Friday, August 8, 2014

លេចឮព័ត៌មាន​ថា លោក កឹម សុខា ចង់​ស្នើ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​ក្នុង​ការ​ជ្រើសតាំង​​ ប្រធាន អនុប្រធាន​ និង​គណៈកម្មការ​នានាក្នុង​រដ្ឋ​សភា​



យោង​តាម​ប្រភព​ព័ត៌មាន​ដែល​គួរឱ្យ​ជឿ​ទុកចិត្ត​ ពី​ផ្ទៃ​ក្នុងគណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​​ថា លោក កឹម សុខា ធានាថា ខ្លួន​ពិ​ត​ជា​បាន​ទទួល​ដំ​ណែង​ជា​អនុប្រធាន​ទី​១រដ្ឋសភា ក្នុង​ពេល​ឆាប់​ៗខាង​មុខ សម​ដូច​អ្វី​ដែល​លោក​ធ្លាប់​បាន​គិត​ថា ដំ​ណែង​ថ្មី​នេះ​នឹង​ផ្តល់ជូន​លោកនូវ​មាន​អំ​ណាច​ដ៏​រឹង​មាំ​ក្នុង​រដ្ឋ​សភា​។ 

ដើម្បី​បានសម្រេច​នូវ​គោល​បំ​ណង​នេះ​ លោក កឹម សុខា មាន​គំ​និត​ថា ​នឹង​ស្នើ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​តាំងក្បាល​​ម៉ា​ស៊ីនរដ្ឋសភា​ ​ប្រធាន​ អនុប្រធាន ​ និង​គណៈកម្មការ​នានា​នៃ​​រដ្ឋសភា​ ក្នុង​ពេល​ជា​មួយ​គ្នា​ជា​កញ្ចប់​តែ​ម្តង​។

ប៉ុន្តែ បើ​យោង​តាម​អ្នក​ឯកទេស​នី​តិ​រដ្ឋ​ធម្ម​នុញ្ញ​បាន​ពន្យល់ថា ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ក្នុង​ដំ​ណាក់​កាល​នេះ​។ អ្នក​ច្បាប់​បាន​បន្ត​ទៀត​ថា បើ​យោង​តាម​ច្បាប់​ធម្ម​នុញ្ញ​បន្ថែម ដែល​រដ្ឋ​សភា​បាន​អនុម័ត​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០០៤ ហើយ​ដែល​ព្រឹទ្ធ​សភា​បាន​ឱ្យ​យោបល់​​យល់​ព្រម​កាល​ពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០០៤ នា​សម័យ​ប្រជុំ​ពេញ​អង្គ​លើ​ក​ទី​៩ នីតិកាល​​ទី​១ ត្រង់​មាត្រា២ និង​មាត្រា​៣ ​ បាន​កំ​ណត់​យ៉ាង​ច្បាស់​ថា « តាម​សំ​ណើររបស់​គណបក្ស​​ដែល​មាន​អាសនៈច្រើន​ជា​ង​គេ ​ រដ្ឋសភាព​អាច​ដំ​ណើរការ​បោះ​ឆ្នោត​ជា​កញ្ចប់​បាន​ ដើម្បី​ជ្រើសតាំង​ប្រធាន​ អនុប្រធានរដ្ឋសភា ក៏​ដូច​ជា​ប្រធាន​ និង​អនុប្រធាន​គណៈកម្មការ​ ក្នុង​ពេល​ជា​មួយ​គ្នា​ និង​ការ​ផ្តល់​សេចក្តី​ទុកចិត្ត​ចំ​ពោះ​រាជ​រដ្ឋាភិបាល​ គឺ​សម្រាប់​តែ​នៅ​ដើមនីតិកាល​នី​មួយ​ៗ ​ក្នុង​ដំ​ណើ​រ​ការ​រៀប​ចំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​ថ្មី​តែ​ប៉ុណ្ណោះ​។




ដូចនេះ គំ​និត​របស់​លោក កឹម សុខា ដែល​ចង់ឱ្យ​មាន​ការ​​បោះ​ឆ្នោត​ជា​កញ្ចប់​ដើម្បី​ធានា​ថា ខ្លួន​ពិត​ជា​បាន​អំ​ណាច​ជាអនុប្រធានទី១​រដ្ឋ​សភា​នោះ​ អាច​ថា ជា​ការ​បំ​ពាន​លើ​បញ្ហា​ផ្លូវ​ច្បាប់៕​