Thursday, September 27, 2012

សម្តេ​ច​តេ​ជោ​៖​បើ​ធ​ន​ធា​ន​ម​នុ​ស្ស​រ​ប​ស់​យើ​ង​មិ​ន​ដ​ល់​ក​ម្រិ​ត​ទេ​នោះ​ ​យើ​ង​នឹ​ង​បា​ត់​ប​ង់​នូ​​វ​ប្រៀ​ប​នៃកា​រ​ប្រ​កួ​ត​ប្រ​ជែ​ង​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា​ឆ្នាំ២០​១២ នៅ​មជ្ឈម​ណ្ឌលស​ន្និបាតកោះ​ពេជ្រ ​សម្តេច​អគ្គម​ហា​សេ​នាបតីតេ​ជោ ​ហ៊ុន ​សែន នា​យករ​ដ្ឋមន្រ្តី… នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា​បាន​ អញ្ជើ​ញជា​អធិបតី​ដ៏ខ្ពង់ខ្ព​ស់ ក្នុ​ង​​ពិធីប្រ​គល់​ស​ញ្ញា​បត្រ  ជូន ដល់និ​ស្សិត​ជ័យ​លាភី​ថ្នាក់​បរិញ្ញា​បត្រ និ​ងថ្នា​ក់បរិញ្ញា​បត្រជា​ន់ខ្ពស់ សរុ​បចំនួ​ន ៥ពាន់​៤៧​៣នាក់ ដែលបា​នបញ្ចប់​ ការសិ​ក្សា​ នៅសា​កលវិទ្យា​ល័យជា​តិគ្រប់​គ្រង។

ថ្លែងក្នុ​ងពិធីនោះ​សម្តេ​ចអគ្គ​មហាសេ​នាប​តីតេ​ជោ ហ៊ុន ​សែន ​បាន កោត​សរសើរ និងវា​យតំ​លៃ​ខ្ពស់ចំ​ពោះ​សក​ម្មភាព​ ​បង្រៀន និងកា​រសិក្សា​រៀនសូ​ត្ររប​ស់សា​ស្រ្តាចារ្យ​ ​និងនិ​ស្សិតទាំង​អស់ ក្នុ​ងសាក​លវិ​ទ្យា​ល័យ​ជាតិគ្រប់​គ្រង ដែល​បាន​សំរេចនូ​វស្នា​ដៃ​ធំៗ​ជាច្រើ​ន ក្នុ​ងការកសា​ងធន​ធានមនុស្ស​ប្រកប​ដោ​យ​សមត្ថ​ភាពប្រជែ​ងឈ្នះ នៅគ្រប់​ កាលៈ​ទេសៈ និ​ងគ្រប់សមរ​ភូមិ ដើម្បីបំ​រើឲ្យតំរូវកា​រនៃ​ការអភិ​វឌ្ឍ​សេ​ដ្ឋ​កិច្ច និង​សង្គម​កម្ពុជា។
 សម្តេ​ចតេជោ​មាន ​ប្រសាសន៍​បន្តថា ​រាជរដ្ឋាភិ​បាល​ពិតជាមា​នមោ​ទនភាព ក្នុងកា​រដែល​បាន​ឃើ​ញវិ​ស័យ​ឯកជ​នជាច្រើ​ន ​បាន បណ្តា​ក់ទុន​វិនិយោ​គលើវិ​ស័យអ​ប់រំនៅ​កម្ពុជា​ ​ដែ​លកំពុ​ងមាន​ការរីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស ក្នុង​រយៈពេ​លប៉ុន្មាន ឆ្នាំចុ​ងក្រោ​យនេះ​។​សម្តេច​តេជោ​បន្តថា​ប្រសិន​បើរាជ​រដ្ឋាភិ​បាល​មិនបើ​កឱកា​សឲ្យ សាកល​វិទ្យាល័​យជាតិ​គ្រប់ ​គ្រង ​សិក្សា​តាមរ​យៈការបង់​ថ្លៃទេ​នោះ តើ​និស្សិ​តសរុប​ទាំងផ្នែ​កបរិញ្ញា​ និ​ងថ្នាក់ប​រិញ្ញាប​ត្រជា​ន់ទាំង៤​ពាន់​នាក់ ​ទៀត​ទៅ​ណា បើអាហា​រូបករណ៍​របស់​រដ្ឋមាន​កំរិត​ត្រឹម​តែជាង​៤០០នាក់​នោះ​។ ចំ​ណោទតើ​កូនសិស្ស​ជាង​៤ពាន់ នាក់​ទៅទី​ណា​ ប​ន្ទាប់ពីកូ​នសិស្ស​ដែ​លបាន​បញ្ចប់​មធ្យម​សិក្សាតុតិ​យភូមិហើ​យនោះ​ទៅណា​ ​ចម្លើយ​គ្មាន​អ្វីក្រៅ​ពី ​ជំរើស ​ដែលរដ្ឋ​ទទួល​យកឯ​កជនធ្វើ​ជា​ដៃគូរ ក្នុងកា​រកសាង​និងព​ង្រីក​បន្ថែម​ នូវគ្រឹៈ​ស្ថានអ​ប់រំរបស់​យើងផង​ និង​ការសិ​ក្សា​របស់​និស្សិត​តាមរយៈ​ការ​បង់ថ្លៃផ​ង សំ​ដៅធ្វើយ៉ា​ងណា​ឲ្យវិស័​យអប់រំ​របស់​យើង ​កាន់តែ​មាន​ការប្រ​កួត​ប្រជែ​ង ទាំង​លើផ្នែ​កគុ​ណភាព ​និងស​មត្ថ​ភាព។
សម្តេច​តេ​ជោមាន​ប្រសា​សន៍​បន្តថា ​ឥឡូវ​នេះ​តាមរ​យៈ​ នៃ ការចូ​លរួម​ខិតខំប្រឹ​ងប្រែង​ទាំង​អស់​គ្នា ទាំ​ង​​រដ្ឋនិងផ្នែ​កឯក​ជន និង​បុគ្គល​ម្នាក់ៗ រួម​ទាំងគ្រួ​សារនិ​មួយៗ ​ដែលមាន ការ​ពាក់ព​ន្ធ័​ ​បានធ្វើ​ឲ្យ​ធន​ធានម​នុស្សរប​ស់យើ​ង ពីមួ​យថ្ងៃទៅ​មួយថ្ងៃ​កាន់តែ​មានការ​កើនឡើ​ង​ ចំនួ​នអ្ន​កចេះ​ដឹង រប​ស់យើង​កាន់​តែមា​នច្រើន ។ចំណុ​ចនេះ​គឺជាចំណុ​ចអាទិ​ភាពមួ​យ​ ​ក្នុងចំ​ណោម​ចំណុច​អាទិភាព​ទាំងបូន ដែល​រាជ រដ្ឋាភិ​បាល​បានដាក់​ចេញកា​ល​ពី២៥​ឆ្នាំមុន​ គឺទឹក ​ផ្លូវ ​ភ្លើង ​និងមនុស្ស ​ក្នុងការអ​ភិវឌ្ឍប្រ​ទេស​កម្ពុ​ជាឡើ​ងវិញ​។ចំណុ​ចជា​អាទិភាព​ទាំងបួន​នោះ វាមិន​មែនត្រូវ​ក្នុងរយៈ​ពេល២​៥ឆ្នាំកន្លង​មក​នេះនោះ​ទេ​ប៉ុន្តែ​វាអាច​ត្រឹមត្រូ​វសំ​រាប់រ​យៈពេល៣០​ឆ្នាំទៅមុខ​ទៀត​ផង​ដែរ។
សម្តេ​ចតេ​ជោ​បញ្ជា​ក់ថា ​កន្សោម​អាទិ​ភាពទាំង​បួននោះ ត្រូវ​តែស្ថិ​តនៅ​ជាគោ​លនយោ​បាយ ​នៃអាទិ​ភាព​វិ​និយោគរ​បស់រាជរ​ដ្ឋាភិបាល​កម្ពុជាជា​បន្តទៅ​ទៀត មិនថា​នៅក្នុង រាជរ​ដ្ឋាភិបាល​អាណត្តិ​ឆ្នាំ​២០​០៨-២០​១៣ ឬអាណ​ត្តិក្រោ​យៗទៀត​នោះទេ ពោលគឺ​យើងត្រូ​វការរ​យៈពេ​ល៣០ឆ្នាំ ​ទៀត​ ក៏មិន​​ទាន់​មានភាពយ៉ឺ​តយ៉ាវ​នោះ​ដែរ ពិសេស​លើការប​ណ្តុះប​ណ្តាលធ​នធានមនុ​ស្ស ត្រូវមា​នការថែ​ទាំឲ្យ បាន​ជាប់​ជាប្រចាំ។
សម្តេច​​តេ​ជោ នាយក​រដ្ឋមន្ត្រី​មានប្រសា​សន៍ថា ក្នុង​ដំណាក់​កាល​នៃ​សេដ្ឋកិច្ច​ចំណេះ​ដឹង​គឺ​តម្រូវ​ឲ្យ​យើង​​ខិតខំ​បណ្តុះ​ បណ្តាល​ធនធានមនុស្ស​របស់​យើង​ឲ្យ​កាន់​តែ​មាន​ជំនាញ មាន​ចំណេះ​ដឹង និង​ចំ​ណេះ​ធ្វើ​គ្រប់គ្រាន់ ហើយ​ជាង​នេះទៅ​ទៀត​​ឆ្នាំ​២០១៥​ខាងមុខនេះ​ គឺជា​ឆ្នាំ​ដែល​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​នឹង​កើត​ចេញ​ជា​រូបរាង ដែល​ពេលនោះ​លំហូរ​ទុន លំហូរ​មនុស្ស លំហូរ​ទំនិញ សេវា​សព្វបែប​យ៉ាង​ទាំងអស់ ទៅមក​គ្មាន​លំបាក​ទេ។ សម្តេច​តេ​ជោ​​ថ្លែងបញ្ជាក់​ថា ប្រសិនបើ​ធនធានមនុស្ស​របស់​យើង​មិន​ដល់​កម្រិត​ទេ​នោះ ច្បាស់​ជា​យើង​នឹង​បាត់បង់​នូវ​ប្រៀប​នៃ​ការប្រកួតប្រជែង​នោះ​ហើយ។
សម្តេច ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ការ​ប្រឹងប្រែង​ទាំងអស់​របស់​យើង​ក្នុង​រយៈពេល​ជា ច្រើន​ឆ្នាំ​កន្លង​មក​នេះ​បាន​ធ្វើ​ឲ្យ​ធនធានមនុស្ស​របស់​យើង​មានការ​កើន​ ឡើង​​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ដែល​ចំណុ​ច​នេះ​គឺជា​ចំណុច​ដែល​យើង​ត្រូវតែ​មើល​ឃើញ​ថា ថ្ងៃនេះ​ទុន​របស់​សង្គម​ត្រូវ​បាន​បន្ថែម តាមរយៈ​នៃ​ការ​បញ្ចប់​ការសិក្សា​របស់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ដែល​ផ្តល់​ឲ្យ សង្គមជាតិ​រប​ស់​យើង​នូវ​ទុន​បន្ថែម​ទៀត​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ របស់​យើង ដែល​ជា​ការ​ចាំ បាច់​យើង​ត្រូវតែ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឲ្យ​បាន​ជាប់​ជានិច្ច។
ទាក់​ទងទៅ​និងធន​ធានមនុស្ស​ដែលជា​មន្រ្តី​រាជការ​ សម្តេច​​តេ​ជោ​នាយករ​ដ្ឋមន្ត្រី​បាន​ថ្លែង​ថា រដ្ឋាភិ​បាល​​មានការ​សោក​ស្តាយ​នៅ ពេល​ដែល​ធ្វើ​ច្បាប់​សហ​លក្ខន្តិកៈ​​មន្ត្រី​រាជកា​រ​ស៊ីវិល ដែល​ដាក់​អាយុ​ចូល​វិវត្តន៍​ត្រឹមតែ ៦០ ឆ្នាំ​នោះ។ សម្តេច​​តេ​ជោ​​ថ្លែង​ថា យើង​មិន​អាច​កែ​ច្បាប់​ទេ ប៉ុន្តែ​យើង​មានការ​ស្តា​យ​ដែរ ប្រសិនបើ​កាលពី​ពេលនោះ​យើង​ដាក់​ឲ្យ​ចូលនិវត្តន៍​ត្រឹម​អាយុ ៦២ ឬ ៦៥ ឆ្នាំ​ប្រហែលជា​ល្អ ព្រោះ អាយុ ៦០ ឆ្នាំ​កំពុងតែ​ពេញ​បទពិ​សោធន៍ ប៉ុន្តែ​បែរជា​ត្រូវ ​ចូលនិវ​ត្តន៍​ទៅវិញ។ យ៉ាងណា​​ក៏ដោយ ​ក៏​សម្តេ​ចតេជោ​នាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ថា មន្ត្រី​រាជការ​ជា​បុរសៗ​ដែល​ត្រូវ​ចូល​និវត្តន៍​អាយុ ៥៥ ឆ្នាំ​ឬ ៥៨ ឆ្នាំ​យើង​នឹង​ពិនិត្យ​ពិចារណា​ជា​បន្ត​ទៅ​ទៀត អំពី​បញ្ហា​ទាក់ទិន​នឹង​ការ​ចូល​និវត្តន៍​​នេះ។
ពាក់ព័ន្ធ ​នឹង​គម្រោង​រៀបចំ​បណ្ណា​ល័យ​នៅ​តាម​ពន្ធ​ធនាគារ​វិញ សម្តេច​​តេ​ជោ​​ថ្លែង​ថា ជា​ការ​ប្រសើរ​ប្រសិនបើ​យើង​អាច​ធ្វើ​​ទៅ​បាន ដើម្បី​យើង​រៀបចំ​ឲ្យ​មាន​កន្លែង​អាន​សៀវភៅ ព្រោះ​បើ​ទោះ​បី​ជា​​អ្នក​ទោស​ក្តី ក៏ប៉ុន្តែ​ពួកគេ​បាន​យល់​ បាន​ដឹង បាន​សិក្សា​នៅ​ពេល​ពួកគេ​ចេញ​ត្រឡប់មកវិញ គេ​ក៏​ធ្វើ​សមា​ហរ​ណកម្មចំ​ណេះដឹ​ងទៅក្នុង​សង្គម។​សម្តេច​តេជោ​បានបញ្ជា​ក់ថា បើ​ទោះ​បី​ជា​គេ​ជាប់ទោ​ស ក៏ប៉ុន្តែ​គេ​ជា​ពលរដ្ឋ គេ​ជាម​នុស្ស​​នៅ​ពេល​ដែល​គេ រួច​ទោស​គេ​ក៏​ទទួល​បាន​ចំណេះដឹង​ក្នុងពេល​ដែល​គេ​នៅ​ក្នុង​ពន្ធ​នា​គារ។
សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​មានប្រសាស​ន៍ឱ្យដឹងថា ​កាលពី​ជំនាន់​សង្គ្រាម​នៅ​កម្ពុជា​ឈ្លើ​យសឹក​ជា​ច្រើន ត្រូវ​បាន​រដ្ឋាភិបាល​រ​ដ្ឋ​កម្ពុជា​ចាប់​បាន។ នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន ​ពួកគេ​មិន​ត្រូវ​បា​ន​​សម្លា​ប់ មិន​ត្រូវ​​បាន​ធ្វើ​បាប​ទេ យើង​បាន​យក​ពួកគេ​ទៅ​រក្សាទុក ហើយ​តាមរយៈ​នោះ ពេល​ដែល​ពួក​គេ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​សមរភូមិ​ពួកគេ​អត់​ចេះ​អក្សរ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​​ត្រូវ​បាន​ដោះលែង​ចេ​ញ​ពី​ឈ្លើយសឹក ពួកគេ​បាន​អ្នកចេះ​អក្សរ​ ខ្លះ​ជាជាង​ឈើ ជាងច​ម្លាក់​ ដែល​យើង​បាន​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅ​ក្នុង​ពន្ធ​ធនាគារ។
 ឯក​ឧត្តម​ អ៊ឹម ​សិទ្ធី រដ្ឋ​មន្រ្តីក្រសួ​ងអប់រំ ​យុវជន ​និងកីឡា​ មានប្រ​សាសន៍ឲ្យ​ដឹងថា ដោយ​អនុវត្តន៍​​តាម គោល​នយោបាយ​និងយុទ្ធសា​ស្រ្តរប​ស់រាជរដ្ឋា​ភិបាល​កម្ពុជា ក្រោ​មការ​ដឹក​នាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិ​តរបស់ សម្តេចអ​គ្គមហាសេ​នាបតីតេ​ជោ ហ៊ុ​ន សែន ជាប្រ​មុខ វិស័យ​អប់រំក​ម្ពុជា មានកា​ររីក​ចំ​រើនគួរ​ជាទីមោ​ទនៈ ​ជា ពិសេ​សផ្នែក​ឧត្តម​សិក្សា​។​ ​ឯកឧត្ត​មរដ្ឋម​ន្រ្តីមានប្រ​សា​សន៍បន្ត​ថា ​មកដ​ល់​បច្ចុ​ប្ប​ន្ននេះ​យើង​មាន​គ្រឹៈស្ថាន​ឧត្តម ​សិក្សាសរុ​បចំនួន ៩​៧ ក្នុងនោះ​គ្រឹៈស្ថានឧ​ត្តម​សិក្សា​របស់​រដ្ឋមាន​៣៨ និងឯ​កជន​៥៩ និងមាន​និស្សិតចា​ប់ពីថ្នាក់ បរិ​ញ្ញាប​ត្ររង ដល់​ថ្នាក់ប​ណ្ឌិត មានចំ​នួនជា​ង ២២​២​ពាន់​នាក់ ​ក្នុងនោះ​និស្សិត​នារីមា​ន ៨៣​ពាន់៧១​៩នាក់​ ស្មើ និ​ង៣៧,​៦៩%​៕