Wednesday, November 27, 2013

បទ​អត្ថា​ធិប្បាយ៖ តើ​វាជា​ល្បិច​ដោយ​ចេតនា ការ​ធ្វេស​ប្រហែស ឬភាព​ល្ងង់​ខ្លៅ?

តើប្រជាជនថៃអាចដឹងការពិតយ៉ាងណាទៅកើតអំពីប្រាសាទព្រះវិហារ ប្រសិនបើ ហើយ និងក្នុងពេលដែលនិពន្ធនាយកថៃនៅក្រុម the Nation Multimedia Group លោក Thanong Khanthong ខ្លួនឯងបន្តបញ្ចេញព័ត៌មានមិនពិតដល់អ្នកអានការសែត The Nation ?

ខ្ញុំមិនជឿថា លោក Thanong Khanthong មិនដឹងថាតុលាការយុត្តិធម៌អន្តរជាតិ ICJ តាម រយៈសាលដីការរបស់ខ្លួនចុះថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ១៩៦២ បានប្រគល់កម្មសិទ្ធិលើប្រាសាទ ព្រះវិហារមកឲ្យកម្ពុជា ហើយសាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ បាន បកស្រាយតែអំពី “បរិវេណជុំវិញ” ប្រាសាទប៉ុណ្ណោះ។ បញ្ហានេះធ្វើឲ្យខ្ញុំជឿថានៅក្នុងការសរសេរ និងការចុះផ្សាយ សូម្បីតែការនិយាយយោងយ៉ាងខ្លីដល់សាលដីការរបស់ ICJ នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងអត្ថបទវិភាគដ៏សំខាន់មួយស្តី ពីនយោបាយថៃ មានចំណងជើងថា “ពេលសម្ពាធកើនឡើងត្រូវតែបរិច្ចាកអ្វីមួយទើបបាន - As the pressure rises, something’s got to give” ចុះថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៣ លោក Thanong Khanthong អាស្រ័យដោយសារ ល្បិចគិតទុកពីមុន ហើយដែលមានបំណងបង្ហាញថាខ្លួនជាអ្នកជាតិនិយម នៅពេលដែលលោក និយាយដល់ប្រទេសជិតខាងរបស់ថៃនៅខាងកើត។ ឥរិយាបថបែបនេះអាចធ្វើឲ្យអ្នកជាតិនិយម ជ្រុលរបស់ថៃសប្បាយចិត្ត ទោះបីត្រូវបោះបង់ភាពជាអ្នកមានវិជ្ជាជីវៈ និងបញ្ញាវន្តភាពក៏ដោយ។

ដើម្បីរក្សាខ្លឹមសារនៃអត្ថបទវិភាគពោពេញទៅដោយការយល់ដឹងរបស់លោក អំពី នយោបាយថៃ និងដើម្បីភាពស្មោះត្រង់ និងសុភវិនិច្ឆ័យ ខ្ញុំសូមដកស្រង់ប្រយោគនិពន្ធទាំងស្រុង ដែលមានខ្លឹមសារថា “ជារឿងចម្លែកដែលប្រធានសភា និងអ្នកគាំទ្រលោកមិនបានចេញលិខិត តវ៉ាលើសាលដីការបស់តុលាការពិភពលោក កាលពីសប្តាហ៏មុនប្រឆាំងនឹងកម្មសិទ្ធិរបស់ថៃលើ ប្រាសាទព្រះវិហារ។” តាមពិតទៅ ដូចបានពន្យល់ខាងលើរួចហើយ ការវិនិច្ឆ័យរបស់ ICJ “សប្តាហ៏មុន” មិនពាក់ព័ន្ធទៅនឹង “កម្មសិទ្ធិលើប្រាសាទព្រះវិហារទេ”។

ការបញ្ជូនព័ត៌មានមិនពិតអំពីអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជាល្បែងនយោបាយ ដ៏គ្រោះថ្នាក់ខ្លាំងមួយ។ វាប្រឆាំងនឹងកិច្ចប្រឹងប្រែងក្នុងការឈានទៅសំរេចបានអំពីតំបន់ព្រំដែន សន្តិភាពមួយ សំរាប់ការអភិវឌ្ឍដោយរដ្ឋាភិបាលថៃ និងកម្ពុជា។ ការភ្ជាប់ទំនាក់ទំនងស្ថានការណ៏ នៃព្រឹត្តិការណ៏នយោបាយផ្ទៃក្នុងសុទ្ធសាធរបស់ថៃ ជាមួយស្ថានការណ៏ពាក់ព័ន្ធជាមួយកិច្ចការ តុលាការអន្តរជាតិ ដើម្បីទាញយកភាពដូចគ្នា ឬភាពខុសគ្នាផ្សេងៗ មិនមែនជាទង្វើរឆ្លាតវៃឡើយ។ វាអាចត្រូវបានចោទសួរ។ វាបើកចំហរឲ្យមានការ វាយតបតវិញ។
ជារឿងអកុសលដែល លោក Thanong Khanthong បានបញ្ជូនព័ត៌មានមិនពិតអំពីប្រាសាទ ព្រះវិហារសំរាប់អ្នកអានកាសែត The Nation​ ដោយចេតនា។ ផ្ទុយទៅវិញ លោកអាចដើរនៅជួរ មុខក្នុងការសរសេរលើកកម្ពស់ការពិត និងគតិបណ្ឌិតស្តីអំពីប្រវត្តិសាស្រ្ត លក្ខណៈជាផ្លូវច្បាប់ និងភាពស្របច្បាប់នៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿងមួយ។

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៣
ប៉ែន ងឿន
សមាជិកនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស
ទីស្តីការគណៈរដ្ឋមន្រ្តី