Friday, April 25, 2014

វេទិការធុរកិច្ចកម្ពុជា-បេឡារុសមានសារសំខាន់

ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៤—ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយឲ្យដឹងថា ថ្លែងនៅក្នុងវេទិការធុរកិច្ចកម្ពុជា-បេឡា រុសកាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៤ ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច នាយករដ្ឋមន្រ្តីបេឡារុសមានប្រសាសន៍ថា វេទិកានេះគឺពិតជា មានសារសំខាន់ខ្លាំង ក្នុងការបង្ហាញនូវ ទស្សនវិស័យរយៈពេលវែងដល់ផ្នែកធុរកិច្ចនៃប្រទេសទាំងពីរកម្ពុជា-បេឡារុស។
ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច ដែលអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចរួមគ្នាជា មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះបានមាន ប្រសាសន៍បន្តថា វេទិកា ណនេះនឹងជួយឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរមានការសប្បាយរីករាយ និងមានគម្រោង ជាច្រើនទៀត ដែលផ្នែកឯកជន នៃប្រទេសទាំងពីរបានធ្វើការប្រាស្រ័យទាក់ទង និងបង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែសកម្មខ្លាំងក្លា និងមានទំនុកចិត្តកាន់តែខ្លាំងឡើង ថែមទៀត ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ឯកឧត្តមមានការរីករាយចំពោះ ភាពជោគជ័យ នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពោលគឺកំណើនជាង ៧% ក្នុង ១ ឆ្នាំគឺជាសញ្ញាដ៏ល្អសម្រាប់ការវិនិយោគ ។ កំណើន GDP នេះគឺបានបង្ហាញពីសញ្ញាណ នៃ ការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចតេជោផ្ទាល់តែម្តងក្នុងការ ដឹកនាំសេដ្ឋកិច្ចឈានឆ្ពោះទៅកាន់ភាពរីកចម្រើនដ៏រឹងមាំរបស់ខ្លួន ។
ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់វេទិកាដ៏មានសារសំខាន់នោះថា ការចរចាគ្នារយៈពេល ២ ថ្ងៃកន្លងមកនេះបានបង្ហាញថា សេដ្ឋកិច្ច នៃប្រទេសទាំងពីរមិនធ្វើ ការប្រកួតប្រជែងគ្នាទេ ប៉ុន្តែគឺបំពេញឲ្យគ្នាទៅវិញទៅមក និងមានវិស័យជាច្រើនសម្រាប់ សហប្រតិបត្តិការទ្វេភាគី និងមានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ។ ឯកឧត្តមនាយក រដ្ឋមន្រ្តីបានលើកទឹកចិត្តដល់អ្នកវិនិយោគ នៃប្រទេសទាំងពីរឲ្យបង្កើនការទាក់ទាញការ វិនិយោគមិនគ្រាន់តែសម្រាប់ប្រទេសទាំងពីរនោះទេ ប៉ុន្តែគឺធ្វើការទាក់ទាញជាមួយប្រ ទេសជិតខាងទាំងនៅកម្ពុជា និងនៅបេឡារុសផងដែរ ។ ឯកឧត្តមក៏បានលើកទឹកចិត្ត ឲ្យមានការធ្វើការរួមគ្នាលើវិស័យសំខាន់មួយចំនួនរួមមាន សហការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ។
ទូរទស្សន៍ជាតិកម្ពុជាបានផ្សាយដែរថា ថ្លែងទៅកាន់វេទិការដ៏មានសារសំខាន់នោះ ឯកឧត្តមសហប្រធានវេទិការធុរកិច្ចរបស់ប្រទេសបេឡារុស និងអ្នកឧកញ៉ា គិត ម៉េង ប្រ ធានសភាពាណិជ្ជកម្មកម្ពុជាបានធ្វើការប្រកាសរួមគ្នា ក្នុងការប្រារព្ធវេទិការធុរកិច្ចលើកទី ១ នៃប្រទេសទាំងពីរកម្ពុជា-បេឡារុស ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃការបង្កើនកិច្ច សហប្រតិបត្តិការ និងការធ្វើឲ្យកាន់តែប្រសើរឡើងក្នុងការទាក់ទាញអ្នកវិនិយោគ និងការ យល់គ្នាឲ្យកាន់តែទូលំទូលាយថែមទៀត សម្រាប់អ្នកវិនិយោគនៃប្រទេសទាំងពីរកម្ពុជា បេឡារុស ។
នៅក្នុងវេទិកានោះដែរ សហប្រធានវេទិកាធុរកិច្ចកម្ពុជា-បេឡារុសបានសម្តែងនូវការ វាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរកម្ពុជា-បេឡារុស ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញចូលរួម ក្នុងពិធីបើកវេទិកាដ៏មានសារសំខាន់នេះ ។ ឯកឧត្តម អ្នកឧកញ៉ាសហ ប្រធានមានប្រសាសន៍បន្តថា វេទិកានេះ គឺជាវេទិកាមួយដែលមាន សារសំខាន់ខ្លាំងណាស់ ក្នុងការគាំពារឲ្យគ្នាទៅវិញទៅមកសម្រាប់ អ្នកវិនិយោគនៃប្រទេសទាំងពីរ ពិសេសការ យល់ចិត្តគ្នាកាន់តែខ្លាំង ឡើងសម្រាប់អ្នកវិនិយោគទុនកម្ពុជា និងអ្នកវិនិយោគទុនបេឡារុស ក្នុងការបណ្តាទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានេះឯកឧត្តម អ្នកឧកញ៉ា សហប្រធានវេទិកាដ៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបផុតជូន ចំពោះសម្តេច តេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ ដែលបានផ្តួចផ្តើម និងបានចូលរួម ក្នុងវេទិកាដ៏មានសារសំខាន់នេះ៕
ដោយ ជ័យ ភូមិពល