Thursday, October 4, 2012

ស​​ហ​​ភា​​ព​​អា​​រ៉ា​​ប់​​អេ​​មី​​រ៉េ​​ត​​ពិ​​ចា​​រ​​ណា​​អំ​​ពី​​កា​​រ​​វិ​​និ​​យោ​​គ​​ទុ​​ន​​នៅ​​ក​​ម្ពុ​​ជា​

ព្រះអង្គ​ម្ចាស់​ក្ស​ត្រី លូណា​បិន ខាលីដ​ អាល ហ្គា​ស៊ីមី​(Lubnabint Khalid al qasimi )​រដ្ឋមន្ត្រី ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​សហ​ភាព​​អារ៉ាប់​អេ​មី​រ៉េត​មាន​ប្រសាសន៍​ ជម្រាបជូន​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ថ្ងៃទី ២ តុ​លា​​​នេះ​ថា ព្រះអង្គម្ចាស់​ក្ស​ត្រី​ផ្ទាល់​បាន​ធ្វើ​ការពិ​ភាក្សា​យ៉ាង​យកចិត្តទុកដាក់​ បំផុត​ជាមួយ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិ​ជ្ជ​កម្ម​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពង្រីក និង​ពង្រឹង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ ពិសេស​ការ​ធ្វើ​ទំនាក់ទំនង​​លើ​វិស័​យ​កសិកម្ម​ដែល​ផ្តោត​លើ​ការនាំចេញ​ ផលិតផល​កសិកម្ម​ស្រូវ​អង្ករ និង​ម្ហូប​ឥស្លាម​ផង​ដែរ។
ឯកឧត្តម​ អ៊ាង ​សុផល្លែត​ ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​​នោះ សម្តេច ​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​ របស់​ថ្នាក់ដឹកនាំ​ក្រសួងពាណិ​ជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ ពិសេស​ការពិភាក្សា​លើ​ការនាំចេញ​អង្ករ​និង​ម្ហូប​ឥស្លាម​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​សហភាព​អារ៉ាប់​អេ​មី​រ៉េត។ ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ពិភាក្សា​លើ​បញ្ហា​នៃ​ការផលិត​ ម្ហូប​ឥស្លាម​នៅ​កម្ពុជា​ដើម្បី​ធ្វើការ នាំចេញ​ព្រោះថា កម្ពុជា​មាន​សក្តានុពល​និង​វត្ថុធាតុដើម​ក្នុង​ការផលិត​ម្ហូប​ឥស្លាម​សំរាប់ ​នាំចេញ។សម្តេច​តេ​ជោ​មាន​ប្រ សាសន៍​បន្ត​ថា ការផលិត​ម្ហូប​ឥស្លាម​នៅ​កម្ពុជា​សំរាប់​ការនាំចេញ​នោះ​នឹង​ផ្តល់​នូវ​ ទីផ្សារ​ការងារ​ដល់​ជនជាតិ​ឥស្លាម​កម្ពុជា ដែល​កន្លងមក​ក្នុង​របប​ខ្មែរក្រហម​បាន​ទទួល​រងគ្រោះ​យ៉ាង​ខ្លាំង​នោះ។
ជាមួយនិង​ការរម្លឹកអំពី​ ផលិតផល​ស្រូវ​នៅ​កម្ពុជា​នា​ពេល​​បច្ចុប្ប​ន្ន​នេះ​មាន​កំណើន​កើនឡើង ជាង​ការ​រំពឹង​ទុក និងការ​ខ្វះខាត​គឺ​ម៉ាស៊ីនកិនស្រូវ និង​ការ​ប្រមូល​ទិញ នោះ សម្តេច​តេ​ជោ​បាន​ស្នើ ដល់​ប្រតិភូ​​ក្រសួងពា​ណិជ្ជកម្ម​ក្រៅប្រទេស​សហភាព​អារ៉ាប់​អេ​មី​រ៉េតឱ្យ​ធ្វើការ​សិក្សា​លើ​សក្តានុពល​ស្រូវ​ អង្ករ ដែល​​កម្ពុ​ជា​មាន ដើម្បី​ឈាន​ទៅ​ដល់​ការ​វិនិយោគ បង្កើត​ម៉ាស៊ីន​កិន​ស្រូវ​រួម​ទាំង​​ការ​ប្រមូល​ទិញ​ស្រូវ​កិន​ជា​អង្ករ​ សំរាប់​ការនាំចេញ​នោះ។
ទន្ទឹមនិង​ប្រសាសន៍​វាយតំ​លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង ​លើ​វិស័យ​ពាណិ​ជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​(កម្ពុ​ជា-អារ៉ាប់​អេមីរ៉េត)ដែល​កំពុង​មាន​​ការ​រីក​ចំរើន និង​បោះជំហាន​ទៅមុខសម្តេច​​តេ​ជោ​មានប្រ​សា​សន៍​ ថា បើ​ទោះ​បី​ពេលនេះ​ទំហំ ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​នៅ​មាន​ទំហំ​តូច​ក៏​ពិត​មែន ប៉ុន្តែ​វា​នឹង​អាច​មាន​ការ​រីក​ចំរើន​ខ្ពស់​នៅពេល​អនាគត​ខាងមុខ។
ឯកឧត្តម ​ជំនួយការ​ឲ្យ​ដឹង​បន្ត​ថា នៅក្នុង​កិច្ច​សន្ទនា​គ្នា​នោះ​ព្រះអង្គម្ចាស់​ក្ស​ត្រី លូណាបិន ខាលីដ អា​ល ហ្គាស៊ីមី(​​Lubnabint Khalid al qasimi )រដ្ឋមន្ត្រី ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​សហ​ភាព​​អារ៉ាប់​អេ​មី​រ៉េត​ បាន ​ទទួល យក​នូវ​អនុ​សាស​ន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​បាន​សន្យា​ថា នៅ​ខែ​ឧសភា​ឆ្នាំ ២០១៣ ប្រតិភូ​របស់​ព្រះ អង្គ​ម្ចាស់​ក្ស​ត្រី​នឹង​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​ជាថ្មី​ម្តង​ទៀត ដើម្បី​ផ្តល់​នូវ​គំរោង​ជាក់លាក់​ពី​ការ​បណ្តាក់​ទុន​វិនិយោគ​ នៅក្នុង​ប្រទេស​កម្ពុជា​នេះ៕