Wednesday, March 27, 2013

បទវិចារណកថា៖ ការ​តម្លើង​ប្រាក់​ឈ្នួល​អប្បប​រមារ​បស់​កម្មករ ពី៦១​ទៅ​៨០​ដុល្លា​​គឺជា​សមិទ្ឋិផល​ថ្មីមួយ​ទៀត របស់រាជ​រដ្ឋា​ភិបាល​កម្ពុជា​


រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ បង្កើតនូវគោលនយោបាយទាក់ទាញអ្នកវិនិ​យោ​គទុនជាតិ និង​អន្តរជាតិ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចឲ្យ​មាន​ការរីកចំរើនគ្រប់វិស័យ ដែលក្នុងនោះវិស័យ​ឧស្សា​ហកម្មកាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើងនៅ​តែជា​ វិស័យ​មួយ​ឈរ​ជួរមុខ​គេក្នុងការបង្កើតកាងារឥតឈប់​ ឈរឈានឡើងពីមួយឆ្នាំទៅមួយឆ្នាំ ​ហើយវិស័យនេះក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ​ក្នុងការជួយ​រុញ​ច្រាន​​កំណើន​ សេដ្ឋកិច្ចជាតិទាំងមូល ។ ជាមួយនេះដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតនូវ​គោល​នយោបាយប្រាក់ឈ្នួល សិទ្ឋិ​កម្មករ ក៏ដូចជា​សិទ្ឋិ​សេរីភាពជាមូលដ្ឋានរបស់កម្មករនិយោជិតក្នុងការ​បង្កើត​សហជីព ក៏ដូចចូលរួមក្នុងចលនា​សហជីព​ដើម្បីការ​ពារ​សិទ្ឋិ​និង​ផល​ប្រយោជន៏​ស្រប​ ច្បាប់របស់​ពួកគេ។ប្រាក់ឈ្នួលគឺជាបញ្ហា​ចាំបាច់សំរាប់ជីវភាពរស់នៅរបស់កម្មករ ។ បន្ទាប់ពីមាន​ការបង្រួប​បង្រួម​ជាតិ និង​បោះ​​ឆ្នោតសកល​លើកទីមួយនៅទស្សវត្សឆ្នាំ៩០ ប្រាក់ឈ្នួលកម្មករនិយោជិតនៅក្នុង​វិស័យ​សំលៀកបំពាក់និងស្បែក​ជើង​មានចំនួន​ តែ២៥​ទៅ៣០​ដុល្លា​ប៉ុណ្ណោះក្នុងមួយខែ។ ប៉ុន្តែដោយមានការ​យ​ចិត្តទុកដាក់ពីរាជរដ្ឋា​ភិបាលកម្ពុជា ​បញ្ហា​ប្រាក់​ឈ្នួលអប្បបរមា​របស់​កម្មករ​ត្រូវបាន​ដោះស្រាយជា​ បន្តបន្ទាប់គឺនៅឆ្នាំ១៩៩៧​ចំ​នួន​ពី៣០ទៅ៤០ដុល្លា ឆ្នាំ២០០០ចំនួនពី៤០ទៅ៤៥ដុល្លា ឆ្នាំ២០០៦​ពី៤៥ទៅ៥០ និងឆ្នាំ​២០១០​ពី៥៥​ទៅ​៦១ដុល្លា​និងមានកញ្ចប់អត្ថប្រយោជន៏ផ្សេងមួយ​ចំនួនទៀត ​ដូច​ជាប្រាក់រង្វាន់ធ្វើការ​ទៀង​ចំនួន​១០ដុល្លា ប្រាក់​ថ្លៃ​ធ្វើដំណើររឺ​ការ​ស្នាក់នៅចំនួន៧ដុល្លា​ ប្រាក់ថែទាំ​សុខ​ភាព​ចំនួន៥ដុល្លា ប្រាក់​អតី​ត​ភាពពី២ដល់១១ដុល្លាក្នុងមួយខែ និងនៅមានប្រាក់ជំនាញ ព្រម​ទាំង​ប្រាក់​លើកទឹកចិត្ត​មួយចំ​នួន​​ទៀតទៅតាមស្ថានភាពនៃរោងចក្រនីមួយៗ ។

ទោះបីប្រាក់ឈ្នួលកម្មករត្រូវបានធ្វើការដោះស្រាយជាបន្តបន្ទាប់ក៏ដោយ ក៏រាជរដ្ឋាភិបាល​នៅ​តែ​​​​គិត​គូរឥតឈប់ឈរ ​ជាក់​ស្តែង​នៅក្នុង​ពេល​ថ្មីៗ​នេះនៅក្នុងឱកាសសម្ពោធអគាររដ្ឋបាល​ក្រសួង​ការ ​ងារ និង​បណ្តុះបណ្តាលវិជ្ជាជីវះកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណា​ចក្រកម្ពុជា​ បានលើកឡើងជាអនុសាសន៏ណែនាំដល់​រដ្ឋ​មន្រ្តីក្រសួង​ការ​ងារ​ចំនួន​៤ចំនុចគឺ ត្រូវគិតគូ​រ​ពីលក្ខណ្ឌការ​ងារ សុខភាព ការស្នាក់នៅ និងប្រាក់​ឈ្នួល​របស់​កម្មករ​និយោជិត ។ ​បន្ទាប់​មក​សម្តេច​តេជោ​ក៏បាន​ផ្តល់​អនុសាសន៏ជាគោលការណ៏ណែនាំ​ដល់​ក្រុម​ ការ​ងារទី​៨ ​រឺ ក្រុមការងារ​ទំនាក់​ទំនង​វិជ្ជា​ជីវះ​របស់​រាជ​រដ្ឋា​ភិបាល​ដំណើរ​ការ​ ប្រជុំ​ពិភាក្សា​ឲ្យ​​បាន​​​ឆាប់​អំពី​កា​រ​តម្លើង​ ប្រាក់ឈ្នួលកម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់និងស្បែកជើង ។

ដំណើរការពិភាក្សាចរចារយះពេលជិត៣ខែកន្លងមក​ នេះភាគីសហជីពនិងភាគីនិយោជក បាន​ជជែកពិភាក្សាយ៉ាងតឹងតែងបំផុត ក្រោម​ការ​សម្រប​សម្រួ​លរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារ​ទី​៨ និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ហើយនៅ​នាទី​ចុង​ក្រោយ​ភាគី​សហជីព​ដែលមាន​សម្លង​ភាគ​ច្រើន​ បានឯកភាពគ្នាស្នើសុំតម្លើងប្រាក់ឈ្នួលអប្បបរមានេះចំនួន៧៨ដុល្លាក្នុងមួយខែ។ ប៉ុន្តែ​ដោយ​មានការ​យក​ចិត្ត​ទុក​ដាក់​ ពីរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើទៅភាគីនិយោជកឲ្យបន្ថែមចំនួ ​ន២ដុល្លាបន្ថែមទៀតបង្គ្រប់៨០ដុល្លា បាន​ន័យ​ថា ប្រាក់ឈ្នួលកម្មករនិយោជិត​ផ្នែក​កាត់ដេរសម្លៀក​ បំពាក់និងស្បែកជើងត្រូវបានតម្លើងចំនួនពី៦១ទៅ៨០ដុល្លាក្នុងមួយខែ ដែល​នឹង​ត្រូវ​អនុវត្តគ្រប់រោងចក្រសហគ្រាសទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ ទទៅ។

ដោយឡែកក្រុមគណបក្សប្រឆាំងក៏បាននឹងកំពុងតែយកបញ្ហាប្រាក់ឈ្នួលកម្មករធ្វើជារបៀប ​វារះនយោបាយ សំរាប់​យុទ្ឋនា​ការ​បោះ​ឆ្នោត​នៅខែ​កក្កដាខាងមុខនេះ ដោយពួកគេសន្យាផ្តល់ប្រាក់ខែ​ ឲ្យកម្មករចំនួន១៥០ដុល្លាក្នុងមួយខែប្រសិនបើពួកគេជាប់ឆ្នោត ។ នេះ​គឺជា​សន្យា​ខ្យល់ដោយឥតអៀន​ខ្មាស់របស់គណបក្សប្រឆាំង ពីព្រោះប្រាក់ខែកម្មករគឺផ្តល់ឲ្យដោយភាគីថៅកែរោងចក្រសហគ្រាស មិន​មែន​រាជ​រដ្ឋា​ភិបាល​ជាអ្នកផ្តល់ជូននោះទេ ហើយក៏មិនអាចបង្ខំរោងចក្រផ្តល់ប្រាក់ខែកម្មករ​លើស​ប្រាក់​ ចំណេញរបស់ពួកគេនោះទេ ។ បើមិនដូច្នេះទេ ពួក​គេ​នឹងផ្តូរទិសដៅពាណិជ្ជកម្មនឹងទៅប្រទេសដែល​ មានប្រាក់ឈ្នួលទាបជាងកម្ពុជា ដូចជា ប្រទេសបង់ក្លាដេស៤៥ដុល្លា ប្រទេស​ភូមា​៤០ដុល្លា ប្រទេស​ឥណ្ឌា៥៥ដុល្លាជាដើម ។​ដូចនេះការសន្យាខ្យល់របស់គណបក្សប្រឆាំងវាមិនមានឥទ្ឋិពលអ្វីដល់កម្មករ​នោះទេ ។​

ដូច្នេះការតម្លើងប្រាក់ខែកម្មករនិយោជិតពី៦១ទៅ៨០ដុល្លានេះ គឺវាសមស្របទៅនឹងស្ថាន​ភាព​សេដ្ឋកិច្ចជាក់សែ្តង មិនធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​វិនិ​យោគ​​និងជាព្រឹត្តិការណ៏ដ៏ជោគជ័យ​ មួយសំរាប់​ភាគីកម្មករ​និយោជិត​ដែល​ពីមុន​កន្លង​មក​ការ​ចរចា​ប្រាក់​ឈ្នួល​ មិនដែល​ទទួល​បាន​ជោគ​ជ័យ​គួឲ្យកត់សំ​​គាល់ដូចនៅពេលនេះទេ និងជាសមិទ្ឋិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាសំរាប់គោល​នយោ​បាយ​លើកស្​ ទួយ​សិទ្ឋ និងផលប្រយោជន៏កម្មករ ។ ម្យ៉ាងទៀតយើងមានជំនឿយ៉ាងមុតមាំថាភាគី​និយោជក​ពួក​គាត់ស្វា​គម​ន៏​គាំទ្រ និងអនុវត្តនូវ​ការ​សម្រេច​ចិត្ត​របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនផ្ទេរ​ការ​ប្រកប​អាជីវ​កម្មរបស់​ពួកគាត់ទៅប្រទេសដ៏ទៃ​ ដែលមានប្រាក់ឈ្នួលទាបជាងកម្ពុជានោះទេ ៕

​​ដោយ៖  រក្សា