Friday, April 25, 2014

សម្តេចតេជោនាយករដ្ឋមន្រ្តីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានក្រុម ប្រឹក្សារដ្ឋសភា និងអនុប្រធានសភានៃសាធារណរដ្ឋបេឡារុស

AKP ភ្នំពេញ ថ្ង្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ —នៅរសៀលថ្ងៃទី ២៤ មេសា ដែលជាថ្ងៃទី ២ នៃដំណើរបំពេញ​ទស្សនកិច្ចផ្លូវការ នៅទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជាបាន​ អញ្ជើញចូល ជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អាណាតូលី រ៉ូប៊ីណូវ ប្រធានក្រុមប្រឹក្សារដ្ឋសភា និងឯកឧត្តម វីទ័រ ហ្គូមីនស្គី អនុប្រធានសភា នៃសាធារណរដ្ឋបេ ឡារុស-នេះបើតាមរបាយការណ៍ ពីបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនៅវិមានសភាក្នុងទីក្រុងមីនស្ក ឯកឧត្តម អាណាតូលី រ៉ូប៊ីណូវ បានថ្លែង នូវអំណរគុណយ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជ រដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបេឡារុស។ ឯកឧត្តម ប្រធានសភាមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា ទាំងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិ ព្រោះថា កាលពីពេលកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភា នៃប្រទេសទាំងពីរបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចពីគ្នាទៅវិញទៅមក ហើយពេល នេះទៀតសោត សម្តេចតេជោនាយករដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ បេឡារុស ហើយតាមរយៈដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនៅពេលនេះ បានបង្ហាញឲ្យឃើញថា ប្រទេសយើងទាំងពីរ ពិតជាមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នា ប្រៀបបាន បងប្អូននឹងគ្នា និងជា ពិសេសទៅទៀតយើងពិតជាអាចធ្វើការទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត លើគ្រប់ផ្នែកនិងគ្រប់ វិស័យទាំងអស់ ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមក ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ឯកឧត្តមប្រធានក៏បានចាត់ទុកសម្តេចតេជោ មិនគ្រាន់តែជាថ្នាក់ដឹកនាំដ៏ឆ្នើមសម្រាប់ប្រទេស និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចក៏ ជាអ្នកដឹកនាំជាទីគោរពស្រឡាញ់របស់ថ្នាក់ដឹកនាំ និងប្រ ជាជនបេឡារុសផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋ រដ្ឋសភា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ បេឡារុស ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាង កក់ក្តៅបំផុតចំពោះដំណើរទស្សនកិច្ចរបស់សម្តេច និងគណៈប្រតិភូមក កាន់សាធារណរដ្ឋមេឡារុស។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចពិតជាមានក្តីរីក រាយចំពោះលទ្ធផល នៃកិច្ចពិភាក្សាជាមួយ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមនាយករដ្ឋមន្រ្តី ហើយនៅ ពេលនេះ បានជួយសន្ទនាដោយផ្ទាល់ជាមួយ និងស្ថាប័នរដ្ឋសភា ដែលនេះបង្ហាញ ឲ្យឃើញពីការ យកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងអស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែ មានការរីកចម្រើធំធាត់ថែមទៀត ពិសេសលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ចកម្ម ការវិនិយោគ និងការសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្ស ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ថ្នាក់ដឹកនាំរដ្ឋសភាបេឡារុស ធ្វើយ៉ាងណាប្រជុំ ពិភាក្សា ដើម្បីអនុម័តនូវរាល់កិច្ចព្រមព្រៀង អនុស្សរណៈ និងឯកសារគោលសំខាន់ៗទាំង ១០ ដែលប្រ មុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់បេឡារុស ដើម្បីឲ្យឯកសារទាំងអស់នោះក្លាយជាមូលដ្ឋានគតិយុត្តិ ក្នុងការអនុវត្តឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ លើផ្នែកច្បាប់សម្រាប់ រដ្ឋាភិបាលនៃប្រទេសទាំងពីរអនុវត្តន៍ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់។
ជាការឆ្លើយតបឯកឧត្តមប្រធានរដ្ឋសភាមានប្រសាសន៍ថា ឯកឧត្តមនឹងខិតខំប្រឹងប្រែងឲ្យអស់ ពីសមត្ថភាពក្នុងការជួយជំរុញឲ្យមានកិច្ច ពិភាក្សាលើឯកសារអនុស្សរណៈ និងកិច្ចព្រមព្រៀងដែល ម្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានចុះហត្ថលេខារួចមកនោះ៕
ដោយ ជ័យ ភូមិពល