Thursday, September 27, 2012

សេចក្តី​ជូនដំណឹង ស្តីពី​បើក​សម័យ​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ថ្ងៃទី​​ ២៨​ ខែកញ្ញា​​​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព


ថ្ងៃទី​​ ២៨​ ខែកញ្ញា​​​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តី ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​​មហា​សេនា​​​បតី​​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖
១- សេចក្តី​ព្រាង​ច្បាប់ ស្តីពីការ​បង្កើត​ឧត្តម​ក្រុមប្រឹក្សា​ការពារ​ជាតិ ។
២-សេចក្តី​ព្រាង​ព្រះរាជ​ក្រឹត្យ ស្តីពីការ​បង្កើត​ក្រុម​ប្រឹក្សាជាតិអភិ​វឌ្ឍន៍​បៃតង​ និង​សេចក្តី ព្រាង​អនុក្រឹត្យ​ ស្តីពីការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅរបស់​អគ្គ​លេខាធិកា​រដ្ឋាន​នៃ​ក្រុម ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង ។
៣-សេចក្តី​ព្រាង​អនុក្រឹត្យ​ ស្តីពីការ​រៀ​បចំ និង​ការ​ប្រព្រឹត្ត​ទៅរបស់​អគ្គ​លេខា​ធិការដ្ឋាន នៃគណៈ​កម្មាធិ​ការជាតិ​គ្រប់​គ្រង និងអ​ភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ។
៤-បញ្ហាផ្សេងៗ៖ សំណើសុំការ​យល់​ព្រម​ពីគ​ណៈរដ្ឋមន្ត្រី ដើម្បី​សុំស​ច្ចាប័ន​ពីស្ថាប័ន នីតិ​ប្បញ្ញត្ត​លើ ៖
៤.១-កិច្ច​ព្រម​ព្រៀង ស្តីពី​ការ​បង្កើត​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល
៤.២-អនុ​សញ្ញា​អន្តរជាតិ ស្តីពី​និយ័ត​កម្ម​នៃការ​នេសាទ​បាឡែន ។

អាស្រ័យ​ហេតុនេះ​​សូម​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​ជ្រាបជា​ព័ត៌មាន។

រាជធានី​ភ្នំពេញ​ថ្ងៃទី២៧ ខែកញ្ញា​​​​ ​​​ ឆ្នាំ២០១២

-របៀបវារៈនេះ​អាចនឹង​មានការ​កែប្រែ​​ នៅ​ក្នុង​ករណី​​ជាក់​ស្តែង​។