Friday, October 5, 2012

ស​ម្តេ​ច​តេ​ជោ​ ​ព​ន្យ​ល់​ពី​ឋា​នា​នុ​ក្រ​ម​រ​ប​ស់​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ក្នុ​ង​ពិ​ធី​ប្រ​គ​ល់​ស​ញ្ញា​ប័​ត្រ​ដ​ល់​និ​ស្សិ​ត​នៃ​សា​ក​ល​វិ​ទ្យា​ល័​យ​ធ​ន​ធា​ន​ម​នុ​ស្ស​

នៅក្នុង ​ពិធី​ប្រគល់​វិញ្ញាប​នបត្រ និង​សញ្ញាបត្រ​ជូន​សិក្ខាកាម​ថ្នាក់​វិជ្ជាជីវៈ និង​និស្សិត ជ័យលាភី​ថ្នាក់​បរិញ្ញា​បត្ររង ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៃ​សកលវិទ្យា​ល័យ ធន​ធានមនុស្ស​សរុប​ចំនួន ១៧៨៧ នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹក​ថ្ងៃទី ៤ តុលា ឆ្នាំ២០១២ សម្តេច អគ្គមហាសេ​នាប​តី​​តេ​ជោ ហ៊ុន សែន ​បានធ្វើការ​រិះគន់​ចំពោះ ​អ្នក​សរសេរ​របាយ​ការ​ណ៍​ពិសេស របស់​អង្គការសហ​ប្រ​ជា​ជាតិ(អ..ប)អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​គណបក្សប្រឆាំង ដែល​បាន​ចាត់ទុ​ករបាយ​ការណ៍​ងងឹត​ងងល់​នោះ​ថា​ ជា​អនុសាសន៍​របស់ អ.ស.ប​។
សម្តេ​ចតេជោ​បានប​ញ្ជាក់ថា​ ប្រទេ​សអធិប​តេយ្យ​មួយ មិនអាច​ទទួលយ​ករបាយការណ៍​របស់ បុគ្គល​ម្នាក់បាន​ទេគឺត្រូវ​មាន​ការយល់​ព្រមពី​ប្រជាជន​ដែល​ជាអ្នកគាំទ្រ​គណបក្ស​ប្រជាជន។
សម្តេច​ អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន​បាន មានប្រសា​សន៍ថា ខ្ញុំ​មានការ​សោក​ស្តាយ ខ្ញុំ​មិន​យល់ គឺ​ក្នុង​រយៈពេល​កន្លងទៅ​មនុស្ស​ម្នាក់​ដែល​មក​កម្ពុ​ជា​មាន​សិទ្ធិ​ត្រឹម តែ​សរសេរ​របាយ​ការណ៍​​ពី​ស្ថា​​ន​ភាព​សិទ្ធិមនុស្ស​របស់​កម្ពុជា ហើយ​សរសេរ​តាមតែ​គេ​ចង់ ប៉ុន្តែ​មាន​មនុស្ស​មួយ​ក្រុម បាន​និ​យាយ​ថា របាយ​ការណ៍​​នោះ​ជា​អនុសា​សន៍​របស់​អង្គការ​សហប្រជា​ជាតិ​នោះ។ សម្តេច​តេ​ជោ​នាយ​ករដ្ឋមន្ត្រី​ថ្លែង​ថា ខ្ញុំ​សោក​ស្តាយ​ណាស់​ចំពោះ​ខ្មែរ​យើង មិន​គួរ​មាន​មនុស្ស​ភ្លើ​ដល់​ថ្នាក់​ប៉ុណ្ណឹង។
សម្តេច តេជោ​បញ្ជាក់ថា​ ខ្ញុំ​និយាយ​ត្រឹម​ពាក្យ​ថា​ភ្លើ​ហ្នឹង​វា​មិន​ស្មើ​ដល់ ពាក្យ​ដែល​គេ​ជេរ​គណបក្ស​ប្រ​ជាជន​កម្ពុជា ជេរ​ខ្ញុំ​ថា«អា​ក្បត់ជាតិ​ទេ»ខ្ញុំ​នៅចាំ​ច្បាស់​ណាស់ ភាសា​ដែល​ថា «អា ៣ នាក់​នោះ​ជា​អា​ចោរ​លក់​ជាតិ អា​កណ្តាល​ខូច​ជាងគេ»។ សម្តេចតេ​ជោនាយក រ​ដ្ឋមន្ត្រី​បានថ្លែង​​​សំដៅ​ទៅដល់​ក្រុម​ប្រឆាំង​ថា ឥឡូវ​គួរតែ​រៀន​ឲ្យ​យល់ ឲ្យ​ច្បាស់​អ្វី​ទៅជា​អ.ស.? ខ្ញុំ​ចង់​ដាស់តឿន​ឲ្យ​ខ្មែរ​យើង​ចេះ មិន​ថា​ខ្មែរ​គាំទ្រ​រាជរដ្ឋាភិបាល ឬ​ខ្មែរ​ដែល​ប្រឆាំង​ទេអំពី អ. ស.ប។​អ.ស.ប មាន​ឋានានុក្រម​របស់​គេ។
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ខ្ញុំ​គ្រាន់តែ​រំលឹក​យប់​ថ្ងៃទី​៦ ខែ​កុម្ភៈ​នៅពេល​ស្នូរ​អាវុធ​មិនទាន់​ឈប់​ផ្ទុះ​នៅ​ឯ​ប្រាសា​ទព្រះវិហារ​ផង លិខិត​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជាមួយ​​កំពុង​​ត្រូវ​បាន​ចុះហត្ថលេខា ផ្ញើ​ជូនទៅ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហប្រ​ជាជាតិ ​ហើយ​មួយទៀត​ផ្ញើ​ជូន​ប្រធាន​មហាសន្និ​បាត​អង្គការ​សហ​ប្រជា​ជាតិ។
ទាក់ទង​និងបញ្ហា​នេះសម្តេច​តេ​ជោ​មានប្រសា​សន៍លើជា​សំនួរថា ​ហេតុអ្វី​បានជារា​ជរដ្ឋាភិ​បាល​មិន​ផ្ញើ​ជូន​អគ្គលេខា​ធិការ អ.ស. ហើយ​ហេតុអ្វី​មិន​ជូន​អ្នក​សរសេរ​របាយ​ការណ៍​ពិសេស​របស់​សិទ្ធិមនុស្ស​ អ.ស. ព្រោះថា​វា មិន​មែន​ជា​តួនាទី​របស់​គាត់។សម្តេ​ចតេជោមា​នប្រសាសន៍​បញ្ជាក់ថា​សូម្បី​សេចក្តី​សម្រេច​របស់​មហា​សន្និបាត អ.ស. ក៏ គ្មាន​ចរិត​ចាប់ បង្ខំ​ដែរ​សូម​យល់ គឺ​មាន​តែ​សេចក្តី​សម្រេច​រប​ស់​​ក្រុម​ប្រឹក្សា​សន្តិសុខ ​អ.ស. មួយ​ប៉ុណ្ណោះ​គឺ​មាន​ចរិត​ចាប់បង្ខំ​អនុវត្ត ប៉ុន្តែ​ទម្រាំ​ចេញ​បាន​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​មួយៗ មិន​មែន​ជា​រឿង​ងាយ។
ឧទា​ហរណ៍ ​ដែល​ត្រូវ​បានសម្តេច​តេជោ​លើកឡើង​នៅ​ពេល​នោះ​ គឺ​ដូចជា​បញ្ហា​ប្រទេស​ស៊ី​រី​មកដល់​ម៉ោង​នេះ​ហើយ​ចេញ​អត់​បាន​សេចក្ដី​​ សម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការស​ហប្រជាជាតិ​ទេ ព្រោះ​​​មាន​ប្រទេស​មួយ​វេតូ​ក្នុងចំណោម​មហា​អំណាច​ទាំង ៥ គឺ​ចប់​ហើយ ។ សម្តេច​តេ​ជោ ថ្លែង​ថា ខ្ញុំ​អត់​យល់​ខ្មែរ​យើង​មួយ​ចំនួន​វា​ល្ងង់​ពេក។ហេតុអ្វី​បានជា​កន្លងទៅ​គេ​ ថា នេះ​ជា​អនុសាសន៍​របស់​អង្គ​ការ​សហប្រ​ជាជាតិ? នេះ​ជា​មនុស្ស​ម្នាក់​ហ្នឹង​តើ ជា​អង្គការសហ​ប្រជាជាតិ​ហ្នឹង​គេ​ដែរឬ?។ គេ​ដើរ​ជួប​អ្នកនេះ​អ្នកនោះ​ហើយ​សរសេរ​របាយការណ៍​រួចហើយ​ឲ្យ​គេ​មក​ទទួលយ​ក។
ទាក់ទងនិ​ងអ្នកសរ​សេររបាយ​ការណ៍នេះ​សម្តេច​​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន ថ្លែង​ថា មនុស្ស​នេះ​គាត់​ជា​ជនជាតិ​នៃ​ប្រទេស​មួយ ដែល​ប្រទេស​នោះ​គេ​សុំ​រៀនសូត្រ​ពី​កម្ពុជា​វិញ​ទេ ខ្ញុំ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណ​បក្ស​នយោបាយ សូម្បី​ប្រទេស​របស់​គាត់​អត់​ទាន់​មាន​រដ្ឋ​ធម្មនុញ្ញ​ទេ​មក​ដល់​ម៉ោង​នេះ ជា​ពិសេស​ថ្មីៗ​នេះ​​ទើប​នឹង​​លុបចោល​របប​រាជា​និយម​ទៀត​ផង។ សម្តេច​តេ​ជោ​ថ្លែង​ថា គាត់​នោះតាំង​ខ្លួន​​ជា​សា​ស្ត្រា​ចារ្យ​ច្បាប់ បើជា​សាស្ត្រាចារ្យ​ច្បាប់​ម្តេច​មិន​ទៅជួយ​សរសេរ​រដ្ឋធម្មនុញ្ញ​នៅ​ប្រទេស​របស់​គាត់​ទៅ។
សម្តេច​តេជោ ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា រដ្ឋ​អធិបតេយ្យ​មួយ​មិនអាច​ទទួលយក​នូវ​អ្វី ដែ​ល​ជា​របស់​អ្នកដទៃ​បានទេ ប៉ុន្តែ​ត្រូវ​សួរ​ប្រជា​ពលរដ្ឋ​សិន ហើយ​នៅ​ឆ្នាំ ២០១៣ សួរ​ប្រជា​ពលរដ្ឋ​ទៅ បើ​ប្រជាពលរដ្ឋ​លែង​ត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​គេ​បោះឆ្នោត​ទម្លាក់ ហើយ​ពេល​ប្រជា​ពលរដ្ឋ​​បោះឆ្នោត​ទម្លាក់​ហើយ​សូម​លោក​ឯង​ធ្វើតាម​លោក​ឯង​ទៅ។
សូមបញ្ជាក់​ថាលោក ស៊ូ​យ៉ា ស៊ូ​ប៊ែ​ឌីគឺជា អ្នករាយការណ៍​ពិសេស​របស់ អ.ស.ប ទទួលបន្ទុក​សិទ្ធិ​មនុស្ស​​ប្រចាំ​​កម្ពុជា បាន​ដាក់​របាយការណ៍​ទៅកាន់​មហាសន្និបាត​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់ អ.ស.ប.​ កាលពី ​ខែកញ្ញា ដែល​បាននិយាយ​បំផ្លើស​ពី​ការរំលោភ​សិទ្ធិមនុស្ស ក្នុង​ប្រទេស​កម្ពុជា​ រួមមាន​បញ្ហា​ជម្លោះដីធ្លី និង​ការចោទ​ប្រកាន់​ទៅលើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ជាដើម។​ក្រុម​គណបក្ស​ប្រឆាំងនៅ​កម្ពុជា បានប​ន្ទរប​ញ្ហានេះដោយ​ចាត់ទុកថា​ ជាអនុសាសន៍​របស់អង្គការ​សហ​ប្រជាជាតិ​ទៅវិញ។
ទាក់ទង​និងការប​ណ្តោះបណ្តាល​ក្នុងសាកល​វិទ្យាល័យ​ ធនធាន​មនុស្ស ​សម្តេច អគ្គមហា​សេនាប​តីតេជោ ហ៊ុ​ន សែន​ មានប្រសាសន៍​សំដែង នូវ​ការកោត​សរសើរ និងវាយ​តំលៃខ្ពស់​ ចំពោះ​សាក​ល​វិទ្យាល័យ ​ធនធាន​មនុស្ស​ ដែល​បាន​សំរេច​នូវស្នា​ដៃដ៏ធំ​ធេង ​ជាមួយ និង​រាជរដ្ឋា​ភិបាល ក្នុងការ​បណ្តុះ​បណ្តាល ធ​នធាន​មនុស្ស នៅក្នុង​ប្រទេស​កម្ពុជា រ​យៈពេល ១​០ឆ្នាំក​ន្លងមក ចា​ប់តាំង​ពីពេល ដែលសា​កលវិទ្យា​ល័យនេះ​ បើកដំណើ​រការជា​ លើកដំបូង​របស់ខ្លួន​។ សម្តេចតេជោ​ នាយក​រដ្ឋមន្រ្តី​ មាន​ប្រសាស​ន៍បន្តថា​ សម្តេចពិត​ជាមានការ​រីករាយចំ​ពោះអ្វី ដែលសា​កលវិទ្យាល័យ​នេះ សំរេច​បាន ពិសេស​ចំពោះ ការបណ្តុះ​បណ្តាលជំនាញ​ សំរាប់វគ្គ​សិក្សារយៈ​ពេលខ្លី​ ដល់​សិក្ខាកាម​ សិស្ស ​និស្សិត ​មន្រ្តីរាជកា​រ ដើម្បីទទួល​បាននូវ​ជំនាញ ឯក​ទេសពិត​ ក្នុងការ​ប្រកបរប​រ ចិញ្ចឹម​ជីវិត​។ តាមរយៈ​អ្វី ដែលសាក​លវិទ្យាល័យ​ ធនធាន​មនុស្ស​ សំរេ​ចបាននោះ​ សម្តេចតេ​ជោ មានប្រសាស​ន៍លើកទឹ​កចិត្ត ដ​ល់ សាកល​វិទ្យាល័យ​ ធនធាន​មនុស្ស ​បន្តបើកវគ្គ​បណ្តុះបណ្តា​ល ជំនាញឯ​កទេសរ​យៈពេល​ខ្លីនេះ​ ជា​បន្ត​ទៅទៀត​ ប្រយោជ​ន៍ ដើម្បីផ្ត​ល់នូវ​ទីផ្សារកា​រងារ ​ជូនដល់សិ​ស្ស និស្សិ​តកម្ពុជា​៕