Monday, November 28, 2011

​ប្រធាន​​ប្រតិភូ​ជន​ពិការ​​កម្ពុជា​ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​តេជោ​


ឯកឧត្តម​ អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គូរ​សម​ចំពោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ និង ​ជា​ប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន ​និង ​សង្គ្រោះ​ជន​ពិការ​ដោយ សារ​មីន​ នា​រសៀល​ថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ ២០១១​  កញ្ញា សុង កុសល ​ទូត​សុឆន្ទៈ​នៃ​យុទ្ធនាការ​អន្តរជាតិស្តីពី​ការ​ហាមប្រាម​ការ​ប្រើ​ប្រាស់​​គ្រាប់​មីន (ICBL) ប្រធាន​ប្រតិភូ​ជន​ពិការ​កម្ពុជា​ បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ចុះ ហត្ថលេខា​លើ​អនុសញ្ញា​អូ​តា​វ៉ា ដែលជា​អនុសញ្ញា​ក្នុងការ​លុប​បំ​បាត និង កំទេចចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ និង​បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការជួយ​ដល់​ជនពិការ​កម្ពុជា ពិសេស​ការនាំ​កម្ពុជា​មកកាន់​សុខសន្តិភាព និង ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង ការ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានរួម​ចំណែក​បង្កើត​ទី​ផ្សារ​ការងារ​ជួយ​ដល់​ជនពិការ​នោះ។ 
កញ្ញា សុង កុសល ថ្លែងថា បើទោះបីជា​មកដល់ពេលនេះ​កម្ពុ​ជាមាន​សុខសន្តិភាព​យ៉ាង​ពេញ លេញ​ក៏ដោយ ប៉ុន្តែ​គ្រាប់មីន និង គ្រាប់​មិនទាន់​ផ្ទុះ​នៅតែមាន​នៅឡើយ​ក្នុងប្រទេស​កម្ពុជា ដែល​តាម រយៈ​នេះ​ប្រតិភូ​ទាំងមូល​ស្នើសុំ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ត​ជួយ​ជំរុញ​ក្នុងការ​ដោះ និង​បោ​សំអាត មីន និង គ្រាប់​មិនទាន់​ផ្ទុះ ពិសេស​ជួយ​ដល់​ជនពិការ​កម្ពុជា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ជនពិការ មាន​ទឹកចិត្ត​កាន់​តេ​ខ្លាំង​ឡើង​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ចា​តិ​នោះ។
ឯកឧត្តម​ជំនួយការ​ឲ្យ​ដឹង​​ថា នៅ​ក្នុង​ឱ​កាស​នោះ​ សម្តេច​តេ​ជោ​បាន​​ស្វាគមន៍​ចំពោះ​ការលើកឡើង​ពី សំណាក់​គណៈប្រតិភូ​ជន​ពិការ​ និង បាន​​មាន​ប្រសាសន៍​បញ្ជាក់ឲ្យ​ដឹង​ថា កន្លងមក​អង្គការ​សហប្រជា​ជាតិ​​បានដាក់​ចេញ​នូវ គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍៨ចំណុច ប៉ុន្តែ​សំរាប់​កម្ពុជា​បានដាក់​ចេញ​នូវ​គោល​ដៅ​​​អភិវឌ្ឍន៍ ៩ ចំណុច ដែល​ចំណុច​ទី ៩ នោះ​គឺ​ការបូកបញ្ចូល​នូវ​បញ្ហា​គ្រាប់មីន និង គ្រាប់​មិនទាន់​ផ្ទុះ​ចូល​ទៅក្នុង គោលដៅ​នោះ ។ ​ការដាក់បញ្ចូល​ចំណុច​ទី ៩ នោះ​គឺ​ទី ១ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ និង គ្រាប់មីន និង​ទី​២ គឺ​ដើម្បី​ដោះស្រាយ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​មីន និង គ្រាប់​មិនទាន់​ផ្ទុះ​នេះ។
សម្តេច​តេ​ជោ​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​គឺ​រូបសម្តេច​ផ្ទាល់​តែម្តង​តែងតែ​ផ្តល់​សារ​ហាម​ជៀសវាង​ការប្រមាថ​ដល់​ជនពិការ ពិសេស​រាជរដ្ឋាភិបាល​បាន កសាង​ប្រព​ន្ធ័​ច្បាប់ និង ទទួល​ស្គាល់​​រាល់​សិទ្ធិ​ទាំងឡាយ​របស់​ជនពិកា​រ​ក្នុង នោះ​រួមទាំង​ការកសាង ផ្ទះសំបែង ផ្តល់​ដីចំការ មន្ទីរពេទ្យ និង អ្វីផ្សេងៗទៀត ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​ជនពិការជួយ​ដល់​បុត្រ​ធិ​តា​របស់​ជនពិការ និង ជាង​នេះ​ទៅ​ទៀត​រាជរដ្ឋាភិបាល បានដាក់​ច្បាប់​ដល់​គ្រប់​ស្ថាប័ន​របស់​រដ្ឋ ត្រូវតែ​ទទួល​ជនពិការ​ឲ្យ​ចូល​បំរើ​ការងារ​ចំនួន​២% និង ផ្នែក​ឯកជន​ចំនួន ១% ផងដែរ៕