Thursday, August 7, 2014

សេចក្តីជូនដំណឹង នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

សេចក្តីជូនដំណឹង

ដើម្បីសម្រួលដល់ការចូលយកព័ត៌មាន និងថតរូប ក្នុងសម័យប្រជុំរដ្ឋសភា ជាវិ​សា​ម​ញ្ញ នៅ​ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាប ជូន​អ្នកសារព័ត៌មានជាតិ អន្តរជាតិ ជ្រាបថា កាតចូលរដ្ឋសភា នឹងផ្តល់ជូនអ្នកសារព័ត៌មានទំាង អស់ នៅច្រកចូលរដ្ឋសភា (ផ្អែកខាងមុខរដ្ឋសភា)។

ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់កិត្តិយសអ្នកសារ​ព័ត៌​មាន សណ្តាប់ធ្នាប់ ព្រមទំាងសេចក្តី​ថ្លៃថ្នូរ របស់អ្នកសារព័ត៌មាន យើងខ្ញុំសំណូមពរ លោក លោកស្រី អ្នកសារព័ត៌មានទំាងអស់ ត្រូវ​ស្លៀក​​ពាក់​សមរម្យ បុរសមានក្រវាត់ក ជៀសវាងស្លៀកខោខាប៊ូយ និងអាវពណ៌ ជាដើម។

សូមលោក លោកស្រី ទទួលនូវការរាប់អានដោយស្មោះស្ម័គ្រ ពីយើងខ្ញុំ៕



ភ្នំពេញ, ថ្ងៃទី    ០៧ ខែសីហា ឆ្នាំ២០១៤
                                                                                                   នាយកដ្ឋានព័ត៌មាន
                                                                                                   នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា