Saturday, October 20, 2012

ព្រឹទ្ធសភា បើក​សម័យប្រជុំ ក្នុងពេល​កាន់​មរណទុក្ខ នៃ​ព្រះ​បរមសព​សម្តេច​ព្រះ​មហា​វីរក្សត្រ​

ភ្នំពេញ: ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានប្រកាសថា ក្នុង​រយៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ពេល​នៃ​ការ​កាន់​មរណទុក្ខ នៃ​ព្រះ​បរម​សព សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ សម្រាប់​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង ៨ ព្រឹក ខាងមុខនេះ សមាជិក​ សមាជិកា​ព្រឹទ្ធសភា ត្រូវ​ប្រើប្រាស់​សម្លៀក​បំពាក់កាន់ទុក្ខ ដោយ​បុរសត្រូវ​ពាក់​សម្លៀក​បំពាក់ ពណ៌​ខ្មៅ​-​ក្រវាត់​ក​ខ្មៅ រីឯ​ស្ត្រី ស្លៀក​សម្លៀកបំពាក់ សំពត់​ខ្មៅ​-​អាវ​ស​។​

​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​ព្រឹទ្ធសភា បង្ហាញថា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែតុលា ឆ្នាំ​២០១២ ព្រឹទ្ធសភានឹង​បើក​សម័យប្រជុំ លើក​ទី​២ នីតិកាល​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា ដោយ​មាន​របៀបវារៈ​កំណត់ ដូចខាងក្រោម​៖

១-​របាយការណ៍​របស់​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា ស្តីពី សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ចន្លោះ​សម័យប្រជុំ លើក​ទី​១ និង​លើក​ទី​២​។​

២-​ការប្រកាស​ទទួលស្គាល់​ឯកឧត្តម ឈួន ឡេង ជា​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ មណ្ឌល​ភូមិភាគ​ទី​៦ ( ខេត្ត​ព្រៃវែង និង​ស្វាយរៀង ) ជំនួស​ឯកឧត្តម ចាន់ ភិន ដែល​ទទួលមរណភាព​