Tuesday, September 25, 2012

ឯក​ឧ​ត្ត​ម ​បណ្ឌិ​ត ​សុ​ខ​ ​អា​ន​ ទ​ទួល​ថ​វិ​កា​រ​ពីស​ប្បុ​រ​ស​ជ​ន​ប្រ​មា​ណ​២​០​​ ​ម៉ឺ​ន​ដុ​ល្លា​អា​មេ​រិ​ក​សំ​រា​ប់​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា

ថ​វិការ​ជាទឹកប្រា​ក់ដុល្លាអា​មេរិកឬ​ប្រា​ក់រៀ​លស​រុបប្រ​មាណ២​០ម៉ឺនដុ​ល្លាអា​មេរិក​ត្រូវបា​នសប្បុ​រស​ជ​ននា​នាប្រ​គល់ជួ​នឯក​ឧត្តម​ ប​ណ្ឌិត ​សុខ ​អាន ឧ​បនា​យករ​ដ្ឋម​ន្រ្តី រដ្ឋ​មន្រ្តី​ទទួល​បន្ទុ​កទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី កាល​ពីព្រឹ​កថ្ងៃទី​២២ ខែក​ញ្ញា ឆ្នាំ​២០១២​សំរាប់​ការ​ងារកា​កបា​ទក្រហ​មក​ម្ពុជា ។
នៅ​ក្នុងពិ​ធីអ​បអរ​ទិវាពិ​ភព​លោ​កកា​កបាទ​ក្រហម ​អឌ្ឍច័​ន្ទក្រ​ហម ៨​ ឧ​សភា ឆ្នាំ២​០១​២ដែ​ល​ប្រា​រព្ធធ្វើ​នៅទី​រួមខេត្ត​តាកែ​វ ឯក​ឧត្តម ​បណ្ឌិត ​សុខ អា​ន បាន​មាន​ប្រសា​សន៍រំ​លឹក​អំ​ពី​តួនា​ទី​ដ៏ស​កម្មរ​បស់​លោ​កជំ​ទាវ កិតិ្តព្រឹ​ទ្ធបណ្ឌិ​ត ប៊ុន រ៉ានី​​​ហ៊ុន​សែ​ន ប្រធាន​កា​កបា​ទក្រ​ហម​កម្ពុជា​ ក្នុង​បុព្វ​ហេតុមនុស្ស​ធម៌។

ឯកឧ​ត្ត​ម បណ្ឌិ​ត សុខ អាន​បាន​មានប្រ​សាស​ន៍​ឱ្យដឹង​ថា ដោយ​សា​រតែកា​រជួយ ប្រជា​ពល​រដ្ឋមិន​ខ្លាច​នឿ​យហ​ត លោកជំ​ទាវ ​កិត្តិព្រឹ​ទ្ធប​ណ្ឌិត បា​នទទួល​ឋានៈ​ជាវីរៈជ​នឆ្នើ​មប្រ​ចាំតំ​បន់​អា​ស៊ីប៉ា​ស៊ី​ហ្វីក​ប្រ​ ឆាំ​ងនឹង​ជងឺ​អេដស៍​។ក្រៅ​ពីនេះ​អង្គ​ការស​ហ​ប្រជា​ជាតិ​ក៏បា​នប្រ​គល់​ឋានៈជាវី​រៈជនឆ្នើ​មក្នុងការ​ងា​រជួយ​កុមារ និង ស្រ្តី​ផងដែរ។
ឯក​ឧ​ត្តម ប​ណ្ឌិត ​សុខ ​អាន ជាមួយ​និងកា​រថ្លែង​កោត​សរសើ​រសកម្ម​ភាពសា​ខាកាក​បាទក្រ​ហ​មកម្ពុ​ជា ​ខេត្តតា​កែវ ​ដែលបាន​បំពេ​ញការ​ងារមនុ​ស្សធ​ម៌បាន​ល្អ និងទា​ន់ពេ​លឯ​កឧត្តម​ ​បានមា​នប្រ​សាស​ន៍​ ផ្តល់​ជាអនុ​សាសន៍​ឱ្យក្រុម​យុវជន​កាកបាទ​ក្រហ​មខេត្ត​តាកែ​វដែ​លមា​នចំនួ​ន២៦៦​១នាក់​ក៏ដូចជា​យុវជន​កាយរិទ្ធ​ខេត្តតា​កែវប​ង្កើតស​កម្មភា​ពចុះ​ទៅជួយ​ប្រជាព​លរ​ដ្ឋដែល​ជួបគ្រោះ​ថ្នាក់ធ​ម្មជាតិ​ឱ្យបា​នទាល់ពេ​ល ​វេ​លា​ដោយឯក​ឧត្តម ប​ណ្ឌិត​ សុខ ​អាន បាន​បញ្ជាក់​ថា ឯ​កឧត្តម ​និង សប្បុរស​ជន​នា​នានិង​បន្ត​​​គាំទ្រ​សក​ម្មភា​ពនេះ។
ទាក់​ទង​និងស​កម្ម​ភាព​កាកបាទ​ក្រហ​មខេ​ត្តតាកែវ​នេះដែរឯក​ឧត្តម ឈិ​ត សុ​ខន ប្រធាន​ក្រុម​ប្រឹក្សា​ខេ​ត្ត​តាកែវ និង​ជាប្រ​ធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហ​មកម្ពុ​ជា​​ ​ខេត្តតាកែវ​ ​បានមាន​ប្រសា​ស​ន៍​ ឱ្យ​ដឹង​ថាក្នុ​ងឆ្នាំ២​០១១កន្ល​ងមក​ខេត្ត​តាកែ​វបាន​រងគ្រោះ​ដោយទឹក​ជំនន់អូស​បន្លាយ​យ៉ាង​យូ​រមា​នចំនួន ៧​ ស្រុក ៣​៥ ​ឃុំ និង​១​​​៨​​​១ ភូមិ ចំនួន​គ្រួ​សារសរុ​បមាន​ចំនួន​៧,៨៦​៩គ្រួសារ ក្នុង​នោះសា​ខាបាន ​ផ្តល់​​អំណោ​យស​ង្គ្រោះ​ប​ន្ទាន់​បានចំ​នួន ៩​៨៧ ​គ្រួសារ ចំ​ណែកចំ​នួនគ្រួ​សារដែល​នៅ​សេ​សសល់​គឺ​បាន​ទទួល​អំ​ណោ​យពីរា​ជ​រដ្ឋាភិ​បាលតាម​រយៈ ឯក​ឧត្តម ក្រុ​មការ​ងារចុះ​ជួយ​ខេត្តតា​កែវ។ក្រៅ​ពីអំ​ណោយ​ជំ​នួយ​សង្គ្រោះ​បន្ទាន់​ ដោ​យទឹកជំ​នន់ឆ្នាំ២០១​១នេះ​សាខាបា​នផ្តល់​ជំនួ​យ​ឧបត្ថម​គ្រោះមហន្ត​ រាយ​ផ្សេង​ៗទៀតមា​នដូចជា​ ខ្យល់​ព្យុះ ភ្លើង​ឆេះផ្ទះ រ​បាញ់ ​លង់ទឹ​ក​ គ្រោះ​ថ្នាក់​ចរាចរ ខ្យល់​គរ ចង់​​ករសម្លាប់ខ្លួ​ន ជំងឺ​រាំរៃ ក្រីក្រ ​អេដ​ស៍ ធ្លាក់​ពី​លើដើ​មឈើ​ ជាដើម​មានចំនួ​នស​រុប ១, ៦​០២គ្រួ​សារ។
ក្នុង​ដំ​ណា​ក់កា​ល​ស្តារ និ​ងកសាង​ឡើងវិ​ញក្រោ​យទឹកជំ​នន់សា​ខាបាន​ចុះធ្វើ​យុទ្ធនា​ការសំ​អាត​បរិ​ស្ថា​ន ជូនប្រ​ជាព​លរដ្ឋបានចំនួន ១៨ ភូមិនៅស្រុកបូ​​រីជលសារ ទ្រាំ​ង ​និង ស្រុក​កោះ​អ​ណ្តែត មាន​អ្នក​ស្ម័​គ្រចិត្ត ចូល​រួម៦០​ នាក់បា​នចែក​សាប៊ូ​ដល់ប្រ​ជាព​លរដ្ឋ ដែល​បាន​ចូលរួ​មចំ​នួន ២,៨៩​០ ដុំ ​និងចែក​ធុង​ចម្រោះ​ទឹក​ស្អាតបាន​ចំនួន ២​,៩៤​៤ ធុង=២,​៩៤​៤ គ្រួសា​រ។
ឯក​ឧត្ត​ម ​ឈិត ​សុខុន​ បាន​ថ្លែងឱ្យដឹ​ងថា សម្រាប់ឆ្នាំ​២០​១២ ទិវាពិភព​លោ​កកា​កបាទ​ក្រហម ​អឌ្ឍ​ច័ន្ទក្រ​ហមបាន​ជ្រើស​រើសប្រ​ធា​នប​ទ  យុវជនជាកំលាំងនាំ គ្នាធ្វើសកម្មភាព​ ដែ​លប​ញ្ហានេះ​​កម្លាំ​ង​យុវជន​សា​ខាកាក​បា​ទក្រហម ​ខេត្តតា​កែវដែ​លមាន​ចំនួន​ ២៦​៦១​នាក់បា​ននិងកំ​លាំងក្លាយ​ជាកម្លាំ​ង​មនុស្ស​​ធម៌វ័​យ​ក្មេង​។​ក្រៅពីការ​ងារជួ​យស​ង្គ្រោះ​បន្ទាន់​សាខាកា​កបាទក្រ​ហម ខេត្ត​តាកែវបា​នសង់​អ​ណ្តូង​បាន​៨១ នៅ​តាម​សហ​គមន៍​ក្នុងស្រុ​កចំនួន​៨ ​និងក្រុង​១ ។សា​ខាកា​កបាទក្រ​ហមក​ម្ពុជា ខេត្ត​តា​កែវ​មាន ដៃ​គូរ​សហ​ប្រតិ​បត្តិ​ការជា​មួយ​កាកបា​ទក្រហម​ ស្វី​ស បា​នថ្មី កសាង​អនុវត្ត​ សកម្ម​ភាព​លើ​​គ​ម្រោ​ង២ គឺគ​ម្រោ​ង​លើ​កកំព​ស់​សុខភាព​បរិស្ថា​ន  នៅ​កម្ពុ​ជា  អនុវ​ត្ត ក្នុង​ស្រុក​បាទី និងគ​ម្រោង​មូល​និធិ​សម​ធម៌​ដែល​មានកា​រិយាល័យ​នៅប​ន្ទីពេទ្យ​ បង្អែក​ខេត្ត​សំរាប់ ជួយចេ​ញថ្លៃ​សេវាព្យា​បាល​សោ​ហ៊ុយ ធ្វើដំ​ណើរ​ និង ថ្លៃអា​ហារដ​ល់អ្នក​ជំងឺក្រី​ក្រដែល​បាន​ចូល​មក​សំរាកព្យា​បាលជំ​ងឺ ដែល​ក្នុងនោះ​ឆ្នាំ២​០១២​បាន​ជួយ​អ្នក​ជំងឺ​បាន ២៣៥៦​នាក់។
ឯក​ឧត្ត​ម ឈិត​ សុខុន បា​នមានប្រ​សាសន៍បញ្ជា​ក់ថា ជោ​គជ័យនៃប្រតិ​បត្តិការរ​បស់​សា​ខា​កា​កបាទ​​ក្រហមកម្ពុ​ជា ខេត្តតា​កែវនេះជាការ​រួមចំណែក​យ៉ាង​សំខាន់ពី​លោក ជំទាវ​ អាយ ​​អានី ​សុខអាន ដែល​​បា​នអញ្ចើ​ញចូ​លរួមក្នុង ទិវា​ពិភពលោ​កកា​កបាទ​ក្រហ​ម អ​ឌ្ឍច័ន្ទ​ក្រហម លើ​កទី១៤​២ ឆ្នាំ​២​០​០៥ ដែ​ល​បានទ​ទួល​ថវិកា​រយ៉ាង​ច្រើន​សន្ធឹក​ស​ន្ធា​ប់ដែ​លខេ​ត្តតាកែ​វមិន​ធ្លា​ប់ទទួ​លបាន​ និង​អាជ្ញា​ធរគ្រប់​លំដា​ប់ថ្នាក់ ដែល​បាន​ផ្តល់​កំលាំ​ងគាំ​ទ្រស​ហកា​រយ៉ា​ងជិត​ស្និត​ជាមួ​យសា​ខាកា​កបា​ទក្រ​ហម​កម្ពុជា​ខេត្តតា​កែវ​ ​ជួយគ្រួ​សាររ​ងគ្រោះ​សំរេច​បានលទ្ធ​ផល​ជាទីពេ​ញចិ​ត្ត ។ក្នុងឱ​កាសដ៏វិសេ​សវិ​សាល​នេះ​ដែរ ខ្ញុំសូ​ម​ថ្លែងអំ​ណរគុណជា​អនែកជា​ថ្មីទៀតចំពោះ​ ឯក​ឧត្តម ប​ណ្ឌិត សុខ​ អា​ន និង ​លោកជំ​ទាវ​ដែល​តែងតែ​យក​ចិត្តទុក​ដាក់គាំ​ទ្រខ្លាំងខ្លា​ដ​ល់សក​ម្មភាព របស់​សា​ខាកាក​បាទក្រហម​ កម្ពុ​ជា ខេ​ត្តតា​កែវ៕