Wednesday, September 19, 2012

អង្គការ​វី​ន​រ៉ក់​អន្ដរជាតិ​អា​មេ​រិ​ក​ស្នើ​អាជ្ញាធរ​បង្កើត​កម្មវិធី​អនុវត្ដ​ការងារ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ​បម្រើ​តាម​ផ្ទះ​

ដោយ​ ៖ សំរិត
​ភ្នំពេញ​ ៖​ លោក ប៉ា​ សុ​ជាតិ​វង្ស​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ អនុញ្ញាត​ឱ្យ​លោកស្រី​ខា​រូ​ល​ មី​ហ្សេ​ល​ អូ​ហ្វ​លី​ន​ក្រុម​នាយករង​នៃ​អង្គការ​វី​ន​រ៉ក់​អន្តរជាតិ​និង​លោកស្រី​អាណា​ ឌី​អូ​ណែ​ឡា​ ប្រធាន​កម្មវិធី​ប្រចាំ​តំបន់​អាស៊ី​ បុគ្គលិក​អង្គការ​ចូល​ជួប​ពិភាក្សា​ការងារ​នៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ស្នើ​សុំ​យក​គំរោង​របស់​ក្រសួង​ការងារ​ សហរដ្ឋអាមេរិក​មក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​និង​បញ្ហា​កុមារ​នៅ​ក្នុង​វិស័យ​កសិកម្ម​ នេសាទ​ និង​ការងារ​កុមារ​ បំរើ​តាម​ផ្ទះ​ និង​សុំ​មតិ​ពី​អាជ្ញាធរ​ទៅ​លើ​បញ្ហា​កុមារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីដើម​ស​ប្ដា​ហ៍​ ខែកញ្ញា​ ឆ្នាំ​២០១២​នេះ​ ។​
​ក្នុង​ឱកាស​នៃ​កិច្ចការ​ជួប​ពិភាក្សា​នេះ​លោកស្រី​ខា​រូ​ល​ មី​ហ្សេ​ល​ អូ​ហ្វ​លី​ន​មាន​គោលបំណង​ដើម្បី​ស្នើ​សុំ​យក​គំរោង​របស់​ក្រសួង​ការងារ​ សហរដ្ឋអាមេរិក​មក​អនុវត្ត​នៅ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​និង​បញ្ហា​កុមារ​នៅ​ក្នុង​វិស័យ​កសិកម្ម​ នេសាទ​ និង​ការងារ​កុមារ​ បំរើ​តាម​ផ្ទះ​ និង​សុំ​មតិ​ដឹកនាំ​ពី​លោកទៅ​លើ​បញ្ហា​កុមារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​
​ក្រៅពី​កិច្ច​ពិភាក្សា​ការងារ​រួច​មក​លោក ប៉ា​ សុ​ជាតិ​វង្ស​ អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ និង​បាន​ទ​ទួ​ស្គាល់​នូវ​ការងារ​ សហការ​កន្លង​មក​របស់​អង្គការ​នេះ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សាលា​រាជធានី​ភ្នំពេញ​ រៀបចំ​សិក្ខាសាលា​កសាង​ផែនការ​សកម្មភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ការ​រត់ពន្ធ​ ការ​ធ្វើ​អាជីវកម្ម​ពលកម្ម​លើ​មនុស្ស​ និង​ការ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្រី្ត​ និង​កុមារ ​។​ ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៍បាន​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​នៃ​ការ​បង្កើន​ការ​គាំទ្រ​លើ​ការ​ចូលរួម​របស់​យុវជន​ និង​ការ​អភិវឌ្ឍន៍​ការងារ​របស់​យុវជន​ ដែល​ជា​កំលាំង​ច​លក​រណ៍​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​សង្គម​ទៅ​រក​ភាព​ប្រសើរ​ឡើង​។​
ពាក់ព័ន្ធ​ទៅ​នឹង​កម្មវិធី​ស្តី​ពី​ពលកម្ម​កុមារ​ដែល​បាន​ស្នើ​ដោយ​ អង្គការ​លោកបាន​ បញ្ជាក់​ទៀត​ថា​យន្តការ​ដ៏​ល្អ​ដែល​អាច​ឆ្លើយ​តប​ ទៅ​នឹង​បញ្ហា​ការងារ​កុមារ​នៅ​តាម​ផ្ទះ​ និង​ទម្រង់​ផ្សេងៗ​ នៃ​ពលកម្ម​កុមារ​គឺ​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ការពារ​និង​ដោះស្រាយ​មូលហេតុ​ ដែល​ជា​ ឬ​ស​គល់​នៃ​ពលកម្ម​កុមារ​ពោល​គឺ​ភាព​ក្រីក្រ ​។​ ពិសេស​ធ្វើការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​ការ​កែទំរង់​វិស័យ​នេសាទ​ ដែល​ពី​មុន​ ឡូ​តិ៍​នេសាទ​ ជួល​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ឥឡូវនេះ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន​នេសាទ ​។​ ទន្ទឹម​នេះ​ការ​ពង្រឹង​ប្រព័ន្ធ​និង​រចនាសម្ព័ន្ធ​ភូមិ​ ក៍​ត្រូវ​ធ្វើការ​គាំទ្រ​ការងារ​ភូមិ​នៅ​ក្នុង​ការងារ​អភិបាលកិច្ច​ល្អ​ ។​ ជួយ​ដល់​ការងារ​ស្នូល​នៅ​តាម​ភូមិ​នីមួយៗ​និង​អាច​គាំទ្រ​ដល់​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​បង្កើត​នូវ​ការងារ​និង​សេវាកម្ម​ស្នូល​និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។​ ក្តី​សង្ឃឹម​ធំ​មួយ​ គឺ​បង្កើត​នូវ​ភូមិ​គំរូ​ដែល​មានការ​ងារ​ និង​សេវាកម្ម​ស្នូល​ហើយ​ដែល​អាច​ក្លាយជា​គំរូ​សំរាប់​ប្រទេស​ជាតិ​ទាំងមូល​ ។​ ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​កុមារ​ធ្វើការ​តាម​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​ដល់​ប្រជាជន​ទូទៅ​ និង​ទៅ​ដល់​និយោជក​ទាំងអស់​ ។​ គាំទ្រ​ដល់​កុមារ​កំព្រា​តាម​រយៈ​កម្មវិធី​អាហារូបត្ថម្ភ​ និង​សេវាកម្ម​ផ្សេងៗ​ទៀត​រួម​ទាំង​វិស័យ​ការងារ​ ។​ បន្ទាប់​មក​លោក​ក៏​បាន​សម្ដែង​ រីករាយ​នឹង​សហការ​ជាមួយ​អង្គការ​វី​ន​រ៉ក់​នៅ​ពេល​ដែល​អង្គការ​នេះ​ទទួល​បានការ​អនុវត្តន៍​គម្រោង​ពី​កម្ម​វី​ធី​របស់​ក្រសួង​ការងារ​សហរដ្ឋអាមេរិក​៕