Monday, October 15, 2012

សម្តេច ​ហ៊ុន សែន​ លុបចោល​ដំណើរទៅចូលរួម​កិច្ចប្រជុំ​កំពូល​ CLV​ ដោយសារ​ការ​សោយ​ទិវ​ង្គ​តរបស់​សម្តេចឪ

ភ្នំពេញ: សម្តេច ​ហ៊ុន សែន​ បានសម្រេច​លុបចោល​គម្រោង​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​ CLV លើកទី៧ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃទី​២០ ​ខែតុលា​ ឆ្នាំ២០១២​ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។​

​មន្ត្រី​រដ្ឋាភិបាល​មួយរូប ​បាន​ប្រាប់​ CEN ​ថា ​បន្ទាប់ពី​បានទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គ​តរបស់​សម្តេចឪ ភ្លាម​ សម្តេច​ ហ៊ុន សែន ​បានចេញ​បញ្ជា​អោយ​មានការ​បង្ហូតទង់​ជាតិ​ ពាក់កណ្តាល​ដង ​ដើម្បី​ជាការកាន់ទុក្ខ​សម្តេចឪ​ ហើយ​សម្តេច​ក៏បាន​សម្រេច​លុប​ចោល​​កម្មវិធី​មួយចំនួន​ ដោយ​រួមទាំង​គម្រោង​ចូលរួមកិច្ចប្រជុំ​កំពូល​នៃ​ប្រទេស​កម្ពុជា ឡាវ និងវៀតណាម ​នៅ​ថ្ងៃទី​១៩ ​ដល់​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ២០១២ ​ផង​។​

​ជាមួយគ្នា​នោះ ព្រះមហាក្សត្រ​ សម្តេចព្រះ នរោត្តម សីហមុនី និង​សម្តេច ​ហ៊ុន សែន ​បាន​យាង ​និង​ចាក​ចេញពី​ប្រទេស​កម្ពុជា នៅព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២ ​ដើម្បី​ទៅ​ទទួល​​ព្រះសពរបស់សម្តេចព្រះ នរោត្តម សីហនុ ​មក​ធ្វើបុណ្យ ​តាម​ប្រពៃណី​ខ្មែរ​ នៅរាជធានី​ភ្នំពេញ៕​