Saturday, September 15, 2012

ប្រជាពលរដ្ឋ​ជាង​៨០០​គ្រួសារ​នៅ​សង្កាត់​សាមគ្គី​ទទួល​បាន​សាលា​ប័ត្រ​ដីធ្លី​

ស្ទឹងត្រែង​ ៖​ ប្រជាពលរដ្ឋ​នៅ​សង្កាត់​សាមគ្គី​ជាង​៨០០​រយ​គ្រួសារ​ទទួល​បាន​សលាកបត្រ​បញ្ជាក់​កាន់​កាប់​ដីធ្លី​ ដោយ​ស្រប​ច្បាប់​ ហើយ​ពួកគាត់​នាំគ្នា​និយាយ​ថា​ យើង​ទាំង​អស់​គ្នា​មានសំណាង​ល្អ ​ដោយ​ទទួល​បាន​លិខិត​កាន់កាប់​ដី​ ដោយ​មិនបាច់​ចំណាយ​លុយ​ទៅ​ទិញ​ដី​ទេ​ ព្រោះ​មាន​សម្តេច​អគ្គម​ហាសេនា​ប​តី​តេ​ជោ ​ហ៊ុន ​សែន​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ គិតគូរ​ពី​សុខ​ទុក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដល់ទី​ជនបទ។
​ ​លោកស្រី តែ ស៊ី​ឡែ​ន អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​ខាំ ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​បាន​និយាយថា​កន្លងមក​រូបគាត់​ក៏​ដូច​ក្រុមគ្រួសារ​ផ្សេងទៀត រស់នៅ​ភ័យ​ព្រួយ ហើយ​ពុំ​សូវ​ហ៊ាន​ដាំ​ដំណាំ​អ្វី ជា​យុទ្ធសាស្ត្រ​នោះ​ទេ ដោយ​ខ្លាច​រដ្ឋ​ឬក៏ក្រុមហ៊ុន ដកហូតយក តែ​បច្ចុប្បន្ន បាន​សម្តេច ហ៊ុន សែន និង​លោកជំទាវ បាន​គិត​គូរ​សព្វបែបយ៉ាង ឲ្យ​ប្រជាពលរដ្ឋ​តាំងពី​លំនៅដ្ឋាន ដី​កសិកម្ម សំរាប់​ប្រកបរបរ​ចិញ្ចឹមជីវិត មាន​សុភមង្គល​រស់នៅ បាន​សុខ​ស្រួល​ទាំង​ផ្លូវចិត្ត​និង​ផ្លូវ​សេដ្ឋកិច្ច​។​​
​ ​លោក​សេង សុផាត មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ក្រុង​បាន​បញ្ជាក់​ថា ​ទោះជា​ជួប​ការ​លំបាក​ ជា​អន្លើៗ​យ៉ាងណា​ក្តី​ ក៏​ក្រុម​យុវជណ​ស្ម័គ្រចិត្ត​និង​មន្ត្រី​ជំនាញ រួម​ទាំង​អាជ្ញាធរ​ក្រុង​ ភូមិ​ឃុំ សង្កាត់​សំរេច​វាស់វែង​ដីធ្លី​ជូន ប្រជាពលរដ្ឋ នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង គិត​មកដល់​ពាក់​កណ្តាល ខែកញ្ញា​នេះ បាន​៨១៣​គ្រួសារ រៀបចំ​បំពេញ​សាលាក​បត្រ​បាន ៨៤៣ សាលា​ប័ត្រ​វាស់វែង​ក្បាលដី លំនៅដ្ឋាន​បាន​៤១២​ក្បាលដី ដី​កសិកម្ម​បាន​៥៤៣​ក្បាលដី គិត​សរុប​ជា​ហិក​តា​បាន​ជាង​១០២៣​ហិច​តា និង​កំណត់​ចំណុច​វាស់វែង​បាន​២៤២៦​ចំណុច​៕