Monday, September 10, 2012

សម្ដេចចៅហ្វា​វាំង​គង់​សំ​អុល​ចុះ​ពិនិត្យ​សំណង់​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ជា​អំណោយ​​ព្រះមហាក្សត្រ​នៅ​ស្រុក​កំពង់ត្រឡាច​

ដោយ​ ៖ សំរិត
​ខេត្តកំពង់ឆ្នាំង ​៖​ សម្តេចចៅហ្វា​វាំង​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់​ព្រះករុណា​ព្រះបាទ​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ អមដំណើរ​ដោយ​លោក​ គុយ​ សុផល​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ ទូទៅ​ ក្រសួងព្រះបរមរាជវាំង​បាន​អញ្ជើញ​ ចុះ​ទៅ​ពិនិត្យ​សំណង់​ វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេក​ ទេស​ដែល​ ជា​ព្រះរាជ​អំណោយ​ដ៍​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ជា​អម្ចាស់​ ជីវិត​លើ​ត្បូង​ស្ថិត​ នៅ​ក្នុង​ភូមិ​លេខ​៥​ ឃុំ​អូរ​ឬ​ស្សី​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ កាល​ព្រឹក​ថ្ងៃ​ទី​៨​ កញ្ញា​ ឆ្នាំ​២០១២​ ។​
​សំណង់​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ព្រះបាទ​សម្តេចព្រះរ​បម​នាថ​ នរោត្តម​ សីហ​មុនី​ បាន​សាងសង់​លើ​ផ្ទៃដី​រហូត​ដល់​ទៅ​ជាង​១៣​ហិ​កតា​ ស្ថិត​នៅ​ក្នុងភូមិ​លេខ​ ៥​ ឃុំ​អូរ​ឬ​ស្សី​ ដែល​ អាគារ​ សិក្សា​ត្រូវ​បាន​សាងសង់​តាម​រចនាបថ​ខ្មែរ​សុទ្ធសាធ​។​ អាគា​សិក្សា​នៅ​វិទ្យាល័យ​នេះ​សាង​សង់​ជា​ ២​ ជាន់​ មាន​ចំនួន​ ៦​ ខ្នង​ស្មើនឹង​ ៤៩​ បន្ទប់​ ចំណែក​អាគារ​ការិយាល័យ​រដ្ឋ​ បាល​ក៏​សាងសង់​ជា​២​ ជាន់​មាន​២២​បន្ទប់​ផង​ដែរ​ ។ ​សំណង់​វិទ្យាល័យ​ចំណេះ​ទូទៅ​ បច្ចេកទេស​ព្រះបាទ​សម្តេចព្រះ​ រ​បម​នាថ​ នរោត្តម​ សីហ​មុនី​ បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០០៩​ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​តាម​គម្រោង​ 
​នៅ​ក្នុង​ពិធី​ពិនិត្យ​សំណង់​វិទ្យាល័យ​ចំណេះ​ទូទៅ​បច្ចេកទេស​ព្រះបាទ​សម្តេចព្រះរ​បម​នាថ​ នរោត្តម​ សីហ​មុនី​ នោះ​សម្តេចចៅហ្វា​វាំង​ ឧបនាយករដ្ឋមន្ត្រី​ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​ម៉ៅ​ការ​សំ​ ណ​ង់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​គុណភាព​ សោភ័ណ​ភាព​ជា​ចម្បង​ និង​ត្រូវ​ជម្រុញ​ ការ​ សាងសង់​ឲ្យ​បាន​ចប់​សព្វគ្រប់​តាម​ពេលវេលា​ដែល​បាន​កំណត់​ផង​ដែរ​។​នៅ​ក្នុង​ឱកាស​នោះ​ សម្តេចចៅហ្វា​ វាំង​ គង់​ សំ​អុល​ ក៏​បាន​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​ ព្រះករុណា​ ព្រះមហាក្សត្រ​ សម្តេច​ឳ​ សម្តេចម៉ែ​ ជូន​ចំពោះ​បងប្អូន​ប្រជារាស្ត្រ​ជា​កូនចៅ​ ចៅ​ទូត​របស់​ព្រះ​អង្គ​ ក៏​ដូច​ជា​ការ​ផ្តាំផ្ញើ​ សាកសួរ​សុខទុក្ខ​របស់​ សម្តេច​អគ្គ​មហា​ទាំង​ ៣​ និង​ពី​សំណាក់​លោក​ ជំទាវ​កិត្តិ​ ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាក​ បាទ​ក្រហម​កម្ពុជា​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ផង​ដែរ​។​
​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឲ្យ​ដឹង​ថា​ វិស័យ​អប់រំ​របស់​ប្រទេស​កម្ពុជា​ មានការ​រីក​ចំរើន​គួរ​ជាទី​មោ​ទ​នៈ​ ជា​ពិសេស​គឺ​ផ្នែក​ឧត្តម​សិក្សា​ដែល​មក​ដល់​ បច្ចុប្បន្ន​ នេះ​មាន​ គ្រឹៈ​ស្ថាន​ឧត្តម​សិក្សា​សរុប​មាន​ចំនួន​ ៩៧​ កន្លែង​ក្នុង​នោះ​គ្រឹៈ​ស្ថាន​ឧត្តម​សិក្សា​របស់​រដ្ឋ​មាន​ ៣៨​ និង​ ឯកជន​ ៥៩​ ហើយ​មាន​និស្សិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​រង​ដល់​បណ្ឌិត​មាន​ចំនួន​សរុប​ ២២២​ ១៤៦​ នាក់​ និង​មាន​អន្តេវាសិកដ្ឋាន​ ៧​ ខ្នង​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​និស្សិត​កំពុង​ស្នាក់​ នៅ​ ប្រមាណ​ ៨០៤​ នាក់​។​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ និង​កំពុង​អនុវត្ត​គំរោង​លើកកំពស់​គុណ​ ភាព​និង​ ប្រសិទ្ធ​ ភាព​ ឧត្តម​សិក្សា​រយៈពេល​ ៥​ ឆ្នាំ​ (២០១០-២០១៥)​ ក្នុង​គោលបំណង​ដើម្បី​ ពង្រឹង​ សមត្ថ​ ភាព​ឧត្តម​សិក្សា​កម្ពុជា​លើ​ការងារ​អភិបាលកិច្ច​ និង​ការ​គ្រប់គ្រង​ការ​បង្រៀន​ និង​ការ​រៀន​ការ​ កសាង​ វប្បធម៌​ស្រាវជ្រាវ​ ព្រមទាំង​ការ​ធានា​សមធម៌​នៃ​ការ​ចូល​រៀន​នៅ​ ឧត្តម​សិក្សា​តាម​រយៈ​ការ​ ផ្តល់​អា​ ហា​រូបករណ៍​ដល់​និស្សិត​ក្រីក្រ​ផង​ដែរ​  ៕​​