Thursday, October 4, 2012

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន អញ្ជើញជាអធិបតីភាពក្នុងពិធី​បិទសិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយគម្រោងវាយតំ​លៃ​លើផលប៉ៈពាល់នៃលិខិតបទដ្ឋានគតិយុត្ត

សិក្ខាសាលា ផ្សព្វផ្សាយគម្រោងវាយតំ​លៃ​លើផលប៉ៈពាល់នៃលិខិតបទដ្ឋានគតិយុត្(RIA)​ដែល សហ ការ ​រៀបចំឡើងដោយក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​ នៃទីស្តីការគណៈរដ្ឋមន្រ្តីនិង ធនា គារ អភិវឌ្ឍន៍អាស៊ី (ADB)ដោយមានការចូលរួមពីក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ក្រសួងពា ណិ ជ្ជ កម្ម ក្រសួងបរិស្ថាន និង ក្រសួងទេសចរណ៍បានបញ្ចប់នារសៀលថ្ងៃទី៣ ខែតុលាឆ្នាំ២០១២​ក្រោម អធិប​តីភាព​ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការ គណៈ​រដ្ឋ​មន្រ្តី ។
 
មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ជាមួយនិងការ ថ្លែងអំណរគុណចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលគាំទ្រនិងផ្តល់ជំនួយគាំទ្រចំ ពោះការអនុវត្ត គម្រោង ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានចាត់ទុកសិក្ខាសាលា ផ្សព្វផ្សាយ គម្រោងវាយតំ​លៃ​​លើផលប៉ៈ​ពាល់​នៃលិខិតបទដ្ឋានគតិយុត្ត បានផ្តល់នូវកាលានុវត្ត ភាពសម្រាប់ ក្រសួងស្ថាប័ន និង​អ្នកផ្តល់ជំនួយ ព្រម​ទាំងភាគី ពាក់ព័ន្ធយល់បានកាន់តែច្បាស់អំពីផល​ប្រយោជន៍​នៃ​គម្រោងស្តីពីការ វាយតំលៃលើផល​ប៉ៈ​ពាល់នៃលិខិត​បទដ្ឋានគតិយុត្ត (RIA)និងខ្លឹមសារនៃកិច្ច ដំណើរការរៀប ចំបទ ដ្ឋានគតិយុត្តនានា ។
 
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រ
កបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមតាមរយៈនៃការដាក់ចេញយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធ​សាស្រ្ត​អភិ​វឌ្ឍន៍​ជា​តិ។ ដើម្បីសម្រេចគោលដៅនេះរាជរដ្ឋាភិបាលបានចាត់ទុក ​វិស័យឯ​ក​ជនជាជាក្បាលរទៈភ្លើង ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ភ្ជាប់ជាមួយគ្នានេះដែររាជរដ្ឋាភិ​បាល​បានបន្តអភិវឌ្ឍន៍ និង ពិភាក្សា​អំ​ពីកិច្ចសហប្រតិបត្តិការនៃការអនុវត្តក្នុងក្របខណ្ឌ នយោបាយ ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត​នា​នា ក៏ដូចជា កិច្ចដំណើរការនានាក្នុង ការការពារផលប្រយោជន៍លើ វិស័យឯកជន ។
 
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍បញ្ជាក់ថាសមត្ថភាព និង ប្រសិទ្ធិភាពដែល​ទទួលបាន អំពី​គម្រោងវាយតំលៃនៃផលប៉ះពាល់​នៃ​ការ​​ធ្វើលិខិតបទដ្ឋានគតិយុត្តនឹងជួយធ្វើធុរៈ​កិច្ច​ជន​អាចចំណេញ​ពេលវេលា និងជៀសផុតអំពី​ការ​បង់​ខាត​ដោ​យសារតែផលប៉ៈពាល់ក្រោយពី ការ​ដាក់​ឱ្យ​ដំ​ណើរ​ការ​លិខិតបទ​ដ្ឋានគតិយុត្ត​នានា។
 
ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ផ្តល់ជាអនុសាសន៍ ថា ដើម្បីឱ្យគម្រោង​នេះ​ដំណើរការជោគជ័យ គ្រប់មន្រ្តីដែលធ្វើការជាមួយគម្រោងនេះត្រូវធ្វើការសហការគ្នាយ៉ាងជិតស្និត និង ធ្វើសេចក្តីរាយការណ៍លំអិតឱ្យបានទាន់ពេលអំពីការវាយតំលៃជាបឋម ទៅដល់អ្នកដែលធ្វើការ
​សម្រេ​ច​​ចិត្តលើការតាក់តែងលិខិតបទដ្ឋានគតិយុត្តនានា។ ដោយសារគម្រោង(RIA)ជាទស្សនៈទានថ្មីសម្រាប់កម្ពុជាឯកឧត្តមបណ្ឌិត សុខ អាន បានមាន​ប្រសាសន៍បញ្ជាក់ថា ការប្តេជ្ញាចិត្ត សមត្ថភាព និង កិច្ចសហប្រតិបត្តិការជិតស្និតរបស់មន្រ្តី គម្រោង​នេះ(RIA) ​​គឺ​ជាគន្លឹះ​ធានា​ជោគជ័យក្នុងការអនុវត្តគម្រោងការស្តីពីការវាយតំលៃនៃផលប៉ះពាល់​នៃ​ការ​​ធ្វើលិ​ខិតបទដ្ឋាន​គតិយុត្ត។ឯកឧត្តម បណ្ឌិត សុខ អាន បានសម្តែងការជឿជាក់ថាគម្រោងជំ​ហានដំបូង​ពី​ការវាយតំលៃនៃផលប៉ះពាល់​នៃ​ការ​​ធ្វើលិខិតបទដ្ឋាន​គតិយុត្ត នឹង ទទួលបានជោគជ័យហើយ​នឹងមាន​ការចូលរួមកាន់តែច្រើនពីក្រសួងនានាបន្ថែមទៀត ពិសេសគឺការបន្តគាំទ្រលើការអនុវត្តគម្រោងពី​ធនា​គារអភិវឌ្ឍន៍អាស៊ី។
 
សូមបញ្ជាក់ថា សិក្ខាសាលា ផ្សព្វផ្សាយគម្រោងស្តីពីការវាយតំ​លៃ​លើផលប៉ៈពាល់នៃលិខិតបទ​ដ្ឋាន​គតិយុត្ត ដែលបានប្រព្រឹត្តទៅអស់រយៈពេលមួយថ្ងៃក្រោមអធិបតីភាពឯកឧត្តម យឹម ណុលឡា ទេស​រដ្ឋ​មន្រ្តី​ទទួលបន្ទុក បេសសកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និង វប្បធម៌ និងវត្តមា​ន​លោក ជំទាវ Eric Sidgwich នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា ​និង មានវាគ្មិនសំខាន់​ៗ​មកពីធនាគារអភិវឌ្ឍន៍អាស៊ី ​ប្រ​ទេស អូស្រ្តាលី វៀតណាម ផ្តលជាបទពិសោធន៍​ ត្រូវបានឯកឧត្តម យឹម ណុលសន អនុ​ប្រធានក្រុមប្រឹក្សាសេដ្ឋ​កិច្ច​សង្គ​មកិច្ច និង វប្បធម៌ ព្រមទាំងជាប្រធានគ​ម្រោង​វាយ​តំលៃថា សិក្ខា​សាលាបានគាំទ្រគម្រោង​ការ​នេះ ហើយវាយតម្លៃថា ការដាក់បញ្ចូលគម្រោងនេះក្នុង​ដំណើរការ​តាក់តែងលិខិត​បទ​ដ្ឋានមិនធ្វើឱ្យខាតពេលវេ​លាទេតែវាអាចជួយកែលម្អការតាក់តែងបញ្ញត្តិកម្ម ឱ្យ​កាន់​តែមានគុណ​ភាព​ល្អថែមទៀត៕