Wednesday, September 19, 2012

​ព្រះរាជអាជ្ញា​ ផា​ន់​ វណ្ណ​រ័​ត្ន​ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​​នៃ​ការ​បង្ក្រាប​បទល្មើស​ឱសថ​និង​បទល្មើស​កម្ម​សិទ្ធិបញ្ញា​

​ខេត្តបន្ទាយមានជ័យ​ ៖​ លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​មួយ​ចំនួន​ ជុំវិញ​ការ​បង្ក្រាប​បទល្មើស​ឱសថ​ និង​បទល្មើស​កម្ម​សិទ្ធិបញ្ញា​ រវាង​អយ្យការអម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ​និង​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​តុលាការ​ខេត្តបន្ទាយមានជ័យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ ។​ សមាសភាព​ចូលរួម​មក​ពី​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ ហត្ត​ខេត្ត​ សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ ស្នាក់​ការ​គយ​ចល័ត​ប្រចាំ​ខេត្ត​ ស្នាក់​ការ​គយ​ច្រក​ អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ស្នាក់​ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន​ ច្រក​តំបន់​ម៉ា​ឡៃ​ មន្ទីរ​ឧស្សាហកម្ម​ ខេត្ត​ មន្ទីរ​ពាណិជ្ជកម្ម​ មន្ទីរ​សុខាភិបាល​ និង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​។​
​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ ប្រជុំ​ពិភាក្សា​នៅ​ថ្ងៃនេះ​គោលបំណង​សំខាន់​គឺ​មិនមែន​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ធ្វើការ​យកចិត្ត​ទុក​ ដាក់​នោះ​ទេ​កន្លង​មក ​។ ​ក៏​ប៉ុន្តែ​លោក​ចង់​ឲ្យ​ធ្វើ​ការងារ​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ ជា​ពិសេស​កន្លង​មក​យើង​បាន​បង្ក្រាប​បទល្មើស​ឱសថ​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​អង្គភាព​ ពាក់ព័ន្ធ​បាន​ចូលរួម​សហ​គា្ន​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេះ​ ដើម្បី​ធ្វើការ​ក្នុង​ន័យ​ប្រយោជន៍​ ប្រជាពលរដ្ឋ​ ។​ ក្នុង​ការ​បង្ក្រាប​នេះ​មានការ​អាក់អន់ចិត្ត​ពី​មន្ត្រី​ក្នុ​ភាព​មួយ​ចំនួន​ ហើយ​កិច្ច​ប្រជុំ​ថ្ងៃនេះ​ក៏​អាច​ឲ្យ​អស់លោក​បាន​ចូលរួម​បញ្ចេញមតិ​ បញ្ហា​ប្រឈម​របស់​អស់លោក​ ដែល​អនុវត្ត​កន្លង​មាន​ជួប​ប្រទះ​ការ​លំបាក​ រឺ​លើកយក​ការ​ជជែក​គ្នា​ជុំវិញ​ការងារ​បង្ក្រាប​ឱសថ​ក្លែងក្លាយ​ ដើម្បី​លើកយក​មក​ដោះស្រាយ​គ្នា​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ ​។​
​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​ដោយ​យោង​ទៅ​តាម​ច្បាប់​ពាក់ព័ន្ធ​និក​ម្ម​ សិទ្ធ​បញ្ញា​យើង​ឃើញ​ថា​ខាង​គយ​រដ្ឋាករ​មាន​តួនាទី​សំខាន់​ទាក់ទង​និង​ការ​ការពារ​ម៉ាក​ទំនិញ​ ក្លែងបន្លំ​នាំ​ចូល​រឺ​នាំ​ចេញ​ជា​ពិសេស​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់​និង​ប្រទេស​ថៃ​ឃើញ​ ថា​មាន​ទំនិញ​ដែល​មាន​ម៉ាក​ក្លែងបន្លំ​ជា​ច្រើន​គ្រប់​ប្រភេទ​ឆ្លងកាត់​តាម​ច្រករបៀង​រឺ​ច្រក​អន្តរ​ ជាតិ​ប៉ោយ​ប៉ែ​ត​ជាដើម​ ហើយ​នេះ​ជា​តួនាទី​សំខាន់​ដែល​អស់លោក​ជា​មន្ត្រី​គយ​នៅ​តាម​ មាត់ច្រក​ចូលរួម​ធ្វើការ​ទប់ស្កាត់​បទល្មើស​នេះ​ដែរ​។​គោលដៅ​របស់​គយ​មិន​ត្រឹមតែ​ត្រួតពិនិត្យ​ ទំនិញ​នាំ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​នោះ​ទេ​ គឺ​ជាង​នេះ​ទៅ​ទៀត​ត្រូវ​មាន​ប្រតិបត្តិ​ ការ​ជុំវិញ​ប្រទេស​ក្នុង​តំបន់​ពាក់ព័ន្ធ​និង​បទល្មើស​កម្ម​សិទ្ធ​បញ្ញា​ ដូច​ជា​ការ​ក្លែងបន្លំ​ស្លាក​ សញ្ញា​ ផលិតផល​ផ្សេងៗ​ បន្ទះ​CD​ ជា​ដ​ដើម​។​
​លោក​ ផា​ន់​ វណ្ណ​រ័​ត្ន​ បាន​លើក​ឡើង​បន្ត​ទៀត​ថា​ ជា​ពិសេស​លោក​ផ្ទាល់​ ក៏​ដូច​ជា​អស់លោក​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​រិ​ត​បណ្តឹង​ ទៅ​លើ​ថ្នាំពេទ្យ​ក្លែងក្លាយ​ដែល​ តាំង​លក់​ចរាចរណ៍​លើ​ទីផ្សារ​ជា​ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ប្រជាពលរដ្ឋ​ ត្រួតពិនិត្យ​ ទៅ​លើ​សេវា​ឯកជន​ព្យាបាល​ជម្ងឺ​ ឱសថស្ថាន​រង​ ពេទ្យធ្មេញ​ ពេទ្យឆ្មប​ជាដើម​ ប្រ​សិន​កន្លែង​ទាំងនោះ​ពិនិត្យ​ឃើញ​ថា​ប្រកប​មុខរបរ​មិន​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​ត្រូវ​តែ​ចាត់វិធានការ​ធ្វើ​ទៅ​តាម​ច្បាប់​ជា​បន្ទាន់​។​ការ​ចុះ​បទ​បង្ក្រាប​ល្មើស​ឱសថ​នេះ​កុំ​ខ្វល់​ពី​អ្នក​មិន​សប្បាយចិត្ត​ជាមួយ​យើង​ ពីព្រោះ​ថា​កាលណា​យើង​ធ្វើ​ហើយ​តែងតែមាន​ផល​ប៉ះពាល់​មួយ​ចំនួន​ គឺ​សំខាន់​ យើង​ទាំងអស់​គ្នា​គឺ​ធ្វើ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​
លោក​លើក​ឡើង​ទៀត​ថា​​ បន្ទាប់​ពី​ចុះ​ធ្វើការ​ បង្ក្រាប​យើង​សង្កេត​ឃើញ​ថា​មាន​បងប្អូនរ​ត់ទៅ​រក​សុំ​ច្បាប់ទម្លាប់​មានការ​ កើនឡើង​។​ទន្ទឹម​នោះ​ត្រូវ​ត្រួតពិនិត្យ​ផលិតផល​គ្រឿងសំអាង​ដាក់​លក់​លើ​ទីផ្សារ​អស់​សុពល​ភាព​ ខូចគុណភាព​ ជា​ពិសេស​ការ​លាយ​ឡេ​ខុស​បច្ចេកទេស​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​បញ្ហា​ និង​ត្រួត​ ពិនិត្យ​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ពាក់ព័ន្ធ​ផលិតផល​ តើ​ការ​ផ្សាយ​ពី​ផលិតផល​នោះ​មាន​ ច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ​រឺទេ​។​លោក​លើក​ឡើង​ទៀត​ថា​៖​ចាប់ពី​ពេល​នេះ​តទៅ​ខេត្ត​បន្ទាយ​មាន​ ជ័យ​ត្រូវ​អនុវត្ត​មុនគេ​ពាក់ព័ន្ធ​បង្ក្រាប​បទល្មើស​ឱសថ​ បង្ក្រាប​បទល្មើស​កម្ម​សិទ្ធ​បញ្ញា​ ដើម្បី​ជា​គំរូ​សម្រាប់​ខេត្ត​ក្រុង​ដទៃ​ទៀត​ ៕​