Thursday, October 4, 2012

ស​ម្ដេ​ច​តេ​ជោ​៖​ ​ដី​ក​សិ​ក​ម្ម​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​មិ​ន​យ​ក​ពន្ធ​ទេ​​

នៅក្នុង​ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ៦៨៥​ គ្រួសារ​នៅ​ ឃុំ​ព្រងិល និង​ឃុំ​លាច​ ស្រុក​ភ្នំក្រវាញ ​ខេត្ត​ពោធិ៍សាត់​ នា​ថ្ងៃទី ​១ ​ខែ​តុលាឆ្នាំ២០១២​ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ ​សែន ​បាន​អះអាង​ជាថ្មីអំ​ពីការ​បន្តមិន​យកពន្ធ​ដីកសិក​ម្មពីប្រ​ជាពល​រដ្ឋដែល​ជាក​សិករ​។
 សម្តេច ​តេ​ជោ​បានមាន​ប្រសាសន៍​ពន្យល់​ថា ដី​សម្បទាន​សេដ្ឋកិច្ច​ចាប់ពី​ឆ្នាំ​ទី ៦ ទៅ​រដ្ឋ​យកពន្ធ ៥ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតា ​ហើយ​មួយឆ្នាំ​ឡើង ​១ភាគរយ​ ប៉ុន្តែ​សម្រាប់​ដី​កសិកម្ម​របស់​ប្រជា​ពលរដ្ឋ ​យើង មិន​យកពន្ធ​ទេ​។
សម្តេច​តេជោនា​យក ​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុ​ជា​មាន​គោលន​យោបាយ​មិន យកពន្ធ​លើ​ដី​កសិកម្ម ​ហើយ​បាន​អនុវត្ត​អស់​រយៈពេល ៣៣ ឆ្នាំ​មក​ហើយៗ ​ប្រជាជន​កម្ពុជា​ទាំង អស់​គ្នា​សុទ្ធតែ​បានដឹង​បាន​ឭ។ ចំណែក​អ្នកដទៃ​តើ​ប្រជាជន​ទុកចិត្ត​ហើយ​ឬ​នៅ​ថា គេ​មិន​យកពន្ធ​ដី បើ​មួយថ្ងៃៗ​ឃោសនា​តែ​ពី​រឿង​ដំឡើង​ប្រាក់ខែ​។​ សម្តេច​តេ​ជោ​ថ្លែង​ថា រាជ​រដ្ឋាភិបាល​ត្រូវការ​ដំឡើង​ ប្រាក់ខែ ប៉ុន្តែ​ត្រូវ​ដំឡើង​កំរិត​ណា​ដើម្បី​កុំ​ឲ្យ​កសិករ​លៀនអណ្ដាត ​ បើ​យកពន្ធ​មួយ​ហិកតា​ ៥ ម៉ឺន​រៀល​ឬ ១០ ម៉ឺន​រៀល​នឹង​ស្លាប់​ប្រជាពលរដ្ឋ​មិន​ខាន។
​ សម្តេច​តេជោនា​យក ​រដ្ឋមន្ត្រី​ក៏​មាន​ប្រសាសន៍​ថា សម្តេច​ធ្លាប់​បាន​ប្រាប់​ជំនាញការ​បរទេស​ថា​កសិករ កម្ពុជា​មិន​តម្រូវ​ឲ្យ​យកពន្ធ​ពី​គាត់​ទេ​ ហើយ​មិន​ត្រឹមតែ​មិន​យកពន្ធ​ពី​ពួកគាត់​ទេ ប៉ុន្តែ​ត្រូវ​ជួយ​គាត់​ថែម ទៀត​ តាមរយៈ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សព្វបែបយ៉ាង​ដើម្បី​ជួយ​គាំទ្រ​ពួក​ គាត់​ ហើយ​ដែល​យើង​ បាន និង​កំពុងតែ​អនុវត្ត​នោះ​ហើយ។
ទាក់ទង​និងបញ្ហា​ចោទប្រកាន់​របស់គ​ណៈបក្ស​ប្រឆាំងថា​រាជរដ្ឋា​ភិបាលធ្វើ​ដើម្បីផ​លប្រយោ​ជន៍ន​យោបាយ​ សម្តេចតេ​ជោនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​បញ្ជាក់ថា «​ខ្ញុំ ​ប្រាប់​ឲ្យ​ត្រង់​សូមកុំ​ល្ងង់​ពេក​គ្មាន​អ្នកណា ធ្វើ​សម្រាប់តែ​ខាត​ទេ បើ​ធ្វើ​សម្រាប់​ខាត​មិនបាច់​ធ្វើ​ទេ។ ខ្ញុំ​គ្មាន​ក្បួន​ធ្វើ​ដូច​ក្រុមប្រឆាំង​ទេ ។ ធ្វើ​ដូច​ពួក លោក​ឯង​មិន​ទទួលបាន​ការគាំទ្រ ព្រោះ​ចេះតែ​ស្រែក​ពាសវាល​ពាសកាល ប៉ុន្តែ​បែរជា​ទៅ​បន្ទោស​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទៅវិញ។
​ សម្តេចតេជោ ​នាយករដ្ឋ​មន្ត្រី​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង ​ដើម្បី​ប្រទេស​ជាតិ​ ដើម្បី​ប្រជាជន ហើយ​បាន​ទួល​ការគាំទ្រ ប៉ុន្តែ​ពួក​ប្រឆាំង​បាន​ចោទថា ជា​សកម្មភាព​ដើម្បី យកចំណេញ​ខាង​នយោបាយ​។​ ខ្ញុំ​សូម​ប្រាប់ថា​បើ​និយាយ​សម្រាប់​តែ​ខាត​សូមកុំ និយាយ​អី ហើយ​ខ្ញុំ​សូម អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ​ខេត្តពោធិ៍សាត់​ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឈ្នះ​ទាំង ៤ កៅអី​នៅក្នុង​ខេត្ត​នេះ។
​ ដោយ​ថ្លែង​សំដៅទៅកាន់​ក្រុមប្រឆាំង​ថា នៅពេលដែល​សម្តេច​និយាយ​ខ្លាំងៗ ក្រុម​ប្រឆាំង​និយាយថា សម្តេច​និយាយ​អសុរសសម្តេច ​តេ​ជោបានមាន​ប្រសាសន៍​បញ្ជាក់ថា​នៅពេល​គេ(ក្រុមប្រឆាំង)​ជេរ​ខ្ញុំ​ថា អា​ក្បត់ជាតិ អត់​អសុរសទេឬ?​។ ​លោក​ឯង អី​ក៏​ឈ្លើយ​ម្ល៉េះ​។​
​ ពាក់ព័ន្ធ ​ទៅនឹង​ទំនាស់​រវាង​ប្រជាជន ជាមួយ​ប្រជាជនដែល​ធ្វើឱ្យមិនអាច​វាស់វែង​ដីធ្លី​នៅតាម​តំបន់​ទាំង ៣ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ស្រុក​ភ្នំក្រវាញ​ ខេត្តពោធិ៍​សាត់កន្លែង​ ដែល​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​កម្មសិទ្ឋិ​ ដីធ្លី​ជូន​ប្រជាជន ហើយ​មិនអាច ផ្តល់​កម្មសិទ្ធិ​បាន​ដូច​ប្រជាជន​ដទៃទៀត​នោះ សម្តេច​តេ​ជោ​មានប្រ​សាសន៍​បញ្ជាក់ថា ​ចំណុច​នេះ​បានធ្វើ​ឲ្យ ខ្ញុំ​បាន​សិក្សា បាន​រៀនសូត្រ​អំពី​អ្វី​ទៅ​ដែល​ហៅថា ភាពមិន​ចុះសម្រុង​គ្នា​នេះ។បទពិសោធន៍ ​អំពី​ភាពមិន​ចុះសំរុង​គ្នា ដែល​មិនអាច​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ​មាន​ដូច ជា ការ​កាន់កាប់​ត្រួតគ្នា និង​ភាពមិន​ចុះសម្រុង​គ្នា​រវាង​កូនដើម​ដែល​ជំទាស់​ជាមួយ​ម្តាយ​ដែលមាន​ប្តី ​ចុង។​
​ នេះ ​គឺជា​លើក​ទី ៣ ហើយ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​​បាន​អញ្ជើញ​ចុះ​សណេះ​សំណាល​សាក សួរ​សុខទុក្ខ និង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ជូន​ប្រជាព​លរដ្ឋ ​ដែល​លើក​ទី ១​ សម្តេច​តេជោ និង​លោក ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​អញ្ជើញ​ចែក​ជូន​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៥៦០ ​គ្រួសារ​ស្មើ នឹង ៨៩០ ​ប័ណ្ណ​នៅ​ឃុំ​ស្រែ​ចារ និង​ឃុំ​២​ធ្នូ ខេត្ត​ក្រចេះ កាលពី​ថ្ងៃទី ២១ កញ្ញា និង​លើក​ទី ២ ចែកជូន ប្រជាពលរដ្ឋ​ចំនួន ៥៩៤ គ្រួសារ​ស្មើនឹង​ប័ណ្ណ​កម្មសិទ្ធិ​ ៩៧២​ ប័ណ្ណ​រស់នៅ​ឃុំ​ឆ្នាល់មាន់ ស្រុក​គាស់ ក្រឡ ​ខេត្តបាត់ដំបង​ថ្ងៃទី ៣០ កញ្ញា​ឆ្នាំ ២០១២។
ឯកឧត្តម ខូ​យ សុខា ​អភិបាលខេត្ត​​ពោធិ៍សាត់​ឲ្យ​ដឹងថា ក្នុងការ​អនុវត្ត គោលន​យោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​កំណែ​ទំរង់​ដីធ្លី ជាពិសេស​បទបញ្ជា​លេខ ០១ របស់​រាជ រដ្ឋាភិ​បាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​គោល ការណ៍​ណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម និង​សំណង់​ គិត​ត្រឹម​ថ្ងៃទី ២៧ ​ខែ​កញ្ញាឆ្នាំ​២០១២ខេត្ត​ពោធិ៍សាត់​សំរេច​បាន​លទ្ធផល​ប្រកាស​តំបន់ វិនិច្ឆ័យ​ចំនួន ១២ ​ទីតាំង បំពេញ​សាលា​ប​ត្រ បាន​ចំនួន ១២៩៤៣ ​ក្បាលដី​បញ្ចូល​ឈ្មោះ​ក្នុង​សម្រង់ បញ្ជី​ឈ្មោះ ៨ ១២១ គ្រួសារ ចំនួន​គ្រួសារ​ផ្ទៀងផ្ទាត់​រួច ៨ ២៨៩​ គ្រួសារ​វាស់វែង​បាន ១១៣០៩ ​ក្បាលដី​គួ​ស​ក្បាលដី​បាន ៩ ៩០២​ក្បាលដី​ស្មើ​និង​១៥៤៦២​ហិកតា និង​បំពេញ​ទំរង់​បែបបទ​ទិន្នន័យ បាន ១០៥១៨ ​ក្បាលដី​៕