Saturday, October 13, 2012

សម្ដេច​តេជោ​ហ៊ុន សែន​ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ

កំពង់​ចាម ៖ សម្ដេច​តេជោ​ហ៊ុន សែន បាន​ធ្វើ​ការ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ មន្រ្តី​នគរបាល​​ជាតិ​ជាន់​ខ្ពស់​​ដែល​ពាក់​ព័ន្ធ​នឹង​​បញ្ហា​ដី​ធ្លី។
ថ្លែង​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ស្រុក​ស្ទឹង​ត្រង់​ ខេត្ត​កំពង់​ចាម​ កាល​ពី​ព្រឹក​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០១២​នេះ សម្ដេច​តេជោ​បាន​ព្រមាន​ឲ្យ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​លោក​ឧត្ដម​សេនីយ៍​ឯក ឌឿន សុវណ្ណ ដែល​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​អាជ្ញាធរ​ឲ្យ​​បញ្ជា​​​យុវជន​ស្ម័គ្រ​ចិត្ត​ចុះ​វាស់​វែង​ដី​ធ្លី​ឲ្យ​រូប​គេ​នៅ​ស្រុក​វាល​វែង​ កាល​ពី​ពេល​កន្លង​មក។
សម្ដេច​តេជោ​ថ្លែង​បន្ត​ថា សម្ដេច​បាន​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ដក​តំណែង​លោក​ឧត្ដម​សេនីយ៍​ឯក​រូប​នោះ និង​បាន​​​​ប្រាប់​លោក​ទេស​រដ្ឋមន្រ្តី​អ៊ឹម ឈុន​លឹម និង​ក្រុម​អ្នក​ច្បាប់​ពិនិត្យ​មាត្រា​ច្បាប់​​​​ដើម្បី​ចាត់​ការ​ចំពោះ​​ឧត្ដម​សេនីយ៍​ឯក​ឌឿន សុវណ្ណ ដែល​លូក​លាន់​ក្នុង​បញ្ហា​ដី​ធ្លី៕
ស្នាយពល