Thursday, September 27, 2012

គ​.​ជ​.​ប ជួប​ជាមួយ​តំណាង​ស្ថានទូត និង​អង្គការ​មិនមែន​រដ្ឋាភិបាល និយាយ​ពី​ការបោះឆ្នោត​

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. បាន​ជូនដំណឹង​ថា នៅ​ថ្ងៃ​ពុធ ទី​២៦ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ ​ព្រឹក គ​.​ជ​.​ប នឹងមាន​រៀបចំ​កិច្ចប្រជុំ​ជាមួយតំណាង​ស្ថានទូត​ទាំងអស់ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ​មួយចំនួន​។ 

​សេចក្ដីជូនដំណឹង​ពី គ​.​ជ​.​ប នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នោះ ផ្ដោតទៅលើ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ព្រមទាំង​ធ្វើ​បទ​បង្ហាញជូន​ភ្ញៀវ​ទាំងអស់ ​អំពីប្រវត្តិ​នៃ​បញ្ជី​បោះឆ្នោត និង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ប្រចាំឆ្នាំ​៘​

​កិច្ចប្រជុំ​នោះ បាន​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ គ​.​ជ​.​ប (ក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ អគារ H) ក្រោម​ការដឹកនាំ​ដោយលោកស្រី ស៊ីន ជុំ​បូ អនុប្រធាន គ​.​ជ​.​ប​៕​