Saturday, October 20, 2012

ក្រុមនិស្សិតកម្ពុជាកំពុងសិក្សា នៅជប៉ុន ជួបជុំគ្នាប្រារព្វពិធីគោរពវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ

ក្រុងហ៊ីរ៉ូស៊ីម៉ា៖ ក្រុមនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន និងក្រុមគ្រួសារបាន ជួបជុំគ្នាដើម្បីប្រារព្វ ពិធីគោរពវិញ្ញាណក្ខន្ធព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១២ នេះ ។
ក្នុងពិធីនោះមានការចូល រួមពីសំណាក់និស្សិត និងក្រុមគ្រួសារនិស្សិតចំនួន ៣០ នាក់ ដោយមានពិធីអុជធូបបួងសួង និងស្មឹងស្មាធិ៍ដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ព្រះបាទ នរោត្តម សីហនុ ព្រះវីរមហាក្សត្រ ព្រះវររាជបិតាឯករាជ្យមាន ស្នាព្រះហត្ថដ៏ឧត្តុង្គឧត្តម្ភចំពោះជាតិមាតុភូមិ ដោយបានដឹកនាំពុះពារជម្នះគ្រប់ ឧបសគ្គក្នុងការធ្វើព្រះរាជបូជនីយកិច្ចទាម ទារឯករាជភាពដល់ប្រទេសកម្ពុជា ពីអាណានិគមនិយមបារាំង ព្រមទាំងបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យនៅក្នុងសម័យសង្គមរាស្ត្រនិយម។
ការចូលទិវង្គតរបស់ព្រះអង្គ ជាការបាត់បង់ដ៏មហាធំធេង និងមិនអាចប្រៀបផ្ទឹមបាននូវព្រះរាជវីរភាពដ៏ឆ្នើមរបស់ព្រះអង្គ។ ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសចងចាំមិនភ្លេចនូវគុណូបការៈ ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ព្រះអង្គ ៕

www.lookingtoday.com
www.lookingtoday.com