Monday, September 10, 2012

សម្តេច ហេង សំរិន នឹងចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត AIPA នៅថ្ងៃទី១៦កញ្ញា


ប្រធានសភា​ឥណ្ឌូនេស៊ី និង​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន អាយ​ប៉ា AIPA ( Asean Inter-Parliamentary Assembly ) ដែលមាន​សមាជិក ១០ ប្រទេស ក្នុង​សមាគម​អាស៊ាន បានមក​អញ្ជើញសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត លើក​ទី​៣៣ របស់​សភា​អាស៊ាន អាយ​ប៉ា ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ខេត្ត​លំ​បុក ប្រទេស​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១៦ ខែកញ្ញា ខាងមុខនេះ​ ​បន្ទាប់ពី​ កិច្ចប្រជុំ​រវាង​ប្រធានសភា​កម្ពុជា និង​ឥណ្ឌូនេស៊ី នៅក្នុង​ដំណើរ​មក​អញ្ជើញសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត លើក​ទី​៣៣ របស់​សភា​អាស៊ាន អាយ​ប៉ា (IPA) នោះដែរ លោក​ម៉ា​ហ្ស៊ូ​គី​អា​លី ប្រធានសភា​ឥណ្ឌូនេស៊ី និង​ជា​ប្រធានសភា​អាស៊ាន អាយ​ប៉ា (IPA) បាន​សម្តែង​ការ​នូវ​ការ​សំណេះសំណាល​នូវ​បញ្ហា​មួយចំនួន ជាមួយ​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ក្នុង​បំណង​រឹតចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​កម្ពុជា ជាមួយ​សភា​ប្រទេស​ឥណ្ឌូនេស៊ី ឲ្យ​កាន់តែ​រឹងមាំ​ឡើង​”​។​

​ នៅក្នុង​ជំនួប​ពិភាក្សា​នោះដែរ លោក​លោក ម៉ា​ហ្ស៊ូ​គី​អា​លី ប្រធានសភា​ឥណ្ឌូនេស៊ី បាន​ស្នើសុំ​បទពិសោធ ក៏ដូចជា​ទេពកោសល្យ​ដែល​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ដឹកនាំ​សភា​ប្រទេស​កម្ពុជា ក៏ដូចជា កាលពី​ឆ្នាំ​២០១១​កន្លងទៅនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​អាយ​ប៉ា (IPA) នៅ​ប្រទេស​កម្ពុជា ទទួលបាន​មហា​ជោគជ័យ​ជូន​ដល់​ជាតិ​។​

 សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​ដឹកនាំ​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត លើក​ទី​៣៣ របស់​សភា​អាស៊ាន​អាយ​ប៉ា (IPA) នៅ​ប្រទេស​ឥណ្ឌូនេស៊ី នៅវេលា​ម៉ោង ៩ និង ៣០ នាទី ព្រឹក​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១២ ហើយ​បន្ទាប់ពី​បញចប់​កិច្ចប្រជុំ​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា និវត្តន៍​មក​មាតុប្រទេស​វិញ នៅ​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១២៕​