Thursday, September 27, 2012

ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​សុ​ខ​ ​អា​ន​ ​ដឹ​ក​នាំ​កិ​ច្ចប្រ​ជុំ​ក្រុ​ម​ប្រឹ​ក្សា​ភិ​បា​ល​នៃ​រា​ជ​ប​ណ្ឌិ​ត​ស​ភា​វី​ជ្ជា​ជី​វៈ​តុ​លា​កា​រ​​

នៅទី​ស្តីកា​រគណៈរ​ដ្ឋមន្រ្តី​នាព្រឹក​ថ្ងៃទី ២​៦ ខែកញ្ញា​ ឆ្នាំ២០១២ ​មានបើក​កិច្ច​ប្រជុំលើក​ទី១២ រ​បស់ក្រុម​ប្រឹក្សា​ភិបា​លរាជ​បណ្ឌិត​សភា​វិជ្ជាជីវៈតុលា​ការ ក្រោ​មអធិបតី​ភាព​របស់ឯក​ឧ​ត្តម ប​ណ្ឌិត ស​ភាចារ្យ សុខ​ អាន ឧប​នាយ​ករដ្ឋម​ន្រ្តី រ​ដ្ឋមន្រ្តីទ​ទួលប​ន្ទុក​ទីស្តី​ការគ​ណៈ​រដ្ឋម​ន្រ្តី។

ក្នុងកិ​ច្ចប្រ​ជុំលើ​កទី១២ រប​ស់ក្រុម​ប្រឹក្សា​ភិបាលរាជ​បណ្ឌិតស​ភា​វិជ្ជាជីវៈតុលា​ការ​ធ្វើ​ឡើ​ងដើ​ម្បី ពិនិ​ត្យអនុម័​ត​សេច​ក្តី​ព្រាង​​ក្រមសី​លធម៌វិ​ជ្ជាជីវៈ​នៃរាជប​ណ្ឌិតស​ភាវិជ្ជា​ជីវៈតុលា​កា​រក៏ដូ​ច​​ជាប​ទបញ្ជា​ផ្ទៃក្នុង​សម្រាប់ សិ​ស្សចៅ​ក្រម សិ​ស្សព្រះ​រាជអា​ជ្ញា សិ​ស្សក្រ​លាបញ្ជី អា​ជ្ញាសា​លា​  និង​សាការីក្នុ​ងគោល​បំណ​ង ធ្វើយ៉ា​ងណា​ធា​នា ឱ្យមាន​ការលើក​ម្ពស់​នូវ​កិត្យានុ​ភាព រប​ស់សា​លាក៏ដូច​ជាការគោ​រព ស្រ​លាញ់នូវម​ន​​សិកា​វិជ្ជាជីវៈ​របស់សិ​ស្សព្រ​មទាំង ជួ​យរួមចំ​ណែក​លើកក​ម្ពស់​សីលធ​ម៌ របស់ស​ង្គម​កម្ពុជា​ឡើងវិ​ញដើ​ម្បីចូ​ល​រួមចំណែ​កអភិវ​ឌ្ឍន៍នីតិ​​​​រដ្ឋ ក៏ដូច​ជាកេ​រិ៍្តឈ្មោះ​របស់វី​ជ្ជាជីវៈ​តុលា​ការ។
មាន​ប្រ​សាសន៍ក្នុង​កិច្ចប្រជុំ​នោះឯក​ឧត្តមប​ណ្ឌិតស​ភាចារ្យ​ សុខ ​អាន ដែល​ជាប្រធាន​ក្រុ​ប្រឹក្សានៃ​រាជបណ្ឌិ​តសភាវីជ្ជា​ជីវៈតុលា​ការផង​ដែរ ​បានស្នើរសំ​ឱ្យមា​នការកែ​លម្អរ​បន្ថែម​ទៅលើ​យន្តការមួ​យចំនួន​ ដែលមាន​ស្រាប់​ដូចជា ​ការធ្វើការពិ​ចារ​ណា ទី​១ ធ្វើ​យ៉ាង​ណាប​ញ្ចូលនូ​វបញ្ញាតិ​មួយចំនួន​ក្នុងគោល​ដៅលើ​កទឹកចិត្ត​ឱ្យមាន ​ចៅក្រ​មមេ​​ធាវី ឬក៏អ្ន​ក​ច្បាប់ផ្សេ​ងទៀ​តដែលមានបំ​ណងក្នុងកា​រ​ស្រាវជ្រាវ​ហើយចា​ប់អារ​ម្មណ៍​ចូលរួម​ក្នុងកិ​ច្ចការ​បណ្តុះ​បណ្តាល​ នៅរាជ​បណ្ឌិត​សភាវិ​ជ្ជាជី​វៈតុលា​ការនេះ​ដើម្បីមាន​លទ្ធភាព​ភ្ជាប់​ឧបនិ​ស្ស័យ​របស់ខ្លួ​នទៅនិ​ងការប​ណ្តុះប​ណ្តាល​ វិជ្ជាជី​វៈ ដើម្បី​ធ្វើ​ឱ្យកា​របណ្តុះ​ប​ណ្តា​លមា​ននិរន្តរ​ភាព ។​ព្រោះ​បច្ចុប្បន្ន​ឃើញថា រា​ជបណ្ឌិត​ស​ភាវិជ្ជា​ជីវៈតុលា​ការពុំទាន់​មានគ្រូ​បណ្តុះ​បណ្តា​ល ប្រចាំកា​រនូវនឹ​ងសា​លាទេ ។ដូច្នេះ​កា​របញ្ចូលយ​ន្តការ​នេះអាចនឹង​ជួយឱ្យ​សាលាប​ណ្តុះបណ្តា​ល វិជ្ជាជីវៈ​តុលាការ​កាន់​តែមានប្រិ​យភាព។
ឯកឧ​ត្តម​​ បណ្ឌិត ​សុខ អា​ន ក៏បា​នមាន​ប្រសាសន៍​បន្ថែមថា​ ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅ​ក្រម ​ក៏ដូច​ជាគណៈ​មេធាវី​នៃព្រះរា​ជាណា​ចក្រកម្ពុ​ជា គប្បី​ធ្វើ​កា​រកែស​ម្រួល​ច្បាប់ស្តី​ពី​លក្ខន្តិ​កៈរ​បស់ខ្លួនដើ​ម្បីធ្វើយ៉ា​ងណាប​ង្កើតឱ្យមា​ន នូវកាព្វ​កិច្ចដ​ល់ចៅ​ក្រម ​ព្រះរា​អា​ជ្ញា និង​មេធា​វី ដើ​ម្បីធ្វើកា​រចូលរួម​ក្នុង​ការ​ បណ្តុះ​បណ្តាល​ និងធ្វើកា​រស្រា​វជ្រាវ ​នៅមជ្ឈម​ណ្ឌល​បណ្តុះ​បណ្តា​លវិជ្ជាជីវៈ​តុលាការ​ ដើម្បីធា​នានូវនិ​រន្តរភាព​ និងកិត្យា​នុភាព​របស់​វិជ្ជា​ជីវៈតុ​លាកា​រ។
ឯកឧត្ត​ម បណ្ឌិ​ត សុខ អា​ន បាន​ផ្តល់​ជាអនុ​សាស​ន៍បន្ថែម ​អំពីកា​រស្នើ​រសុំឱ្យ​មា​នការ​បញ្ចូ​ល​នូវយ​ន្តការមួ​យចំនួ​នដែល​ចាំបា​ច់ដើ​ម្បីធានាឱ្យ​មាននូវ ​ការអនុ​គ្រោះក៏​ដូច​ជា​ការ​ធានា​ នូវកា​រគោ​រពសិទ្ធិជា​មូលដ្ឋានរ​បស់សិ​ស្សនៃរា​ជបណ្ឌិតស​ភាវិ​ជ្ជាជីវៈតុលា​ការ ក្នុងការ​តវ៉ាការពា​រខ្លួនចំ​ពោះ​វិធាន​ការវិន័​យផ្សេង​ៗដែលរាជប​ណ្ឌិតសភាវិជ្ជា​ជីវៈតុលា​ការបា​នបង្កើ​តឡើង ។
បញ្ញ​ត្តិនេះ​បានផ្តល់សិ​ទ្ធឱ្យសិ​ស្សនៃ​វិជ្ជាជីវៈ​តុលាកា​រធ្វើសារ​ណាការ​ពារខ្លួន​ទៅក្រុម​ប្រឹក្សាភិ​បាល​នៃរាជ​បណ្ឌិត​សភាវិ​ជ្ជាជីវៈតុ​លាការបើ​ទោះជាមិ​នបានឆ្លង​ក្រុមប្រឹក្សា​វិន័យ​ប្រចាំ​សា​លាភូមិន្ទ​វិជ្ជាជីវៈ​តុលាការនី​មួយ​ៗក៏ដោ​យ ។
ពាក់​ព័​ន្ធនិង​ក្រមសីល​ធម៌ ឯកឧ​ត្តម បណ្ឌិត ​សុខ អា​ន ក្នុងនា​មជាប្រ​ធានក្រុម​ប្រឹក្សាភិ​បាល​រាជប​ណ្ឌិត​សភាវី​ជ្ជាជីវៈតុលា​ការ ​បានផ្តល់​អនុសាស​ន៍ឱ្យកា​ររៀបចំ​ក្រម​សីលធម៌​និងបទប​ញ្ជា​ផ្ទៃក្នុង​នៃរាជ​បណ្ឌិត​សភាវីជ្ជា​ជីវៈ​តុលាការ​បង្កើត​នូវកា​ព្វកិ​ច្ចមួយ ​ឱ្យសិស្ស​ដែល​ទទួ​លកា​របណ្តុះប​ណ្តា​លនៅរាជ​បណ្ឌិ​តសភាវីជ្ជា​ជីវៈតុ​លាការ ​ត្រូវតែ​គោរព និ​ង អនុវត្ត​ន៍ ដើ​​ម្បីជាប្រ​យោជន៍​ជួយលើ​កកម្ពស់​កិត្យានុភា​ពវិជ្ជាជីវៈ​នៃតុ​លាកា​រ។
​ជា​លទ្ធ​ផលក្រុ​មប្រឹ​ក្សាភិ​បាល​នៃរាជ​បណ្ឌិតស​ភាវិ​ជ្ជាជី​វៈតុ​លាកា​រ  បាន​អនុ​ម័តទៅ​លើ​សេ​ចក្តីព្រា​ងនៃ​បទប​ញ្ជាផ្ទៃ​ក្នុងនិង​ក្រមសី​លធម៌​នេះជា​ស្ថាពរ​ដោយ​គ្រាន់​ស្នើសុំ​ឱ្យមា​នកា​រកែ​ល​ម្អរពា​ក្យ​ពេជ្ជ​ន៍  និងយន្ត​ការបន្តិច​បន្តូច​បន្ថែម​ដើម្បី​ធា​នាបាន​នូវតុល្យ​ភា​ពក្នុង​កា​រការពារផ​លប្រយោ​ជន៍ស្រប​ច្បាប់រប​ស់សិស្ស​ក្នុងការធ្វើ​ការតវ៉ា​ ចំពោះ​យន្តកា​រដាក់​ទណ្ឌក​ម្មមួយ​ចំនួន ។
ទី​បញ្ច​ប់ក្រុ​មប្រឹក្សា​ក៏បា​នអនុម័​ត សម្រេ​ចជាផ្លូវកា​រឱ្យរា​ជបណ្ឌិត​សភាវិ​ជ្ជាជីវៈ​តុលា​ការ​ធ្វើ​ការរៀ​បចំប្រ​ឡងប្រ​ជែងជ្រើ​សរើស​សិ​ស្សចៅក្រ​ម សិស្ស​សាការី ក្រ​ឡាបញ្ជី​និងសិ​ស្ស​អា​ជ្ញា​សាលា ដើ​ម្បីទទួល​បាន​ណុវការ​បណ្តុះប​ណ្តាល នៅ​ររាជបណ្ឌិ​ត​សភាវិជ្ជា​ជីវៈ​តុ​លា​ការ ក្នុ​ងគោល​ដៅ​បំពេញ​សេច​ក្តីត្រូវការរ​បស់ តុ​លា និ​ងសាលា​ជម្រុះក្តី​គ្រប់​ជាន់​ថ្នា​ក់ ក៏ដូច​ជាចូ​លរួមចំណែ​ក ធានា​នូវប្រសិ​ទ្ធិភាព​ក្នុងកា​រអនុវ​ត្តន៍ ​ច្បាប់​និងក្រ​មថ្មីៗនៃ​ព្រះ​រាជាណា​ចក្រកម្ពុ​ជា ដែលទើប​តែបា​នអនុម័​ត នាពេ​លក​ន្ល​ងមក៕