Thursday, January 15, 2015

បទ​អត្ថា​ធិប្បាយ​ដោយ៖ ​រត្ន័ សណ្ដាប់៖ ល្បិច​កល​ ស្វា​ស៊ី​បាយ លាប​មាត់​ពពែ

នៅក្នុង​សង្គមខ្មែរ បើនិយាយ អំពី​ការកត់ចំណាំ​​អត្ដចរិត​មនុស្ស​​​ បុព្វបុរស​តែងតែផ្សារភ្ជាប់​សង្គមទៅ​នឹង​ធម្ម​ជាតិ​​ ក្នុងន័យ​ប្រៀបធៀប​រវាង​មនុស្ស​ល្អនឹង​អាក្រក់​ ​ ហេតុនេះ​ហើយ បាន​ជា​គេឃើញមាននូវ​​សុភាសិត ដែល​គេតែងលើក​យកមកដំណាលជាអាទិ៍ថា​​ «គោដំ​បៅខ្នង​ ក្អែក​ហើរ​រំលង​រំសាយ​កន្ទុយ»​ ​ ជា​ភាសា​​សាមញ្ញ ​អាច​និយាយ​បាន​ថា​ « ចោរ​នៅ​ពេល​​ឃើ​ញ​ប៉ូលី​ស​តែង​តែ​រអៀស​ខ្លួន​ ឬ​ក៏​ថា​ អ្នក​មាន​ចរិត​ ឥរិយា​បទ​មិនល្អ​ និងវៀច​វេរតែង​តែ​រអើ​ល​ខ្លួន​ជានិច្ច​»។​

​​ជាក់ស្ដែង​ ​ ​គេឃើញក្រុម​​មាន​ចរិត​វៀច​
វេរ ក្នុង​​ករណី​​រឿង​លោក​សង្ឃ២អង្គ​​ ដែលបាន​ឈ្លោះ​ប្រកែក​​វាយ​តប់​គ្នា​នៅ​វត្ដ​សាមគ្គី​រង្ស៊ី​ រហូត​ដល់​បាត់បង់​ព្រះ​ជន្ម​​គ្រូសូត្រ​ឆ្វេង​​ម្នាក់​ កាលពី​ថ្ងៃ​ទី​១២ ខែ​មករា​ ឆ្នាំ​២០១៥​ កន្លង​មក​នេះ​​ គេឃើញ​ក្រុម​អគតិ​បានរកលេស​​ចោទ​ថា​ ប្រ​ហែល​មាន​​ក្រុម​សមត្ថ​កិច្ច​​នៅ​ក្រោយ​ខ្នង​លោក​សង្ឃ​ដែល​មាន​ព្រះ​ជន្ម​វ័យក្មេង​​ ដែលជាអ្នកបានបង្កឲ្យ បាត់បង់​ជីវិត​​។ ដោយ​ទ្បែក​ចំពោះបញ្ហានេះ ​យើង​យល់ថា​​ រឿងនេះ​លាយ​ទ្បំ​ទៅ​នឹង​រឿង​នយោបាយ​ផង​ និង​សីលធម៌ផង​ ដែល​ហៅ​ថា​ «ស្វាស៊ី​បាយ​ លាប​មាត់​ពពែ»។​

ចំពោះ​រឿង​សីលធម៌​​ ជា​ការ​គួរ​ឲ្យ​សោក​ស្ដាយ​​ណាស់​​​ ដែល​លោក​ស
ង្ឃ​ទំាង​ពីរ​អង្គ​នេះ​ មាន​ប្រវត្ដិ​ពី​ខ្មែរ​កម្ពុ​ជា​​ដូច​គ្នា​ ​ក្នុង​ឋានៈ​ខ្លួន​គ្រង​​ស្បង់​ចីពរ តំណាង​ឲ្យ​​ព្រះ​ពុទ្ធសាសនា​​ បែរ​ជាមិន​ចេះ​​ខន្ដី​ បង្ក​ហិង្សា​​ទៅ​វិញទៅមក ​​ជាមួយ​គ្នា។​ ប្រ​ជាពលរដ្ឋ​ទូ​ទំាង​ប្រ​ទេស​​ ក៏​ដូច​ជា​អ្នក​មាន​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​ទូ​ទំាង​សាកល​លោក​​ គេ​គោរព​​ណាស់​ អ្នក​គ្រង​ស្បង់​ចីពរ​នេះ គឺ​ជា​បព្វ​ជិត​​​ ជា​អ្នក​ទ្រ​ទ្រង់​សាសនា​ ដើរ​តាម​គន្លង​ទូ​ន្មាន​របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​រៀង​រាល់​ពេល​ទេសនា​ អប់រំ​ប្រ​ជាជន​ឲ្យ​ចេះខន្ដី តែ​ផ្ទុយ​ទៅ​វិញ​ សង្ឃទំាង​ពីរ​អង្គ​នេះ​ គ្មាន​ខន្ដី​​ទាល់​តែ​សោះ។​ ពាក្យ​ចាស់​លោក​ពោល​ថា​ «បើ​ទំពក់​មិន​វារ​ទៅ ព្នៅ​ក៏​មិន​ជ្រុះ»​ ដែរ​។​

រី​ឯរឿ​ង​នយោបាយ​នោះ ​​នរណា​ក៏​ដឹង​ដែរ​ថា​ វត្ដសាមគ្គី​រង្ស៊ី​ នេះ​​ ជាវត្ដមូល​ដ្ឋាន​របស់​ក្រុម​ប្រឆំាង​នឹង​រាជរដ្ឋាភិបាល​ ជាញឹក
ញាប់​តែងតែ​បង្ក​រឿង​ ដោយចូលរួម​បាតុកម្ម​ ញុះ​ញុងបំបែក​បំបាក់​សង្គម ​​ប្រើ​ហិង្សា​ ច្រងេង​ច្រងា​ង​ ដែល​គេ​គ្រប់​គ្នា​មើល​ខ្សែ​វីដេអូ​ ច្បាស់​ជាបាន​ឃើ​ញ​លោក​សង្ឃទំាងពីរ​​អង្គនេះ​ បាន​​លោត​ចុះ​លោត​ទ្បើង​ដូចស្វា។​

ត្រង់ចំណុច​នេះ​ បើ​គេធ្វើការ​​ពិចារណាលើ​ករណី​​ទី​១​ ទៅ​នឹងករណី​​ទី២​ ជា​ការ​សម​ស្រប​ណាស់​ ​ដែល​លោក​ស
ង្ឃ​​ទំាង​ពីរអង្គ​នេះ​ ប្រើ​ហិង្សា​ដាក់​គ្នា គឺ​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួន​ឯង ​​ ​ព្រោះដោយ​សារ​តែ​ទង្វើ​​​​គ្មាន​បេះ​ដូង​ខន្ដី​លើ​គ្នា​ទៅវិ​ញទៅ​មកនេះឯង​។​ ប៉ុន្ដែ​ជា​អកុសល​​ណាស់​​​ ដែលក្រុម​អគតិ​​មួយ​ក្រុម ​បានឆ្លៀតឱកាស​នេះ ធ្វើការ​​វាយ​តម្លៃ​ទំាង​ងងើលទម្លាក់កំហុស​មកលើ​គេឯង​ដើម្បី​បំរើ​ឲ្យបេះដូង​ដ៏ខ្មៅកខ្វក់​​របស់ក្រុមខ្លួន​ ​ដែលយើងហៅថា​ ​ជា​​ទង្វើ​​មួយ​ផ្ដេះផ្ដាស់​ ​​ ហើយ​ដែល តែងបង្ក​ទ្បើង​ដោយ​ក្រុម​សកម្មជន​ប្រឆំាងនឹង​រដ្ឋាភិបាល​​ ​ក្នុង​គោល​បំណង​លាប​ពណ៌មកលើរដ្ឋាភិបាល​ តែ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គេ​ត្រូវ​គិត​ថា​ ប្រ​ទេស​មាន​ច្បាប់ ស្រុ​ក​មាន​ទម្លាប់​ គឺអាជ្ញា​ធរ​សមត្ថកិច្ច​មិន​អាច​
អនុញ្ញាត​ឲ្យ​ជន​​ជាប់​ចោទ​​នេះ​ ដែល​គេ​ចាត់​ទុក​​ថា​ ​ជា​​ឃាតកររួច​ខ្លួន​បាន​ទ្បើយ​។

យើង​សូម​ឲ្យ​ជន​អគតិ​​ទំាង​ទ្បាយ​ មាន​អារម្មណ៍​ស្ញៀម​ស្ញាត់ ​​កុំចេះ​តែដើរ​​​ចោទ​គេឯង​​​ ឬ
ធ្វើ ឫក​​ដូច​ខ្លួន​ឯង​ជា​តុលា​ការ​ ឬដើម​បណ្ដឹង​ សូម​ទុក​ឱកាស​ឲ្យ​សមត្ថកិច្ច​​របស់រដ្ឋ ​​ជាអ្នក​វិនិច្ជ័យ។​

ព្រះ​ពុទ្ធ​​ព្រះបរម​គ្រូ​​ ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដីកាថា «សាសនា​​រីកដុះ​ដាលគឺ​​ដោយ​​
សារ​ពុទ្ធបរិស័ទ​​ ហើយ​សាសនារលត់រលាយ​​​ ក៏ដោយសារ​តែ​ពុទ្ធបរិស័ទ​​​»​​ ដែរ៕