Friday, August 8, 2014

មហិច្ឆិតា អាច​នឹង​ក្លាយ​ទៅជា​ផេះ

យោង​តាម​តំ​ណាង​រាស្ត្រដ៏មាន​ឥទ្ធិពល​​១រូប​របស់គណបក្ស​ប្រជាជនកម្ពុជា​​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា «​ ខ្លួន​លោកផ្ទាល់​ ក៏​ដូច​ជា​សមាជិក​ផ្សេងៗទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​» មាន​ការ​ធុញ​ទ្រាន់​ និង​នឿយ​ណាយ​ចំ​ពោះ​លក្ខខ័ណ្ឌទាម​ទារ​មិន​ចេះ​អស់​មិន​ចេះ​​ហើយរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ បើទោះបីជា​ពួក​គេបាន​ចូល​ប្រជុំសភាហើយ​ក៏​ដោយ។
          បើ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិនៅ​តែទាម​ទារ​មិន​ចេះ​អស់​មិន​ចេះ​ហើយបែប​នេះ​តទៅ​​ទៀត ហើយ​ទោះ​បី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើឱ្យ​តំ​ណាង​រាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា​​បោះ​ឆ្នោតគាំ​ទ្រ​លោកកឹម សុខា ជា​អនុប្រធាន​រដ្ឋសភា​ ហើយតំ​ណាង​រាស្ត្រ​គណ​បក្ស​​​​សង្គ្រោះ​​ជាតិ​មួយ​ចំ​នួន​ទៀត​​ឱ្យធ្វើ​ជា​ប្រធាន​គណៈកម្មការ​ទាំង​៥ក្នុង​សភាក៏​ដោយ​ ក៏​មិន​ប្រាកដថា ពួក​យើង​ខ្ញុំ​បោះឆ្នោត​ឱ្យ​ដែរ។

            ដូចនេះ គណបក្ស​សង្គ្រោះ​ជាតិ គួរស្កប់​ស្កល់​នឹង​អំ​ណាច​ដែល​បាន​ឱ្យ​ទៅ​ខ្លួន​ ក្នុង​នាម​ខ្លួន​ជា​គណបក្ស​​ចាញ់​ឆ្នោត  និង​សូម​កុំ​បន្ត​ទាម​ទារ​ហួសហេតុ​ពេក ប្រយ័ត្ន « ​មហិច្ឆិតា ក្លាយ​ទៅ​ជា​ផេះ»៕