Saturday, September 15, 2012

សេចក្តី​ថ្លែង​ការណ៍​ភ្នំពេញ​នៃ​គណៈ​បក្ស​នយោបាយ​អាស៊ី ទទួល​បាន​ការ​គាំទ្រ នៅ​ប្រទេស​មីយ៉ាន់​ម៉ា

នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ត្រង់​ថ្ងៃទី ១៥ ខែ​កញ្ញា ឆ្នាំ២០១២ ឯកឧត្តម​បណ្ឌិត​​ស​ភាចារ្យ សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី បាន​មាន​ប្រ​សាសន៍ ឱ្យដឹង​ថាសេចក្តី​ថ្លែង​ការណ៍​ទីក្រុង​ភ្នំ​ពេញ​ដែល​អនុម័ត​ដោយ​មហា​សន្និ​បាត លើក​ទី​៦​របស់​ស្ថាប័ន​គណ​បក្ស​នយោបាយ​អាស៊ី ICAP កាល​ពីអំ​ឡុង​ខែ​ធ្នូ ឆ្នាំ ២០១០​កន្លង​មកនេះ​ទទួ​លបាន​ការ​សាទ​រពី​ប្រតិ​ភូគ​ណ​បក្ស​នយោ​បាយ​អាស៊ី និង គណបក្ស​កាន់​អំណាច​នៅ​មី​យ៉ាន់​ម៉ា

ក្នុង​សន្និសីទ​កាសែត​ពេល​ធ្វើមាតុ​ភូមិនិវត្ត​មក​ពីប្រទេស​មីយ៉ាន់​ម៉ា ឯកឧត្ត​ម​បណ្ឌិត​ស​ភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់​ម៉ា​ក្នុ​ង​​បេសកកម្ម​ពិសេស​ជាមួយ​គណ​បក្ស​មកពី​ប្រទេស​ចំនួន​១១ ផ្សេង​ទៀត​ដែល​ជាស​មាជិក​អចិ​ន្រ្តៃយ៍​របស់​ICAP មាន​ជា​អាទិ៍៖ ប្រតិ​ភូមក​ពី​ប្រទេស ហ្វីលី​ពីន  កូរ៉េ អូស្តា្រលី ចិន ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ណេប៉ាល់ វៀតណាម​ជាដើម និង​ភ្ញៀវ​សង្កេត​ការណ៍​មក​ពីមូល​និធិ Hanns Seidel អង្គ​ការ​សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ដើម្បី​សុវត្ថភាព​ធម្មជាតិ​(International Eco-Safety Cooperative Or​ganazation- IESCO)​និង​សម្ព័ន្ធ Awame League របស់​ប្រទេស​បង់ក្លា​ដេស​គណ​ប្រតិភូ​បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ឯកឧត្តម Thura U shwe Mann ប្រធានរ​ដ្ឋសភា​សហភាព​មីយ៉ាន់​ម៉ា និង ជា​អនុ​ប្រធាន​គណ​បក្ស​សាម្គី​ដើម្បី​បង្រួប បង្រួម និងការ​អភិវឌ្ឍន៍​(USDP)  ឯកឧត្តម U Htay Oo អគ្គ​លេខាធិការ​គណបក្ស USDP ។ ក្រៅពី​នេះក៏មាន​ការជួប​ពិភាក្សា​ជា​មួយ លោក​ជំទាវ Aung San Suu Kyi ប្រធាន​គណ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លិទ្ធិ​ប្រជាធិ​បតេយ្យ (NLD) នៅ​ទីក្រុង​យ៉ាង​ហ្គូន​ផង​ដែរ ។

នៅក្នុង​ជំនូប​ពិភាក្សា ដែល​មាន​ផ្លាស់​ប្តូរ​អំពី​បទ​ពិសោធន៍​របស់​ប្រទេស​នីមួយ​ៗ​ឯកឧត្តមប​ណ្ឌិត សុខ អាន បាន​មាន​​ប្រសាសន៍​ឱ្យ​ដឹង​ថា គណៈ​ប្រតិ​ភូគណៈ​អចិន្ត្រៃយ៍​ ICAP បាន​វាយ​តំលៃ​ខ្ពស់ចំពោះ​កំណែ​ទម្រង់ នៅក្នុង​ប្រទេស​​​មីយ៉ាន់​ម៉ា ឆ្ពោះ​ទៅ​រក​លិទ្ធិ​ប្រជា​ធិបតេយ្យ​សេរី ពហុបក្ស និង សេរីភា​វូបនីយ​កម្ម​សេដ្ឋកិច្ច ដើម្បី​ចូល​រួម​ឱ្យបាន​ពេញ​លេញ​នៅ​ក្នុង​សហ​គម​ន៍​អន្តរជាតិ ពិសេស​សហគមន៍ អាស៊ាន ។​ថ្នាក់​ដឹក​នាំ​គណ​ប្រតិភូ ICAP និង គណ​បក្ស US​DP បាន​បង្ហាញ​ពីឆន្ទៈ​ចង់បាន​ការ​គាំទ្រ និង ជួយ​ឧបត្តម្ភ​ពីសហគមន៍​អន្តរជាតិ​ដើម្បី​ស្ថេរភាព​នយោបាយ និង​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រជាជន​មីយ៉ាន់​ម៉ា ។

ឯកឧត្តម បណ្ឌិត សុខ អាន ក៏បាន​មាន​ប្រសាសន៍​ឱ្យដឹង​ទៀត​ថា គណៈ​អចិន្រ្តៃយ៍ ICAPបាន​អញ្ជើញ​គណបក្ស​ USDP​ ដែល​ជាគណ​បក្ស​កាន់​អំណាច​នៅប្រទេស​មីយ៉ាន់ម៉ា​និង​គណបក្ស NLD របស់​លោក​ជំទាវ Aung San Suu Kyi ឱ្យ​ចូល​រួម​ក្នុង​គ្រួសា​រគណ​បក្ស​នយោបាយ​នៅ​អាស៊ី ហើយ​ទទួល​បានការ​ស្វាគមន៍​ពីគណ​បក្សទាំង​ពីរនេះ ។

ក្រោយ​ពីបញ្ចប់​ដំណើរ​ទស្សនៈ​កិច្ចគណៈ​ប្រតិភូ​គណៈ​អចិន្ត្រៃICAP និង គណបក្ស​USDP ​នៃ​សហភាព​មីយ៉ាន់​ម៉ា បាន​ចេញ​សេចក្តី​ថ្លៃងការណ៍​រួម​មួយ​ដែល​បញ្ជាក់​អំពី​ចំណុច​​សំខាន់ៗ​នៃ​ដំណើរ​ការ​កសាង​រដ្ឋប្រជាធិ​បតេយ្យ និង សន្តិភាព នៅ​សហភាព​មីយ៉ាន់​ម៉ាក៏ដូច​ជាលើក​ទឹក​ចិត្ត​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តល់ការ​គាំទ្រចំ​បាច់និង​កិច្ចសហ​ប្រតិបត្តិការ​នានា​ដើម្បី​ជម្រុញ​ការអ​ភិវឌ្ឍន៍​សេដ្ឋកិច្ច និង ស្ថេរភាព​នយោ​បាយ​ស្រប​តាម​បរិបទ​សាក​លភាវូប​នីយ​កម្ម ។
ទាក់ទង​សេចក្តី​ថ្លែងការណ៍​នេះដែ​រឯក​ឧត្តម បណ្ឌិត សុខ អាន បាន​មាន​ប្រសាសន៍​ឱ្យដឹង​ថា សេ​ច​ក្តីថ្លែង​ការណ៍​រួមនេះ​ក៏បាន​បញ្ជាក់​សាជា​ថ្មី អំ​ពីសារៈ​សំខាន់​នៃសេច​ក្តី​ថ្លៃង​ការណ៍​ភ្នំពេញ ​ដែ​លអនុម័ត​ដោយ​មហាសន្និ​បាត​លើក​​ទី៦ របស់​ICAP​ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះកាល​ពី​អំឡុង​ខែធ្នូ ឆ្នាំ២០១០​កន្លង​មក​នេះ ដែល​បង្ហាញ​អំពី​គោល​ការណ៍​សន្តិ​សហវិជ្ជមាន​ចំនួន ៥ ចំនុច មា​ន​ជា​អាទិ៍៖ ការ​គោរព​អធិប​តេយ្យ​ភាព​បូរណ​ភាព​ទឹកដី​នៃ​ប្រទេស​​នីមួយ​ៗ សិទ្ធិ​ស្វ័យ​សម្រេ​ចរបស់​ប្រទេស​និង​ប្រជាជន ការ​មិន​ឈ្លាន​ពាន​គ្នា និង ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជា​ដើម។

សូម​បញ្ជាក់​ថាដោយ​មាន​ការ​គាំទ្រ​ពីសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះ​រាជ​ណា​ចក្រ កម្ពុជា នៅថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១២ គណៈ​ប្រតិភូ​គណបក្ស​ប្រ​ជាជន​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម បណ្ឌិត​សភាចារ្យ សុខ អាន ឧបនា​យក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី សមា​ជិក​អចិន្រ្តៃយ៍​នៃគណ​បក្ស​ប្រជាជន​​កម្ពុជា និងជាស​មា​ជិក​អចិន្រ្តៃយ៍​នៃ​សន្និសីទ​អន្តរជាតិ នៃ​គណ​បក្ស​នយោបាយ​នៅអាស៊ី ICAP បាន​អញ្ជើញ​​ទៅចូល​រួមក្នុង​បេសក​កម្មពិសេស​របស់​ICAP ​នៅសាធា​រណៈរដ្ឋ សហភាព​មីយ៉ាន់​ម៉ាចំនួន៣​ថ្ងៃ៕