Monday, September 10, 2012

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ស្នងការ​នគរបាល​ខេត្ត​ចុះ​ចែក​ អត្ត​សញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ​ចំនួន​៦៣១៤​នាក់​នៅ​ស្រុក​ពញាឮ ​

ភ្នំពេញ ​៖​ ​លោក លឹម គានហោ ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ រួម​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​កណ្តាល​បាន​អញ្ជើញ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ ​ដល់​ប្រជាពលរដ្ឋ ​ចំនួន​ ៦៣១៤​សន្លឹក​ ក្នុង​១១​ឃុំ នៅ​ទូទាំង​ស្រុក​ពញាឮ​ ខេត្តកណ្តាល ​កាល​ពី​ព្រឹក​ថ្ងៃទី​៩​ ខែ​កញ្ញា ​ឆ្នាំ​២០១២ ​នេះ​នៅក្នុង​បរិវេណ​ស្នាក់ការ​គណបក្ស​ស្រុក។
 លោក ចាន់ យុ​ត្ថា នាយ​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មានប្រសាសន៍​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១២ នេះ លោក​រដ្ឋមន្ត្រី បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​សហការ​​ជាមួយ​អាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល​អញ្ជើញ​ទៅ​ស្រុក​ពញាឮ​ ដើម្បី​ចែក​អត្តសញ្ញាណប័ណ្ណ ចំនួន​៦៣១៤​សន្លឹក​ដល់ ប្រជាពលរដ្ឋ​ទាំង​១១​ឃុំ​នៅ​ទូទាំង​ស្រុក​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួកគាត់​បាន​ទៅ​ចូលរួម​ពិនិត្យ​និង​ចុះឈ្មោះ​បោះឆ្នោត ជាតិ​នៅ​ឆ្នាំ​២០១៣​ខាងមុខនេះ​ឲ្យ​បាន​ទាន់ពេល​។​
 លោក​បន្តថា​នៅក្នុង​ឪ​កាស​នោះ​លោក លឹម គានហោរ​ដ្ផ​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧ​ត្តុ​និ​ម​យ​និង​ជា​ប្រធាន​គ​ណះ​ពង្រឹង​មូល​ដ្ផា​ន​ស្រុក​ព​ញ្ញ​ឮ បាន​មាន​ប្រសា​ស​ន៏​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​និង​ស្នងការ​នគ​បាល​ខេត្តកណ្តាល ដែល​បាន​ចូលរួម គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ចុះជួយ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដល់​ពល​រដ្ឋ​នាពេល​កន្លងមក​ដោយ​មិន​ខ្លាច​នឿយហត់។
 លោក​រដ្ឋមន្ត្រី​បន្ត​ថា​បើ​ទោះបី​កា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​មានការ​យឺតយ៉ាវ​បន្តិច​ក្តី​ក្នុង​ការ​ផ្តល់​ឲ្យ​ក៏ដោយ​ ប៉ុន្តែ​អាជ្ញាធរ​មានការ​ស្វះស្វែង​ដើម្បី​ធ្វើ ​យ៉ាងណា​ ឲ្យ​បាន​គ្រប់គ្នា​។ ​ប៉ុន្តែ​ការ​យឺតយ៉ាវ​នេះ ដោយសារតែ​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​មាន​ចំនួន​ច្រើន​ទើប​នាំ​ឲ្យ​មាន​កា​យឺតយ៉ាវ​។​
 លោក រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​ទៅដល់​ប្រជាពលរដ្ឋ ដែល​បានទទួល​អត្តសញ្ញាណប័ណ្ណ​ហើយ ត្រូវ​ចេះ​ថែរក្សា​ទុក ឲ្យ​បានល្អ ដើម្បី​ផលប្រយោជន៍​ខ្លួន និង​ប្រើប្រាស់​សម្រាប់​ការងារ​ផ្សេងៗ​ទៀត ដោយ​ស្របច្បាប់​ហើយ​សិន​មានការ​បាត់បង់​បងប្អូន​ត្រូវ​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​មូល​ដ្ឋាន​ភ្លាម​។​
 លោក​បញ្ជាក់ថា​អត្តសញ្ញាណប័ណ្ណ​នាពេលនេះ​មាន​សា​រៈ​សំខាន់​ណាស់​ពិសេស​ប្អូនៗ ដែល​ទើប​តែមាន​អាយុ​គ្រប់​បោះឆ្នោត​ត្រូវ​ទៅ​ចុះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ​ហើយក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ត្រូវ​ទៅពិនិត្យ ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទាន់ពេលវេលា​ផងដែរ​៕
ឌួង​វិ​រៈ​ជ័យ