Wednesday, September 19, 2012

សម្តេច​តេ​ជោ​អនុញ្ញាត​ឲ្យ​អតីត​ឧត្តមសេនីយ៍​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី​ចូល​ជួប​សំដែង​ការ​គួរសម​

ដោយ​ ៖ ថ្ងៃទី 19 កញ្ញា 2012ម៉ោង 10:01:39
​ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​អនុញ្ញាត​ឲ្យ​លោក​ PRABOWO​ SUBIATO​ អតីត​ឧត្តមសេនីយ៍​ នៃ​កងទ័ព​ឥណ្ឌូ​ណេ​ស៊ី​ ចូល​ជួប​សំដែង​ការ​គួរសម​នៅ​ វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ​ ព្រោះតែ​អតីត​ឧត្តមសេនីយ៍​នៃ​ ប្រទេស​ឥណ្ឌូ​ណេ​ ស៊ី​រូប​នេះ​ធ្លាប់​បាន​ មក​កាន់​កម្ពុជា​កាលពី​ជាង​១០​ ឆ្នាំ​មុន​នោះ​។​
​លោក​ អ៊ា​ង​ សុ​ផល្លែ​ត​ ជំនួយការ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ថា​ នៅ​ក្នុង​ជំនួប​នោះ​ លោក​ PRABOWO​ SUBIATO​ បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ​ គឺជា​ ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​មួយ​ ដែល​លោក​ធ្លាប់​មាន​មនោសញ្ចេតនា​ ហើយ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ ដែល​មាន​រយៈពេល​ជាង​ ១៦​ ឆ្នាំ​មក​ហើយៗ​។​លោក​បាន​កត់សម្គាល់​ឃើញ​ថា​ កម្ពុជា​មានការ​អភិវឌ្ឍន៍​យ៉ាង​រស់​រវើក​ ដែល​រូប​លោក​នឹក​ស្មាន​មិន​ដល់​ ។​
លោក​ PRABOWO​ SUBIATO​ មាន​ប្រសាសន៍​ថា​ លោក​សូម​សំដែង​នូវ​ការ​គោរព​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វីរភាព​ដឹកនាំ​ប្រកបដោយ​ គតិ​ បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​បាន​ថ្លែង​ថា​ នៅ​ពេល​បាន​មក​ដល់​ព្រះ​ រាជាណាចក្រ​កម្ពុជា​លោក​បាន​ ចង​ចាំ​នូវ​រាល់​អនុស្សាវរីយ៍​ទាំងឡាយ​ ដែល​លោក​ធ្លាប់​មាន​ និង​មាន​ក្តី​ សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​។​
​លោក​ជំនួយការ​ឲ្យ​ដឹង​ថា​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោក​ PRABOWO​ SUBIATO​ ដែល​បាន​មាន​ប្រ​ សាសន៍​នូវ​ចំណុច​ដ៏​ល្អ​ និង​បាន​លើក​ឡើង​អំពី​ស្ថានភាព​ សេដ្ឋកិច្ច​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ស្ថានភាព​សេដ្ឋកិ្ច​កម្ពុជា​ នៅ​ពេល​ នេះ​ជា​ឱកាស​ពេជ្រ​ ហើយ​កម្ពុជា​កំពុង​តែ​ប្រើប្រាស់​រាល់​សក្តានុពល​ទាំងឡាយ​ ដែល​ខ្លួន​មាន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ដោយ​ ក្នុង​រយៈពេល​ ១​ ទស​វត្ស​កន្លង​មក​ កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ជាង​ ២​ ខ្ទង់​ដោយ​បាន​កែប្រែ​ កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ខ្វះ​ស្រូវ​អង្ករ​ក្លាយទៅជា​ប្រ​ ទេស​ដែល​នាំ​ចេញ​ស្រូវ​អង្ករ​ និង​កំពុង​តែ​ធ្វើ​កំណែទម្រង់​ដីធ្លី​ កំណែទម្រង់​ឡូ​តិ៍​នេសាទ​ និង​ក៏​កំពុង​តែ​ធ្វើ​កំណែទម្រង់​ផ្សេងៗ​ទៀត​ផង​ដែរ​ ដើម្បី​នាំ​ ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់ការ​រីក​ចម្រើន​បន្ថែម​ទៀត​។​
​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ស្វាគមន៍​ដំណើរ​ទស្ស​កិច្ច​សារ​ជា​ថ្មី​មក​កាន់​កម្ពុជា​របស់​លោក​ PRABOWO​ SUBIATO​ និង​សូម​ឲ្យ​លោក​បាន​ទ​ ទួល​ជោគជ័យ​ និង​ភាព​សប្បាយ​រីករាយ​ក្នុង​ដំណើរ​ ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​៕