Thursday, October 4, 2012

ទំ​នា​ស់​ដី​ធ្លី​រ​វា​ង​ ប្រ​ជា​ព​ល​រ​ដ្ឋ​និ​ង​ ​ក្រុ​ម​ហ៊ុ​ន​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ជា​អ្ន​ក​ដោះ​ស្រា​យ​

សម្តេ​ចអគ្គម​ហាសេនាប​តីតេជោ ​ហ៊ុន ​សែន ​ថ្លែងនៅ​ព្រឹកថ្ងៃ​ទី៣០ ​ខែកញ្ញា ឆ្នាំ​២០១២ថា​ ​បញ្ហាទំ​នាស់​ដីធ្លីរវាង​ ប្រជាព​លរដ្ឋ​ជាមួយដី​ក្រុមហ៊ុន ​ព្រៃសម្ប​ទាន ឬព្រៃ​ត្រូវកា​រពារ ​ប្រមុខរាជ​រដ្ឋាភិបាល​ មានតួនា​ទីដោះស្រាយ​ ។ ប្រសាស​ន៍សម្តេច​តេជោនា​យករ​ដ្ឋមន្រ្តី ​បានធ្វើឡើង​ ​ក្នុងឱកាស​ចុះចែក​ប័ណ្ណ កម្មសិទ្ធ​ដីធ្លីជូន​ ប្រជា​ពលរដ្ឋ​ចំនួន​ ៥៩៤​គ្រួសារ​ ស្ថិត ​ក្នុងឃុំ​ឆ្នាល់មាន់​ ស្រុកគាស់​ក្រឡខេត្ត​បាត់ដំ​បង។​
 សម្តេច​តេជោ​មានប្រសាន៍​បញ្ជាក់​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាព​លរដ្ឋ ជាមួយ​ពលរដ្ឋ​ដូចគ្នា​ រាជរដ្ឋាភិ​បា​ល​មិនមាន ​សិទ្ធិទៅ​ធ្វើប័ណ្ណ​កម្មសិទ្ធិ ​ជូនពួក​គាត់ទេ​ ប៉ុន្តែ​បើមាន​ជម្លោះ ​ជាមួយ​បណ្តាល ​ក្រុមហ៊ុន​ឯក​ជន ​ព្រៃសម្ប​ទាន ​ឬព្រៃកា​រពារ ប្រមុខរា​ជរដ្ឋាភិ​បាល ​មានតួនាទី​ជាអ្នកដោះ​ស្រាយ ហើយ​នឹងដក​ហូត​យកដី​ ទាំងនោះ​មកឲ្យ​ប្រជាពល​រដ្ឋវិញ​ក្នុងករណី​ដែល ក្រុម​ហ៊ុន ​មិនទាន់ ​មានការដាំ​ដុះអ្វីមួយ​នោះ ហើយប៉ះ​ពាល់ត្រង់​កន្លែងណា​ ក៏ត្រូវកាត់​ឲ្យប្រជាពល​រដ្ឋដែរ។
សម្តេច ​តេជោ ​បានបញ្ជាក់ថា​ ”អីចឹងប្រជា​ជនអត់​មាន ​ទៅទាស់​ជាមួយក្រុ​មហ៊ុនទេ រដ្ឋទទួល​បន្ទុក ធ្វើការ​ងារ​ហ្នឹង ឥឡូវគឺ​ប្រជាព​លរដ្ឋ​ គាត់ធ្វើនៅ​កន្លែងហ្នឹង​ អ្នកណា​មានសិទ្ធិ​កាត់ គឺរ​ដ្ឋមានសិ​ទ្ធិកាត់ ​ហើយមិន​ចាំបាច់​ទៅចរចា​ ជាមួយ​ក្រុមហ៊ុន​ឯកជន​ទេ យើង​តម្រូវ​ទៅយក​ ឲ្យពួកគា​ត់ជាប្រជា​ពល​រដ្ឋ លើកឡែង​តែ ការដាំ​ដុះរួច​ហើយ​ អាហ្នឹ​ងយើង​ទៅយក​វាអត់​ត្រូវ​”។
សម្តេច​ តេជោ​នាយក​រដ្ឋមន្រ្តី​ បន្តថា​ ប៉ុន្តែបើមិ​នទាន់មា​ន ការដាំ​ដុះគ្រាន់​តែចេញ អនុ​ក្រឹត្យ ​ឬអនុ​បយោគ​ ឬក៏នៅ​ទម្រង់​បែបបទ​អីនោះ ​តែប្រជា​ពលរដ្ឋ​បានធ្វើ​ការដាំ​ដុះត្រ​ង់ចំណុ​ចហ្នឹង​ ហើយត្រូវ​កំណត់ឲ្យ​ពួកគាត់​ ដោយមិន​ទាន់ មាន​ភាពច្បាស់​លាស់នោះ​ ដោយ​សារ​បញ្ហា ​ទាំងនេះ​ហើយ ​បានជាតម្រូវ​ឲ្យមាន​ការវាស់​ វែងដីផ្ត​ល់កម្ម​សិទ្ធិឲ្យ​ប្រជាជ​នជា​មុន​។
សម្តេច​ ​តេជោនា​យករដ្ឋ​មន្រ្តី បន្ថែ​មថា ​បើក្រុម​ហ៊ុនចាប់​ផ្តើមឈូស​ឆាយ ហើយមា​នការប៉ះ​ពាល់ ដ​ល់​ដី​ប្រជា​ពលរដ្ឋក្រុ​មហ៊ុន ត្រូវ​ផ្អាកជាប​ន្ទាន់ ដើម្បីទុ​កលទ្ធភា​ពឲ្យ អាជ្ញាធ​រដោះស្រា​យ ដោ​យកាត់​ចេញ​ពីផ្ទៃដី​ របស់​ក្រុមហ៊ុ​ន កាត់ឲ្យប្រ​ជាពល​រដ្ឋ តាម​រយៈកា​រចុះវាស់​វែង ដីរបស់​ក្រុមមន្រ្តីសូ​រិយោដី និង​ក្រុម​​យុវជនស្ម័​គ្រចិត្ត។​ បញ្ហាទំនា​ស់ដីធ្លី​ជាមួយ ប្រ​ជាជនដូ​ចគ្នា ត្រូ​វទុកលទ្ធ​ភាពដោះ​ស្រាយ ​តាមផ្លូវ​ច្បាប់ ឬតា​មការ​ស្រុះស្រួល​ណាមួយ ​រវាងប្រ​ជាជនិង​ប្រជា​ជន​។
សម្តេ​ចតេជោ​ថ្លែងថា​ ដោយសា​រកន្លង​មកការ​កាន់កា​ប់ដី មិនស្រ​បច្បាប់​របស់​ប្រជាព​លរដ្ឋ​ នោះ ​ភាព​ចាំ​បាច់របស់រាជ​រដ្ឋាភិបាល​ក្នុងការ ​អនុវត្ត ដាក់ចេ​ញនូ​វគោល​នយោបា​យចាស់ស​កម្មភាព​ ថ្មីលើ​វិស័​យដី​ធ្លី មិនមែ​នបញ្ហាថ្មីរ​បស់គណប​ក្សប្រជា​ជន មិនមែន​បញ្ហាថ្មីរប​ស់ រដ្ឋាភិអតី​តរដ្ឋក​ម្ពុជា និងរាជ​រ​ដ្ឋាភិ​បាលបច្ចុប្បន្ន​ទេ។ម្យ៉ាង​ទៀត ភាពមិន​ច្បាស់លាស់​ក្នុងការកាន់​កាប់ដីធ្លី​នេះ នាំ​មកនូវ ​ភាពខ្វះ​ការ ​នឹង នរខាង​ផ្លូវចិ​ត្តរប​ស់ប្រជាព​លរដ្ឋយើ​ង បន្ថែមទៅ​ ដោយជម្លោះព្រំ​ដី។
ស​ម្តេចតេ​ជោនាយ​ករ​ដ្ឋមន្រ្តីបា​នមានប្រសា​ន៍ឱ្យដឹង​ថាកន្លងម​កយើង បានធ្វើ​កម្មសិ​ទ្ធិជា​ដីធ្លីជា​ប្រព័ន្ធ​នៅទូទាំង​ប្រទេស ​ទើបនឹងបា​ន ២,៦លាន​ក្បាលដីទេ​ ដើម្បីផ្តល់​នូវ ភាពស្រ​បច្បាប់ស​ម្រាប់​ប្រជា​ពល​រដ្ឋដែលខ្វះ​ដីធ្លី ​ហើយបាន​មករក​ដីធ្លី​ថ្មី ពង្រឹង​សុវត្ថិ​ភាព នៃ​ការ កា​ន់កាប់​ដីធ្លី ជំរុញ​ការបង្កប​ង្កើនផ​ល កាន់ប​ន្ថយភា​ពក្រី​ក្រ និងមួយ​ផ្នែក​ទៀត​ដោះស្រាយ​បញ្ហាកុំ​ឲ្យ មានជម្លោះ​រវាងប្រ​ជាជន ​និងប្រ​ជាជន ប្រជាជ​នជាមួ​យក្រុម​ហ៊ុនដីសម្ប ​ទានសេដ្ឋកិច្ច​ រាជរដ្ឋាភិ​បាលត្រូវ​បានបង្កើត​សកម្មភាព​នេះ។ល។
សម្តេ​ចតេជោបា​នឱ្យដឹ​ង ថា ​មានក្រុមម​នុស្សមួយ​ចំនួនគេ​ថា គេនឹ​ងប្រជុំនៅ​សណ្ឋាគា​រកាំបូ​ឌីយ៉ាណា​ ដើម្បីប្រមូ​លមតិជូន​ទៅដៃគូអ​ភិវឌ្ឍន៍ ​ដើម្បីឲ្យ ​អនុសាស​ន៍ ទៅរា​ជរដ្ឋា​ភិបា​ល ក្នុងនោះ​មានចំ​ណុច​មួយថា​ សុំផ្តល់ក​ម្មសិទ្ធិដី​ធ្លីឲ្យប្រជាព​លរដ្ឋឲ្យបា​នឆាប់។
ទាក់ទង​បញ្ហានេះស​ម្តេចតេជោ​ បញ្ជាក់ថា​ ខ្ញុំសូមផ្តាំ​ទៅវិញ​ បើទោះ ​បីជាមាន់​មិនរ​ងាវ ក៏ព្រះអា​ទិត្យក៏​គង់​នឹងរះដែរ​ សូមអ​ស់លោក​កុំព្យា​យាម​ទម្លាយទ្វា​រនៅពេ​លដែល​ទ្វារបើ​កចំហ។​ មានកន្លែ​ងខ្លះគេ​បា​ន មកខ្សឹបថា ​យុវជនដែល​ចុះមកវាស់​ វែងដី​ គឺវាស់​រួចហើយ​ រដ្ឋាភិបាល​យកពន្ធ​។ ខ្ញុំសូមប្រាប់​ទៅ ដរាបណា​គណបក្សប្រ​ជាជននៅ​កាន់ អំណាច​ មិនមែន​ត្រឹមតែ ​ហ៊ុន សែ​នទេ ទោះ​អស់ពី ​ហ៊ុន ​សែន ទៅក៏នៅ​មានម​ន្រ្តីគ​ណប​ក្សប្រ​ជាជន ​ដទៃទៀត​ គឺគោលកា​រណ៍អត់យ​ក ពន្ធដីធ្លី​កសិកម្ម​នោះទេ​។
សម្តេចតេ​ជោក៏បាន​អំពាវនាវ​ឲ្យប្រជាព​លរដ្ឋធ្វើ​ការ បោះបង្គោ​លព្រំដែ​នឲ្យបាន​ច្បាស់លា​ស់ និ​ងធ្វើ​ការ​ដោះស្រាយទំ​នាស់ព្រំដី​ ឲ្យបាន​ស្រុះ ស្រួ​លគ្នា ដើម្បីឈា​នទៅទ​ទួលបណ័្ណ​កម្មសិទ្ធិ​ឲ្យបាន​ឆាប់​៕