Tuesday, September 25, 2012

ព្រះមហាក្សត្រ​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម​

ដោយ​ ៖ មរតក
​ភ្នំពេញ​ ៖​ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​ យាង​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ចាប់ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៦​ខែកញ្ញា​ ឆ្នាំ​២០១២​ តាម​ការ​អញ្ជើញ​របស់​ ប្រធានាធិបតី​នៃ​ប្រទេស​វៀតណាម​ ។​
​យាង​និង​អញ្ជើញ​ជូន​ព្រះរាជ​ដំណើរ​ ព្រះមហាក្សត្រ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ នា​ព្រ​លាន​យន្ដហោះ​អន្ដរ​ ជាតិ​ ភ្នំពេញ​គឺ​មាន​វត្ដ​ព្រះរាជ​វង្សា​ នុ​វង្ស​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​  ប្រធានរដ្ឋសភា​,​ សម្ដេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ដ្រី​,​ មន្ដ្រីជាន់ខ្ពស់​ព្រឹទ្ធសភា​ រដ្ឋសភា​ និង​រាជរដ្ឋាភិបាល​ ព្រមទាំង​ឯកអគ្គ​រដ្ឋ​ ទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ ណា​ម​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​ ទាំង​មន្ដ្រី​អ្នក​មុខ​ អ្នកការ​ជា​ច្រើន​រូប​ទៀត​ ។​
​ក្នុង​ឱកាស​យាង​បំពេញ​ព្រះរាជ​ ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​វៀតណាម​នេះ​ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី​ ព្រះ​មហា​ ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្ដែង​នូវ​សព្វព្រះរាជហឫទ័យ​ចំពោះ​ ទំនាក់ទំនង​ដ៏​ល្អ​និង​ជិត​ស្និទ្ធ​មិត្ដភាព​ ជា​ប្រពៃ​ និង​កិច្ច​សហប្រតិបត្ដិការ​ប្រកប​ ដោយ​ផ្លែផ្កា​ដ៏​ល្អ​បំផុត​រវាង​ប្រទេស​ទាំង​២​ កម្ពុជា​-​វៀត​ណា​ម​ ៕