Saturday, September 15, 2012

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផ្ដល់​កុំព្យូទ័រ​៦​គ្រឿង​ដល់​សង្កាត់​៦​នៅ​ក្នុង​ខណ្ឌ​២​ដើម្បី​បម្រើ​ការងារ​រដ្ឋបាល​

​ភ្នំពេញ​​ ៖​ អំណោយ​កុំព្យូទ័រ​៦​គ្រឿង​របស់​លោក​ កែប​ ជុតិមា​ អភិ​បាន​រាជធានី​ភ្នំពេញ​ត្រូវ​បា​ផ្ដល់​ជូន​ដល់​សង្កាត់​ចំនួន​៦​ នៅ​ក្នុង​ខណ្ឌ​២​  ដើ់ម្បី​យក​ទៅ​ប្រើប្រាស់​ បម្រើ​ក្នុង​ផលប្រយោជន៍​ការងារ​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លួន​ ដោយហេតុ​ថា​ សង្កាត់​ទាំង​៦​នោះ​ពុំ​ទាន់​មាន​កុំព្យូទ័រ​ប្រើប្រាស់​នៅឡើយ​ ។​
​នៅ​ក្នុង​ពិធី​ប្រគល់​កុំព្យូទ័រ​ទាំង​៦​គ្រឿង​ឱ្យ​ដល់​ខណ្ឌ​២​យក​ទៅ​ចាត់ចែង ​នា​រសៀល​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១២ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ លោក​កើត ឆែ​ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​  កុំព្យូទ័រ​ចំនួន​៦​គ្រឿង​នេះ​ជា​អំណោយ​របស់​លោក​កែប​ ជុតិមា​  អា​ភិ​បាល​រាជធានី​ភ្នំពេញ​ដោយ​លោក​មើលឃើញ​នៅ​សង្កាត់​ទាំង​៦​ក្នុង​ខណ្ឌ​២​ គឺ​ខណ្ឌដង្កោ​ មាន​សង្កាត់​៣​ពុំ​ទាន់​មាន​កុំព្យូទ័រ​ប្រើប្រាស់​នៅឡើយ​មាន​   សង្កាត់​     ស្ពានថ្ម​  សង្កាត់​ទៀន​  និង​សង្កាត់​ព្រែក​កំពឹស​ ដោយឡែក​នៅ​ខណ្ឌ​សែន​សុខ​វិញ​មាន​សង្កាត់​ ព្រែក​ព្នៅ​  ​ពញ្ញា​ពន់​ និង​សង្កាត់​សំរោង​ ពុំ​ទាន់​មាន​ដែរ​នោះ​ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដល់​ជូន​នា​ពេល​នេះ​  ។​  លោក ​កើត​ ឆែ ប​ន្ដ​ថា​ យើង​ប្រគល់​កុំព្យូទ័រ​ឱ្យ​ដល់​សង្កាត់​ទាំង​៦​នេះ​គោលដៅ​សំខាន់​គឺ​ឱ្យ​សង្កាត់​នោះ​មាន​ភាព​ងាយស្រួល​ក្នុង​ការងារ​រដ្ឋបាល​និង​ដល់​ក្រុមការងារ​សង្កាត់​ដាក់​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​កុំឱ្យ​ខាត​ពេល​យូរ​ទៅ​ក្នុង​កុំព្យូទ័រ​នោះ​ ដើម្បី​ឱ្យ​ក្រុមការងារ​សង្កាត់​នោះ​ងាយស្រួល​រក​ឈ្មោះ​ជូន​គាត់​ ពិសេស​បាន​ជួយ​សម្រួល​ការងារ​ដល់​ស្មាន​សង្កាត់​នោះ​តែ​ម្ដង​  ។​
​សូម​បញ្ជាក់​ថា​  កុំព្យូទ័រ​ទាំង​៦​គ្រឿង​នេះ​ត្រូវ​បាន​បែងចែក​ក្នុង​មួយ​សង្កាត់​ទទួល​បាន​កុំព្យូទ័រ​១​គ្រឿង​ គិត​ជា​ថវិកា​អស់​៣.០០០​ដុល្លា​អា​មេ​រិ​ក​ ដោយហេតុ​ថា​ សង្កាត់​ផ្សេង​ពី​នោះ​មាន​កុំព្យូទ័រ​ប្រើប្រាស់​រួច​ហើយ​ដែរ​ ៕