Monday, September 10, 2012

សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ពង្រឹងសមត្ថភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​អន្ដរក្រសួង​ដើម្បី​ស្រាវជ្រាវ​ស៊ើប​អង្កេត​ផលិតផល​ក្លែងក្លាយ​


ដោយ​ ៖ យឹម ​សុថាន 
​ខេត្ដស្វាយរៀង​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​សាល​ប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដ​ស្វាយ​រៀង​ លោក​ឧត្ដមសេនីយ៍ឯក​សូរ​ ផ​ន​ អនុ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ អនុវត្ដ​គម្រោង​ FSP​ មេគង្គ​បាន​អញ្ជើញ​  ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្ដុះ​ បណ្ដាល​ស្ដី​ពី​ការ​ពង្រឹងសមត្ថភាព​សមា​ ជិ​ក​គណៈកម្មាធិការ​អន្ដរក្រសួង​ដើម្បី​ ស្រាវជ្រាវ​ស៊ើបអង្កេត​ផលិតផល​ក្លែង​ ក្លាយ​ដែល​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខ​ ភាព​និង​សុវត្ថិភាព​កម្ពុជា​។​
​លោក​ឧត្ដមសេនីយ៍ឯក​ សូរ​ ផ​ន​ បាន​ មាន​មតិ​សំណេះសំណាល​ដល់​សិក្ខាកាម​ និង​សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណ​ រដ្ឋ​បារាំង​ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ និង​ផ្ដល់​ជា​គម្រោង​ដល់​ស​ក្ខា​សាលា​នេះ​ ទទួល​បាន​ជោគជ័យ​ ដោយ​ផ្អែក​តាម​ អនុសញ្ញា​សហប្រតិបត្ដិការ​រវាង​ក្រសួង​ ការ​បរទេស​បារាំង​-​កម្ពុជា​ក្នុង​ឆ្នាំ​២០១០​ ខណៈ​អនុវត្ដ​គម្រោង​ FSP​ មេគង្គ​រយៈ​ ពេល​៣​ឆ្នាំ​ “២០១០-២០១២”​ ដោយ​ ផ្ដោត​ការ​យកចិត្ដទុកដាក់​អនុវត្ដ​ភារកិច្ច​ ចាំបាច់​និង​ជា​ចម្បង​ថែរក្សា​ដល់​សុខ​ ភាព​ប្រជាពលរដ្ឋ​។​
​លោក​សូរ​ ផ​ន​ បន្ដ​ថា​ នៅ​ក្នុង​ដំណើរ​ ការ​ទៅ​មុខ​បន្ដ​ទៀត​ យើង​ត្រូវការ​ចុះ​ អនុវត្ដ​ផ្ទាល់​ក្នុង​ការ​ទប់ស្កាត់​រាល់​បទ​ ល្មើស​ផលិតផល​ក្លែងក្លាយ​ផ្សេងៗ​ដើម្បី​ ការពារ​សុខភាព​និង​សុវត្ថិភាព​ដល់​ប្រជា​ ពលរដ្ឋ​ទូទៅ​ក្នុង​ដំណាក់កាល​នៃ​កា​រវិ​វត្ដ​ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ ពេល​បច្ចុប្បន្ន​។​
​លោក​សូរ​ ផ​ន​ បន្ដ​ទៀត​ថា​ តាង​នាម​ ជា​តំណាង​ឱ្យ​ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​នឹង​ស្នើ​សុំ​ ដល់​បណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​នៅ​ ពេល​មានការ​ចុះ​បង្ក្រាប​ជាក់ស្ដែង​និង​ សូម​ធ្វើ​កំណត់ហេតុ​ជា​រួម​ក្នុង​នាម​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ឱ្យ​មាន​ភាព​ងាយស្រួល​ និង​ទទួល​ភាព​ជោគជ័យ​រាល់​ភារកិច្ច​ក្នុង​ ការ​បង្ក្រាប​យក​ជនល្មើស​ដាក់ទោស​ តាម​ច្បាប់​និង​សំណូមពរ​ពេល​ចុះ​បង្ក្រាប​ ម្ដងៗ​ដើម្បី​រក្សា​ប្រសិទ្ធភាព​នៃ​ការងារ​ ឱ្យ​បាន​ខ្ពស់​ផង​ដែរ​។​
​លោក​សូរ​ ផ​ន​ ក៏​បានឱ្យ​ដឹង​ពី​ឱសថ​ ពិត​ត្រូវ​មាន​លក្ខណៈ​៣​យ៉ាង​គឺ​ ១-​ត្រូវ​ ធានា​ពិតប្រាកដ​ថា​មិន​មាន​គ្រោះថ្នាក់​ ដល់​សុខភាព​,​ ២-​ត្រូវ​មានគុណ​ភាពល្អ​ គឺ​ផ្សំ​ដោយ​វត្ថុធាតុដើម​ត្រឹមត្រូវ​តាម​ លក្ខណៈ​បច្ចេកទេស​និង​បាន​ទទួល​ការ​ ត្រួតពិនិត្យ​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​,​ ទី​៣-​ ត្រូវ​មាន​ប្រសិទ្ធភាព​អាច​ព្យាបាល​ជំងឺ​ ដោយ​ឱសថ​នោះ​មាន​សារធាតុ​សកម្ម​ សម​ស្រប​។​
​ពិសេស​ត្រូវ​ត្រួត​ពិ​និ​ិ​ត្យ​នៅ​តាម​ ឱសថស្ថាន​នានា​ដើម្បី​ស្វែងរក​ឱសថ​ ក្លែងក្លាយ​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម​ហើយ​ គោលបំណង​សំខាន់​របស់​អង្គ​សិក្ខា​ សាលា​គឺ​ផ្ដោត​ទៅ​លើ​បញ្ហា​ប្រឈម​ទាំង​ ឡាយ​ដែល​គំរាមកំហែង​ដល់​សមត្ថ​ ភាព​របស់​សមត្ថកិច្ច​យើង​ដែល​មាន​ តួនាទី​ជា​ប្រព័ន្ធ​ក្នុង​ការ​បង្ក្រាប​សកម្ម​ ភាព​លួច​នាំ​ចូល​និង​លក់​ចែកចាយ​ថ្នាំ​ ពេទ្យ​ ក្នុង​ប្រទេស​ដោយ​អាច​បញ្ជៀ​ស​ ផុត​ពី​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ ជំនាញ​កម្ពុជា​ “​ត្រួតពិនិត្យ​ អាជ្ញាប័ណ្ណ​នាំ​ចូល​ ពន្ធគយ​ កម្មសិទ្ធិបញ្ញា​ គុណ​ភាព​”​ ផង​ដែរ​ ៕