Thursday, September 27, 2012

សុន្ទរក​ថា​ជូន​ពរ ឯកឧត្តម បណ្ឌិត​​សភាចារ្យ សុខ អាន ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ទទួល​​បន្ទុក​​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ក្នុង​ពិធី​​ប្រារព្ធ​ខួប​លើក​​ទី៦៣ នៃ​ការ​​បង្កើត​សាធារណ​រដ្ឋ​ប្រជា​មា​និតចិន

រាជធានី​ភ្នំពេញ ថ្ងៃទី២៦  ខែកញ្ញា ឆ្នាំ២០១២šš
-       ឯកឧត្ដម  Pan Guangxue ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
-       ឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត  
-       ឯកឧត្ដម លោកជំទាវ  សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
-       ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិតិ្តយសទាំងអស់ជាទីមេត្រី
ថ្ងៃនេះ ខ្ញុំមាន​កិត្តិយស និងសេចក្តី​សោម​នស្ស​រីករាយ​ចូល​រួមជាមួយ ឯកឧត្តម លោក​ជំទាវ អស់លោក​ លោកស្រី ភ្ញៀវកិត្តិយស​ទាំងអស់ ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី៦៣​នៃការ​បង្កើត​សាធារណរ​ដ្ឋប្រជាមា​និតចិន​ដ៏​មហោ​ឡា​រិក​​​នាពេលនេះ។ ក្នុងនាម​រាជរដ្ឋា​ភិបាល និងក្នុង​នាមប្រជាជន​កម្ពុជានៅ​ទូទាំង​ប្រទេស ខ្ញុំសូម​យក​ឱកាស​នេះជូន​ពរ​បវរមហា​ប្រសើរ និងសូម​សម្តែងនូវ​សុច្ឆន្ទៈ​របស់រា​ជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា ជូនចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ទាំងអស់​នៃសាធារ​ណរដ្ឋ​ប្រជាមា​និតចិន។
រដ្ឋាភិបាល និងប្រជាជន​យើងពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​ដែលចំណង​មិត្តភាព​របស់យើង​ត្រូវបាន​ពង្រឹង និងលើក​កម្ពស់​ឱ្យដល់​កម្រិត “ដៃគូរជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ“។ ខ្ញុំពិតជា​មានជំនឿ​យ៉ាងមុត​មាំថា ចំណង​មិត្តភាព​ដ៏យូរ​អង្វែង​រវាងប្រទេស និងប្រជាជន​យើងទាំង​ពីរ ដែលត្រូវ​បាន​ពង្រឹង និង​ពង្រីក តាមរយៈ​ចំណង​ការ​ទូត​​អស់​​រយៈ​ពេល ៥៤ឆ្នាំ​​កន្លង​​មក trengthened ​and expanded by our 52 years of នឹងក្លាយ​ជាមរត​កដ៏​មាន​​តម្លៃ​​សម្រាប់​​ជន​ជំនាន់​ក្រោយ។
ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ដើម្បីជា​សក្ខីភាព​ដ៏ថ្លៃថ្លា ខ្ញុំសូម​អញ្ជើញ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ លើកកែវឡើង ដើម្បីជូនពរ និងថ្វាយ​ព្រះពរ៖
-       សុខភា​ពល្អ និងជោគ​ជ័យជូន​ដល់ ឯកឧត្តម Hu Jintao ប្រធានាធិបតី​នៃសាធារណ​រដ្ឋប្រជា​មានិតចិន
-       ព្រះរាជ​សុខភាព​ល្អថ្វាយ​ដល់ព្រះក​រុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រ​កម្ពុជា ព្រមទាំង​ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរៈក្សត្រ និងសម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ
-       ចំណងមិត្តភាព​ដ៏យូរ​អង្វែង រវាង​សាធារណ​រដ្ឋប្រជា​មានិត​ចិន និងព្រះ​រាជាណា​ចក្រកម្ពុជា
-       សុខភាព​ល្អ ជោគជ័យ និងសុ​ភមង្គល​ជូនដល់ ឯកឧត្តម លោក​ជំទាវ អស់លោក លោកស្រី ភ្ញៀវ​កិត្តិយស​ទាំងអស់ ដែលមាន​វត្តមាន​ក្នុងពិធីនេះ។

 សូមអរគុណ