​ខ្វះ​កម្មករ​ រោងចក្រ​ សហគ្រាស​ ត្រូវ​ទាក់ទង​ទៅ​នឹង​ផ្នែក​ការងារ​ ដើម្បី​ផ្សព្វផ្សាយ​ជ្រើសរើស​កម្មករ​ ។​ បើ​ សិន​ជា​មិន​ផ្ដល់​ព័ត៌មាន​ឱ្យ​ប្រជាពលរដ្ឋ​ ដឹង​ដែល​ខ្វះ​ការងារ​ គឺ​គាត់​នឹង​ទៅ​ស្វែង​ រក​ការងារ​ធ្វើ​នៅ​ប្រទេស​ក្រៅ​ដោយ​ខុស​ ច្បាប់​តទៅ​ទៀត​,​ បើ​ចង់បាន​កម្មករ​ គឺ​ ត្រូវ​ឱ្យ​តម្លៃ​ប្រាក់​ឱ្យ​មាន​កម្រិត​ខ្ពស់​បន្ដិច​ ព្រោះ​នៅ​កន្លែង​ខ្លះ​មាន​ផ្លូវ​ឆ្ងាយ​ ហើយ​ ប្រាក់ខែ​ដូច​គេឯង​ដែរ​នោះ​ គឺ​មិន​អាច​ ទៅ​រួច​ទេ​ ពីព្រោះ​មានការ​ប្រកួតប្រជែង​ ។​
​ជាមួយ​គ្នា​នោះ​ សម្ដេច​តេ​ជោ​ក៏​បាន​ អំពាវនាវ​ផង​ដែរ​ឱ្យ​មានការ​សម្រប​ សម្រួល​គ្នា​រវាង​ថៅកែ​រោងចក្រ​ជាមួយ​ កម្មករ​ និង​សហជីព​ ឱ្យ​អនុវត្ដ​ច្បាប់​ ការងារ​ទាំងអស់​គ្នា​ ពីព្រោះ​គ្មាន​ជម្រើស​ ណា​ល្អ​ជាង​ជម្រើស​នេះ​ទេ​ បើ​គ្មាន​ថៅកែ​ គឺ​អត់​កម្មករ​ បើ​មាន​តែ​កម្មករ​អត់​ថៅកែ​ ក៏​គ្មាន​រោងចក្រ​ដែរ​ ដូច្នេះ​ទាំង​២​នេះ​ត្រូវ​ សុខដុម​នី​យ​កម្ម​ជាមួយ​គ្នា​ ។​ ដូច្នេះ​យើង​ ត្រូវ​ថ្លឹងថ្លែង​ផលប្រយោជន៍​ចំណេញ​របស់​ ថៅកែ​ និង​បៀវត្ស​កម្មករ​ បើ​ចំណេញ​ ច្រើន​ក៏​ត្រូវ​លើកទឹកចិត្ដ​ផ្ដល់​ឱ្យ​កម្មករ​ បើ​កម្មករ​មាន​សុខភាព​ល្អ​ វិជ្ជាជីវៈ​កាន់​ តែ​ខ្ពស់​ នោះ​គុណភាព​ផលិត​នៅ​ក្នុង​រោង​ ចក្រ​ក៏​ល្អ​ដែរ​ ។​
​រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ការពារ​ នូវ​ស្ថិរភាព​នយោបាយ​ សន្ដិសុខ​ សណ្ដាប់​ ធ្នាប់​ សង្គម​ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ដើម្បី​ទាក់ទាញ​វិនិយោគ​ ក្នុង​នោះ​រាជរ​ដ្ឋា​ ភិ​បាល​ក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ បើក​ទូលាយ​ទីផ្សារ​នៅ​ខាងក្រៅ​តាម​ គោលការណ៍​រក្សា​ទីផ្សារ​ចាស់​ និង​ស្វែង​ រក​ទីផ្សារ​ថ្មី​តាម​រយៈ​នៃ​ការ​ខិតខំ​បើក​ ទីផ្សារ​ទូលាយ​បន្ថែម​ ដូច​ជា​សហគមន៍​ អឺរ៉ុប​ ដែល​ទំហំ​នៃ​ការ​នាំ​ចេញ​សម្រាប់​ ឆ្នាំ​២០១១​ជិត​១​ពាន់​លាន​ដុល្លារ​ ទាំងនេះ​ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​ ដើម្បី​ចែករំលែក​ស្ថានភាព​ឈ្នះៗ​នៅ​ក្នុង​ ក្របខ័ណ្ឌ​កម្មករ​ក្ដី​ អ្នកគ្រប់គ្រង​ ឬ​អ្នក​ វិនិយោគ​ក្ដី​ ។​
​សម្ដេច​លើក​ឡើង​បន្ដ​ថា​ ចំពោះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​បាន​កើត​ ឡើង​ចេញពី​ទំនាក់ទំនង​នៃ​កិច្ច​សហ​ប្រ​តិ​-​ ប​ត្ដិ​ការ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​ ជប៉ុន​ ។​ បន្ទាប់​ពី​ការ​សម្រេចចិត្ដ​យ៉ាង​ ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ មានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន​ ដែល​ លេច​ចេញ​ជា​លើក​ដំបូង​ នៅ​តំបន់​ សេដ្ឋកិច្ច​ពិសេស​នឹង​អាច​ទាក់ទាញ​វិ​និ​-​ យោគ​ជប៉ុន​ មក​វិនិយោគ​នៅ​ក្នុង​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ថែម​ទៀត​ ។​ សម្ដេច​តេ​ជោ​ ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​ ឱ្យមក​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រ​ កម្ពុជា​ ពិសេស​នៅ​ក្នុង​តំបន់​ពិសេស​នេះ​ ដែល​នឹង​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​ និង​វិស័យ​ សេដ្ឋកិច្ច​បន្ថែម​ទៀត​ ។​
​លោក​ម៉ា​សាគូ​មី​ កូ​រ៉ូ​គី​ ឯកអគ្គ​រាជ​ រដ្ឋ​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​ថា​ កំពង់​ផែ​ក្រុង​ព្រះ​ សីហ​នុ​ គឺជា​ចំណង​នៃ​និម្មិតរូប​ដ៏​ឧត្ដុង្គ​ ឧត្ដម​មួយ​នៃ​កិច្ច​សហប្រតិបត្ដិការ​របស់​ ជប៉ុន​នៅ​ប្រទេស​កម្ពុជា​ ។​
​លោក​បន្ដ​ថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ ត្រូវ​បាន​រំពឹង​ទុក​ថា​ នឹង​ទាក់ទាញ​វិនិយោគ​ ទុន​ផ្ទាល់​ពី​បរទេស​ ពិសេស​ដើម្បី​ផលិត​ និង​នាំ​ចេញ​ផលិតកម្ម​កម្មន្ដសាល​ ។​ កា​រត​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់​នៃ​តំបន់​ ពិសេស​នេះ​ ជាមួយនឹង​កំពង់​ផែ​ក្រុង​ព្រះ​ សីហ​នុ​ គឺជា​ឧត្ដមភាព​មួយ​នៃ​បណ្ដា​ ឧត្ដមភាព​នានា​របស់​តំបន់​សេដ្ឋកិច្ច​ ពិសេស​ ដោយ​ការ​កាត់​បន្ថយ​តម្លៃ​និង​ ពេលវេលា​សម្រាប់​ការ​ដឹក​ជញ្ជូន​ផលិត​ ផល​ថែម​ទៀត​ផង​ ។​ លោក​បន្ដ​ទៀត​ថា​ ប្រទេស​ជប៉ុន​ នឹង​បន្ដ​យកចិត្ដទុកដាក់​ ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ច្រករបៀង​ សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ ដែល​នឹង​ចាប់​ ផ្ដើម​ពី​ទីក្រុង​ហូ​ជី​មិ​ញ​ ឆ្លងកាត់​ទីក្រុង​ ភ្នំពេញ​ ទៅ​កាន់​ទីក្រុង​បាងកក​ ក៏​ដូច​ជា​ ការ​អនុវត្ដ​កំពង់​ផែ​ក្រុងព្រះសីហនុ​ រួម​ ទាំង​តំបន់​សេដ្ឋកិច្ច​នេះ​ផង​ដែរ​ ។​ តំបន់​ សេដ្ឋកិច្ច​ពិសេស​នេះ​ នឹង​បំពេញ​តួនាទី​ ដ៏​មាន​សារសំខាន់​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ រួម​ទាំង​ការ​រួមចំណែក​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ដែល​អាច​បង្កើត​ កាលានុវត្ដភាព​ការងារ​សមរម្យ​ ដើម្បី​ ឆ្លើយ​តប​ទៅ​នឹង​កំណើនប្រជាជន​វ័យក្មេង​ របស់​កម្ពុជា​ ។​
​លោក​ត្រាំ​ង​ អ៊ី​វ​តឹក​ រដ្ឋមន្ដ្រីក្រសួង​ សាធារណការ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ ថា​ ការ​សាងសង់​កំពង់​ផែ​ស្វ័​យ​ត​ក្រុង​ព្រះ​ សីហ​នុ​ បាន​ចាប់ផ្ដើម​ដំណើរការ​ពី​ថ្ងៃ​ទី​ ៨​ ខែតុលា​ ឆ្នាំ​២០០៩​ និង​បាន​បញ្ចប់​ នៅ​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១២​ ខណៈ​នៅ​ ក្នុង​នោះ​រចនាសម្ព័ន្ធ​សំខាន់ៗ​មាន​ដូច​ជា​ -​ផ្ទៃដី​សម្រាប់​សាងសង់​រោងចក្រ​៤៥​ ហិ​កតា​ តំបន់​ពាណិជ្ជកម្ម​ផ្សេងៗ​៦​ហិ​កតា​ តំបន់​ផ្គត់ផ្គង់​ផ្ទៃក្នុង​៤,៤​ហិ​កតា​ អគារ​ រដ្ឋបាល​ អគារ​របង​ និង​ចំណតរថយន្ដ​ ០,៩​ហិ​កតា​ ផ្លូវថ្នល់​ និង​ទីធ្លា​សាធារណៈ​ ៨,៥​ហិ​កតា​ តំបន់​ពិព័រណ៍​បៃតង​៥,២​ ហិ​កតា​ សាងសង់​ប្រព័ន្ធ​ច្រោះ​ទឹក​កខ្វក់​ និង​ប្រព័ន្ធ​លូ​ទឹកភ្លៀង​ សាងសង់​បណ្ដាញ​ ផ្គត់ផ្គង់​ទឹក​ ភ្លើង​ ទូរស័ព្ទ​ សរុប​ចំណាយ​ ប្រមាណ​ជា​៤០​លាន​ដុល្លារ​សហរដ្ឋ​ អា​មេ​រិ​ក​ ។​
លោក​បន្ដ​ថា​ ការ​អភិវឌ្ឍ​ រចនាសម្ព័ន្ធ​កំពង់​ផែ​ ការ​អភិវឌ្ឍ​តំបន់​ សេដ្ឋកិច្ច​ពិសេស​ និង​គម្រោង​អភិវឌ្ឍន៍​ សំខាន់ៗ​ នឹង​ជា​គម្រោង​កំពង់​ផែ​សម្រាប់​ តំបន់​នា​ពេល​អនាគត​ និង​គម្រោង​អភិវឌ្ឍន៍​ បន្ដបន្ទាប់​ទៀត​ដែល​នឹង​ធ្វើ​ឱ្យ​កំពង់​ផែ​ ស្វយ័ត​ក្រុងព្រះសីហនុ​ ក្លាយជា​កំពង់​ផែ​ សេដ្ឋកិច្ច​ និង​ជា​កំពង់​ផែ​សម្រាប់​តំបន់​ នា​ពេល​ខាង​មុខ​ ។​ សមិទ្ធផល​ទាំងនេះ​ គឺជា​ផ្លែផ្កា​នៃ​នយោបាយ​ដ៏​ឈ្លាសវៃ​ របស់​រាជរដ្ឋាភិបាល​ ដឹកនាំ​ដោយ​សម្ដេច​ អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ ៕