Friday, August 8, 2014

អគ្គលេខាធិការ UN ស្វាគមន៍កិច្ចប្រជុំ សភាលើកដំបូង របស់បក្សប្រឆាំង កម្ពុជា

ភ្នំពេញ៖ លោក បាន គីមូន អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) បានថ្លែងស្វាគមន៍ នៃការបើក កិច្ចប្រជុំសភា លើកដំបូង របស់បក្សប្រឆាំងកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ដោយមានការចូលរួម ពីគ្រប់ សមាជិកទំាងអស់ ទំាងសមាជិសភា មកពីបក្សប្រឆំាងផងដែរ។
យោងតាមសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ដែល មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃសុក្រ បានឲ្យដឹងថា លោក បាន គីមូន ស្វាគមន៍ចំពោះ កិច្ចប្រជុំ សភាកម្ពុជា ដែលមានការចូលរួមពី គ្រប់ភាគីទំាងអស់។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែសីហា នេះ រដ្ឋសភាជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន ក្រោមការចូលរួម ពីគ្រប់សមាជិកទំាងអស់ រួមទំាងសភាជិកសភា មកពីគណបក្សប្រឆំាង សង្រ្គោះជាតិ (CNRP) ទំាង ៥៥រូប ដែលដឹកនាំ ដោយលោក សម រង្ស៊ី។
នៅក្នុងកិច្ចប្រជុំនោះ មេដឹកនាំនៃគណបក្សឈ្នះឆ្នោតទំាងពីរ ក៏បានលើកឡើងអំពីការបិទទំព័រ ជាប់គំាង នយោបាយ និងបានប្តេជ្ញាចិត្ត ដើម្បីបញ្ឈប់ទស្សនៈ «បញ្ចប់វប្បធម៌ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី» ហើយសម្តេចក៏បានស្នើឲ្យលោក សម រង្ស៊ី ឈប់ហៅសម្តេចថា «អាយ៉ងយួន»ទៀតផង៕