Saturday, September 15, 2012

ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​និង​បក្ខពួក​បង់ប្រាក់​ឱ្យ​នារី​បម្រើ​ការងារ​ខា​រ៉ា​អូ​ខេ​ដើម្បី​ដក​ពាក្យបណ្ដឹង​

​ខេត្ដកំពង់ស្ពឺ​ ៖​ លោក​ ហ៊ាន​ តារា​ ស្នងការ​រង​នគរបាល​ខេត្ដកំពង់ស្ពឺ​ និង​ បក្ខពួក​របស់​គាត់​២​នាក់​ទៀត​ គឺ​ឈ្មោះ​ ណុ​ប​ បញ្ញា​ និង​ឈ្មោះ​ សួ​ស​ ថុ​ល​ ត្រូវ​បាន​ នារី​បម្រើ​ការងារ​ខារ៉ាអូខេ​ បឿ​ ចាន់​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​សំណង់​ សង្កាត់​ រកា​ធំ​ ក្រុង​ច្បារមន​ ខេត្ដកំពង់ស្ពឺ​ ប្ដឹង​ពី​ បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ និង​សម​ គំនិត​ក្នុង​អំពើ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​  បាន​សារភាព​និង​សុំ​ទោស​អំពី​កំហុស​ របស់​ខ្លួន​ទៅ​លើ​នារី​រង​គ្រោះ​ រួម​ទាំង​បង់​ ជំងឺ​ចិត្ដ​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​អះ​ អាង​ពី​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​បាន​ ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ ថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១២​ ។​
​ម្ចាស់​ហាង​ខារ៉ាអូខេ​រស្មី​អង្គរ​ធ្លាប់​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​កន្លង​ទៅ​ ផង​ដែរ​ថា​ លោកស្នងការ​រង​ រួម​ទាំង​មិត្ដ​ ភក្ដិ​គាត់​២​នាក់​ទៀត​ពិតជា​បាន​ប្រព្រឹត្ដ​ នូវ​អំពើ​មិន​គប្បី​ចាប់​ហែក​អាវ​ទៅ​លើ​ នារី​បម្រើ​ការងារ​ខារ៉ាអូខេ​កូនចៅ​របស់​ លោក​ពិតប្រាកដ​ ហើយ​ពេល​នេះ​នាង​ បាន​ដក​ពាក្យបណ្ដឹង​ បន្ទាប់​ពី​មាន​សំណង​  ប៉ុន្ដែ​លោក​មិនដឹង​ថា​ សំណង​ចំនួន​ប៉ុន្មាន​ នោះ​ឡើយ​ ដឹង​ត្រឹមតែ​អ្នក​ទាំង​៣​បាន​ បង់ប្រាក់​ឱ្យ​កូនចៅ​របស់​គាត់​តែ​ប៉ុណ្ណោះ​។​  គួរ​រំលឹក​ថា​ លោកស្នងការ​រង​ហ៊ាន​ តារា​ បក្ខពួក​របស់​គាត់​២​នាក់​ទៀត​ឈ្មោះ​សួ​ស​ ថុ​ល​ ម្ចាស់​ភោជនីយដ្ឋាន​ផ្ទះ​ក្រហម​ និង​ ឈ្មោះ​ ណុ​ប​ បញ្ញា​ ត្រូវ​បាន​នារី​រង​គ្រោះ​ ប្ដឹង​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ និង​ សមគំនិត​ក្នុង​អំពើ​ប៉ុនប៉ង​រំលោភ​សេព​ សន្ថវៈ​ទៅ​កាន់​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដកំពង់ស្ពឺ​ ហើយ​ក្នុង​ពាក្យបណ្ដឹង​ នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ ទី​១០​ខែកញ្ញា​ឆ្នាំ​២០១២​ វេលា​ម៉ោង​ ប្រហែល​១០​យប់​ ឈ្មោះ​ សួ​ស​ ថុ​ល​,​ហ៊ាន​ តារា​ និង​ឈ្មោះ​ ណុ​ប​ បញ្ញា​ រួម​ជាមួយ​ បក្ខពួក​ផ្សេង​ទៀត​ បាន​នាំ​គ្នា​មក​ផឹកស៊ី​ នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​រស្មី​អង្គរ​ ហើយ​ ឈ្មោះ​ សួ​ស​ ថុ​ល​ បាន​ហៅ​នាង​មក​ អង្គុយ​កំដរ​ ក្រោយមក​ឈ្មោះ​ ហ៊ាន​ តារា​  បាន​ធ្វើ​ជា​ឈោង​ហែក​អាវ​របស់​នាង​ ចេញពី​ខ្លួន​ ជាមួយនឹង​ឈ្មោះ​ សួ​ស​ ថុ​ល​ រហូត​ដល់​នាង​បង្ខំចិត្ដ​ព្យាយាម​រត់​ចេញ​ ពី​បន្ទប់​ខារ៉ាអូខេ​ ដើម្បី​គេច​ផុត​ពី​កណ្ដាប់​ ដៃ​ប្រុស​ព្រាន​ឃ្លាន​ឥត​កេរ្ដិ៍ខ្មាស​ ប៉ុន្ដែ​ ឈ្មោះ​ សួ​ស​ ថុ​ល​ ដែល​ជា​ម្ចាស់​ភោ​ជ​ នី​យ​ដ្ឋា​ន​ផ្ទះ​ក្រហម​ចាប់​នាង​ជាប់​ តែ​ ខណៈនោះ​ឈ្មោះ​ ស្រី​ពៅ​ ដែល​ជា​អ្នក​ចាក់​ ឌី​សម​ក​ទាន់​ហេតុការណ៍​ចាប់​ហែក​អាវ​ នាង​ ទើប​មានឱកាស​រត់​ចុះ​មក​ក្រោម​។​
​នារី​រង​គ្រោះ​បញ្ជាក់​ក្នុង​ពាក្យបណ្ដឹង​ ទៀត​ថា​ បើ​ទោះ​នាង​ព្យាយាម​រត់គេច​ពី​ កណ្ដាប់ដៃ​ប្រុស​ព្រាន​ទាំងនេះ​ក៏​ដោយ​ ក៏​ ឈ្មោះ​ សួ​ស​ ថុ​ល​ បាន​ប្រើ​ឱ្យឈ្មោះ​ រិ​ទ្ធ​ ហៅ​នាង​ឱ្យ​ឡើង​ទៅ​ម្ដងទៀត​អង្គុយ​ជា​ មួយ​លោក​ សួ​ស​ ថុ​ល​ ក្នុង​នោះ​ក៏​មាន​ ម្ចាស់​ហាង​អង្គុយ​ជាមួយ​ដែរ​ ប៉ុន្ដែ​ឈ្មោះ​ សួ​ស​ ថុ​ល​ ដែល​បាន​ចាប់​ហែក​អាវ​នាង​  បាន​បញ្ចេញ​នូវ​កំហឹង​ និង​យាយ​ដោយ​ ការ​ប្រមាថ​មាក់ងាយ​ក្នុង​ពាក្យ​សម្ដី​ អ​សីលធម៌​ថា​ “​មិន​ត្រឹម​នាង​អ្ហែង​អញ​ ហ៊ាន​ហែក​អាវ​បាន​នោះ​ទេ​ សូ​ម្បី​តែ​ រំលោភ​នាង​អ្ហែង​ ក៏​អញ​ធ្វើ​បាន​ដែរ​ ”​  ដូច្នេះ​ចប់​ពាក្យ​ប្រមាថ​ដែល​មិន​ឱ្យ​តម្លៃ​ មក​លើ​នាង​ជន​រង​គ្រោះ​ ឈ្មោះ​ សួ​ស​ ថុ​ល​ បាន​ចាប់​ហែក​អាវ​នាង​ម្ដងទៀត​ និង​បាន​ធ្វើ​សកម្មភាព​ចាប់​ច្របាច់​ និង​ បៅដោះ​ ទើប​នាង​ព្យាយាម​រត់​ចេញ​មក​ ក្រៅ​ បន្ទាប់​ពី​មានការ​អន្ដរាគមន៍​ជួយ​ ឱ្យ​នាំ​រត់​ចេញ​ដោយ​ថៅកែ​ហាង​របស់​ នាង​នោះ​ ។​
​បន្ទាប់​ពី​មាន​បណ្ដឹង​ពី​ជន​រង​គ្រោះ​ ទៅ​អយ្យការ​នៃ​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​   លោក​ ហ៊ាន​ តារា​ ស្នងការ​រង​នគរបាល​ ខេត្ដកំពង់ស្ពឺ​ ធ្លាប់​ប្រាប់​នគរវត្ដ​តាម​ ទូរស័ព្ទ​កន្លង​ទៅ​ថា​ លោក​បាន​ព្យាយាម​ ជាមួយនឹង​លោក​ សួ​ស​ ថុ​ល​ ទៅ​សម្រប​ សម្រួល​ជាមួយ​ជន​រង​គ្រោះ​ ប៉ុន្ដែ​នាង​មិន​ ទាន់​ឆ្លើយ​តប​ចំពោះ​ពាក្យ​អង្វរករ​របស់​ ពួក​គាត់​ ។​
​នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែកញ្ញា​ឆ្នាំ​២០១២​ លោក​ ហ៊ាន​ តារា​ បាន​អះអាង​ប្រាប់​ នគរវត្ដ​ តាម​ទូរស័ព្ទ​ថា​ លោក​មិន​មាន​ ការ​ប្ដឹង​ណាមួយ​ពី​ជន​រង​គ្រោះ​ ក្នុង​នោះ​ នារី​រង​គ្រោះ​ក៏​បាន​ធ្វើ​លិខិត​បំភ្លឺ​មួយ​ច្បាប់​ ផង​ដែរ​ ដែល​ការ​អះអាង​ខាងលើ​របស់​ លោកស្នងការ​រង​ហាក់ដូចជា​ពុំ​មាន​មូល​ ដ្ឋា​ន​ណាមួយ​ក្នុង​ការ​ដោះ​បន្ទុក​ថា​ខ្លួន​ មិន​បាន​ប្រព្រឹត្ដ​ក្នុង​អំពើ​ប៉ុនប៉ង​រំលោភ​ សេពសន្ថវៈ​ និង​សមគំនិត​ក្នុង​អំពើ​ប៉ុន​ ប៉ង​រំលោភ​សេពសន្ថវៈ​ ។​
​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ ពាក្យបណ្ដឹង​របស់​នារី​រង​គ្រោះ​ពិតជា​ មានឈ្មោះ​លោក​ ហ៊ាន​ តារា​ ដែល​មាន​ តួនាទី​ជា​ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​ ម្យ៉ាង​ វិញទៀត​ការ​អះអាង​របស់​លោកស្នងការ​ រង​ថា​បាន​ទៅ​សម្របសម្រួល​ជាមួយ​នារី​ រង​គ្រោះ​ រួម​ទាំង​បក្ខពួក​របស់​ខ្លួន​ឈ្មោះ​ សួ​ស​ ថុ​ល​ ហើយ​ថែម​ទាំង​បញ្ជាក់​ថា​ នាង​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​សម្រប​ សម្រួល​ ដូច្នេះ​ ចំណុច​នេះ​បាន​បង្ហា​ឱ្យ​ ឃើញ​ថា​ លោកស្នងការ​បាន​ទទួលកំហុស​ របស់​ខ្លួន​រួច​ទៅ​ហើយ​ ពាក់ព័ន្ធ​នឹង​ករណី​ ប្រព្រឹត្ដ​អំពើ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ សមគំនិត​ក្នុង​អំពើ​ប៉ុនប៉ង​រំលោភ​សេព​ សន្ថវៈ​ ប៉ុន្ដែ​ពេល​ដែល​ជន​រង​គ្រោះ​ដក​ ពាក្យបណ្ដឹង​ បែរជា​ព្យាយាម​លុបលាង​ នូវ​កំហុស​របស់​ខ្លួន​បែប​នេះ​ មិន​អាច​ ជា​ការ​ត្រឹមត្រូវ​នោះ​ឡើយ​ ។​
​អ្នក​ច្បាប់​បាន​បន្ដ​ថា​ សិទ្ធិ​ដក​ពាក្យ​ បណ្ដឹង​របស់​ជន​រង​គ្រោះ​ និង​ការ​ទទួល​ សំណង​រដ្ឋប្បវេណី​ជា​ជំងឺ​ចិត្ដ​ ត្រូវ​តែ​មាន​ សម្រាប់​ជន​រង​គ្រោះ​ ប៉ុន្ដែ​តាម​ផ្លូវច្បាប់​ ជនសង្ស័យ​ដូច​ជា​លោកស្នងការ​រង​ រួម​ ទាំង​គូកន​របស់​គាត់​២​នាក់​ទៀត​ដែល​ បាន​ប្រព្រឹត្ដ​ហែក​អាវ​នារី​បម្រើ​ការងារ​ ខារ៉ាអូខេ​ រួម​ទាំង​បាន​ប្រព្រឹត្ដ​នូវ​អំពើ​ អ​សីលធម៌​ ដូច​ជា​ចាប់​ច្របាច់​ និង​បៅ​ ដោះ​ទៅ​លើ​នារី​រង​គ្រោះ​ ក្នុង​នាម​ជា​អ្នក​ ទន់ខ្សោយ​ ហើយ​នារី​រង​គ្រោះ​បាន​ប្រឹង​ រត់​ចេញពី​បន្ទប់​ខារ៉ាអូខេ​ រួម​ទាំង​មាន​ ការ​ជួយ​អន្ដរាគមន៍​ពី​ម្ចាស់​ហាង​នាង​ ថែម​ទៀត​នោះ​ គឺ​លោកស្នងការ​រង​ និង​ បក្ខពួក​អាច​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​និង​សមគំនិត​ ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​ ។​ ដូច្នេះ​បើ​ ទោះជា​ជនសង្ស័យ​ត្រូវ​បាន​សងជំងឺចិត្ដ​ ជា​សំណង​រដ្ឋប្បវេណី​ទៅ​លើ​ជន​រង​គ្រោះ​ ក៏​ដោយ​ ប៉ុន្ដែ​ជនសង្ស័យ​ត្រូវ​តែ​ឋិត​នៅ​ ក្នុង​បណ្ដឹង​អាជ្ញាធរ​ ដែល​តំណាង​អយ្យការ​ ត្រូវ​តែ​ធ្វើការ​សាកសួរ​ ឬ​ចោទប្រកាន់​។​
​បើ​ទោះជា​ការ​ដក​ពាក្យបណ្ដឹង​របស់​ នារី​រង​គ្រោះ​ឋិត​នៅ​ក្នុង​គំនាប​ណាមួយ​ ពី​ក្រុម​ជនសង្ស័យ​ ឬ​ក៏​បាន​ទទួល​សំណង​ រដ្ឋប្បវេណី​ជា​ជំងឺ​ចិត្ដ​ ប៉ុន្ដែ​នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ទេពី​លោក​ កែវ​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ ។​
​ពាក់ព័ន្ធ​ទៅ​នឹង​លោកស្នងការ​រង​ខេត្ដ​ កំពង់ស្ពឺ​ រួម​ទាំង​បក្ខពួក​របស់​គាត់​រង​នូវ​ បណ្ដឹង​របស់​នារី​បម្រើ​ខារ៉ាអូខេ​ក្នុង​បទ​ ចោទ​ប្រកាប់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​  និង​សមគំនិត​ក្នុង​អំពើ​ប៉ុនប៉ង​រំលោភ​ សេពសន្ថវៈ​ មជ្ឈដ្ឋាន​របស់​ប្រជាពលរដ្ឋ​ មន្ដ្រីរាជការ​ ក៏​ដូច​ជា​សមត្ថកិច្ច​បាន​ចាត់​ ទុក​ថា​ អំពើ​ដែល​លោកស្នងការ​រង​បាន​ ប្រព្រឹត្ដ​ ហើយ​មាន​តួនាទី​ រួម​ទាំង​មាន​ ធនធាន​ក្នុង​សង្គម​នឹង​គេ​ដែរ​នោះ​ មិន​គួរ​ ណា​មាន​ច​រិ​ក​មិន​ថ្លៃថ្នូរ​ មាក់ងាយ​មក​ លើ​នារី​រង​គ្រោះ​ដែល​ជា​អ្នកបម្រើ​ខា​រ៉ា​ អូ​ខេ​ ដូច្នេះ​អំពើ​អ​សីលធម៌​ទាំងនេះ​វា​បាន​ ជះ​ឥទ្ធិពល​ដ៏​អាក្រក់​នៅ​ក្នុង​សង្គម​ជាតិ​ ក៏​ ដូច​ជា​ប៉ះពាល់​ទៅ​នឹង​កិត្ដិយស​និង​សេចក្ដី​ ថ្លៃថ្នូរ​របស់​សមត្ថកិច្ច​ ដូច្នេះ​សាមី​អង្គ​ ភាព​គួរតែ​មាន​វិធានការ​ផង​ដែរ​ចំពោះ​ លោកស្នងការ​រង​ រួម​នឹង​បក្ខពួក​ដែល​ បាន​ប្រព្រឹត្ដ​ហែក​អាវ​និង​ធ្វើ​សកម្មភាព​ ផ្សេងៗ​ក្នុង​បំណង​រំលោភ​សេពសន្ថវៈ​ មក​លើ​នារី​រង​គ្រោះ​ដែល​ជា​អ្នកបម្រើ​ ខារ៉ាអូខេ​ ពីព្រោះ​សេចក្ដី​ថ្លៃថ្នូរ​របស់​ មនុស្ស​គឺ​មាន​តាំងពី​កំណើត​ មិន​ត្រូវ​ បាន​អ្នក​ណា​ម្នាក់​ជិះជាន់​ ប្រមាថ​មា​ក់​ងាយ​ ស្អប់ខ្ពើម​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ក៏​ដូច​ជា​ការ​បំពេញការងារ​របស់​នារី​ រង​គ្រោះ​នោះ​បាន​ឡើយ​ ៕