Friday, April 25, 2014

កម្ពុជា-បេឡារុសចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងចំនួន១០

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤—ប្រទេសកម្ពុជា និងសាធារណរដ្ឋបេឡារុសបានចុះហត្ថលេខាលើ ឯកសារ នៃកិច្ចព្រមព្រៀងចំនួន ១០ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសមភាគី ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋបេឡារុសបាន អញ្ជើញចុះហត្ថលេខាលើ សេចក្តីប្រកាសរួម នៃប្រទេសទាំងពីរ។
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានរាយការណ៍ថា បន្ទាប់ពីការជួបចង្អៀត និង ជំនួបចរចាទ្វេភាគីកាលពីរសៀលថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤ សមភាគីកម្ពុជា-បេឡារុស ក៏បាន អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ គ្នាលើឯកសារចំនួន ៩ ផ្សេងទៀតក្នុងនោះរួមមាន ៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង ឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋ បេឡារុស ដែលភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ភាគីបេឡារុសចុះហត្ថលេខាដោយឯកឧត្តម Dzmitry Katriarynich រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម កិច្ចព្រមព្រៀង សហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈរវាងក្រសួងសុខាភិ បាល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋ បេឡារុសចុះហត្ថលេខា រវាងឯកឧត្តម សុខ អាន ជាមួយឯកឧត្តមVasilii Jarko រដ្ឋមន្រ្តីក្រសួងសុខាភិបាល កិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម នៃសាធារណរដ្ឋបេឡារុស ចុះហត្ថលេខារវាងឯកឧត្តម សុខ អាន ជាមួយនឹងឯកឧត្តម Dzmitry Katriarynich រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងមីនស្ក នៃសាធារណរដ្ឋបេឡារុសជាមួយរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជាមួយឯកឧត្តម Mikalai Ladutska ប្រធានគណៈកម្មការធិ ការក្រុងមីនស្ក កិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស ចុះហត្ថលេខារវាងឯកឧត្តម ស៊ុន ចាន់ថុល ទេស រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយនឹងឯកឧត្តមValiantsin Rybakou អនុរដ្ឋមន្រ្តីក្រសួង ការបរទេស អនុស្សរណៈនៃការយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និងធនាគារជាតិ នៃសាធារ ណរដ្ឋបេឡារុស ចុះហត្ថលេខារវាងឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជា មួយលោកជំទាវ Nadzeja Yermako va ប្រធានធនាគារជាតិបេឡារុស អនុស្សរណៈនៃការយោគ យល់គ្នាស្តីពីសហប្រតិបត្តិការលើវិស័យកសិកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះ រាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម និងអាហារនៃសាធារណរដ្ឋបេឡារុស ចុះហត្ថលេខា រវាងឯក ឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងឯកឧត្តម Uladzimir Grakun អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងទីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការបច្ចេកទេសយោធារវាង រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុសចុះហត្ថលេខារវាង ឯកឧត្តមនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិជាមួយនឹង ឯកឧត្តម Uladzimir Sulimau អនុប្រធានទី ១ នៃគណៈកម្មាធិការឧស្សាហកម្មយោធារដ្ឋ។
ពិធីបដិសណ្ឋារកិច្ចផ្លូវការបានប្រព្រឹត្តទៅនៅវិមានរដ្ឋាភិបាល ក្នុងទីក្រុងមីនស្ក នៃសាធារណរដ្ឋ បេឡារុស ដែលតេជោ ហ៊ុន សែន ត្រូវបានការធ្វើគារ វកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅ បំផុតពីសំណាក់ឯកឧត្តមនាយករដ្ឋមន្រ្តីបេឡារុស មីខាយ មីយ៉ាសនីកូវិច ។ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុសបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅថ្ងៃទី ២៥ ខែមករាឆ្នាំ ១៩៩៥ ដែលចាប់ពីពេលនោះមកការផ្លាស់ប្តូរ ដំណើរទស្សន កិច្ចលំដាប់ខ្ពស់ទៅវិញទៅមក មានដូចជានៅថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ មិថុនាឆ្នាំ ២០១២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវទៅកាន់ប្រទេសបេឡារុស ជាមួយគ្នានេះ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១១ ឯកឧត្តម វីតាលី បូសស្កូ អនុប្រធានគណៈកម្មការអចិន្រៃ្តយ៍ទទួលបន្ទុក កិច្ចការអន្តរជាតិ នៃរដ្ឋសភាបេឡារុស បានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី ៣២ របស់អន្តរ សភាអាស៊ាន (AIPA) នៅភ្នំពេញ ។ ថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០១៣ ឯកឧត្តម វ្ល៉ាដឺមៀរ អាន់ដ្រេឆាន់កូ ប្រធានរដ្ឋសភាបេឡារុស និងកាលពីខែមីនាឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ ឯកឧត្តម វ្ល៉ាដឺមៀរ ម៉ាកេ រដ្ឋមន្រ្តីការបរទេសបេឡារុសក៏បានអញ្ជើញមក បំពេញទស្សនកិច្ចនៅ កម្ពុជាផងដែរ។ ក្នុងកិច្ចប្រជុំឯកឧត្តមនាយករដ្ឋមន្រ្តីបេឡារុសមានប្រសាសន៍ថា ឯកឧត្តមបានទទួលនូវដំណឹង ដ៏សែនរីករាយចំពោះលទ្ធផល នៃកិច្ចសន្ទនារវាងសម្តេចតេជោ និងឯកឧត្តមប្រធានាធិបតី ដែលបាន ធ្វើការពិភាក្សាដោយស្មោះត្រង់ជុំវិញការជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរីក ចម្រើនរឹងមាំថែមទៀត ។ ឯកឧត្តម មីខាយ មីយ៉ាសនីកូវិច មានប្រសាសន៍បន្តថា ប្រទេសបេឡារុស មានសេចក្តី សោមនស្សរីករាយខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើ វិស័យការទូត នយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយនឹង ប្រទេសកម្ពុជាដោយសារតែប្រទេស កម្ពុជានាពេលបច្ចុប្បន្នទទួលបាននូវសុខសន្តិភាពពេញលេញ ពិសេសប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ដែលអាចធ្វើការវិនិយោគរួមគ្នាបាន ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា អ្វីដែលយើងមិនទាន់បានធ្វើការដោះស្រាយ និង ឈានដល់ចំណុចមួយ ដែលអាចធ្វើកិច្ចសហ ប្រតិបត្តិការជាមួយគ្នាបាននោះ គឺយើងនឹងបន្តធ្វើការ ពិភាក្សាគ្នាបន្តទៀត សំដៅធ្វើយ៉ាងណាឲ្យប្រទេសយើងទាំងពីរកាន់តែឈានចូលជិតគ្នា នឹងបម្រើឲ្យ ផលប្រយោជន៍ពីគ្នាទៅវិញទៅមក ។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជា ប្រទេសយើងទាំងពីរ ហាក់នៅឃ្លាតឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែសន្តានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ និងប្រ ជាជនកម្ពុជា បានជំរុញឲ្យថ្នាក់ដឹកនាំ និងប្រជាជនបេឡារុស ទាំងអស់មានការស្រឡាញ់រាប់អានកាន់ តែខ្លាំងឡើង និងប្រៀបដូចជាបងប្អូន ដែលមានភូមិផងរបងជាមួយយ៉ាងដូច្នេះដែរ ។ ក្នុងជំនួបពិភាក្សា គ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ ដែលរាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដឹកនាំ ប្រទេសឈានឆ្ពោះមកកាន់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ ឯកឧត្តមបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់បេឡារុសនៅពេលនេះ គឺធ្វើឡើងជិតនឹង ការប្រារព្ធខួបលើកទី ២០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរកម្ពុជា-បេឡារុស និងព្រឹត្តិការណ៍ ដទៃទៀត ដែលប្រទេសទាំងពីររួមគ្នាសម្រេចបាន ពិសេស លើវិស័យសេដ្ឋកិច្ច និងសង្គម ។
ក្នុងជំនួបចរចាកំពូលនោះ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានសម្តែងនូវការវាតម្លៃខ្ពស់ និង កោតសរសើរដោយស្មោះស្ម័គ្របំផុត ដែលក្រុមការងារ នៃប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល កន្លងមក ។ ជាមួយគ្នានេះប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានសម្តែងនូវការសោកស្តាយដែលប្រទេសទាំង ពីរមិនទាន់បានអនុវត្តន៍ឲ្យកាន់តែស៊ីជម្រៅពីសក្តានុពលដែលប្រទេសទាំងពីរមាន ។ ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីបានធ្វើការ កត់សម្គាល់រួមគ្នា ដែរថា ប្រទេសយើងទាំងពីរមិនមែនត្រឹមតែធ្វើកិច្ចសហ ប្រតិបត្តិការក្នុងការទិញទំនិញ សម្ភារ បច្ចេកទេសនោះទេ ប៉ុន្តែភាគីទាំងពីរគួរតែសង្កត់ធ្ងន់ ទៅលើកិច្ច សហប្រតិបត្តិការលើការជំរុញការវិនិយោគផងដែរ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ឯកឧត្តមនាយករដ្ឋមន្រ្តីបានកោតសរសើរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីដែលបានខិតខំជំរុញធ្វើយ៉ាងណា ឲ្យមានគម្រោងរួមគ្នា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិ ការនៃប្រទេសទាំងពីរកាន់តែសម្រេចបានជោគជ័យថែមទៀត ។
ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានគូស បញ្ជាក់ពីសារសំខាន់ ដែលធនាគារជាតិ នៃប្រទេសទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យកាន់តែ រឹងមាំថែម ក្នុងជំរុញក៏ដូចជាការបង្កើននូវភាពជឿជាក់ និងទំនុកចិត្តដល់អ្នកវិនិយោគនៃ ប្រទេសទាំងពីរ ។
បេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់ប្រទេស បេឡារុសនៅពេលនេះគឺជាវិភាគទានថ្មីមួយទៀត ក្នុង ការបង្កើននូវអត្ថន័យដ៏ខ្ពង់ខ្ពស់ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឈានដល់ចំណុច ថ្មីមួយ កម្រិតទៀត ជាពិសេសមិនមែនតែកិច្ចសហប្រតិបត្តិការសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបាន បន្ថែមទម្ងន់ដល់ការចុះហត្ថ លេខាលើឯកសារសំខាន់ចំនួន ១០ ដែលត្រូវចុះហត្ថលេខាក្នុងដំណើរ ទស្សនកិច្ចរបស់សម្តេចមកកាន់ប្រទេសបេឡារុសនោះ ។
សម្តេចតេជោមានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់នឹងភាពជោគជ័យ ដែលប្រទេសបេឡារុសសម្រេចបានក្នុងរយៈពេលជាង ៣៣ ឆ្នាំ កន្លងមក បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី ១ របស់សម្តេចមកកាន់ទីក្រុងមីនស្កកាលពីឆ្នាំ ១៩៨១ ។ សម្តេចតេជោមានប្រសាសន៍បន្តថា កាលពីឆ្នាំ ២០១២ កន្លងទៅប្រធានរដ្ឋសភាកម្ពុជា គឺសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅបេឡារុស ឆ្នាំ ២០១៣ ប្រធាន សភាបេឡារុស បានបំពេញទស្សនកិច្ចនៅកម្ពុជា និងនៅខែមីនាកន្លងទៅរដ្ឋមន្រ្តីក្រសួងការបរទេស បេឡារុសបានធ្វើទស្សនកិច្ចនៅកម្ពុជា ដែលសម្តេចបានស្នើឲ្យភាគីទាំងពីរបន្តធ្វើការផ្លាស់ប្តូរដំណើរ ទស្សនកិច្ចរបស់ថ្នាក់នាំ នៃប្រទេសទាំងពីរឲ្យកាន់តែញឹកញាប់ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រទេស ទាំងពីរកាន់តែទទួលបាននូវភាពជិតស្និទ្ធ និងបង្កើតជាយន្តការស្របច្បាប់មួយ នៃការអនុវត្តយន្តការ ដែលបានចុះហត្ថលេខារួមគ្នានោះ។
សម្តេចតេជោក៏មានប្រសាសន៍ដែរថា វិស័យឯកជនគឺជាផ្នែកដ៏គន្លឹះ នៃការអភិវឌ្ឍសមិទ្ធផល សង្គម សេដ្ឋកិច្ច នៃប្រទេសទាំងពីរ ហើយនៅពេលដ៏ខ្លី ខាងមុខយើងនឹងប្រារព្ធខួប ២០ ឆ្នាំនៃការ បង្កើតចំណងការទូតនៃប្រទេសទាំងពីរ ដែលតាមរយៈនេះយើងគួរបង្កើតនូវព្រឹត្តិការណ៍អ្វីមួយ ដើម្បីឲ្យ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរយកមកអនុវត្តន៍ ដើម្បីឲ្យផ្នែកពាក់ព័ន្ធ និងវិស័យឯកជនកាន់តែយល់ ជ្រួតជ្រាបពីអ្វីដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរបានខិតខំប្រឹងប្រែងរួមគ្នានោះ ។
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-បេឡារុស ក៏បាន ពិភាក្សាផងដែរទាក់ទិនទៅ និងបញ្ហាសន្តិសុខនៅក្នុង តំបន់ និងពិភពលោក និងអន្តរជាតិ ដែលមានការ យកចិត្តទុកដាក់ដូចគ្នា ពិសេសការពិភាក្សាទៅលើកម្រិតនៃការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចជា លក្ខណៈសកល និងដែលបម្រើឲ្យផលប្រយោជន៍របស់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា បេឡារុស។ ក្នុងកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យប្រទេសបេឡារុសធ្វើការសិក្សាស្រាវជ្រាវ បន្ថែមពីសក្តានុពលនៃការផលិតស្បៀងដើម្បីធ្វើការនាំចេញមកកាន់បេឡារុស និងទីផ្សារនៅសហគមន៍ អឺរ៉ុបក៏ដូចជាទីផ្សារពិភពលោក។
នៅក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅពេលរាត្រីឯកឧត្តម មីខាយ មីយ៉ាសនីកូវិចបានសម្តែង នូវការស្វាគមន៍ សាជាថ្មីម្តងទៀត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបតាមការ អញ្ជើញរបស់ឯកឧត្តម មក បំពេញទស្សនកិច្ចនៅសាធារណរដ្ឋបេឡារុស ពិសេសបានធ្វើការពិភាក្សាគ្នាដោយស្មោះត្រង់ ដើម្បី បម្រើផលប្រយោជន៍សម្រាប់ប្រជាជាតិនៃយើងទាំងពីរ។
ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា ការពិភាក្សារបស់យើងដែលបានបញ្ចប់ទៅនេះ ពិសេសការចុះហត្ថលេខាលើឯកសារអនុស្សរណៈ និងកិច្ចព្រមព្រៀងទាំង ១០ ក្នុងដំណើរទស្សនកិច្ច របស់សម្តេចតេជោនាយករដ្ឋមន្រ្តីមកកាន់សាធារណរដ្ឋបេឡារុសនៅពេលនេះ បានបង្ហាញឲ្យ ឃើញពី ការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យ ពិសេសវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យឈានដល់ចំណុចកំពូលថ្មីថែមទៀត។
ឆ្លើយតបនឹងប្រសាសន៍លើកឡើងរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា យើងបានខិតខំសម្រេច លើកិច្ចការជាច្រើន ដែលមានផលប្រយោជន៍ និងការទទួល ខុសត្រូវខ្ពស់ពីសំណាក់មន្រ្តីថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ក្នុងការឈានទៅ សម្រេចនូវពិធីចុះហត្ថ លេខាលើឯកសារសំខាន់ៗទាំង ១០ ដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច មកកាន់ប្រទេសបេឡារុសក្នុងឱកាសដ៏ថ្លៃថ្លាបំផុតនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា នៅក្នុងការដឹកនាំរដ្ឋាភិបាលជិត ៣០ ឆ្នាំកន្លង មកនេះ សម្តេចមិនធ្លាប់បានឃើញ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សរណៈ និងឯកសារចំនួន ១០ ព្រមគ្នាបែបនេះទេ ប៉ុន្តែអ្វីដែលយើងសម្រេចបាននេះគឺកើតចេញពីការតាំងចិត្ត និងការប្តេជ្ញា ចិត្តរួម គ្នារបស់មន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាលទាំងពីរក្នុងការឈានទៅសម្រេចនូវឯកសារគោល ដែលបម្រើឲ្យ ផលប្រយោជន៍រួមនៃប្រទេសយើងទាំងពីរ ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានសន្យាថា នឹងខិតខំប្រឹង ប្រែងធ្វើឲ្យសម្រេចបាននូវគោលដៅដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរបានប្តេជ្ញារួមគ្នា ក្នុងការជំរុញ ទំហំពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែរីកចម្រើនទ្វេឡើងថែមទៀតនោះ ។ សម្តេចតេជោក៏បាន ប្រសិទ្ធពរជ័យបវរមហា ប្រសើរដល់ ការសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀត ដែលផ្តើមចេញពីកិច្ច ព្រមព្រៀង និងអនុស្សរណៈ និងឯកសារគោលនានា ដែលបានចុះហត្ថលេខា នៅក្នុងពិធីដ៏មានអត្ថន័យនេះ៕
ដោយ ជ័យ ភូមិពល