Monday, September 10, 2012

អាជ្ញាធរ​ខេត្ដតាកែវ​កំពុង​ជួយ​ក្រូ​ម៉េ​ករណី​​ក្រុម​អ្នកធំ​លេង​កាំភ្លើង​ទំនើប​បាញ់​ម្ចាស់​ហាង​

ដោយ​ ៖ សហការី
​ខេត្ដតាកែវ​ ៖​ អាជ្ញាធរ​ខេត្ដតាកែវ​ ជា​ ពិសេស​ស្នងការ​នគរបាល​ខេត្ដ​កំពុង​ជួយ​ ក្រូ​ម៉េ​សំណុំរឿង​ក្រុម​អ្នកធំ​ដឹកនាំ​កម្មវិធី​ផឹកស៊ី​ដោយ​លោក​ឡាយ​ វណ្ណៈ​ អភិបាល​ រង​ខេត្ដតាកែវ​ និង​ត្រូវជា​កូនប្រសា​លោក​ស៊ូ​ ភិ​រិ​ន្ទ​ អតីត​អភិបាល​ខេត្ដតាកែវ​ដែល​ បច្ចុប្បន្ន​ជា​អភិបាលខេត្ដ​សៀមរាប​ ក្នុង​ ករណី​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ​ អួត​កាំភ្លើង​ថ្លៃ​ ក៏​បណ្ដាល​ផ្ទុះអាវុធ​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​ កន្លង​ទៅ​។​
​យ៉ាងនេះ​ក្ដី​ ក្រសួងមហាផ្ទៃ​ត្រូវ​បាន​ ប្រភព​ដកស្រង់​អះអាង​ថា​ កំពុង​តែ​ស៊ើប​ អង្កេត​រឿង​នេះ​។​ ដូច្នេះ​ បើ​ទោះបីជា​ម្ចាស់​ ហាង​ដែល​រង​របួស​មិន​ដាក់​ពាក្យបណ្ដឹង​ ក៏​ក្រសួងមហាផ្ទៃ​អាច​នឹង​អញ្ជើញ​ក្រុម​ អ្នក​ផឹកស៊ី​សំញែង​កាំភ្លើង​នោះ​មក​សួរនាំ​ រកហេតុ​ផល​ឱ្យ​ច្បាស់លាស់​។​ ជាង​នេះ​ ទៅ​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​មុខ​តំណែង​ លោក​អភិបាលរង​ខេត្ដតាកែវ​នោះ​ទៀត​ផង​។​
​មក​ដល់​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០១២​ សមត្ថកិច្ច​ខេត្ដតាកែវ​នៅ​តែ​អះអាង​ថា​កំពុង​បន្ដ​ស្រាវជ្រាវ​និង​សាកសួរ​សាក្សី​ ដើម្បី​ស្វែងរក​ការ​ពិត​ក្នុង​ករណី​ផ្ទុះអាវុធ​ ដែល​បណ្ដាល​ឱ្យ​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​ អង្គរ​របួស​ជើង​កាលពី​យប់​ថ្ងៃ​ទី​៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១២​ នៅ​ពេល​ដែល​ករណី​ នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​បង្ក​ឡើង​ដោយ​ លោក​អភិបាលរង​ខេត្ដ​ ឡាយ​ វណ្ណៈ​ និង​មិត្ដភក្ដិ​ ដែល​ចូល​ផឹកស៊ី​ច្រៀង​ កម្សាន្ដ​លេង​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​រស្មី​ អង្គរ​ ទីរួមខេត្ដ​តាកែវ​។​ ប៉ុន្ដែ​បើ​តាម​ ប្រភព​អះអាង​ថា​ គ្មាន​ការ​ស្រាវជ្រាវ​អ្វី​ ទៀត​ទេ​ ពីព្រោះ​អ្នក​បង្កហេតុ​ជា​អ្នកធំ​ នៅ​ខេត្ដ​នោះ​ទៅ​ហើយ​។​
​យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៣​ ខែ​ កញ្ញា​ ឆ្នាំ​២០១២​វេលា​ម៉ោង​១១​យប់​ មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​កើតឡើង​ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​បណ្ដាល​ឱ្យ​ ម្ចាស់​ហាង​នេះ​ឈ្មោះ​ មាស​ សុ​ថន​ រង​ របួស​ជើង​ ហើយ​ត្រូវ​ដឹក​មក​សង្គ្រោះ​ នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ។​ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ករណី​ ផ្ទុះអាវុធ​នេះ​ គឺ​កើត​ចេញពី​តុ​ផឹកស៊ី​របស់​ លោក​អភិបាលរង​ខេត្ដតាកែវ​ ឡាយ​ វណ្ណៈ​ ដែល​បាន​មក​ផឹកស៊ី​ជាមួយ​ក្រុម​អាជ្ញាធរ​ ខេត្ដ​រួម​ទាំង​មន្ដ្រី​តុលាការ​ផង​នោះ​ ។​ ករណី​នេះ​ ក៏​ត្រូវ​បាន​គេ​សង្ស័យ​ដែរ​ថា​ លោក​អភិបាលរង​ ឡាយ​ វណ្ណៈ​ គឺជា​អ្នក​ បាញ់​បណ្ដាល​ឱ្យ​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​ អង្គរ​រង​របួស​ ។​ លោក​ ឡាយ​ វណ្ណៈ​ អភិបាលរង​ខេត្ដតាកែវ​និង​ជា​កូនប្រសា​ អភិបាលខេត្ដ​សៀមរាប​គឺ​ ស៊ូ​ ភិ​រិ​ន្ទ​។​
​តែ​ទោះ​យ៉ាងណា​ លោក​ ឡាយ​ វណ្ណៈ​ អភិបាលរង​ខេត្ដតាកែវ​ធ្លាប់​បាន​បដិសេធ​ ថា​ លោក​មិនមែន​ជា​អ្នក​បាញ់​ទៅ​លើ​ ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ មាស​ សុ​ថន​ នោះ​ទេ​ ហើយ​ករណី​នេះ​កើតឡើង​ដោយ​ សារ​មិត្ដភក្ដិ​របស់​លោក​ម្នាក់​មក​ពី​រាជ​ ធានី​ភ្នំពេញ​ បាន​ដក​កាំភ្លើងខ្លី​ដែល​ ទើប​ទិញ​មក​អា​ម៉េ​ហើយ​រៀលកៃ​ផ្ទុះ​ខ្ទាត​ ទៅ​ត្រូវ​ជើង​ម្ចាស់​ហាង​ខារ៉ាអូខេ​តែ​ម្ដង​។​
​កាសែត​នគរវត្ដ​មិន​អាច​សុំ​ការ​អត្ថា​ ធិ​ប្បាយ​ជុំវិញ​ករណី​ខាងលើ​នេះ​ពី​លោក​ អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្ដតាកែវ​ បាន​ទេ​ ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​ ចុច​ចូល​តែ​គ្មាន​អ្នក​ទទួល​ ហើយ​បន្ទាប់​ មក​មិន​អាច​ទំនាក់ទំនង​បាន​ ។​ ប៉ុន្ដែ​បើ​ តាម​ការ​ស្រង់​សម្ដី​របស់​វិទ្យុ​ក្នុងស្រុក​ មួយ​បានឱ្យ​ដឹង​ថា​ សមត្ថកិច្ច​កំពុង​សាក​ សួរ​ទៅ​លើ​សាក្សី​ជា​ច្រើន​រូប​ដែល​បានដឹង​ ពី​ហេតុការណ៍​ករណី​នេះ​ ។​
​លោក​ឧត្ដមសេនីយ៍​ ខៀវ​ សុភ​គ៌​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​ ឱ្យ​ដឹង​ដែរ​ថា​ ករណី​ខាងលើ​នេះ​ សមត្ថ​ កិច្ច​ក្រសួងមហាផ្ទៃ​កំពុង​តែ​ចាត់ចែង​ តាម​ច្បាប់​ ។​
​ជុំវិញ​ករណី​ខាងលើ​នេះ​មន្ដ្រី​អង្គការ​ សង្គម​ស៊ី​វិល​មួយ​ចំនួន​បាន​លើក​ឡើង​ ប្រហាក់ប្រហែល​គ្នា​ថា​ ជន​រង​គ្រោះ​ហាក់​ មាន​បំណង​លាក់បាំង​ដោយ​មិន​ហ៊ាន​សហ​ ការ​ជាមួយ​មន្ដ្រី​មាន​សមត្ថកិច្ច​ក៏​ដូច​ជា​ មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​ស្វែងរក​ ការ​ពិត​ដែល​បង្ក​ឱ្យ​ផ្ទុះអាវុធ​នេះ​ ។​ មន្ដ្រី​ អង្គការ​សង្គម​ស៊ី​វិល​ទាំងនោះ​បាន​លើក​ ឡើង​ទៀត​ថា​ ករណី​នេះ​អាច​បង្កើត​និ​ទណ្ឌ​ ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បង្វែរ​ បទល្មើស​ពី​ធ្ងន់​មក​ស្រាល​ ហើយ​តែងតែ​ កើត​មាន​ឡើង​ចំពោះ​អ្នកមាន​អំណាច​ និង​មានទ្រព្យ​សម្បត្ដិ​ ។​
​គួរ​បញ្ជាក់​ថា​ នៅ​យប់​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១២​មាន​ករណី​ផ្ទុះអាវុធ​មួយ​បាន​ កើតឡើង​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ ស្ថិត​នៅ​ភូមិ​ស្នោ​ ក្រុង​ដូន​កែវ​ ខេត្ដតាកែវ​ បណ្ដាល​ឱ្យ​ម្ចាស់​ហាង​ខារ៉ាអូខេ​ខាងលើ​ នេះ​រង​របួស​ជើង​ ។​ ករណី​ផ្ទុះអាវុធ​នេះ​ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ក្នុង​ ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​បង្ហើប​ឱ្យ​ដឹង​ថា​ កើត​ចេញពី​តុ​ផឹកស៊ី​របស់​លោក​អភិបាល​ រង​ខេត្ដ​ ឡាយ​ វណ្ណៈ​ រួម​ជាមួយ​មិត្ដភក្ដិ​ និង​មន្ដ្រី​តុលាការ​ក្នុង​ខេត្ដ​ ។​ខណៈ​ករណី​ នេះ​ក៏​ត្រូវ​បាន​បុគ្គលិក​ក្នុង​ហាង​ខារ៉ាអូខេ​ នេះ​ ឱ្យ​ដឹង​ដែរ​ថា​ គឺ​លោក​ ឡាយ​ វណ្ណៈ​ អភិបាលរង​ខេត្ដតាកែវ​ជា​អ្នក​បង្ក​ឡើង​​៕