Tuesday, September 25, 2012

ស​ម្តេច​តេ​ជោ​រក​ឃើ​ញ​អា​ទិ​ភា​ព​៤​ យ៉ា​ង​ក្នុ​ង​ពិ​ធី​ ​ចែ​ក​ប័ណ្ណ ​ក​ម្ម​សិទ្ធិ​ដី​ធ្លី​នៅ​ស្រុ​ក​ស្នួ​ល​

ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​៣ប្រ​ភេទ​លើក​ដំបូង​ ​ជាប្រ​វត្តិ​ សាស្រ្ត​ជូន​ប្រជា​ពល​រដ្ឋ​នៅឃុំ​ស្រែ​ចារ​ និង​ឃុំ ​២ ធ្នូ​ ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ នាព្រឹក​ថ្ងៃទី​ ២១​ ខែកញ្ញា​២០១​២សម្តេ​ចអគ្គ​មហា​សេ​នាប​តីតេ​ជោ ​ហ៊ុន សែន​ដែល​ចាត់​ទុក​ពិធី​នេះជា​សិក្ខា​សាលា​ដ៏ធំ​មួយ​នៅមូ​លដ្ឋា​នបា​នរក​ឃើញ​អាទិ​ភាព​៤យ៉ាង​សម្រា​ប់រាជ​រដ្ឋាភិ​បាល​សម្តេច​អនុវ​ត្តន៍​គឺ ការ​កសាង​ផ្លូវគម​នាគម​ន៍ អ​គាសិ​ក្សា ​ មណ្ឌុល​សុខ​ភាព ​និង​ ​ទឹក​ស្អា​ត​ជួន​ប្រជា​ពល​រដ្ឋ​នៅ​តំបន់ដាច់​ស្រយ៉ាល​ដែលទទួល​បានប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ​ក្នុងសក​ម្មភាព​ថ្មីនៃ​នយោ​បាយចាស់​របស់រាជ​រដ្ឋាភិ​បាល ។

ដោយមាន​លោកជំទាវ​កិត្តិព្រឹទ្ធ​ ​បណ្ឌិត​ ប៊ុន ​រ៉ានីអ​មដំណើ​រ រួមជា​មួយថ្នា​ក់ដឹក នាំជាន់​ខ្ពស់នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផង​នោះ សម្តេច​តេជោ​មានប្រ​សាស​ន៍ ថា ​ថ្ងៃនេះ​យើង​មិន គ្រាន់​តែជួប​គ្នាដើម្បី​ប្រគល់​ជូន​នូវប្លង់​ដីកម្ម ​សិទ្ធិសម្រាប់​ប្រជាពល​រដ្ឋតែ​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​យើងបាន ធ្វើសិ​ក្ខាសាលា​មួយ​ដោយ​គ្រាន់តែ​យើងមិន​ប្រើប្រាស់​សិក្ខា​សាលា​ បែបនេះ​នៅទីក្រុង​ភ្នំពេញ ក្នុង​សណ្ឋា​គារ​ ​ប៉ុន្តែ ​យើងមក​ស្វែង​យល់​នូវទិ​ដ្ឋភាពពិត​នៅតាម​មូលដ្ឋាន​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ។
សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មានប្រសា​សន៍​ថា គណ​បក្ស​ប្រជាជន​កម្ពុជា​ក៏ដូច​ជារាជ​រដ្ឋាភិ​បាល​ កម្ពុ​ជា​មានគោ​លនយោ​បាយដី​ធ្លី​ច្បាស់ លាស់​ហើយ​បាន​អនុ​វត្តជា​យូរយា​ណាស់​មក​ហើយ ដោយ​បាន​ធ្វើសកម្ម​ភាពជាក់​ស្តែង មិន​មែន​ត្រឹមតែ​និយាយ​តែក្នុង​សិក្ខា​សាលា​ក្នុង ម៉ាស៊ីន​ត្រជាក់​ ​នោះទេ​។ ​សម្តេច​តេជោ​បញ្ជាក់​ថា បញ្ហា​នេះមិន​មែន​ជាបញ្ហា​រឿងថ្មី​របស់​រាជរដ្ឋា ​ភិបាល​ និ​ង ​គណបក្ស​ប្រជា​ជនកម្ពុ​ជានិង ​សម្រាប់​រូបសម្តេច​នោះទេ ដោយ​ហេតុនេះ​ហើយទើប​បាន ជា​សម្តេច ​ប្រើពាក្យ​ថា នយោបាយចាស់សកម្មភាពថ្មីលើវិស័យ ដីធ្លីនៅ​ពេល ​​នេះ។ទាក់​ទងនិ​
ងបញ្ហាបែ​ងចែកដី​ធ្លីជូនប្រ​ជាពលរ​ដ្ឋនេះស​ម្តេចតេ​ជោនា​យក​រដ្ឋ​មន្រ្តីមា​នប្រសា​សន៍​ឱ្យដឹ​ងថា លើក​នេះគឺជា​លើក​ទី ៤ ​នៃការ​ដោះស្រា​យដីធ្លីជូ​នប្រជា​ជន ​ក្នុងនោះ​លើក​ទី ១ បាន​ផ្តល់​ដីធ្លី​ជូន​ ប្រជា​ជន​ក្រោយ​ថ្ងៃរំដោះ​ ៧ មករា​ឆ្នាំ ​១៩៧៩ ។​លើក​ទី ២​ នៅឆ្នាំ​ ១៩៩០ ​ដល់ឆ្នាំ​ ១​៩៩​៣ ក្នុង​ការ​ផ្តល់ដីធ្លី​ជូនប្រជាព​លរដ្ឋធ្វើ​ មាតុ​ភូមិនិ​ វត្តន៍ពី​តំបន់​ព្រំដែន​។ ​លើកទី​ ៣ កា​រផ្តល់​ដីជូន​ ​បន្ទាប់​ពីការ​ធ្វើស​មាហ​រ​ណ​កម្មរួច​ហើយទាំ​ងនៅ​តំបន់អតីត​ខ្មែរក្រហម​ក៏បាន​ទទួល​ដីធ្លី​ និង​នៅ ពេល​នេះគឺ​ជា​លើកទី ៤ ​ដែលបា​នផ្តល់នៅ​ពេលនេះ​តែម្ត​ង​។
ស​ម្តេច​តេជោ​មានប្រ​សាសន៍​ទៅ កាន់​ប្រជាជ​ននៅ ​ក្នុង​ពិធីនោះ ​ដោយ​បញ្ជាក់​ថា ពេល​នេះ​គណ​ ប​ក្ស​ប្រ​ជាជន​កម្ពុជា​គ្មានពេ​លវេលា​ក្នុង​ការ​ ចូ​លរួម​សិក្ខាសា​លាណា​មួយនៅ​តាម​សណ្ឋា​គារ ​ដែល​រៀប​ចំ​ដោ​យ ​អង្គ​ការ​ក្រៅរដ្ឋា​ភិបាល​ណាមួ​យឡើ​យ ពី​ព្រោះ ពេល​នេះគ​ណប​ក្ស​ប្រជា​ជនកម្ពុ​ជា​កំពុង​តែចូល​រួម​យ៉ាងស​ស្រោក​សស្រាំចុះ​អនុវ​ត្តន៍ ​ដោ​យ ​ផ្ទា​ល់ក្នុង​ការ​ចុះវា​ស់វែ​ងដីធ្លី ​ជូនប្រ​ជាព​លរដ្ឋ​យ៉ាងពិ​ត​ប្រា​កដ។នៅក្នុង​ការប្រា​ស្រ័យ​ដោយផ្ទាល់់​ជាមួយ​ក្រុម​និស្សិត​ស្មគ្រ​ចិត្ត ​និងប្រជា​ពលរដ្ឋ​អស់រយះ​ពេល​ជាង៣​ម៉ោង​ដែល​ត្រូវបាន​ចាត់ទុ​កថាជា​ សិក្ខាសាលា​ដ៏មានសា​រៈសំខា​ន់នោះអ្វី​ដែល​ត្រូវ បានរំ​លេច​នា​ពេ​លនោះ ​គឺការ​ដោះស្រាយ​ភ្លាមៗ ​ការលំ​បាក និង​ភាពងាយ​ស្រួល​ ស​ម្រាប់់​ក្រុម​និស្សិត​ក្រុម​និស្សិត​ស្ម័​គ្រ​ចិត្តចុះ​វាស់វែង​ដីធ្លី​ ព្រមទាំង​រកឃើញ​នូវទស្សន​វិស័យ​អំពីល​ទ្ធភាព ដែល​អាច​បង្កើត​ជាទី​ប្រជុំ​ជន​នៅតំបន់​មួយចំនួន​ដែលមាន​ប្រជាជន​ទទួលបាន​កម្មសិទ្ទិ​ដីធ្លីនៅ​ក្នុងសកម្ម​ភាព​ថ្មីនៃកា​រអនុវត្តន៍​នយោបាយ​ចាស់​ រ​បស់ស​ម្តេច។ ​
សម្តេ​ចតេ​ជោនា​យក​រ​ដ្ឋម​ន្រ្តីមាន​ប្រសាសន៍​បញ្ជាក់​ថា ​នេះគឺ​ជាកា​រ​គោះជួង​ដំបូងនៃ​ការអនុ​វត្ត​គោល ​នយោ​បាយ​ចាស់​’សក​ម្មភាព​ថ្មីលើវិ​ស័យដី​ធ្លី ​ដែលបា​នវាស់​វែងរួ​ចរាល់​ហើ​យ ​ចែកជូ​នដល់​ប្រជា ព​លរដ្ឋ​ដែលមិន​ធ្លាប់់​មានពី​មុនម​ក ​នៅស្រុក​ស្នូល ​ខេត្តក្រចេះ​ និងក​ន្លែងដ​ទែ​ទៀតនៅពេ​ល ក្រោ​យៗ​ជាបន្ត​ទៀត​។ សម្តេច​តេជោ​ថ្លែង​ថា បន្ទាប់​ ពីការវា​ស់វែងដោះ​ ស្រាយដី​ធ្លីជូន​ប្រ​ជា​ពលរដ្ឋ យើង​នឹងប​ន្តដោះស្រាយ​លើបញ្ហា​ជា អាទិ​ភាពចំ​នួន ៤ ​ជូនប្រជាព​លរដ្ឋនៅ​តាមតំន​បន់​ ដែល​មាន​ការ​ ដោះ​ស្រាយ​ដីជូ​នប្រជា​ពល​រដ្ឋក្នុ​ងនោះរួម​មាន កា​រកសាង​ ផ្លូវគម​នាគ​មន៍ អគារ​សិក្សា​ ​មណ្ឌល​សុខភា​ព ​និង​ទឹក​ស្អាត ​ហើយ​ដែល​កិច្ច ​ការ​ទាំង​នោះត្រូ​វបាន​គួសវាស​នៅក្នុង​កម្មវិធី​ នយោ​បាយ​របស់​រាជរដ្ឋា​ភិបាលសំ​រាប់ដំណា​ក់កាលជា​បន្តប​ន្ទាប់​ទៀត។

សម្តេច​តេជោ​មានប្រ​សាសន៍​បន្តថា​ ថ្ងៃនេះ​យើងធ្វើ​ការផ្តល់​ដីជូន​ប្រជាពល​រដ្ឋចំ​នួន​ ៥៦​០ គ្រួសា​រ លើ​ក្បា​ល​ដីទំហំ​ ៨៩០ ក្បាល​ដី មិន មាន​ន័យថាយើ​ងបានប​ញ្ចប់នូ​វការ ​ចុះវាស់​វែងដី ជូន​ប្រជាព​លរដ្ឋ​នោះទេ​ គឺយើង​នៅតែបន្ត​ការចុះវា​ស់វែង ​ជាបន្ត​ទៀត ​ប្រសិនបើ​ការ​វាស់​វែង មិនទា​ន់ត្រូវ​បាន​បញ្ចប់​សម្តេច​ក៏មានមាន​ការដក​ថយនោះ​ដែរ។​សម្តេច​តេជោបា​នមាន​ប្រសាសន៍​ឱ្យដឹង​ថាអ្វីដែល​មិនមាន​ កា​រវាស់វែង​បាន ​គឺលើដី​ដែល​មាន ​ទំនាស់​និងមាន​វិវាទរ​វាងប្រជា​ជន ​និងប្រជា​ជន ​និង​ករណី​ដីដែល​ប្រជាជ​នទៅ ​កាប់ទន្រ្ទាន​ថ្មីតែ​ប៉ុណ្ណោះ។​
សម្តេច​តេជោមា​នប្រសាសន៍​បន្តថា រាជរ​ដ្ឋាភិបាល​បានយ​ល់យ៉ាង​ច្បាស់​ ពីភាព​ចាំបា​ច់របស់​ប្រជា​ពល​រដ្ឋយើ​ង ​បានត្រៀម​ទុកដី​សម្ប ទានទុ​កជូន​ប្រជាព​លរដ្ឋ​ដែល ​ខ្វះដី​ពិត​ប្រាក​ដ ​  យើ​ងនឹ​ងផ្តល់​ជូនប្រ​ជាពល​រដ្ឋនូវ​ដីសម្ប​ទាន​សង្គម​កិច្ច ដែល​រដ្ឋបាន​ត្រៀម ​បំរ៉ុងទុ​ក​។
​សម្តេ​ចតេ​ជោក៏បា​នអំពាវនាវ​ដល់ប្រជាព​លរដ្ឋនៅ​ទូទាំងប្រទេស​កុំមានកា​រព្រួយ​បារម្ភ ដោយ​សម្តេច​ចាត់​ទុកថា​ វាគឺគ្រា​ន់តែជាប​ញ្ហា ​ពេលវេលា​តែប៉ុណ្ណោះ ​ដែលយើង​ចាំបាច់​ត្រូវ​តែបន្ត​ ​ដំណើ​រការ​នោះ​ជាបន្ត​ទៅទៀ​ត​។
 ​ឯក​ឧត្ត​ម ស​ ចំ​រ៉ុង ​អភិ បា​លខេត្ត​ក្រចេះឲ្យ​ដឹងថា ​ក្នុងការ​អនុវត្ត​ គោលន​យោបាយ​ចាស់​ សកម្ម​ភាពថ្មី​លើកំណែ​ទំរង់​ដីធ្លី ​ជាពិសេ​សប​ទបញ្ជា​លេខ​ ​០១ រ​បស់ រា​ជ ​រដ្ឋាភិ​បាល និង​អនុសា​សន៍​ដ៏ខ្ពង់​ខ្ពស់​រប​ស់ ​សម្តេច​អគ្គម​ហាសេនា​បតីតេ​ជោ ​ហ៊ុន​ សែ​ន ​និង​គោលកា​រណ៍ណែនាំ​របស់​ក្រសួង​ រៀប​ចំដែន​ដីន​គរូប​នីយ​កម្ម ​និង​ សំណង់​ខេត្តបាន​យកចិ​ត្ត ទុក​ដាក់​យ៉ាង​ពេញ​ទំហឹង​ និង​ចាត់តាំង​អនុវត្តន៍​ជំរុញសម្រ​ប​សម្រួល​ និង ដោះ​ស្រាយកា​រ លំបាកនា​នា ធានា​ឲ្យកិច្ច​ដំណើរ​ការ​ប្រព្រឹ​ត្តិទៅ​ដោយ​រលូន​ ​និង​ទទួ​ល​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន​។ឯ​កឧ​ត្តម​អភិ​បាល​ខេត្ត​ក្រចេះ ​បានឱ្យ​ដឹង​ថា ​គិតត្រឹ​មថ្ងៃ​ទី ​១៩ ​កញ្ញា​ឆ្នាំ​២០​១២​ការ​វាស់​វែង​សំរេ​ចបា​នលទ្ធ​ផល​ប្រកាសតំ​បន់វិន្និ​ច្ឆ័យ១​២ទីតាំ​ង បំ​ពេញ ​សាលប​ត្រ ​១៨.៣​៨៧​គ្រួសារ បញ្ចូល​ឈ្មោះ​ក្នុងស​ ​ម្រង់ប​ញ្ជីឈ្មោះ​១៣៦​២៨គ្រួសា​រ ចំនួន​គ្រួសារ​ មានក្បា​លដី​៩.៤៤៣​គ្រួសារ​ វាស់វែង​បាន១​ម៉ឺន ​៤ពាន់១​៨៤ ​ក្បាល​ដី ​គូសក្បា​លដីបាន​ ១ម៉ឺន​១ពាន់ ​៨៦៤ក្បាល​ដីស្មើ​ នឹង​២ម៉ឺន​៣ពាន់​០៥៤​ហិក​តា និ​ងបំពេញទ​ម្រង់បែប​បទទិន្និ​ន័យ ​ក្បាលដីបា​ន ៨ពា​ន់៥២៦​ច្បាប់​៕