Thursday, May 10, 2012

រមណីដ្ឋាន​ឋាន​សួគ៌​បូក​គោ​ខេត្ត​កំពត​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ


រមណី ​ដ្ឋា​ន​ឋានសួគ៌​បូកគោ​ខេត្ត​កំពត មាន​កម្ពស់ ​១០៧៥ ​ម៉ែត្រ ​ដែល​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់​ក្នុង​​ដំណាក់​កាល​ដំបូង​ រួមមាន​សណ្ឋាគារ ​និង​ផ្លូវ​បេតុង​កៅស៊ូ៣​ ខ្សែ​ប្រវែង​៤៩ ​គីឡូម៉ែត្រ​ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នា​ព្រឹក​ថ្ងៃទី ៣ ខែ​ឧសភា ឆ្នាំ ២០១២​ក្រោម​​អធិបតីភាព​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

សម្តេច​តេជោ​បាន ​មាន​ប្រសាសន៍​កត់​សម្គាល់​ថា ​ រមណី​ដ្ឋា​ន​ឋានសួគ៌​បូកគោ​​​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ជា​ថ្មី​​នៃ​ទី​ រមណីយដ្ឋាន​ដែល​ ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩១៧ ​ប៉ុន្តែ​បាន​ទុក​ចោល​នៅ​ក្នុង​ទសវត្ស​រ៍​ឆ្នាំ ​៧០​ ហើយ​បាន​ វិនិយោគ​អភិវឌ្ឍន៍​ឡើង​វិញ​​ដោយ​ក្រុមហ៊ុន​សុខា​ម៉ូ​តែ​ល​​​។​

​​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ ​ថា ខ្ញុំ​ចាត់ទុកថា​ការវិនិយោគ​មួយ​នេះ​មាន​ល្បឿន​លឿន​ណាស់​ទៅ ហើយៗ​វា​ជា​សកម្មភាព​ដែល​គួរ​ឲ្យ​កោតសរសើរ​ព្រោះ​នៅពេលដែល​គម្រោង​វិនិយោគ​ នេះ​បាន បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ ២០០៨ វា​ក៏​ជា​ពេលដែល​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​បានកើត ឡើង​ដែរ ដែល​នាំ​ឲ្យ​មានការ​មន្ទិល​មិន​ត្រឹមតែ​គម្រោង​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្ថានភាព ដូចគ្នានេះ​ក៏​កើត​មាននៅ​បរទេស​ផងដែរ​។ ​សម្តេច​តេ​ជោ​ថ្លែងថា ខ្ញុំ​គិតថា​ដំ​ណើ​រកា​រវិ​និយោគ​នៅទីនេះ​នៅក្នុង​ពេលវេលា​មួយ​ដ៏​លំបាក​នៃ​ សេដ្ឋកិច្ចពិភពលោក​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជួប​ការលំបាក ប៉ុន្តែ​ក្រុមហ៊ុន​នេះ​​បាន​ជំនះ​ដោយ​ប្រើ​ប្រាស់​​នូវ​ទុន​ផ្ទាល់​ របស់ខ្លួន និង​ទុន របស់​ធនាគារ ដែល​នាំ​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​ដែល​​ត្រូវបាន​ដាក់​សម្ពោធ​នេះ​។​

សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​ ​មានប្រសាសន៍ថា ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ​ជាមួយនឹង​អ្វី ដែល​បាន​កើតឡើង​នៅលើ​ទឹកដី ដែលជា​រមនីយដ្ឋាន​ប្រវត្តិសាស្ត្រ​មាន​អាយុកាល​ជាង ១ សតវត្ស​មកហើយ​នេះ​។ ​ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុមហ៊ុន ដែល​បានធ្វើ​ឲ្យ​គម្រោងការ​ដ៏​ធំ​មួយ​នេះ សម្រេចបាន​ក្នុងពេល​វេលា​មួយ​ដ៏​លំបាក និង​បាន​ដោះស្រាយ​ការងារ​ធ្វើ​យ៉ាងច្រើន​ជូន​ដល់ ប្រជាពលរដ្ឋ​នោះ​។​សម្តេច​តេ​ជោ​ថ្លែងថា ការ​វិនិ​យោគ​​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​បាន​បំ ពេញ​តាម​ទិស​ស្លោក​«​តារា​រះ​នៅ​ទិសនិរតី​»​ហើយ​ថ្ងៃនេះ​យើង​​ឡើងឋានសួគ៌​ ទាំងអស់គ្នា សូម ឲ្យ​បាន​សេចក្តីសុខ​ទាំងអស់គ្នា​។​

​​នៅក្នុង​សង្កថា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន ​កោតសរសើរ​ចំពោះ​ក្រុមហ៊ុន​សូគីម៉ិច គ្រូ​ប​ក្នុង​ការ​​សាងសង់​​ផ្លូវ​ឡើង​ភ្នំ​ប្រវែង ៣៣ គីឡូម៉ែត្រ​ដោយ​ចំណាយ​អស់​ថវិកា​ចំនួន​ជាង ៤០ លាន​ដុល្លារ​សហរដ្ឋ​អា​រិ​ក ដោយ​សម្តេច​បាន​​បញ្ជាក់ថា នេះ​ជា​ការជួយ​សម្រាល​បន្ទុក​របស់​រាជ រដ្ឋាភិបាល ព្រោះ​ការធ្វើដំណើរ​ឡើង​ចុះ​ពុំមាន​បង់ប្រាក់​នោះឡើយ​។​

​ ចាប់​តាំងពី​បាន​អនុវត្ត​គម្រោង​វិនិយោគ​នេះ ក្រុមហ៊ុន​សុខា​ម៉ូ​តែ​ល​បាន​ចំណាយ​ថវិកា សាងសង់​ជាង ២០០ លាន​ដុល្លា​សហរដ្ឋអាមេរិក​រួច​ហើយ នៅក្នុង​គម្រោង​វិនិយោគ​សរុប ប្រមាណ​ជាង ១០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

ក្រុមហ៊ុន ​នេះ​បាន​ចុះ​កិច្ចសន្យាជួល​ដី​សម្រាប់​គម្រោង​អភិវឌ្ឍ​ឧទ្យាន​ជាតិ​ ព្រះមុនីវង្ស បូកគោ​ទំហំ ១៤០ ០០០ ហិកតា​ពី​រាជរដ្ឋាភិបាល​រយៈពេល ៩៩ ឆ្នាំ​។​

សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ ក៏​បានណែ​នាំ​​​​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ចុះ​ទៅ​កំណត់​ព្រំ​ប្រទល់​​ឱ្យ​បាន​ច្បាស់លាស់​ ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​ ដើម្បី​​រៀបចំ​​ឱ្យ​មាន​ផ្លូវ​ព្រំ​ប្រទល់​ឱ្យ​បាន​ច្បាស់​​លាស់​ ចៀសវាង​ការ​កាប់​ទន្ទ្រាន​យក​ដីការ​ ប្រមាញ់​សត្វព្រៃ​ និង​ការ​លួច​កាប់​ឈើ​ ចៀសវាង​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​នៅ​ក្នុង​ តំបន់​ឆ្លើយ​ដាក់​រដ្ឋ​ ហើយ​រដ្ឋ​ឆ្លើយ​ដាក់​ ក្រុមហ៊ុន​(​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​)​។​
សម្ដេច​តេជោ ​ ​ក៏​បាន​បញ្ជា​ឱ្យ​ក្រសួងបរិស្ថាន​​ចុះ​ពិនិត្យ​រៀបចំ​ ធ្វើ​ផ្លូវ​ឱ្យ​បាន​ច្បាស់​លាស់​ និង​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ដំឡើង​អនុ​ ស្ថានីយ៍​ ត​ភ្ជាប់​ទៅ​នឹង​ខ្សែបណ្ដាញ​របស់​ក្រុមហ៊ុន​ ដើម្បី​ផ្គត់ផ្គង់​អគ្គី​ស​នី​ឱ្យ​បាន​គ្រប់គ្រាន់​។​

សម្ដេច​តេ​ជោ​ក៏ ​បាន​សម្ដែង​នូវ​ការ​ អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​សុខា​បូក​​គោ​ ដែល​បាន​ដាំ​ដើមឈើ​បន្ថែម​ និង​បាន​ជំរុញ​​ឱ្យ​ក្រសួងបរិស្ថាន​លើកទឹកចិត្ដ​ ចំណែក​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បន្ដ​ផ្ដល់​ពូជ​កូន​ឈើ​ឱ្យ​ដាំ​បន្ថែម​​ទៀត​ ពី​​ព្រោះ​តំបន់​រមណីយដ្ឋាន​បូកគោ​ ជា​តំបន់​ត្រូវ​អភិរក្ស​និង​ថែរក្សា​ព្រៃឈើ​។​

ជាមួយនឹង​សមិទ្ធផល​ដ៏​ទាក់ទាញ​លើ​ វិស័យ​ទេសចរណ៍​ដែល​ក្រុមហ៊ុន​សុខា​ បូក​គោ​​កំពុង​វិនិយោគ​នៅ​រមណីយដ្ឋាន​បូក​គោ​ខាងលើ​នេះ​ សម្ដេច​តេ​ជោ​ ក៏​បាន​ អំពាវ​នាវ​ ឱ្យ​គ្រប់​អាជីវករ​ទាំងអស់​ត្រូវ​ រក្សា​កម្រិត​តម្លៃ​ឱ្យ​បាន​សមរម្យ​ដើម្បី​ រក្សា​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​និង​ អន្ដរជាតិ​ដែល​មក​កម្សាន្ដ​និង​ដើម្បី​ឱ្យ​ ភ្ញៀវ​ទាំងនោះ​ នៅ​ពេល​ដែល​គេ​វិល​ ត្រឡប់​ទៅ​វិញ​ លើក​ក្រោយ​គេ​នឹង​មក​ កម្សាន្ដ​ម្ដងទៀត​។​
សម្ដេច​តេជោ​នាយក​រដ្ឋ​មន្រ្តី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ ខេត្ដកំពត​ពេល​អនាគត​ នឹង​មាន​កំពង់​ផែ​​ទឹក​ជ្រៅ​ ខណៈ​កម្ពុជា​នឹង​មាន​លទ្ធភាព​​នាំ​ចេញ​ផលិតផល​ជា​ច្រើន​ ពិសេស​​ស៊ីម៉ង់ត៍​​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​​សរុបសេចក្ដី​មក​ គឺ​ខេត្ដកំពត​មាន​​សក្ដានុពល​ច្រើន​ជាង​បណ្ដា​ខេត្ដ​ដទៃ​ទៀត​ ដូច​ជា​ផ្លូវគោក​ ផ្លូវ​ទឹក​​ជាដើម​ ដែល​ ខេត្ដ​ដទៃ​ មិន​មាន​ដូច​ខេត្ដកំពត​។​

​ឯកឧត្តម ​ខូ​យ​ ឃុន​ហួរ​ អភិបាលខេត្ដ​​កំពត​ មាន​ប្រសាសន៍​ថា​ ខេត្ដកំពត​ជា​ ខេត្ដ​មួយ​ក្នុង​តំបន់ឆ្នេរ​ដែល​មាន​សក្ដា​​នុ​ពល​សំបូរ​បែប​ ហើយ​ខេត្ដ​នេះ​បាន​ ទទួល​រហស្សនាម​ថា​ តារា​រះ​ទិស​និ​សរ​តី​  ហើយ​ក៏​ទទួល​បានការ​ជ្រើសរើស​ជា​ឆ្នេរ​ ស្អាត​បំផុត​នៅ​លើ​ពិភពលោក​។​ ឯកឧត្តម​​បន្ដឲ្យ​ដឹង​​ថា​ ក្នុង​រយៈពេល​កន្លង​មកនេះ​​ខេត្ដ​​កំពត​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ យ៉ាងច្រើន​មក​ទស្សនា​កម្សាន្ដ​ ខណៈ​ សម្រាប់​ដើមឆ្នាំ​២០១២​នេះ​ ខេត្ដកំពត​ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាង​៣០​ម៉ឺន​ នាក់​ ក្នុង​នោះ​ភ្ញៀវ​បរទេស​ជាង​៧​ពាន់​នាក់​ ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់​ គឺ​មានការ​កើនឡើង​ប្រមាណ​៩៨​ភាគរយ​។​

​ យោង​តាម​របាយការណ៍​សង្ខេប​របស់​ តំណាង​ក្រុមហ៊ុន​សុខា​បូកគោ​បានឱ្យ​ដឹង​ ថា​ ភ្នំ​បូកគោ​ដែល​ស្ថិត​ក្នុង​ខេត្ដកំពត​ មាន​កម្ពស់​១.០៧៥​ម៉ែត្រ​ ត្រូវ​បាន​រៀប​ ចំ​ធ្វើ​ឡើង​លើក​ដំបូង​នៅ​ឆ្នាំ​១៩១៧​ ជា​ កន្លែង​លំហែ​កាយ​​របស់​អាណានិគម​ និយម​បារាំង​ ក្នុង​នោះ​បាន​ស្ថាបនា​សំណង់​ លំនៅ​ឋាន​ កាស៊ីណូ​ សណ្ឋាគារ​ វិហារ​ កាតូលិក​ វត្ដ​អារាម​ ទំនប់​ទឹក​ និង​ស្ថានីយ៍​ អគ្គី​ស​នី​ រួម​ទាំង​សំណង់​រដ្ឋបាល​មួយ​ ចំនួន​ ប៉ុន្ដែ​ត្រូវ​បាន​បោះបង់​ចោល​តាំង​ ពី​ទសវត្សរ៍​ឆ្នាំ​៧០​មក​ម្ល៉េះ​។​ របាយការណ៍​ ដដែល​បានឱ្យ​ដឹង​ ផ្លូវ​ឡើង​ទៅ​លើ​កំពូល​ ភ្នំ​បូកគោ​ មាន​ប្រវែង​៣៣​គីឡូម៉ែត្រ​ ត្រូវ​បាន​ខូចខាត​ទាំងស្រុង​ មិន​អាច​ធ្វើ​ ដំណើរ​បាន​។​

​ របាយការណ៍​ក្រុមហ៊ុន​ដដែល​បានឱ្យ​ ដឹង​ទៀត​ថា​ បន្ទាប់​ពី​ទទួល​បានការ​អនុ​ ញ្ញាត​ពី​រាជរដ្ឋាភិបាល​ ក្រុមហ៊ុន​សុខា​ បូកគោ​ចាប់ផ្ដើម​វិនិយោគ​នៅ​ចុងឆ្នាំ​ ២០០៧​ ដើម្បី​អភិវឌ្ឍ​តំបន់​ប្រវត្ដិសាស្ដ្រ​ ដ៏​ល្បីល្បាញ​នេះ​ឡើង​វិញ​ ដើម្បី​ជួយ​ដល់​ រាជរដ្ឋាភិបាល​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ ទេសចរណ៍​ឱ្យ​ចូល​មក​កម្សាន្ដ​ក្នុង​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​។​ ក្រុមហ៊ុន​សុខា​បូក​ គោ​ គ្រោង​នឹង​រៀបចំ​អភិវឌ្ឍ​ភ្នំ​បូកគោ​ ឱ្យ​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​ដែល​ជា​ គោលដៅ​ទេសចរណ៍​ដ៏​ធំ​ក្នុង​ចំណោម​ គោលដៅ​ទេសចរណ៍​សំខាន់ៗ​នៃ​ព្រះ​រា​ ជា​ណា​ចក្រ​កម្ពុជា​ ហើយ​ក៏​នឹង​ប្រែក្លាយ​ តំបន់​នេះ​ទៅ​ជាទី​ក្រុង​ដ៏​ស្រស់​ស្អាត​មួយ​ នៅ​ថ្ងៃ​អនាគត​ ដើម្បី​ទុកជា​ប្រវត្ដិសាស្ដ្រ​ ដល់​កូនចៅ​ជំនាន់​ក្រោយ​ ។

​ ​ជាមួយ​ការកសាង​សមិទ្ធផល​លើ​វិស័យ​សេវាកម្ម​សណ្ឋាគារ ក្រុមហ៊ុន​សុខាអូតែល នៅ បាន​សាងសង់​រូបសំណាក់​យាយ​ម៉ៅ​ដ៏​ធំ​ស្កឹមស្កៃ​មួយ អំពី​ថ្ម​បេតុង​លើ​ទីទួល​សុ​វ​ត្តិ​ស្ថិតនៅ​ចំ​ពី មុខ​ព្រះរាជតំណាក់​ស្លា​ខ្មៅ មាន​បា​តប​ល្ល័​ង្គ​ទំហំ ២៤ ម៉ែត្រ​បួន​ជ្រុង កំពស់​ជាង ៨ ម៉ែត្រ និង​រូបសំណាក់​យា​ល​ម៉ៅ​កំពស់​ជាង ១៤ ម៉ែត្រ ដែល​នៅមុន​ពិធី​សម្ពោធ​បានចាប់ផ្តើម សម្តេច តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​បួងសួង​សុំ​សេចក្តីសុខ​ពី​ព្រះ​បរ​មី​ លោកយាយ​ម៉ៅ សូម​តាម ជួយ​បីបាច់រក្សា​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា សូម​មាន​សេចក្តីសុខ សេចក្តីចំរើន និង​មានការ អភិវឌ្ឍន៍​គ្រប់​គ្រុម​គ្រូ​សារ​ចាប់ពីពេលនេះ​តរៀង​ទៅ​៕​