Tuesday, September 25, 2012

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ជួប​អគ្គនាយក​វិទ្យុ​សំឡេង​វៀតណាម​ VOV

ដោយ​ ៖ សាគុណ
​ភ្នំពេញ​ ៖​ ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ង្វៀ​ន​ដាង​ ទៀង​ អគ្គនាយក​វិទ្យុ​សំឡេង​វៀតណាម​(VOV)​ និង​គណៈប្រតិភូ​រួម​ដំណើរ​ បាន​អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរសម​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ នា​រសៀល​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១២​ នៅ​ទី​ស្តី​ ការ​ក្រសួង​ និង​បាន​ជម្រាប​ជូន​ពី​ដំណើរការ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​វិទ្យុ​ VOV​ និង​វិទ្យុជាតិ​កម្ពុជា​ ក្នុង​រយៈពេល​កន្លង​មក​និង​បន្ត​ទៅ​មុខ​ទៀត​ ។​
​លោក​ ង្វៀ​ន​ ដាង​ទៀង​ (Nguyen​ Dang​ Tiem)​ បាន​លើក​ឡើង​ពី​កិច្ចព្រមព្រៀង​ស្តី​ពី​ សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​វិទ្យុជាតិ​កម្ពុជា​ និង​វិទ្យុ​សំឡេង​វៀតណាម​ កាលពី​ឆ្នាំ​២០០៥​ ដល់​ ឆ្នាំ​២០០៨​ គឺ​សម្រេច​បាន​លទ្ធផល​ល្អ​ ដោយ​វិទ្យុ​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​បន្ត​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​និង​ពង្រីក​អ្វី​ដែល​យើង​មាន​ស្រាប់​ ឱ្យ​បាន​ទៅ​មុខ​លឿន​បន្ថែម​ទៀត​ ។​ លោក​អគ្គនាយក​ក៏​បាន​ធ្វើការ​ រំលឹក​ពី​ចំណងមិត្តភាព​និង​អនុស្សាវរីយ៍​ ជា​ច្រើន​រវាង​វិទ្យុ​ទាំង​ពីរ​ តាំងពី​អំឡុង​ឆ្នាំ​១៩៧៨​ រហូត​មក​ ដល់​បច្ចុប្បន្ន​ ដោយ​កាលនោះ​យើង​បាន​ជួយ​ទៅ​វិញ​ទៅ​មក​តាំងពី​គ្រា​ដែល​កម្ពុជា​ជួប​ការ​លំបាក​ ។​ ដូច្នេះ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នា​ឱកាស​នេះ​ វិទ្យុ​ VOV​ នឹង​ ពិនិត្យ​ក្នុង​ការ​រៀបចំ​បណ្តុះបណ្តាល​ ធនធានមនុស្ស​ក្នុង​ស្ថាប័ន​វិទ្យុជាតិ​កម្ពុជា​ លើ​ផ្នែក​សារព័ត៌មាន​ និង​អ្នកបច្ចេកទេស​វិទ្យុ​ហើយ​ ជាមួយ​នេះ​ វិទ្យុ​ VOV​ និង​បញ្ជូន​មន្ត្រី​ជំនាញ​បច្ចេកទេស​មក​ជួយ​ពិនិត្យ​មើល​ម៉ាស៊ីន​ផ្សាយ​កុំឱ្យ​មាន​ ភាព​រអាក់រអួល​ និង​ជួសជុល​កុំឱ្យ​ខូច​សម្រាប់​ការ​ប្រើប្រាស់​បាន​យូរ​ ។​
​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាង​ល្អ​ រវាង​វិទ្យុជាតិ​កម្ពុជា​ និង​វិទ្យុ​សំឡេង​វៀតណាម​ ក្នុង​រយៈពេល​កន្លង​មក​ និង​បន្ត​ទៅ​មុខ​ទៀត​ ហើយ​ជា​ មួយ​នេះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ធ្វើការ​រំលឹក​ឡើង​វិញ​ពី​ទំនាក់ទំនង​ល្អ​លើ​វិស័យ​ព័ត៌មាន​ រវាង​ប្រទេស​ យើង​ទាំង​ពីរ​ គឺ​មាន​តាំងពី​មុន​ថ្ងៃ​រំដោះ​ ៧​មក​រា​ ឆ្នាំ​១៩៧៩​ ដោយ​ក្នុង​នោះ​វៀតណាម​ បាន​ជួយ​ បង្កើត​ឱ្យ​មាន​ឡើង​វិញ​នូវ​ស្ថានីយ៍​វិទ្យុជាតិ​កម្ពុជា​ និង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​ AKP​ ។​ ទន្ទឹម​គ្នា​ នេះ​ដែរ​ ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ព័ត៌មាន​ភាគច្រើន​បាន​ទទួល​ការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​របស់​ វៀតណាម​ និង​ធ្វើការ​ទំនាក់ទំនង​គ្នា​បាន​យ៉ាង​ល្អ​ តែ​ទោះជា​យ៉ាងណា​ក្រសួង​ក៏​នៅ​ត្រូវការ​ឱ្យ​ភាគី​ វៀតណាម​ជួយ​បណ្តុះបណ្តាល​បន្ថែម​ទៀត​ សម្រាប់​មន្ត្រី​ជំនាញ​ថែទាំ​សម្ភារ​បច្ចេកទេស​និង​ផ្នែក​ សំឡេង​ផ្សាយ​វិទ្យុ​អាច​បម្រើ​ការងារ​បាន​កាន់តែ​ល្អ​ និង​បន្ត​ធ្វើ​ជា​ថ្នាក់ដឹកនាំ​ ។​
​ឆ្លៀត​ក្នុងឱកាស​នោះ​ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ការ​អរគុណ​ចំពោះ​ប្រទេស​វៀតណាម​ ដែល​បាន​ផ្តល់​ជា​ម៉ាស៊ីន​ផ្សាយ​វិទ្យុ​ មួយ​ចំនួន​ ដើម្បី​យក​តម្លើង​នៅ​តាម​បណ្តា​ខេត្ត​ ដើម្បី​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​ បាន​កាន់តែ​ទូលំ​ ទូ​ឡាយ​ទ្វេ​ឡើង​ថែម​ទៀត​ ហើយ​តាម​រយៈ​នេះ​ដែរ​ លោក​រដ្ឋមន្ត្រី​ស្នើ​ដល់​វៀតណាម​ ពិនិត្យ​ក្នុង​ការ​ ជួយ​បណ្តុះ​ បណ្តាល​ធនធានមនុស្ស​ សម្រាប់​ធ្វើ​កម្មវិធី​ផ្សាយ​ជា​ភាសា​វៀតណាម​ នៅ​ក្នុង​ស្ថានីយ៍​វិទ្យុ​ ឱ្យ​បាន​វែង​ជាង​មុន​ ព្រោះ​មាន​សារសំខាន់​សម្រាប់​ផ្សព្វផ្សាយ​រាល់​ព័ត៌មាន​ដែល​កើតលើង​នៅ​ក្នុង​ និង​ក្រៅប្រទេស​ឱ្យ​ប្រជាពលរដ្ឋ​វៀតណាម​ ដែល​រស់នៅ​ធ្វើក​ការ​រកស៊ី​នៅ​កម្ពុជា​បាន​ដឹងផង​ដែរ​ ។​ ដូច្នេះ​រាល់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-វៀតណាម​ គឺជា​កត្តា​មាន​សារសំខាន់​ ដែល​មិន​អាច​បំភ្លេច​បានជា​រៀង​រហូត​ ៕​