Saturday, September 15, 2012

លោក​អូ​ស្មាន​ហា​ស្សាន់​ជួប​សមាជិក​គណៈ​ចលនា​សាសនិក​អ៊ិ​ស្លា​ម​ពង្រឹង​ខេត្ដ​ស្រុក​ខណ្ឌ​៣០០​នាក់​ដើម្បី​ត្រៀមកម្លាំង​ចុះ​ឃោសនាបោះឆ្នោត​ឆ្នាំ​២០១៣

​ភ្នំពេញ​​ ៖​ នៅ​ម​ជ្ឍ​មណ្ឌល​ម៉ូ​ឌែ​ន​៥​ សង្កាត់​ឬ​ស្សី​កែវ​ ខណ្ឌ​ឬ​ស្សី​កែវ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១២​ លោក ​អូ​ស្មាន​ ហា​ស្សាន់​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជី​វៈ​ ​និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៏​មូ​ស្លី​ម​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​គណៈ​អ៊ី​មាំ​សាសនិក​អ៊ិ​ស្លា​ម​៣០០​នាក់​ដែល​មក​ពី​៣៦​ស្រុក​នៅ​ទូ​ទាំង​២២​ ខេត្ដ​ ក្រុង​ទូង​ទាំង​ប្រទេស​ដើម្បី​ពង្រឹង​ ដល់​គណៈ​អ៊ី​មាំ​ក្រុង​ស្រុក​ ខណ្ឌ​ដែល​ជា​សមាជិក​បក្ស​ត្រៀមលក្ខណៈ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ដ្រ​ អាណត្ដិ​ទី​៥​ ដែល​និង​ប្រ​ព្រឹទ្ធ​ទៅ​ នៅ​ថ្ងៃ​២៨​ខែកក្កដា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ ។​
លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​បញ្ជាក់​ថា​  ដើម្បី​ឈាន​ទៅ​ទ​ទូល​បាន​ជ័យ​ជំនះ​គណៈ​អ៊ី​មាំ​ខេត្ដ​ ក្រុង​ទាំងអស់​ត្រូវ​ តែ​យកចិត្ដ​ទុ​ដាក់​ពិនិត្យ​ទៅ​លើ​សមាជិក​នៅ​មូលដ្ឋាន​ខ្លួន​ចាប់ពី​ពេល​ឥ​ ឡូ​វ​នេះ​ទៅ​ទើប​ការ​ប្រកួតប្រជែង​របស់​យើង​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នឹង​អាច​យក​ប្រៀប​ឈ្នះ​បាន​សម្រេច​។​ លោក​បាន​ស្នើ​ឱ្យ​គណៈ​អ៊ី​មាំ​ថ្នាក់​ ខេត្ដ​ ស្រុក​ ខណ្ឌ​ទាំងអស់​ចាប់ពី​ពេល​នេះ​ត្រូវ​ចុះ​សិក្សា​ស្វែង​ យល់​នៅ​មូ​ន​ដ្ឋា​ន​អំពី​តម្រូវការ​របស់​សមាជិក​រួច​ធ្វើ​របាយការណ៍​ បញ្ជូន​មក​ថ្នាក់​កណ្ដាល​គណៈកម្មាធិការ​បក្ស​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ជូន​ពូក​គាត់​ តាម​លទ្ធភាព​  ។​ កន្លង​មក​សកម្មភាព​ដែល​សមាជិក​សកម្ម​ឥ​ស្លា​ម​យើង​ដែល​ជា​ប្រធាន​បក្ស​បាន​ចុះ​ធ្វើ​នៅ​មូលដ្ឋាន​ពុំ​បាន​ធ្វើ​របាយការណ៍​ឡើង​មក​ថ្នាក់​កណ្ដាល​  បាន​ក្ដាប់​ពី​សមាជិក​របស់​ខ្លួន​បាន​ច្បាស់លាស់​នៅឡើយ​ទេ​  ។​  ដូច្នេះ​ចាប់ពី​ពេល​នេះ​យើង​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ពេលវេលា​អូស​បន្លាយ​ឱ្យ​យូរ​តទៅ​ទៀត​ទេ​ ។​
​លោក​បាន​លើក​ឡើង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អាទិភាព​ឱ្យ​សាសនិក​ខ្មែរ​អ៊ិ​ស្លា​ម​ទាំងអស់​ចូលរួម​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​តាម​រូបភាព​បញ្ចេញ​ទស្សនៈ​និង​មាន​សិទ្ធិ​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដែល​ខ្លួន​ពេញចិត្ដ​ដោយ​បងប្អូន​គិត​ថា​ថ្នាក់ដឹកនាំ​ណាមួយ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ការងារ​ និង​តម្លាភាព​តាម​លទ្ធិប្រជាធិបតេយ្យ​    និយាយ​ជា​រួម​គឺ​យើង​នូវ​តែ​គាំទ្រ​បេក្ខជន​សម្ដ​ច​តេ​ជោ​ហ៊ុន​សែន​ជា​នាយក​រដ្ឋមន្ដ្រី​រហូត​។​
​លោក​ អូ​ស្មាន​ ហា​ ស្សាន់​ បាន​បញ្ជាក់​ទៀត​ថា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្រុមការងារ​ទាំងអស់​ត្រូវ​រួម​សាមគ្គី​គ្នា​ធ្វើ​អ្វីៗ​គិត​ពិ​ប្រយោជន៍​បក្ស​និង​ប្រជាពលរដ្ឋ​មិន​សម្រាប់​បុគ្គល​ណា​ម្នាក់​ឡើយ​។​ ក្រុមការងារ​ត្រូវ​ផ្សព្វផ្សាយ​ជំរុញ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​  ពិនិត្យ​បញ្ជី​ឈ្មោះ​ បោះ​ឆ្នោត​ ថា​តើ​សមាជិក​សមាជិកា​របស់​យើង​បាន​ចុះ​ឈ្មោះ​ឬ​នៅ​?​ ព្រមទាំង​ធ្វើ​ល្អជា​មួយ​ប្រជាពលរដ្ឋ​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​កាន់តែ​ច្បាស់​ ពី​សមិទ្ធផល​និង​ស្នាដៃ​ដ៍​ធំធេង​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ហើយ​នាំ​គ្នា​បោះ​ឆ្នោត​ជូន​គណៈបក្ស​ប្រជាជន​ដើម្បី​ ជា​កាដូ​ជូន​សម្តេច​តេ​ជោ ​ហ៊ុន​ សែន ​បាន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១៣​ក៍​ដូច​ជា​អាណត្តិ​ក្រោយៗ​ទៀត​។​
​លោក​ អូ​ស្មាន​ ហា​ស្សាន់​ អនុប្រធាន​ក្រុមការងា​ចុះ​ជួយ​ខណ្ឌឫស្សីកែវ​ក៍បាន​សំណូមពរ​ដល់​ក្រុម​ការ​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​ការ​ចុះ​ឈ្មោះ​និង​ពិនិត្យ​ឈ្មោះ​របស់​បងប្អូន​ខ្មែរឥស្លាម​អោយ​បាន​ត្រឹមត្រូវ ​ដោយសារ​ឈ្មោះ​អ៊ិ​ស្លា​ម​មាន​សូរ​ស័ព្ទ​ខុស​ពី​ឈ្មោះ​ខ្មែរ​ ដែល​កន្លង​មក​តែង​ខុស​ឈ្មោះ​ ។​ បើ​មាន​ថ្លោះធ្លោយ​នោះ​ ទោះបី​បងប្អូន​ជា​សមាជិក​បក្ស ​និង​ស្រលាញ់​បក្ស​យ៉ាង​អស់ពី​បេះដូង​ចិត្ត​ក៍​គ្មាន​ឱកាស​បាន​បោះ​ឆ្នោត​ ជូន​បក្ស​ ដែល​នេះ​វ៉ា​គួរ​អោយ​សោកស្តាយ​ណាស់​ ។ ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​សំខាន់​ណាស់​បើ​ឈ្នះ​យើង​គ្រប់​គ្រង់​ទាំង​និ​តិ​បញ្ញតិ​ និង​និ​តិ​ប្រតិបត្តិ​។​
​លោក​ អូ​ស្មាន​ ហា​ស្សាន់​ បាន​លើក​ឡើង​ទៀត​ថា​នៅ​សល់​តែ​៩​ខែ​ទៀត​ទេ​ដល់​ពេល​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ហើយ​។​ ការ​ប្រកាស​តែងតាំង​កែសម្រួល​ក្រុមការងារ​នេះ​គឺជា​ការ​ធ្វើ​បច្ចុប្បន្នភាព​អោយ​ក្រុមការងារ​ម្នាៗ​ធ្វើ​ការងារ​ជូន​បក្ស​តែ​មួយ​ កន្លែង​ដើម្បី​បង្កើន​ភាព​ឈ្នះ​របស់​គណៈបក្ស​ដែល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​៩​អ​សនៈ​ដែល​មុន​មាន​តែ​៨​អ​សនៈ​។​ ដូចនេះ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​ដណ្តើម​អោយ​បាន​ចំនួន​ជាង​២​ម៉ឺន​សំលេង​ថែម​ទៀត​ដែល​តាម​ខណ្ឌ​នីមួយៗ​ត្រូវ​រក​អោយ​បាន​ជាង​២​ពាន់​សំលេង​ ៕