Tuesday, September 25, 2012

ក្រសួង​ធនធាន​ទឹកបាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​តាមដាន​ត្រួត​ពិនិត្យ​និង​វាយតម្លៃ​និង​ការ​កំណត់​សូចនាករ​

ដោយ​ ៖ សុខ​ ​ខេមរា
​ខេត្ដសៀមរាប​ ៖​ វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​តាមដាន​ត្រួតពិនិត្យ​និង​វាយ​តម្លៃ​ និង​ការ​កំណត់​សូចនាករ​របស់​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដែល​ បាន​រៀបចំ​ឡើង​រួម​គ្នា​ដោយ​ក្រុមការងារ​ PFM​ ក្រសួង​ សហការ​ជាមួយ​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​(ADB​ Grant​ No.0222-CAM)​ ដោយ​មានការ​ជួយ​គាំទ្រ​ទាំង​ ស្មារតី​និង​ថវិកា​របស់​(ADB)​។​ វគ្គ​បណ្ដុះ​ បណ្ដាល​នេះ​មាន​មន្ដ្រីរាជការ​នៅ​តាម​  បណ្ដា​នាយកដ្ឋាន​ និង​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ដ​-​រាជធានី​សរុប​៦៧​នាក់​ ។​
​គោលបំណង​នៃ​បណ្ដុះបណ្ដាល​នា​ថ្ងៃ​ នេះ​ដើម្បី​បង្កើន​សមត្ថភាព​ដល់​មន្ដ្រី​ រាជការ​ឱ្យ​ចេះ​តាមដាន​ត្រួតពិនិត្យ​  និង​វាយតម្លៃ​ និង​ការ​កំណត់​សូចនាករ​ សម្រាប់​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ថវិកា​ និង​ថវិកា​តាម​កម្មវិធី​ ដើម្បី​ឱ្យ​ផែនការ​ ថវិកា​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់​ ស្ដែង​ប្រចាំឆ្នាំ​ឱ្យ​មាន​ប្រសិទ្ធភាព​សម្រាប់​ អនុវត្ដ​ការងារ​លើ​វិស័យ​ធនធានទឹក​និង​ ឧតុនិយម​ នៅ​តាម​មន្ទីរ​ ស្ថាប័ន​ឱ្យ​ទទួល​ បាន​ជោគជ័យ​ ។​ ឯកសារ​ណែនាំ​ស្ដី​ពី​ការ​  តាមដាន​ត្រួតពិនិត្យ​និង​វាយតម្លៃ​របស់​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ គឺជា​ត្រី​ វិស័យ​ដ៍​សំខាន់​សម្រាប់​ក្រសួង​ និង​ សម្រាប់​ស្ថាប័ន​ក្នុង​វិស័យ​ធនធានទឹក​ ដោយ​ផ្ដោត​ទៅ​លើ​ដំណើរការ​ផង​ នីតិវិធី​ ដែល​ច្បាស់លាស់​ផង​ និង​ឧបករណ៍​ទម្រង់​ ដែល​បាន​កំណត់​យ៉ាង​ច្បាស់​ទាក់ទង​ទៅ​ នឹង​ការ​រៀបចំ​ផែនការ​ ការ​រៀបចំ​ថវិកា​ ការ​អនុវត្ដន៍​សកម្មភាព​ ការ​តាមដាន​ និង​វាយតម្លៃ​ ។​ ទាំងនេះ​គឺ​ដើម្បី​ឈាន​ ដល់​តម្លាភាព​ការ​ចំណាយ​សាធារណៈ​ សៀវភៅ​ណែនាំ​ស្ដី​ពី​ការ​តាមដាន​ និង​ វាយតម្លៃ​ផ្ដល់​ទម្រង់​ដែល​ច្បាស់លាស់​ ក្នុង​សហប្រតិបត្ដិការ​រួម​ជាមួយ​ទម្រង់​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រសួង​ សេដ្ឋកិច្ច​និង​ហិរញ្ញ​វ​ត្ដុ​ ។​
​ដើម្បី​សម្រេច​បាន​ជោគជ័យ​នៃ​កម្ម​ វិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​ អស់លោក​ លោកស្រី​ យក​ ចិត្ដ​ទុកដាក់​ស្ដាប់​គ្រូ​ឧទ្ទេសនាម​ និង​ លើក​ឡើង​នូវ​ចំណុច​ខ្វះខាត​ច​ម្ង​ល់​នានា​ និង​ការ​ប្រឈម​នានា​ដែល​បាន​ជួប​ប្រទះ​ កន្លង​មក​ដាក់​ជូន​គ្រូ​ឧទ្ទេសនាម​វគ្គ​បណ្ដុះ​ បណ្ដាល​ជួយ​បកស្រាយ​  កែតម្រូវ​ និង​ ផ្ដល់​អនុ​សាស៍​ ព្រមទាំង​ ចែករំលែក​ចំណេះ​ ដឹង​ថ្មីៗ​យក​ទៅ​អនុវត្ដ​នៅ​តាម​អង្គភាព​ របស់​ខ្លួន​ ។​
​ចំណេះដឹង​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ​នឹង​ ចូលរួម​ចំណែក​ជួយ​ដល់​នាយកដ្ឋាន​ និង​ មន្ទីរ​តាម​បណ្ដាល​ខេត្ដ​-​រាជធានី​ឱ្យ​មាន​ ភាព​ជឿនលឿន​ រឹង​មាំ​ក្នុង​ការ​បង្កើត​ សូចនាករ​ ការ​ធ្វើ​ផែនការ​យុទ្ធសាស្ដ្រ​ ថវិកា​ និង​ថវិកា​តាម​កម្មវិធី​ឱ្យ​មាន​ ស​ង្គ​ត​ភាព​ទៅ​នឹង​ច្បាប់​ប្រ​ព័​ន្ឋ​ហិរញ្ញវត្ថុ​ ប្រទេស​កម្ពុជា​ ផែនការ​យុទ្ធសាស្ដ្រ​ អភិវឌ្ឍន៍​ជាតិ​ និង​ឯកសារ​ច្បាប់​មួយ​ ចំនួន​ទៀត​ពាក់​ព័​ន្ឋ​នឹង​កិច្ចការ​ទាំងនេះ​ ៕