Saturday, October 20, 2012

សម្តេចតេជោទទួលជួបសវនាការជាមួយសមភាគីឡាវ វៀតណាម និងថៃដែល អញ្ជើញមកគោរពវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រ

នៅក្នុងថ្ងៃទី ១៩ ខែតុលា ដែលត្រូវជាថ្ងៃទី ៣ នៃពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការរបស់ប្រជាជាតិ កម្ពុជាទាំងមូលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួបសវនាការ ដាច់ដោយឡែកពីគ្នាជាមួយសមភាគី សាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋ សង្គមនិយមវៀតណាម និងព្រះរាជាណាចក្រថៃ ខណៈដែល ប្រមុខរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ទាំង៣ប្រទេស បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ដែលបានយាងសោយទិវង្គត កាលពីថ្ងៃទី ១៥ ខែតុលានោះ។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តីឲ្យដឹងថា ឯកឧត្តម THONG SING THAMAVONG នា យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា តាង នាមឲ្យរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តម សូមសម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះ ការចូលទិវង្គតរបស់ ព្រះករុណាព្រះមហាវីរក្សត្ររបស់កម្ពុជា និងចូលរួមរំលែកទុក្ខជាមួយរាជរដ្ឋាភិបាលកម្ពុជា រាជ វង្សានុវង្ស និងប្រជាជនកម្ពុជាទាំងអស់ ក្នុងឱកាសដ៏ក្រៀមក្រំនេះ។
ឯកឧត្តម NGUYEN TAN DUNG នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បាន ជម្រាបជូនសម្តេចតេ ជោនាយករដ្ឋមន្រ្តីថា បន្ទាប់ពីបានទទួលព័ត៌មានអំពីការយាង ចូលទិវង្គតរបស់ព្រះមរុណាព្រះមហាវីរក្សត្រកម្ពុជា បក្ស រដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជន វៀតណាមទាំងអស់មាន សេចក្តីក្រៀមក្រំ និង សោកស្តាយឥតឧបមាចំ ពោះព្រះវររាជបិតាជាតិ កម្ពុជា ដែលជាមហាមិត្តរបស់វៀតណាមនោះ។ ឯកឧត្តម NGUYEN TAN DUNG មានប្រ​សាសន៍ថា ឯកឧត្តមដឹកនាំគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺតំណាងឲ្យបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ទាំងអស់ ដើម្បីចូលរួមរំ់លែក ព្រះរាជមរណទុក្ខ ជាមួយរាជរដ្ឋាភិបាលកម្ពុជា រាជវង្សានុង្ស និងប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងទទួលនូវទុក្ខក្រៀមក្រំចំពោះការបាត់បង់ព្រះវររាជបិតាជាតិនេះ។
លោក អ៊ាង សុផល្លែត ឲ្យដឹងថា លោកជំទាវ យីងឡាក់​ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ​បាន​ប្រ​គល់ជូនសម្តេចតេជោ ហ៊ុន ​សែន នូវសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាល ហើយក៏​បានចូលរួមសម្តែងនូវការសោក​ស្តាយ​យ៉ាងសង្វេគចំពោះការបាត់បង់ ព្រះបិតាជាតិរបស់កម្ពុជាផងដែរ ។
ជាការឆ្លើយតប​សម្តេច​អគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះលោក​ជំ​ទាវនាយករដ្ឋមន្រ្តីថៃ ដែលបានដឹកនាំគណៈប្រតិភូតំណាងឲ្យ រាជរដ្ឋាភិបាល និង​ប្រជាជនថៃ​មកគោរពព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះបរមសពព្រះករុណា​ព្រះមហាវីរក្សត្រ​កម្ពុជា ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោកជំទាវ​ដែល​បាន​ទូរស័ព្ទមកជួបបំភ្លឺ ពាក់ព័ន្ធនឹង​បញ្ហាអ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃនោះ។
លោក អ៊ាង សុផល្លែត ឲ្យដឹងបន្តថា ដោយឆ្លើយតបទៅនឹងកាយវិការរបស់សមភាគីទាំង ៣ សម្តេចតេជោនាយរដ្ឋ​មន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមនាយករដ្ឋ មន្រ្តីឡាវ និងគណៈប្រតិភូព្រមទាំង​ថ្នាក់ដឹក​នាំ​ឡាងទាំងអស់ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី វៀតណាម ថ្នាក់ ដឹកនាំបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម លោក​ជំទាវនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលបានសំដែងនូវមរណទុក្ខជូនចំពោះ ព្រះ​មហាវីរកក្សត្រកម្ពុជា និងបាន ដឹកនាំគណៈប្រតិភូមកគោរពវិញ្ញាណក្ខន្ធរបស់ព្រះអង្គនោះ៕
ដោយលោក ជ័យ ភូមិពល