Saturday, October 13, 2012

លោក​ផា​ន់​ភី​រម្យ​និង​កម្លាំង​នគរបាល​ ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទា​មាន​ជ័យ​ចូលរួម​បុណ្យកាន់បិណ្ឌ​ទី​១២​នៅ​វត្ត​អាស្រម​ធម្ម​បុត្រ​ខ្លា​កូន​ថ្មី​

ដោយ​ ៖ វិច្ឆិកា 
​ខេត្តបន្ទាយមានជ័យ​ ៖​ នា​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១២​ ត្រូវ​នឹង​ថ្ងៃ​ទី​១២​រោច​ ខែភទ្របទ​  លោក​ ផា​ន់​ ភី​រម្យ​ ព្រះរាជអាជ្ញា​រង​ និង​ជា​តំណាង​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ រួម​និង​លោកស្នងការ​ង​ លោក​មេបញ្ជាការ​ រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បាន​ចូលរួម​បុណ្យកាន់បិណ្ឌ​ ទី​១២​ នាំ​យក​ថវិកា​ចំនួន​៦​លាន​រៀល​ និង​គ្រឿង​ឧបភោគ​ បរិភោគ​មួយ​ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​ក្នុង​អាស្រម​ធម្ម​បុត្រ​ ខ្លា​កូន​ថ្មី​ ស្ថិត​នៅ​ភូមិ​ខ្លា​កូន​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណ​ ក្ខ​ន្ធ​ជនរួមជាតិ​ដែល​ពួក​បដិវត្ត​អាវ​ខ្មៅ​សម្លាប់​ ក្នុង​របប​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ​។​
​លោក​ ផា​ន់​ ភី​រម្យ​ បាន​មាន​ប្រសាសន៍​ថា​ គ្រា​ដែល​ប្រ​ជន​កម្ពុជា​ ដែល​ជា​អ្នក​ជឿជាក់​លើ​ព្រះពុទ្ធ​សាសនា​ នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​កាន់បិណ្ឌ​ដែល​មាន​រយៈពេល​ ១៥​ថ្ងៃ​នៅ​ថ្ងៃនេះ​ ស្ថាប័ន​អយ្យការ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​មូលមតិ​គ្នា​ ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ទី​១២​នេះ​ឡើង​ ជាមួយ​គ្នា​នោះ​ក៏​មានការ​ចូលរួម​ពី​សំណាក់​កងកម្លាំង​ នគរបាល​ខេត្ត​ និង​កងកម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ជន​ រួម​ជាតិ​ ដែល​បាត់​បង់ជីវិត​ក្នុ​របប​ប្រល័យ​ពូជ​ន៍​សាសន៍​និង​ឧទ្ទិស​ន​ជូន​វិញ្ញាណក្ខន្ធ​យុទ្ធ​ ជន​ យុទ្ធ​នារី​ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​ ក៏​ដូច​ជា​ឧទ្ទិស​ជូន​ជីដូន​ជីតា​ ញាតិ​កា​៧​សន្តាន​ ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ ឲ្យ​មក​ទទួលយក​កុសលផល​បុណ្យ​ដែល​កូនចៅ​ឧទ្ទិស​ ជូន​នា​ពេល​នេះ​។​
​លោក​ព្រ​រាជអាជ្ញា​រង​បាន​បន្ត​ទៀត​ថា​ បងប្អូន​ដែល​នាំ​គ្នា​ប្រារព្ធ​ធ្វើបុណ្យ​កាន់បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​នេះ​ឡើង​រហូត​មក​ដល់​ពេល​នេះ​គឺ​បាន​គុណបុណ្យ​ថ្ងៃ​៧​មក​រា​ ឆ្នាំ​១៩៧៩​ ដែល​បាន​រំដោះ​ប្រជាពលរដ្ឋ​រួច​ផុត​ពី​បន​ប្រល័យពូជសាសន៍​ ដែល​បាន​កាប់​ សម្លាប់​ជាតិ​ឯង​យ៉ាង​សាហាវយង់ឃ្នង​ ហើយ​វត្ត​អារាម​ជាទី​សក្ការៈបូជា​របស់​ប្រជាជន​កម្ពុជា​ ត្រូវ​ពួក​អាវ​ខ្មៅ​ប៉ុ​ល​ពត​ បំផ្លិចបំផ្លាញ​ចោល​ស្ទើរតែ​ទាំងស្រុង​ វិស័យ​ព្រះពុទ្ធ​សាសនា​ត្រូវ​ពួក​បន​ប្រល័យពូជសាសន៍​បំបាត់​ ចោល​ ព្រះសង្ឃ​ត្រូវ​ពួក​វា​កាប់សម្លាប់​ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ ហើយ​ឥឡូវនេះ​ដោយ​គុណ​សម្តេច​ទាំង​បី​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​  និង​វិស័យ​ផ្សេងៗ​ទៀត​កំពុង​រីក​ចំរើន​គ្រប់​ ។​ រហូត​ដល់​ថ្ងៃនេះ​ បងប្អូន​ប្រជាជន​ទូ​ទាំង​ប្រទេស​បាន​នាំ​គ្នា​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​ជំនឿ​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ ។
​គួរ​បញ្ជាក់​ថា​ ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​លោកយាយ​ លោកតា​ និង​ពុទ្ធបរិស័ទ​ ចំណុះ​ជើងវត្ត​អាស្រម​ធម្ម​បុត្រ​ខ្លា​កូន​ថ្មី​ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រារព្ធ​ពិធី​ផ្សេងៗ​នៅ​ទីនោះ​ លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​កសាង​ផ្លូវ​ចាក់​បេតុង​១​ខ្សែ​ប្រវែង​៤០០​ម៉ែត្រ​ ចំណាយ​ថវិកា​របស់​លោក​ ផ្ទាល់​ចំនួន​២៥​លាន​រៀល​ ក្នុង​នោះ​លោក​បាន​គ្រោង​កសាង​សាលាឆាន់​១​ខ្នង​បន្ថែម​ទៀត​នៅ​បរិវេណ​អាស្រម​នោះ​ផង​ដែរ ៕