Wednesday, September 19, 2012

សម្ដេច​តេ​ជោ​ត្រឡប់​មក​ពី​ចូលរួម​មហាសន្និបាត​លើក​ទី​៣៣​នៃ​សន្និបាត​អន្ដរ​សភា​អាស៊ាន​

​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ បាន​អញ្ជើញ​ត្រឡប់​ មក​ពី​ចូលរួម​ហា​សន្និបាត​លើក​ទី​៣៣​ នៃ​សន្និបាត​អន្ដរ​សភា​អាស៊ាន ​(AIPA)​ ប្រកបដោយ​សុវត្ថិភាព​តាម​ជើង​យន្ដ​ ពិសេស​របស់​ក្រុមហ៊ុន​អា​ចរណ៍​ជាតិ​កម្ពុជា​អង្គរ​អ៊ែ​រ​។​
​នៅ​ក្នុង​ឱកាស​អញ្ជើញ​មក​ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​វិញ​ សម្ដេច​ តេ​ជោ​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ ក្ដៅ​ពី​សំណាក់​មន្ដ្រីជាន់ខ្ពស់​នៃ​រាជរ​ដ្ឋា​ភិ​ បាល​កម្ពុជា​ ដែល​មាន​ឧបនាយករដ្ឋមន្ដ្រី​ទេស​រដ្ឋមន្ដ្រី​ ,​ រដ្ឋមន្ដ្រី​ ,​ រដ្ឋលេខាធិការ​ និង​មន្ដ្រី​អ្នក​មុខ​អ្ន​ការ​ច្រើន​រូប​។​
​គួរ​បញ្ជាក់​ថា​ សម្ដេច​តេ​ជោ​បាន​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ ទៅ​ចូលរួម​ពិធី​ បើក​មហាសន្និបាត​លើក​ទី​៣៣​ នៃ​មហា​ សន្និបាត​អន្ដរ​សភា​អាស៊ាន​នៅ​ប្រទេស​ ឥណ្ឌូ​នេ​ស៊ី​ កាល​ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​ ២០១២​ តាម​ការ​ អញ្ជើញ​របស់​លោក​បណ្ឌិត​ Marzuki​ Alei​  ប្រធាន​សភា​នៅ​សាធារណៈរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ។​ នៅ​ក្នុង​ឱកាស​នោះ​ សម្ដេច​តេ​ជោ​ក៏​បាន​ថ្លែង​សុន្ទរកថា​ក្នុង​នាម​ប្រធាន​អាស៊ាន​ផង​ដែរ​។​
​ក្នុង​នាម​ព្រះរាជាណាចក្រ​កម្ពុជា​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​  បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា​ទៅ​ ចូលរួម​មហាសន្និបាត​នេះ​ជាមួយ​ ប្រទេស​ដៃគូ​ និង​អ្នក​សង្កេតការណ៍​មួយ​ ចំនួន​ទៀត​ក្នុង​នោះ​រួម​មាន​ប្រទេស​ អូស្ដ្រាលី​,​បេឡា​រ៉ូ​ស​,​កា​ណា​ដា​,​ចិន​,​ សហភាព​អឺរ៉ុប​,​ ឥណ្ឌា​,​ជប៉ុន​,​ សាធារណ​ រដ្ឋ​កូរ៉េ​,​ណូ​វ៉ែ​ល​ហ្សេ​ឡង់​,​ ប៉ា​ពូ​វេ​ហ្គី​ណេ​ និង​ប្រទេស​រុ​ស្ស៊ី​។​
​គួរ​ជម្រាប​ដែរ​ថា​មហាសន្និបាត​ អាយ​ ប៉ា​ បាន​រៀបចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​នៅ​ តាម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ ទៅ​តាម​លំដាប់​អក្សរ​ជា​ភាសា​អង់គ្លេស ៕